Reading LUKE-ACTS together as one continuous story (as it is!)
Gospel according to Luke
New Testament Scholar and Theologian NT Wright and Harvard Philosopher
Sean Kelly discuss one of history's most influential books at The
Veritas Forum at Harvard 2013. Join us for a conversation on the
interpretation of the New Testament in a post-modern era, moderated by
Jay Harris, Dean of Undergraduate Education and Harry Austryn Wolfson
Professor of Jewish Studies.
ACTS of the Apostles
កូនេលាស
ប្រែចិត្តគំនិត ជឿព្រះអម្ចាស់
នៅក្រុង សេសារា
មានបុរសម្នាក់ ឈ្មោះ កូនេលាស, ជានាយទាហាន ក្នុងកងវរ សេនាតូច រ៉ូម៉ាំង មួយ ឈ្មោះ
«កងវរ សេនាតូច អ៊ីតាលី»។ គាត់ និងក្រុមគ្រួសារ របស់គាត់
ទាំងមូល ជាអ្នកគោរព ប្រណិប័តន៍ និងកោតខ្លាច ព្រះជាម្ចាស់។ គាត់ តែងចែកទាន ជាច្រើន ឲ្យប្រជាជន,
ព្រមទាំង ទូលអង្វរ ព្រះជាម្ចាស់ គ្រប់ពេលវេលា។ ថ្ងៃមួយ ប្រមាណជា ម៉ោងបីរសៀល,
គាត់ បាននិមិត្ត ឃើញទេវតា មួយរូប របស់ ព្រះជាម្ចាស់ យ៉ាងច្បាស់។
ទេវតានោះ ចូលមកផ្ទះគាត់, ហៅគាត់ ថា៖ «លោក កូនេលាស អើយ!»
លោក កូនេលាស សម្លឹងមើល
ទៅទេវតា,
ហើយ មានប្រសាសន៍ ទៅវិញ ទាំងភ័យខ្លាច ថា៖ «លោកម្ចាស់
អើយ, តើ លោក មានការអ្វី?»
ទេវតា ពោលមកគាត់
ថា៖ «ព្រះជាម្ចាស់,
ទ្រង់ ព្រះសណ្ដាប់ពាក្យ ទូលអង្វរ របស់លោក ហើយ។ ព្រះអង្គ ក៏ជ្រាប អំពីទាន របស់លោក ដែរ; ព្រះអង្គ មិនភ្លេចទេ។
សូម លោក ចាត់គេ ឲ្យទៅក្រុង យ៉ុបប៉េ ឥឡូវនេះ, អញ្ជើញបុរសម្នាក់ ឈ្មោះ ស៊ីម៉ូន, ហៅពេត្រុស
មក។ គាត់ ស្នាក់នៅផ្ទះ
អ្នកសម្លាប់ស្បែក ម្នាក់ ឈ្មោះ ស៊ីម៉ូន, ផ្ទះនោះ នៅក្បែរ
មាត់សមុទ្រ។»
នៅថ្ងៃបន្ទាប់
