សេចក្តីព្រាងច្បាប់ បឋម ស្តីពី គ.ជ.ប. ៧ជំពូក និង៦៦មាត្រា បានបញ្ចប់, តែ នៅខ្វែងគ្នា លើខ្លឹមសារ

ការប្រជុំ រវាង គ.ជ.ប. និងគណបក្ស នយោបាយ នាពេលកន្លងមក។ RFI/Siv Channa
សេចក្តីព្រាងច្បាប់ បឋម ស្តីពី ការរៀបចំ និងការ
ប្រព្រឹត្តទៅ របស់ គណៈកម្មាធិការ ជាតិ រៀបចំ ការបោះឆ្នោត
(ហៅកាត់ថា, គ.ជ.ប.) បានបញ្ចប់ហើយ
ក្រោយពីក្រុមការងារ គណបក្ស ប្រជាជនកម្ពុជា
និងគណបក្ស សង្គ្រោះជាតិ បានត្រួតពិនិត្យ រួចរាល់
នៅក្នុងកិច្ចពិភាក្សា កាលពីថ្ងៃចន្ទ,
ក៍ប៉ុន្តែ ខ្លឹមសារ នៃសេចក្តី ព្រាងច្បាប់នេះ
នៅមាន ចំណុចខ្វែង មួយចំនួន។ ចំណុច ខ្វែងគំនិតគ្នា នឹងត្រូវ ដាក់ទៅ ក្នុងកិច្ចពិភាក្សា ថ្នាក់កំពូល សម្រេច នៅពេល ខាងមុខនេះ។
សេចក្តីព្រាងច្បាប់ បឋម
ស្តីពី ការរៀបចំ និងការប្រព្រឹត្តទៅ របស់ គណៈកម្មាធិការ ជាតិ រៀបចំ
ការបោះឆ្នោត (ហៅកាត់ ថា គ.ជ.ប.) នេះ មាន៧ជំពូក និង៦៦មាត្រា
ត្រូវ បានក្រុមការងារ គណបក្ស ប្រជាជនកម្ពុជា និងគណបក្ស សង្គ្រោះជាតិ
តាក់តែង រួចរាល់ហើយ ក្រោយពីភាគី ទាំងពីរ បានដាក់សំណើរ រៀងៗខ្លួន។
ប៉ុន្តែ សេចក្តីព្រាងច្បាប់ បឋមនេះ មិនទាន់ចាប់ ជាស្ថាពរ នៅឡើយទេ
ដោយភាគី ទាំងពីរ នៅមិនទាន់ ឯកភាពគ្នា លើខ្លឹមសារ មួយចំនួន។
នេះ បើ តាមការបញ្ជាក់ ពីកញ្ញា កឹម មនោវិទ្យា
សមាជិក គណៈកម្មាធិការ អចិន្ត្រៃយ៍ គណបក្ស សង្គ្រោះជាតិ
និងជាសមាជិក ក្រុមការងារ កំណែរទម្រង់ គ.ជ.ប. ខាងគណបក្ស សង្គ្រោះជាតិ។
កញ្ញា កឹម មនោវិទ្យា ដែលជាកូនស្រី របស់លោក កឹម សុខា អនុប្រធាន គណបក្ស សង្គ្រោះជាតិ ផងនោះ បានអោយដឹង ថា, ចំណុចខ្វែងគ្នាលើខ្លឹមសារទាំងនោះ នឹងត្រូវដាក់ជូនទៅថ្នាក់ដឹកនាំកំពូលធ្វើការសម្រេចនៅពេលខាងមុខ ហើយនៅថ្ងៃទី១០វិច្ឆិការខាងមុខ ភាគីទាំងពីរនឹងជួបពិភាក្សាគ្នា ម្តងទៀត ដើម្បីធ្វើការសំអាតទៅលើខ្លឹមសារមួយចំនួន ដែលមិនទាន់ឯកភាពគ្នា។
សូមបញ្ជាក់ថា នៅក្នុងកិច្ចប្រជុំ កាលពីថ្ងៃចន្ទទី២៧តុលា ភាគីគណបក្សសង្គ្រោះជាតិដែលដឹកនាំដោយលោក គួយ ប៊ុនរឿន និងភាគីគណបក្សប្រជាជនកម្ពុជាដឹកនាំដោយលោក ប៊ិន ឈិន បានបញ្ចប់សេចក្តីព្រាងច្បាប់បឋមនេះ ដោយផ្អែកលើគោលការណ៍បី, ទី១ លើកិច្ចព្រមព្រៀងកាលពីថ្អៃទី២២កក្កដា ទី២ ផ្អែកលើច្បាប់រដ្ឋធម្មនុញ្ញកម្ពុជា និងទី៣ ផ្អែកលើ មូលដ្ឋានច្បាប់បោះឆ្នោតចាស់។
យ៉ាងណាក៍ដោយ កញ្ញា កឹម មនោវិទ្យា មិនបានបញ្ជាក់ទេថា អ្វីជាចំណុចខ្វែងគំនិតគ្នាសំខាន់នោះទេ ប៉ុន្តែនៅក្រោយកិច្ចពិភាក្សារវាងក្រុមការងារនៃគណបក្សទាំងពីរ កាលពីថ្ងៃចន្ទ ទី២៧តុលា បញ្ហាសញ្ជាតិ ការកំរិតអាយុ ការសិក្សា និងបទពិសោធន៍ការងាររបស់អគ្គលេខាធិការ និងអគ្គលេខាធិការរង គជប គឺជារឿងសំខាន់។
បើតាមកញ្ញា កឹម មនោវិទ្យា ក្រោយពីភាគីទាំងពីរឯកភាពគ្នាទាំងស្រុងលើសេចក្តីព្រាងច្បាប់បឋម នេះហើយ សេចក្តីព្រាងច្បាប់នេះ នឹងបន្តលើកយកទៅពិភាក្សាជាមួយអង្គការសង្គមស៊ីវិលបន្តទៀត មុនពេលបញ្ជូនទៅអោយរដ្ឋសភា ដើម្បីធ្វើការពិភាក្សានិងអនុម័ត ចេញជាច្បាប់ពេញលេញមួយ៕

No comments:
Post a Comment