អូស្ត្រាលី ចំណាយលុយ ជាង១ពាន់លាន [1,000,000,000?] ដុល្លារ ក្នុង១ឆ្នាំៗ លើជនភៀសខ្លួន
RFA / វិទ្យុ អាស៊ី សេរី | ២០ តុលា ២០១៤
គោលនយោបាយ របស់ នាយករដ្ឋមន្រ្តី អូស្រ្ដាលី លោក ថូនី អាបត (Tony Abbott) គឺ ចង់កាត់បន្ថយ ការចំណាយ ដ៏លើសលុប នៃការទទួល ជនភៀសខ្លួន ពីបរទេស។
របាយការណ៍ ប្រចាំឆ្នាំ សារពើពន្ធ ២០១៤-២០១៥ របស់ ប្រទេស អូស្ត្រាលី បានឲ្យដឹង ថា, ការចំណាយ លើជនភៀសខ្លួន នៅកោះ ណារូ មានចំនួន ជាង៤០០លាន [400,000,000?] ដុល្លារ អាមេរិក ក្នុងមួយឆ្នាំ។
សារព័ត៌មាន ដដែល បានគូសបញ្ជាក់ ថា, ការចុះ កិច្ចព្រមព្រៀង រវាង រដ្ឋមន្ត្រី ក្រសួង អន្តោប្រវេសន៍ អូស្ត្រាលី និងរដ្ឋមន្ត្រី ក្រសួង មហាផ្ទៃ កម្ពុជា កន្លងមក ជាថ្នូរ នឹងទឹកប្រាក់ ប្រមាណ ៣៥លាន ដុល្លារ អាមេរិក ដើម្បី ឲ្យកម្ពុជា ទទួលយក ជនភៀសខ្លួន ពីកោះ ណារួ ដែលមាន ជនភៀសខ្លួន ប្រមាណ ១ពាន់នាក់ ដែលកំពុង រស់នៅទីនោះ៕
No comments:
Post a Comment