អ្នកទាំងនោះ ធ្វើដំណើរ ទៅជិតដល់ក្រុង យ៉ុបប៉េ។ ប្រមាណ ជាថ្ងៃត្រង់,
លោក ពេត្រុស ឡើងទៅអធិស្ឋាន នៅលើដំបូលផ្ទះ។ ពេលនោះ លោក ឃ្លាន, ចង់ពិសាបាយ។ កាលគេ កំពុងតែ រៀបចំ
ម្ហូបចំណី ជូនលោកពិសា, លោក បានលង់ស្មារតី, និមិត្តឃើញ ផ្ទៃមេឃ បើកចំហ, ឃើញវត្ថុម្យ៉ាង
ដូចកំរាលតុ មួយ យ៉ាងធំ ដែលមាន ចងចុងជាយ ទាំងបួនជ្រុង ចុះពីលើ មកដល់ដី។ នៅលើកំរាលនោះ មានសត្វ ចតុប្បាទ
គ្រប់ប្រភេទ, មានសត្វ លូនវារ និងបក្សាបក្សី។ មានព្រះសូរសៀង បញ្ជាមកគាត់
ថា៖ «ពេត្រុស អើយ, ចូរ សម្លាប់សត្វ
ទាំងនេះ បរិភោគទៅ។»
ប៉ុន្តែ លោក ពេត្រុស
ទូលទៅវិញ ថា៖ «ទេ, ព្រះអម្ចាស់, ទូលបង្គំ ពុំដែលទទួល ទានអ្វី ដែលវិន័យ ហាមឃាត់ ឬមិនបរិសុទ្ធ ទាល់តែសោះ។»
បន្ទាប់មក លោក ពេត្រុស
បានឮ ព្រះសូរសៀងនោះ ជាលើក ទីពីរ ថា៖ «អ្វីៗ ដែលព្រះជាម្ចាស់ បានប្រោស
ឲ្យបរិសុទ្ធហើយ, ចូរ កុំចាត់ទុក ថា, វិន័យ ហាមឃាត់នោះឡើយ។»
ហេតុការណ៍នេះ កើតមាន
ដល់ទៅបីដង, នៅទីបំផុត វត្ថុនោះ ក៏ឡើង ទៅលើមេឃ វិញ ភ្លាមបាត់ទៅ។
លោក ពេត្រុស កំពុងតែ
នឹកឆ្ងល់ មិនដឹង ជាត្រូវ គិតដូចម្ដេច អំពី ហេតុការណ៍ ដែលលោក បាននិមិត្ត
ឃើញនោះ ស្រាប់តែ ពួកអ្នក ដែលលោក កូនេលាស ចាត់ឲ្យមក បានមកដល់ មាត់ទ្វារ, ទាំងសាកសួរ
រកផ្ទះ របស់លោក ស៊ីម៉ូន។ គេ ស្រែកសួរ ថា៖ «លោក ស៊ីម៉ូន ហៅ ពេត្រុស ស្នាក់ក្នុងផ្ទះនេះ
ឬទេ?»
ពេលលោក ពេត្រុស កំពុងរិះគិត
អំពី ហេតុការណ៍ ដែលលោក និមិត្តឃើញនោះ, ព្រះវិញ្ញាណ មានព្រះបន្ទូល មកគាត់
ថា៖ «មានបុរស បីនាក់ កំពុងសួរ រកអ្នក។ ចូរ ចុះទៅក្រោម, ចេញដំណើរ ទៅជាមួយគេ ភ្លាមទៅ។ កុំ រារែក ឡើយ, ដ្បិត យើង
នេះហើយ ដែលបាន ចាត់គេ ឲ្យមក។»
លោក ពេត្រុស ក៏ចុះទៅក្រោម, មានប្រសាសន៍
ទៅបុរស ទាំងបីនាក់ នោះ ថា៖ «ខ្ញុំ នេះហើយ ដែលអ្នករាល់គ្នា
កំពុងតែរក។ តើ អ្នក មកមានការអ្វី?»
