សហជីព នឹងធ្វើកូដកម្ម ទាមទារ ប្រាក់ខែគោល ១៧៧ដុល្លារ
គង់ សុឋានរិទ្ធ / VOA | ១៦ កញ្ញា ២០១៤
ស្ត្រីម្នាក់ បិទ stickerមួយ នៅលើមុខ ដែលមានសរសេរ «យើង ត្រូវការ $160»
នៅក្នុងការតវ៉ា មួយ នៅស្ថានីយ ប្រេងឥន្ធនៈ កាលតិក (Caltex)
មួយ នៅទីក្រុង ភ្នំពេញ កាលពីថ្ងៃ ទី១៤ ខែឧសភា ឆ្នាំ២០១៤។
បុគ្គលិក ក្រុមហ៊ុន កាល់តិក ទាមទារ ឲ្យមាន ការតំឡើង ប្រាក់បៀវត្ស គោល
រហូត ដល់១៦០ដុល្លារ។
ភ្នំពេញ— ក្រុមសហជីព ចំនួនប្រាំបី
បានដាក់ផែនការ ធ្វើយុទ្ធនាការ ទាមទារ ដំឡើងប្រាក់ខែ កម្មកររោងចក្រ
ឲ្យបាន រហូត ដល់១៧៧ ដុល្លារ អាមេរិក ក្នុងមួយខែ នៅថ្ងៃពុធ ទី១៧ ខែ
កញ្ញា
ស្របពេល ដែលកិច្ចប្រជុំ បន្ត អំពី ដំណោះស្រាយ ប្រាក់ខែ នឹងប្រព្រឹត្តទៅ នៅថ្ងៃ ដដែល នោះដែរ។
លោក អាត់ ធន់ ប្រធាន សម្ព័ន្ធសហជីព ប្រជាធិបតេយ្យ កម្មករ កាត់ដេរ កម្ពុជា (ហៅកាត់ ថា CCAWDU) បានឲ្យដឹង នៅថ្ងៃច័ន្ទនេះ ថា, ក្រុមកម្មករ នឹងជួបជុំគ្នា ដោយសន្តិវិធី នៅតាមររោងចក្រ ប្រមាណ ៣០០ ក្នុងទីក្រុងភ្នំពេញ ដើម្បី បង្ហាញការ ទាមទារ ដំឡើងប្រាក់ ឈ្នួល អប្បបរមា ឲ្យកើន ដល់១៧៧ ដុល្លារ ស្របតាមតម្លៃទំនិញ នៅតាមទីផ្សារ។
លោក បន្ថែមថា៖ «ជួបជុំគ្នា រយៈពេល មួយម៉ោង នៅម៉ោង ១២ថ្ងៃ ទី១៧ហ្នឹង។ ហើយ យើង បង្ហាញនូវចំណុច ទាមទារ របស់យើង ទៅរោងចក្រ, ទៅអ្នកបញ្ជាទិញ, ទៅរដ្ឋាភិបាល, និងអ្នកពាក់ព័ន្ធ ឲ្យឡើងប្រាក់ខែ កម្មករ តាមការទាមទារ ឲ្យបាន ១៧៧ដុល្លារ ក្នុងមួយខែ។ ហើយ យើង យកសារ របស់ យើងហ្នឹង ដាក់ តាម អ្នកបញ្ជាទិញ, តាមអង្គទូត, អង្គការ។»
សហជីព ទាំងប្រាំបី រួមមាន ដូចជា៖ សហជីព CCAWDU, សហព័ន្ធ សហជីព ជាតិ នៃឧស្សាហកម្ម វាយនភណ្ឌ កាត់ដេរ កម្ពុជា របស់ លោកស្រី ម៉ម ញឹម, សហភាព សហជីព កម្ពុជា របស់លោក រ៉ុង ឈុន ជាដើម, ធ្លាប់បាន ទាមទារ ដំឡើង ប្រាក់ខែ អប្បបរមា សម្រាប់ កម្មករ ចំនួន១៦០ ដុល្លារ ចាប់តាំង ពីចុងខែធ្នូ ឆ្នាំ២០១៣ មកម្ល៉េះ។ ប៉ុន្តែ ក្រុមសហជីព បានដំឡើង ការទាមទារ ប្រាក់ខែគោល ឲ្យដល់ ១៧៧ដុល្លារ ក្នុងរយៈពេល ចុងក្រោយនេះ ដោយសារ តម្រូវការ កើនឡើង របស់ ក្រុមកម្មករ។ នេះ បើ យោងតាម ក្រុមតំណាង សហជីព។
