Paris Peace Accords 23 Oct. 1991

Wednesday, October 1, 2014

តំ​​ណាង​​រាស្ត្រ​ ១២០រូប លើក​​ដៃ ​អនុម័ត​​ ជា​​ឯក​ច្ឆ័ន្ទ​​ លើ​​ការ​​កែ​​ប្រែ ​​រដ្ឋ​​ធម្មនុញ្ញ ​ពាក់​​ព័ន្ធ​​ នឹង​​គ.ជ.ប.​ | 120 PMs unanimously raised their hands to amend Constitution inserting in NEC

តំ​​ណាង​​រាស្ត្រ​ ១២០រូប លើក​​ដៃ ​អនុម័ត​​ ជា​​ឯក​ច្ឆ័ន្ទ​​ លើ​​ការ​​កែ​​ប្រែ ​​រដ្ឋ​​ធម្មនុញ្ញ ​ពាក់​​ព័ន្ធ​​ នឹង​​គ.ជ.ប.​

RFI / វិទ្យុ​ បារាំង​ អន្តរជាតិ | ១ តុលា ២០១៤

រដ្ឋសភាបើកសម័យប្រជុំនៅថ្ងៃទី ០១ តុលា ឆ្នាំ ២០១៤។
រដ្ឋសភា បើកសម័យប្រជុំ នៅថ្ងៃ ទី១ តុលា ឆ្នាំ ២០១៤។  RFI/ Siv Channa

សេចក្តី​ស្នើ​ ច្បាប់​ធម្មនុញ្ញ ស្តីពី វិសោធន​កម្ម មាត្រា៧៦ និង​មាត្រា​ ទាំង​ឡាយ​ ពី​ជំពូក​ ទី​១៥​ថ្មី ដល់​ជំពូក​ ទី​១៦​ថ្មី នៃ​រដ្ឋ​ធម្មនុញ្ញ កំណត់ ​ពី​ស្ថាប័ន​ រៀប​ចំ​ ការ​បោះ​ឆ្នោត គ.ជ.ប. ត្រូវ​ បាន​អ្នក​ តំណាង​រាស្ត្រ ១២០រូប ដែល​បាន ​ចូល​រួម ​កិច្ច​ប្រជុំ​ រដ្ឋ​សភា នា​ព្រឹក​ថ្ងៃ ​ទី​១ ​តុលា​នេះ បាន​លើក​ដៃ អនុម័ត​ ជា​ឯក​ច្ឆ័ន្ទ។  វិសោធន​កម្ម ​រដ្ឋ​ធម្មនុញ្ញ នា​ពេល​នេះ ដើម្បី​ អ្វី ​ដែល​តំណាង​រាស្ត្រ​ គណបក្ស​ សង្គ្រោះ​ជាតិ លោក អេង ឆៃអ៊ាង អះ​អាង ​ថា នឹង​ធ្វើ​ ឲ្យ​ការ​បោះ​ឆ្នោត លើក​ក្រោយ​ៗ ប្រកប​ ដោយ​យុត្តិធម៌, សេរី, និង​ត្រឹម​ត្រូវ, ពិសេស ​កុំ​ ឲ្យ​មាន​ ការ​ជាប់​គាំង​ នយោបាយ​ត ​ទៅ​ទៀត។

សេចក្តី​ ស្នើ​ច្បាប់ ​រដ្ឋ​ធម្មនុញ្ញ ស្តីពី វិសោធន​កម្ម​ មាត្រា ៧៦ថ្មី និង​ការ​បង្កើត​ ជំពូក ១៥​ថ្មី ទាក់​ទង​ នឹង​អង្គ​ការ ​រៀប​ចំ​ ការ​បោះ​ឆ្នោត គ.ជ.ប. មាន​ពីរ​មាត្រា និយាយ​ ពី​គ.ជ.ប. ត្រូវ​ ជា​អង្គ​ការ​ ឯករាជ្យ, អព្យា​ក្រឹត្យ; គ.ជ.ប. ​មាន​សមាជិក ៩រូប, មាន​អាណត្តិ ៥ឆ្នាំ, តួនាទី ​គ.ជ.ប. ត្រូវ ​រៀប​ចំ​ ការ​បោះ​ឆ្នោត ជាដើម។  ក្នុង​នោះ ជំពូក ១៥ថ្មី នៃ​រដ្ឋ​ធម្មនុញ្ញ ក៏បាន​កំណត់​ ថា, ករណី​ ដែល​ខកខាន, មិនបាន​រៀបចំ​ សមាសភាព ​គ.ជ.ប. ​ថ្មី ​បានទេ, គឺ​ គ.ជ.ប. ​ចាស់ ត្រូវ​ ដំណើរការ ​របស់​ខ្លួន