គេ ឆ្លើយ ថា៖ «លោក
កូនេលាស ជានាយទាហាន បានចាត់យើង ឲ្យមក។ គាត់ ជាមនុស្ស សុចរិត, គោរពកោតខ្លាច ព្រះជាម្ចាស់, ហើយ ជាមនុស្សម្នាក់
ដែលប្រជាជាតិ យូដា សរសើរ គ្រប់ៗគ្នា។ ទេវតា ដ៏វិសុទ្ធ មួយរូប បានមកប្រាប់គាត់ ឲ្យអញ្ជើញលោក
ទៅផ្ទះគាត់ ដើម្បី ស្ដាប់លោក មានប្រសាសន៍។» លោក ពេត្រុស អញ្ជើញ អ្នកទាំងនោះ
ចូលក្នុងផ្ទះ ឲ្យស្នាក់នៅ ជាមួយ។
ព្រឹកឡើង លោក ក៏ចេញដំណើរ
ទៅជាមួយគេ, ទាំងមាន បងប្អូនខ្លះ នៅក្រុង យ៉ុបប៉េ
ជូនដំណើរ ទៅផង។ នៅថ្ងៃបន្ទាប់
មកទៀត, លោក បានទៅដល់ក្រុង សេសារា។ រីឯ លោក កូនេលាសវិញ, គាត់
បានអញ្ជើញ ញាតិសន្ដាន និងមិត្តជិតដិត មកផ្ទះ របស់គាត់, ហើយ ទន្ទឹងរង់ចាំ ពួកលោក ពេត្រុស។ ពេលលោក ពេត្រុស មកដល់, លោក កូនេលាស ចេញទៅទទួល, ក្រាបចុះ ទៀបជើងលោក។ ប៉ុន្តែ លោក ពេត្រុស ចាប់គាត់
ឲ្យក្រោកឡើង ទាំងពោល ថា៖ «អញ្ជើញ ក្រោកឡើង, ខ្ញុំ ក៏ជាមនុស្ស ដែរទេតើ។»
លោក ដើរចូលទៅ ខាងក្នុងបណ្ដើរ,
សន្ទនា ជាមួយលោក កូនេលាស បណ្ដើរ។ ដោយលោក
ឃើញមនុស្ស ជាច្រើន នៅជុំគ្នា, លោក មានប្រសាសន៍ ទៅគេ
ថា៖ «បងប្អូន ជ្រាប ឬទេ វិន័យ របស់ សាសនាយូដា,
ហាម មិនឲ្យសាសន៍ យូដា ទាក់ទង ជាមួយ ជនបរទេស, ឬក៏ចូលទៅ ក្នុងផ្ទះ របស់គេ ឡើយ? ប៉ុន្តែ ព្រះជាម្ចាស់ បានបង្ហាញខ្ញុំ
ឲ្យដឹង ថា, មិនត្រូវ ប្រកាន់ នរណាម្នាក់ ថា,
ជាមនុស្ស ដែលវិន័យ ហាមឃាត់ មិនឲ្យ ទាក់ទង, ឬជាមនុស្ស មិនបរិសុទ្ធ នោះឡើយ។ ហេតុនេះហើយ បានជាខ្ញុំ មកភ្លាម,
ឥតមានជំទាស់ អ្វីសោះ នៅពេល ដែលបងប្អូន ហៅខ្ញុំមក។ ឥឡូវនេះ សូម ប្រាប់ខ្ញុំមើល៍,
បងប្អូន ហៅខ្ញុំមក មានការអ្វី?»