ក្នុងយុទ្ធនាការ តវ៉ា ដើម្បី ដំឡើង ប្រាក់ខែនេះ ក្រុមកម្មករ នឹងពាក់ អាវយឺត និងលើកបដា ទាមទារ ដែលមាន សរសេរអក្សរ ទាមទារ ប្រាក់ឈ្នួល នៅក្នុង រោងចក្រ រៀងៗខ្លួន នៅពេល ម៉ោងសម្រាក អាហារថ្ងៃត្រង់ និងពេលល្ងាច ម៉ោងប្រាំ មុនពេល ពួកគេ ត្រឡប់ មកផ្ទះវិញ។
លោក រ៉ុង ឈុន ប្រធានសហភាពសហជីពកម្ពុជាបញ្ជាក់បន្ថែមថា ការតវ៉ានឹងត្រូវផ្អាកនៅក្នុងអំឡុងពេលពិធីបុណ្យភ្ជុំបិណ្ឌបន្ទាប់ មកក្រុមសហជីពអាចនឹងបើកការតវ៉ាឡើងវិញ។
«យើងអត់មានផែនការប្រមូលផ្តុំអ្វីធំដុំទេ។ បន្ទាប់ពីភ្ជុំហើយយើងនឹងធ្វើការប្រមូលផ្តុំមនុស្សរាប់ម៉ឺន នាក់។ ហើយយើងនឹងរើសយកកន្លែងទីលានប្រជាធិបតេយ្យ។»
កម្មកររោងចក្រកាត់ដេរសម្លៀកបំពាក់និងរោងចក្រស្បែកជើងនៅក្នុងប្រទេស កម្ពុជាបានកើនដល់ប្រមាណ៦០០.០០០នាក់។ ហើយការចរចាដើម្បីដំឡើងប្រាក់ខែអប្បបរមាដល់ពួកគេបានចាប់ផ្តើម ចាប់តាំងពីចុងខែធ្នូឆ្នាំ២០១៣មកម្ល៉េះ។ កម្មករមួយចំនួនត្រូវបានបាញ់សម្លាប់ក្នុងអំឡុងពេលតវ៉ាដើម្បី ការដំឡើងប្រាក់ខែនេះ។
ហើយរហូតមកទល់ពេលនេះសមាគមរោងចក្រកាត់ដេរនៅកម្ពុជាហៅថា GMAC យល់ព្រមដំឡើងប្រាក់ខែដល់កម្មករត្រឹមតែ១១០ដុល្លារក្នុងមួយខែ តែប៉ុណ្ណោះ។ ប៉ុន្តែគ្រោងនឹងដំឡើងប្រាក់ខែទាបបំផុតនេះឲ្យដល់១៦០ដុល្លារក្នុង មួយខែនៅឆ្នាំ២០១៨។
លោក ខេន លូ (Ken Loo) អគ្គលេខាធិការGMACឲ្យដឹងថា រោងចក្រភាគច្រើនមានលទ្ធភាពផ្តល់ប្រាក់ឈ្នួលកម្មករត្រឹម១១០ ដុល្លារក្នុងមួយខែហើយលោកព្រមានថា ការទាមទារលើសពីនេះគឺជាការគំរាមដល់ឧស្សាហកម្មវាយនភណ្ឌនៅ កម្ពុជា។
