វៀតណាម, កម្ពុជា គ្រោងធ្វើ ពាណិជ្ជកម្ម ទ្វេភាគី ឲ្យដល់ ៥ពាន់លាន ដុល្លារ
RFA / វិទ្យុ អាស៊ី សេរី | ១៣ កញ្ញា ២០១៤

រដ្ឋមន្ត្រី ក្រសួង ការបរទេស
និងសហ ប្រតិបត្តិការ អន្តរជាតិ កម្ពុជា លោក ហោ ណាំហុង (ស្ដាំ)
និងរដ្ឋមន្ត្រី ការបរទេស នៃសាធារណរដ្ឋ សង្គមនិយម វៀតណាម លោក ផាម ប៊ិញ
មិញ (Pham Binh Minh)
ក្នុងពិធី ចុះហត្ថលេខា លើកំណត់ហេតុ នៃកិច្ចប្រជុំ គណៈកម្មការ ចម្រុះ
កម្ពុជា-វៀតណាម លើកទី១៣ នាក្រសួង ការបរទេស
និងសហប្រតិបត្តិការ អន្តរជាតិ កម្ពុជា នៅថ្ងៃ ទី១១ ខែកុម្ភៈ
ឆ្នាំ២០១៤។ RFA/Yeang Socheametta
វៀតណាម កម្ពុជា គ្រោងធ្វើពាណិជ្ជកម្ម ទ្វេភាគី ឲ្យកើន ដល់៥ ពាន់លាន ដុល្លារ នៅដំណាច់ឆ្នាំ ២០១៥ ។ គម្រោងនេះ បានធ្វើឡើង ក្នុងជំនួប រវាង លោក ផាំ ខ្វាងវិញ (Pham Quang Vinh) អនុរដ្ឋមន្ត្រី ក្រសួង ការបរទេស វៀតណាម និងលោក ហោ ណាំហុង រដ្ឋមន្ត្រី ក្រសួង ការបរទេស កម្ពុជា កាលពីថ្ងៃ ទី១១ កញ្ញា នៅរាជធានី ភ្នំពេញ។
សារព័ត៌មាន វៀតណាម ឈ្មោះ Viet Nam News ផ្សាយថ្ងៃ ទី១២ កញ្ញា ថា, ភាគី ទាំងពីរ បានប្ដេជ្ញា បន្តរឹតចំណង សហប្រតិបត្តិការ ជាមួយគ្នា ឲ្យកាន់តែ ខ្លាំង ថែមទៀត លើវិស័យ ពាណិជ្ជកម្ម, វិនិយោគ, នយោបាយ, ការទូត, និងប្ដេជ្ញា ពន្លឿន បោះបង្គោល ព្រំដែន នៃប្រទេស ទាំងពីរ ឲ្យចប់ បានឆាប់ ដើម្បី ក៏សាងព្រំដែន មួយ ប្រកបដោយ សន្តិភាព, មិត្តភាព, និងអភិវឌ្ឍន៍។
ជំនួប រវាង លោក ផាំ ខ្វាងវិញ និង លោក ហោ ណាំហុង នេះធ្វើឡើងបន្ទាប់ពីសមាគមខ្មែរកម្ពុជាក្រោម បានធ្វើបាតុកម្មទាមទារឲ្យវៀតណាមទទួលស្គាល់ប្រវត្តិសាស្ត្រខ្មែរ ទឹកដីកម្ពុជាក្រោមថា ជាអតីតទឹកដីខ្មែរ ដែលមន្ត្រីស្ថានទូតវៀតណាមប្រចាំកម្ពុជា លោក ត្រឹង វ៉ាន់ថុង (Tran Van Thong) ប្រកាសថា ជាទឹកដីដូនតាវៀតណាមតាំងពីយូរលុងណាស់មកហើយ។
ទាក់ទងការអះអាងរបស់ មន្ត្រីនាំពាក្យស្ថានទូតវៀតណាមប្រចាំកម្ពុជាលោក ត្រឹង វ៉ាន់ថុង នេះ ក្រសួងការបរទេសកម្ពុជា លោក កុយ គួង បានប្រាប់អ្នកសារព័ត៌មាន ថាក្នុងជំនួបជាមួយភាគីកម្ពុជានោះ លោក ផាំ ខ្វាងវិញ អនុរដ្ឋមន្ត្រីការបរទេសវៀតណាមបានសន្យាថា លោកនឹងដកលោក ត្រឹង វ៉ាន់ថុង ចេញពីតំណែង តែមិនបានបញ្ជាក់ពេលវេលាថាដកថ្ងៃណាទេ៕
No comments:
Post a Comment