លោក កូនេលាស មានប្រសាសន៍
ថា៖ «កាលពី
បីថ្ងៃ មុនពេល ខ្ញុំ កំពុងអធិស្ឋាន ក្នុងផ្ទះខ្ញុំ នៅម៉ោង បីរសៀល,
មានបុរសម្នាក់ ស្លៀក សម្លៀកបំពាក់ ភ្លឺត្រចះត្រចង់ មកឈរ នៅមុខខ្ញុំ,
ហើយ ពោល ថា, “លោក កូនេលាស អើយ, ព្រះជាម្ចាស់ ទ្រង់ ព្រះសណ្ដាប់ ពាក្យទូលអង្វរ របស់លោក ហើយ; រីឯ ទាន របស់លោក ក៏ព្រះអង្គ មិនភ្លេចដែរ។ ឥឡូវនេះ ចូរ ចាត់គេ ឲ្យទៅហៅ
បុរសម្នាក់ ឈ្មោះ ស៊ីម៉ូន, ហៅ ពេត្រុស, នៅក្រុង យ៉ុបប៉េ មក។ គាត់ ស្នាក់នៅផ្ទះ
របស់លោក ស៊ីម៉ូន ជាអ្នក សម្លាប់ស្បែក។ ផ្ទះនោះ ស្ថិតនៅមាត់សមុទ្រ។” ខ្ញុំ ក៏បានចាត់គេ ឲ្យទៅអញ្ជើញ
លោកភ្លាម។ លោក មកដូច្នេះ ជាការប្រពៃណាស់។
ឥឡូវនេះ យើងខ្ញុំ ទាំងអស់គ្នា ស្ថិតនៅទីនេះ
ចំពោះ ព្រះភក្ត្រ ព្រះជាម្ចាស់, រង់ចាំស្ដាប់ សេចក្ដីទាំងប៉ុន្មាន
ដែលព្រះអម្ចាស់ បានបង្គាប់ មកលោក។»
សុន្ទរកថា
របស់ ពេត្រុស នៅផ្ទះ កូនេលាស
ពេលនោះ លោក ពេត្រុស
ចាប់ផ្ដើម មានប្រសាសន៍ ថា៖ «ឥឡូវនេះ ខ្ញុំ បានយល់ យ៉ាងច្បាស់ហើយ ថា,
ព្រះជាម្ចាស់ រាប់រក មនុស្សទួទៅ, ឥតរើសមុខឡើយ
ក្នុងចំណោម ជាតិសាសន៍ ទាំងប៉ុន្មាន។ អ្នកណា ក៏ដោយ ឲ្យតែ គោរព កោតខ្លាច ព្រះអង្គ,
ហើយ ប្រព្រឹត្ត អំពើសុចរិត, ព្រះអង្គ មុខជាគាប់
ព្រះហឫទ័យ នឹងអ្នកនោះ មិនខាន។
ព្រះអង្គ បានប្រទាន ព្រះបន្ទូលមក ឲ្យជនជាតិ អ៊ីស្រាអែល
ដោយនាំដំណឹងល្អ មកប្រាប់គេ អំពី សេចក្ដីសុខសាន្ត តាមរយៈ ព្រះយេស៊ូគ្រិស្ដ, គឺ ព្រះយេស៊ូ នេះហើយ ដែលជាព្រះអម្ចាស់ លើមនុស្ស ទាំងអស់។ បងប្អូន ជ្រាបហេតុការណ៍ ដែលកើតឡើង
នៅស្រុក យូដា ទាំងមូល ស្រាប់ហើយ, ជាហេតុការណ៍ ដែលបាន
ចាប់ផ្ដើម នៅស្រុក កាលីឡេ, គឺ បន្ទាប់ពីពេល ដែលលោក
យ៉ូហាន បានប្រកាស ឲ្យបណ្ដាជន ទទួលពិធី ជ្រមុជទឹក។ បងប្អូន បានជ្រាប ថា,
ព្រះជាម្ចាស់ បានចាក់ ព្រះវិញ្ញាណ ដ៏វិសុទ្ធ និងឫទ្ធានុភាព អភិសេក
ព្រះយេស៊ូ, ជាអ្នកភូមិ ណាសារ៉ែត។ បងប្អូន ក៏ជ្រាបដែរ ថា, ព្រះយេស៊ូ បានយាង ពីកន្លែងមួយ ទៅកន្លែងមួយ, ទាំងប្រព្រឹត្ត អំពើល្អ និងប្រោសអស់អ្នក ដែលត្រូវ មារ សង្កត់សង្កិន