ក្នុង​សេចក្តី ​ស្នើច្បាប់ ​វិសោធន​កម្ម ​រដ្ឋ​ធម្មនុញ្ញ​នោះ មិន​បាន​ កំណត់​ ថា, សមាជិក ​គ.ជ.ប. ទាំង ៩រូប ត្រូវ មាន​អភ័យ​ឯក​សិទ្ធិ ដូច​តំណាង​រាស្ត្រ ក្នុង​ការ​បំពេញ​ តួនាទី ​របស់​ខ្លួន ដូច​អ្វី​ ដែល​គណបក្ស​ សង្គ្រោះ​ជាតិ និង​សង្គម​ស៊ីវិល ចង់​បាន ​នោះ​ទេ។  ពោល​ គឺ ​សេចក្តី​ស្នើ ​វិសោធន​កម្ម ​រដ្ឋ​ធម្មនុញ្ញ ដែល​រដ្ឋសភា ​បាន​អនុម័ត នៅ​ថ្ងៃ​នេះ គឺ​ ជា​សេច​ក្តី​ព្រាង ​របស់ ​គណបក្ស​ ប្រជាជន​ កម្ពុជា ក្នុង​ពេល​ចរចា​ ក្រុម​ការងារ ​គណបក្ស ​ទាំង​ពីរ កាល​ពី​ថ្ងៃ ​ទី​១​សីហា​។  សេចក្តី​ស្នើ​ច្បាប់ ដើម្បី​ ដាក់​គ.ជ.ប. ជា​ស្ថាប័ន​ ធម្មនុញ្ញ ដែល​រដ្ឋ​សភា ​ប្រជុំ​អនុម័ត នា​ព្រឹក​ថ្ងៃ​ ទី​១​ តុលា​នេះ គឺ​ មិន​មាន​ កិច្ច​ពិភាក្សា ឬ​អ្នក​តំណាង​រាស្ត្រ​ ណា​ម្នាក់ ឡើង​បញ្ចេញ​ យោបល់​ នោះ​ទេ​។

លោក អេង ឆៃអ៊ាង ប្រធាន​ គណៈ​កម្មការ​ ទី​១ ​រដ្ឋ​សភា ដែល​តំណាង ​ឲ្យ​អ្នក​តំណាង​រាស្ត្រ​ ឡើង​ការពារ​ សេចក្តី​ស្នើ​ច្បាប់ បាន​ថ្លែង​បញ្ជាក់ ​ក្នុង​អង្គ​ប្រជុំ ​រដ្ឋ​សភា​ថា ការ​មិន​មាន​ ការ​ពិភាក្សា ​លើ​វិសោធន​កម្ម​ រដ្ឋ​ធម្មនុញ្ញ នាពេល​នេះ ដោយ​សារ​តែ​ សេចក្តី​ស្នើ​ ច្បាប់​នេះ មាន​អ្នក​តំណាង​រាស្ត្រ ៨៥រូប (មក​ពី​គណបក្ស​ ប្រជាជន​កម្ពុជា និង​គណ​បក្ស ​សង្គ្រោះ​ជាតិ) បាន​ចុះ ហត្ថ​លេខា ស្នើ​ធ្វើ​ វិសោធន​កម្ម ​រដ្ឋ​ធម្មនុញ្ញ​នេះ​។

ជាការ​កត់​សម្គាល់ កិច្ច​ប្រជុំ ​រដ្ឋ​សភា នា​ព្រឹក​ថ្ងៃ​ ទី​១ ​តុលា​នេះ មាន​វត្ត​មាន ​របស់​ ប្រមុខ​ដឹក​នាំ​​ គណបក្ស​ ប្រជាជន​កម្ពុជា និង​គណបក្ស​ សង្គ្រោះ​ជាតិ លោក​ នាយក​រដ្ឋ​មន្ត្រី ហ៊ុនសែន, លោក​ សម រង្ស៊ី, លោក​ កឹម ​សុខា, ព្រម​ទាំង ​អង្គ​ទូត ​ជា​ច្រើន ​ផ្សេង​ទៀត៕




No comments:

Post a Comment