Paris Peace Accords 23 Oct. 1991

Tuesday, September 9, 2014

អង្គការ តម្លាភាព​ កម្ពុជា​ មាន​មូលនិធិ​ សម្រាប់​ ជួយ​អ្នក​កាសែត​ ដែល​ចង់​ធ្វើ​ អត្ថបទ​ ស៊ើប​អង្កេត | Transparency International has funds for investigative reporting for journalists

អង្គការ តម្លាភាព​ កម្ពុជា​ មាន​មូលនិធិ​ សម្រាប់​ ជួយ​អ្នក​កាសែត​ ដែល​ចង់​ធ្វើ​ អត្ថបទ​ ស៊ើប​អង្កេត 

RFI | ៨ កញ្ញា ២០១៤

អង្គការតម្លាភាពជួបពិភាក្សាគ្នាកាលពីពេលកន្លងមក។
អង្គការ តម្លាភាព ជួបពិភាក្សាគ្នា កាលពីពេល កន្លងមក។  សហការី

ចាប់​ពី​ពេល​នេះ ​តទៅ​ អ្នក​កាសែត ​«ឯករាជ»​ ដែល​កំពុង​ បម្រើ​ការ​ នៅ​កម្ពុជា​ អាច​ទទួល​បាន​ គម្រោង​គាំ​ទ្រ ​ផ្នែក​ថវិកា​ ពី​អង្គការ​ តម្លាភាព​ កម្ពុជា​ ដើម្បី​ ស៊ើប​អង្គេត​ និង​ស្រាវជ្រាវ​ បញ្ហា​ក្តៅ​គគុក​ នៅ​ក្នុង​សង្គម​ខ្មែរ។​  មូល​និធិ​នេះ ​ត្រូវ​ បាន​បង្កើត​ឡើង ​ដើម្បី​ គាំទ្រ​ ដល់​ការងារ​ របស់​ អ្នក​ កាសែត ​ដែល​ខ្វះ​លទ្ធភាព​ ថវិកា​ ក្នុង​ការ​ស៊ើប​អង្កេត​ បញ្ហា​ណា​មួយ​ ដែល​ត្រូវ​ ប្រើ ​រយៈ​ពេល​យូរ។

អង្គការ​ តម្លាភាព ​កម្ពុជា ​មាន​គម្រោង ​ផ្តល់​ជំនួយ​ គាំ​ទ្រ ​ថវិកា​ ដល់​អ្នក​កាសែត ​«ឯករាជ» ​ដែល​កំពុង​ ប្រកប​វិជ្ជា​ជីវៈ ​នៅ​ប្រទេស​ កម្ពុជា។ ​ លោក​ ព្រាប កុល ​នាយក​ប្រតិបត្តិ​ អង្គការ​ តម្លាភាព​ កម្ពុជា ​បាន​បញ្ជាក់​ ថា,​ អ្នក​កាសែត​ អាច​ស្នើសុំ​ គម្រោង​ថវិកា ​និង​ធនធាន ​ដែល​ចំ​បាច់​ សម្រាប់​ ការ​ស្រាវ​ជ្រាវ,​ ស៊ើប​អង្កេត,​ និង​ធ្វើ​សេចក្តី​ រាយការណ៍ ​បែប​វិជ្ជាជីវៈ​ ជុំវិញ បញ្ហា​ពិត ​របស់ ​កម្ពុជា ​និង​ រិះ​រក​ ផ្តល់​ដំណោះ​ស្រាយ​ ដល់​សង្គម​ខ្មែរ។


ប្រធាន ​អង្គការ តម្លាភាព​ កម្ពុជា ​រូប​នេះ​ បន្ត​ថា,​ អ្នក​សារព័ត៌មាន ​ដែល​ចង់​បាន ​ការ​គាំទ្រ​នេះ ​មាន​សេរីភាព​ ជ្រើស​រើស​ ប្រធាន​បទ​ ស៊ើប​អង្គេត, ​ស្រាវ​ជ្រាវ​ ដោយ​សេរី ​ឲ្យ​តែ​ ទាក់​ទង ​នឹង​បញ្ហា​សង្គម ​កម្ពុជា។​  ប៉ុន្តែ ​អ្នក ​ដែល​អាច​ ទទួល​បាន ​ថវិកា​គាំ​ទ្រ​ ពី​គម្រោង​នេះ​ ត្រូវ​តែ​ ជា​អ្នក​ សារព័ត៌មាន​ ឯករាជ្យ និង​ធ្វើ​ការ ​ដោយ​វិជ្ជា​ជីវៈ។