ឲ្យបានជា, ដ្បិត ព្រះជាម្ចាស់ គង់ ជាមួយព្រះអង្គ។
«យើង
ជាបន្ទាល់ អំពី កិច្ចការ ទាំងអស់ ដែលព្រះអង្គ បានធ្វើ នៅក្នុងដែនដី របស់ ជនជាតិ យូដា
និងនៅក្រុង យេរូសាឡឹម។ ពួកគេ បាននាំគ្នា
ធ្វើគុតព្រះអង្គ ដោយព្យួរ នៅលើឈើ។
ព្រះជាម្ចាស់ បានប្រោស ព្រះអង្គ ឲ្យមានព្រះជន្ម រស់ឡើងវិញ
នៅថ្ងៃទីបី និងប្រោសប្រទាន ឲ្យព្រះអង្គ បង្ហាញខ្លួន ដល់អស់អ្នក ដែលព្រះជាម្ចាស់
បានជ្រើសរើស ជាមុន ឲ្យធ្វើ ជាបន្ទាល់ បានឃើញ, គឺ យើង
ហ្នឹងហើយ ជាបន្ទាល់ ដែលបាន បរិភោគ ជាមួយព្រះអង្គ ក្រោយពេល ព្រះអង្គ មានព្រះជន្ម
រស់ឡើងវិញ។ ព្រះជាម្ចាស់
ពុំបាន ឲ្យព្រះយេស៊ូ បង្ហាញខ្លួន ឲ្យប្រជារាស្ត្រ ទាំងមូល ឃើញទេ។ ព្រះយេស៊ូ បានបញ្ជា ឲ្យយើង ធ្វើជាបន្ទាល់
ប្រកាសប្រាប់ ប្រជាជន ថា, ព្រះជាម្ចាស់ បានតែងតាំង ព្រះអង្គ
ឲ្យវិនិច្ឆ័យទោស មនុស្សរស់ និងមនុស្សស្លាប់។ ព្យាការី ទាំងប៉ុន្មាន សុទ្ធតែ
បានផ្ដល់ សក្ខីភាព អំពី ព្រះយេស៊ូ ថា, អស់អ្នក ដែលជឿ
លើព្រះអង្គ នឹងទទួល ការលើកលែងទោស ឲ្យរួចពីបាប ដោយសារ ព្រះនាម ព្រះអង្គ។»
ជនជាតិ
ដទៃ បានទទួល ព្រះវិញ្ញាណ ដ៏វិសុទ្ធ
លោក ពេត្រុស កំពុង
មានប្រសាសន៍ នៅឡើយ ស្រាប់តែ ព្រះវិញ្ញាណ ដ៏វិសុទ្ធ យាងចុះមក សណ្ឋិត លើអស់អ្នក
ដែលស្ដាប់ ព្រះបន្ទូល។ ពួកអ្នកជឿ
ជាសាសន៍ យូដា ដែលមក ជាមួយលោក ពេត្រុស ងឿងឆ្ងល់ណាស់ ដោយព្រះជាម្ចាស់ បានចាក់បង្ហូរ
ព្រះវិញ្ញាណ ដ៏វិសុទ្ធ ប្រទាន ឲ្យសាសន៍ ដទៃដែរ, ព្រោះ
គេ បានឮ សាសន៍ដទៃ ទាំងនោះ និយាយភាសា ចំឡែក អស្ចារ្យ, ព្រមទាំង លើកតម្កើង ព្រះជាម្ចាស់ផង។
ពេលនោះ លោក ពេត្រុស
មានប្រសាសន៍ ថា៖ «គ្មាន នរណា អាចឃាត់យើង មិនឲ្យធ្វើ ពិធីជ្រមុជទឹក
ជូនអស់អ្នក ដែលបានទទួល ព្រះវិញ្ញាណ ដ៏វិសុទ្ធ ដូចជាយើង បានទទួលដែរ នោះទេ។» លោក ក៏បញ្ជា ឲ្យគេ ធ្វើពិធីជ្រមុជទឹក
ជូនអ្នក ទាំងនោះ ក្នុងព្រះនាម ព្រះយេស៊ូគ្រិស្ដ។ បន្ទាប់មក ពួកគេ សូម ឲ្យលោក
ស្នាក់នៅ ជាមួយគេ បានយូរថ្ងៃ បន្តិចទៀត។
No comments:
Post a Comment