ភិក្ខុ លួន សុវ៉ាត សូម ពន្យាពេល ឆ្លើយបំភ្លឺ នៅតុលាការ ក្រោមបទចោទ ក្បត់ជាតិ
RFA / វិទ្យុ អាស៊ី សេរី | ១១ កញ្ញា ២០១៤

ព្រះតេជ ព្រះគុណ លួន សុវ៉ាត ទទួលពានរង្វាន់ Hellman Hammett នៅសហរដ្ឋ អាមេរិក កាលពីខែ កក្កដា ឆ្នាំ២០១១។ Photo: RFA
សកម្មជន សង្ឃពុទ្ធសាសនា អ្នកការពារ សិទ្ធិមនុស្ស នៅក្នុងប្រទេស កម្ពុជា ព្រះតេជព្រះគុណ លួន សុវ៉ាត បញ្ជាក់នៅថ្ងៃ ទី១១ កញ្ញា ថា, ព្រះអង្គ បានដាក់ពាក្យ សូម ពន្យារពេល ថ្ងៃចូលខ្លួន បំភ្លឺ នៅតុលាការ ដើម្បី ទៅចូលរួម កិច្ចប្រជុំ អន្តរជាតិ ស្ដីអំពី សាសនា និងសន្តិភាព ពិភពលោក នៅប្រទេស កូរ៉េ ខាងត្បូង (South Korea) ចាប់ពីថ្ងៃ ១៥ រហូត ដល់ថ្ងៃ ២០ កញ្ញា ២០១៤។
ការបញ្ជាក់នេះ ធ្វើឡើង ចំពេលសាលា ដំបូង រាជធានីភ្នំពេញ បានចេញ ដីកាកោះហៅ ព្រះអង្គ ឲ្យចូលបំភ្លឺ នៅថ្ងៃ ទី១៨ កញ្ញា ពាក់ព័ន្ធ បទសង្ស័យ មួយចំនួន, ដូចជា៖ បទញុះញង់ ឲ្យប្រព្រឹត្ត បទឧក្រិដ្ឋ, បទក្បត់ជាតិ, និងបទប្រឆាំង ការបោះឆ្នោត។
ព្រះអង្គ បានពន្យល់ មូលហេតុ ពីរ ចំពោះ ការសុំ ពន្យារពេល នោះ, គឺ៖ ទី១, ដោយសារ ព្រះអង្គ ជាប់រវល់ ទៅចូលរួម ប្រជុំ រឿងសាសនា នៅកូរ៉េ ខាងត្បូង, និងទី២, គឺ មេធាវី ព្រះអង្គ ចង់បាន ពេលវេលា យូរបន្តិចទៀត ដើម្បី សិក្សា ស្វែងយល់ អំពី បទចោទប្រកាន់ របស់ តុលាការ ដែលចោទព្រះអង្គ ពីបទញុះញង់ ឲ្យប្រព្រឹត្ត បទឧក្រិដ្ឋ, បទក្បត់ជាតិ, និងបទប្រឆាំង ការបោះឆ្នោត នោះ ដើម្បី ឡើងការពារក្ដី របស់ ព្រះអង្គ នាពេលខាងមុខ៕
No comments:
Post a Comment