«រោងចក្រភាគច្រើនមានលទ្ធភាពអាចដំឡើងប្រាក់ខែដល់១១០ដុល្លារ។ តែកម្មករឬសហជីពគេមានសិទ្ធិទាមទារ។ ទារប៉ុន្មានទារទៅ។ សំខាន់យើងត្រូវតែគោរពតាមក្រុមប្រឹក្សាការងារវាយតម្លៃ។ យើងអត់បដិសេធទេ។ ឲ្យសម្រេច១០៥ ១១០ ១៥០ ១៦០ ១៧៧ ២៥០ ឬ២៥០០(ដុល្លារ)ក៏បាន។ ប៉ុន្តែដាក់កាន់តែខ្ពស់រោងចក្រកាន់តែច្រើននឹងត្រូវបិទ។»
ដោយឡែកលោក ហេង សួរ អ្នកនាំពាក្យក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈមានប្រសាសន៍ប្រហាក់ប្រហែលលោកខេន លូ ដែរ។
«អ្វីដែលជាការព្រួយបារម្ភបំផុតរបស់យើងថា តើគាត់មានបានគិតពីផលអវិជ្ជមាននៃការធ្វើយុទ្ធនាការនេះដែរឬទេ។ ចំពោះវិស័យកាត់ដេរយើងយ៉ាងណានោះតើថ្នាក់ដឹកនាំសហជីពនឹងទទួលខុស ត្រូវចំពោះកម្មករដែលជាសមាជិកសហជីពគាត់ដែរឬទេ។ចំណុចនេះខ្ញុំ សង្ឃឹមថាបងប្អូនកម្មករដែលជាសមាជិកសហជីពទាំងប្រាំបីលោកគួរតែ ពិចារណាឡើងវិញបន្តិចដែរ។»
យ៉ាងណាក៏ដោយការចរចារប្រាក់ឈ្នួលសម្រាប់កម្មករមិនទាន់សម្រេចជាចុង ក្រោយនៅឡើយទេ។ ក្រុមប្រឹក្សាការងារនឹងធ្វើការសម្រេចជាចុងក្រោយនៅក្នុងខែតុលា ខាងមុខនេះ។ ហើយប្រាក់ខែដែលត្រូវសម្រេចនឹងចូលជាធរមានសម្រាប់ការដំឡើង ប្រាក់ខែដល់កម្មករចាប់ពីឆ្នាំ២០១៥តទៅ។
នៅថ្ងៃទី១៧ខែកញ្ញាដដែលនេះក្រសួងការងារនិងបណ្តុះបណ្តាល វិជ្ជាជីវៈនឹងរៀបចំសិក្ខាសាលាត្រីភាគីរវាងសហជីពកម្មករជាមួយនឹង សមាគមនិយោជក ឬ GMAC ដើម្បីពិភាក្សាអំពីប្រាក់ឈ្នួលកម្មករហើយនឹងមានកិច្ចពិភាក្សា ម្តងទៀតនៅថ្ងៃទី២៦ខែកញ្ញា។
សូមបញ្ជាក់ថាក្នុងដំណើរការឆ្ពោះទៅរកការចរចារនេះមេដឹកនាំសហជីព ចំនួនប្រាំមួយរូបត្រូវកោះហៅឲ្យទៅបំភ្លឺនៅតុលាការអំពីអំពើ ហិង្សាកាលពីខែមករាលើផ្លូវវ៉េងស្រេង។ព្រឹត្តិការណ៍នោះមានសេចក្តី រាយការណ៍នានាថាក្រុមប្រដាប់អាវុធរបស់រដ្ឋាភិបាលបានបាញ់សម្លាប់ កម្មករអ្នកតវ៉ា។
ការកោះហៅមេដឹកនាំសហជីពទាំងនោះដែលមន្ត្រីសង្គមស៊ីវិលគិតថា គឺជាការដាក់សម្ពាធសម្រាប់ការចរចាលើក្រុមអ្នកតំណាងផលប្រយោជន៍ កម្មករ៕

No comments:
Post a Comment