អង្គការ វេទិកា សេដ្ឋកិច្ច ពិភពលោក ចាត់ចំណាត់ ថ្នាក់វិស័យ អប់រំ កម្ពុជា កម្រិតទាប
RFA / វិទ្យុ អាស៊ី សេរី | ១១ កញ្ញា ២០១៤
របាយការណ៍ ស្ទង់ស្ទាបមតិ ស្ដីពី ភាពប្រកួតប្រជែង នៃប្រទេស ចំនួន ១៤៤ លើសកលលោក ធ្វើឡើង ដោយវេទិកា សេដ្ឋកិច្ច ពិភពលោក ដែលបាន ចេញផ្សាយ កាលពីសប្ដាហ៍មុន ង្ហាញថា, វិស័យអប់រំ កម្រិតទាប ឬកម្រិត បឋម របស់ កម្ពុជា ស្ថិតក្នុង ចំណាត់ថ្នាក់ ទី១១៣, និងផ្នែក អប់រំ កម្រិតខ្ពស់ ខាងមុខវិជ្ជា, គណិតវិទ្យា, និងវិទ្យាសាស្ត្រ ស្ថិតក្នុង ចំណាត់ថ្នាក់ ១១១។
បើ ប្រៀបធៀប ជាមួយ ប្រទេស ជាសមាជិក អាស៊ាន (Asean) មួយចំនួន គឺ កម្ពុជា ស្ថិតនៅ ចំណាត់ថ្នាក់ ក្រោមគេ ទាំងអស់ លើកលែង តែ ភូមា ឬមីយ៉ាន់ម៉ា (Myanmar) មួយ ដែលបាន ចំណាត់ថ្នាក់ ទី១៣៧។
ប្រទេស ជាសមាជិក អាស៊ាន មួយចំនួន ត្រូវ បានអង្គការ វេទិកា សេដ្ឋកិច្ច ពិភពលោក ធ្វើការ ស្ទង់ស្ទាបមតិ ប្រចាំឆ្នាំ ២០១៤-២០១៥ នេះ។
ប្រទេស ទាំងនោះ មាន សិង្ហបុរី (Singapore), ម៉ាឡេស៊ី (Malaysia), ឥណ្ឌូនេស៊ី (Indonesia), ហ្វីលីពីន (Philippine), ថៃ (Thailand), វៀតណាម (Vietnam), ឡាវ (Laos) ភូមា។
ដោយឡែក សិង្ហបុរី បានចំណាត់ថ្នាក់ ខ្ពស់ជាងគេ ក្នុងចំណោម ប្រទេស សមាជិក អាស៊ាន គឺ ស្ថិតក្នុង ចំណាត់ថ្នាក់ លេខ២ ក្នុងចំណោម ប្រទេស បានពិន្ទុ ខ្ពស់ជាងគេ ចំនួន ១០ លើពិភពលោក។
វិទ្យុ អាស៊ី សេរី មិនអាច ទាក់ទង មន្ត្រី ក្រសួង អប់រំ, យុវជន, និងកីឡា បានទេ នៅល្ងាច ថ្ងៃ ទី១១ កញ្ញា ដើម្បី សុំការឆ្លើយតប ទៅនឹង របាយការណ៍នេះ៕
No comments:
Post a Comment