កន្លង​មក​ មាន​អ្នក​ សារព័ត៌មាន ​មួយ​ក្រុម​ បាន​ស្នើ​សុំ ​គម្រោង​ ថវិកា​នេះ, ​ហើយ​ កំពុង​តែ​ អនុវត្ត​គម្រោង។  លោក​ ព្រាប​ កុល​ បញ្ជាក់​ថា ​ចំពោះ​ព័ត៌មាន​និង​អត្ត​សញ្ញាណ​របស់​ អ្នក​កាសែត​ និង​ក្រុម​អ្នក​សារព័ត៌មាន​ដែល​ស្នើសុំ​ថវិកា​ដើម្បី​អនុវត្ត​គម្រោង​ស៊ើប​ អង្កេត​នេះ ​ត្រូវ​បាន​រក្សា​ការ​សម្ងាត់​ ដើម្បី​រក្សា​សន្តិសុខ​និង​សុវត្ថិភាព​ផ្ទាល់​ខ្លួន​ ជូន​អ្នក​សារព័ត៌មាន​ទាំង​នោះ។

ទោះ​យ៉ាង​ណា ​អង្គការ​តម្លាភាព​កម្ពុជា​ មិន​បាន​កំណត់ ​ឬ​បញ្ជាក់​ពី​ចំនួន​ថវិកា​ និង​រយៈ​ពេល​នៃ​ការ​អនុវត្ត​គម្រោង​ស៊ើប​អង្កេត​នេះ​ទេ។ លោក​ ព្រាប កុល​ និយាយ​ថា ​ចំនួន​ប្រាក់​ឧបត្ថម្ភ​គាំ​ទ្រ​គម្រោង​នេះ ​គឺ​អាស្រ័យ​លើ​សំណុំ​រឿង​ ធំ​ឬ​តូច​ និង​អាស្រ័យ​លើ​រយៈ​ពេល​ ព្រម​ទាំង​ទី​កន្លែង​នៃ​ការ​អនុវត្ត​គម្រោង។

លោក ​នី ចរិយា ​ប្រធាន​ផ្នែក​ស៊ើប​អង្កេត​សិទ្ធិ​មនុស្ស ​សមាគម​អាដ​ហុក​ យល់​ថា ​ជា​ការ​ល្អ ​ដែល​មាន​គម្រោង​ជួយ​សម្រាប់​ក្រុម​អ្នក​កាសែត​ឯករាជ​ ដើម្បី​រាយ​ការណ៍​ពី​បញ្ហា​សង្គម។ ​ប៉ុន្តែ​លោក​សង្កត់​ធ្ងន់​ថា ​លោក​ចង់​ឲ្យ​អ្នក​កាសែត​ទាំង​នោះ ​សរសេរ​របាយ​កាណ៍​ស៊ើប​អង្កេត ​ប្រកប​ដោយ​លក្ខណៈ ​បច្ចេក​ទេស ​វិជ្ជា​ជីវៈ​ ច្បាស់​លាស់។

គួរ​កត់​សម្គាល់​ថា​ សារព័ត៌​មាន​នៅ​កម្ពុជា​ជា​ពិសេស​សារព័ត៌មាន​ក្នុង​ស្រុក​មិន​សូវ​មាន​ អត្ថបទ​ស៊ើប​អង្កេត​ស៊ី​ជម្រៅ​ទេ។ ​បញ្ហា​ដោយ​សារ​តែ​ស្ថាប័ន​សារព័ត៌មាន​ខ្វះ​ធន​ធាន​មនុស្ស ​និង​ធន​ធាន​ថវិកា។​ មូល​និធិ​របស់​អង្គ​ការ​តម្លាភាព​កម្ពុជា​នា​ពេល​នេះ​ អាច​ជា​ដំណោះស្រាយ​មួយ​ដែរ​ ប៉ុន្តែ​ អ្វី​ដែល​ជា​បញ្ហា​នោះ​គឺ​លក្ខខណ្ឌ​ក្នុង​ការ​ទទួល​បាន​មូល​និធិ​ដែល​ម្ចាស់ ​គម្រោង​ទាម​ទារ​ឲ្យ​ថា​ត្រូវ​តែ​ជា​អ្នក​សារព័ត៌មាន​ឯករាជ​អព្យាក្រឹត​ និង​វិជ្ជាជីវៈ៕


No comments:

Post a Comment