Paris Peace Accords 23 Oct. 1991

Monday, October 6, 2014

កិច្ចការ ១២ | Acts 12

Reading LUKE-ACTS together as one continuous story (as it is!)

Gospel according to Luke 
ដំណឹងល្អ​ រៀប​រៀង​ ដោយលោក​ លូកា
Background Notes


New Testament Scholar and Theologian NT Wright and Harvard Philosopher Sean Kelly discuss one of history's most influential books at The Veritas Forum at Harvard 2013. Join us for a conversation on the interpretation of the New Testament in a post-modern era, moderated by Jay Harris, Dean of Undergraduate Education and Harry Austryn Wolfson Professor of Jewish Studies.

ACTS of the Apostles
កិច្ចការ រៀប​រៀង​ ដោយលោក​ លូកា
Background Notes






យ៉ាកុប ​ត្រូវ​ គេ​ សម្លាប់; ពេត្រុស ​ត្រូវ​ គេ​ ឃុំឃាំង

នៅ​គ្រា​នោះ ព្រះបាទ​ហេរ៉ូដ ​ចាប់​ផ្ដើម ​បៀតបៀន ​សមាជិក​ខ្លះ ​នៃ​ក្រុមជំនុំ។  ទ្រង់​ បាន​ឲ្យ​គេ ​ប្រហារ​ជីវិត ​លោក​ យ៉ាកុប​ ជា​បង ​របស់​ លោក​ យ៉ូហាន។  ដោយ​យល់​ឃើញ​ ថា,​ ជន​ជាតិ​ យូដា ​ពេញ​ចិត្ត, ទ្រង់ ​ក៏​ចាត់​គេ ​ឲ្យ​ទៅ​ចាប់​ លោក​ ពេត្រុស ​ថែម​ទៀត។  ពេល​នោះ ជា​ពេល​ បុណ្យ​នំបុ័ង​ ឥត​មេ។  ក្រោយ​ពី​បាន​ចាប់ លោក ​ពេត្រុស ​យក​ទៅ​ឃុំឃាំង ​រួច​ហើយ, ស្ដេច​ ក៏​បញ្ជា ​ឲ្យ​ទាហាន​ បួន​ក្រុម​ យាម​លោក, ក្នុង​ក្រុម​ នីមួយៗ​ មាន​គ្នា​បួន​នាក់។  ព្រះបាទ​ហេរ៉ូដ​ មាន​បំណង​ នឹង​កាត់ ​ទោស​លោក​ នៅ​មុខ ​ប្រជាជន ក្រោយ​បុណ្យ​ចម្លង។ 

ដូច្នេះ លោក​ ពេត្រុស ​ក៏​ជាប់ ​នៅ​ក្នុងមន្ទីរ​ ឃុំឃាំង ​នៅ​ពេល​នោះ​ទៅ; ក្រុមជំនុំ​ បាន​នាំ​គ្នា​ ទូលអង្វរ​ ព្រះជាម្ចាស់ ​ឥត​ស្រាកស្រាន្ត, សូម​ ព្រះអង្គ ​ជួយ​លោក។

ទេវតា​ ដោះ​លែង ​លោក​ ពេត្រុស

នៅ​យប់​ មុន​ពេល​ ដែល​ព្រះបាទ ​ហេរ៉ូដ យក​លោក​ ពេត្រុស​ ទៅ​កាត់​ទោស, លោក​ សម្រាន្ដ​ ទាំង​ជាប់​ច្រវាក់ ​ពីរ​ខ្សែ​ផង, មាន​ទាហាន ​ពីរ​នាក់ ​នៅ​អម​ សង​ខាង, ហើយ ​ក៏​មាន​ទាហាន​ យាម​នៅ​មាត់​ទ្វារ​ ពន្ធនាគារ​ដែរ។  ពេល​នោះ ទេវតា ​របស់​ ព្រះអម្ចាស់​ មក​ដល់, ហើយ ​មាន​ពន្លឺ​ភ្លឺ​ ក្នុង​ទី​ឃុំឃាំង។  ទេវតា​ ដាស់​លោក ​ពេត្រុស ​ដោយ​កេះ​លោក ​ពី​ចំហៀង, ទាំង​ពោល ​ថា៖ «សូម ​ក្រោក​ឡើង​ ជា​ប្រញាប់!»  ច្រវាក់ ​ក៏​របូត​ធ្លាក់ ​ពី​ដៃ​លោក។

ទេវតា​ ពោល​មក កាន់​លោក​ ថា៖ «សូម ក្រវាត់​ចង្កេះ, ហើយ​ ពាក់​ស្បែក​ជើង ​ទៅ។»  លោក​ ក៏​ធ្វើ​តាម។  ទេវតា ​ពោល​មក​លោក ​ទៀតថា៖ «សូម ​ពាក់​អាវ​ក្រៅ, ហើយ ​អញ្ជើញ​ មក​តាម​ខ្ញុំ។»  លោក ​ពេត្រុស​ ក៏​ចេញ​ ពី​ទីឃុំឃាំង ដើរ​តាម​ក្រោយ ​ទេវតា​ទៅ។  លោក ​ពុំ​នឹក​ស្មាន ​ថា, ការ ​ដែល​ទេវតា​ កំពុង​ធ្វើ​នេះ ជា​ការ​ពិត​ទេ; លោក​ ស្មាន​តែ​ លោក​ យល់សប្ដិ​។  ទេវតា និង​លោក​ ពេត្រុស បាន​ឆ្លង​ផុត​ កន្លែង​យាម​ ទី​មួយ និង​កន្លែង​យាម​ ទី​ពីរ, ហើយ ​មក​ដល់​ទ្វារ​ដែក​ ដែល​បែរ​ ទៅ​រក​ទីក្រុង; ទ្វារ​នោះ​ របើក នៅ​មុខ​ អ្នក​ទាំង​ពីរ។  អ្នក​ទាំង​ពីរ ​ដើរ​ទៅ​តាម ​ដង​ផ្លូវ​មួយ, ហើយ​ រំពេច​នោះ ស្រាប់​តែ​ ទេវតា ​ចេញ​បាត់​ ពី​លោក ​ពេត្រុស​ទៅ។ 

លោក​ ពេត្រុស​ បាន​ដឹង​ខ្លួន ក៏​ពោល​ ថា៖ «ឥឡូវ​នេះ ខ្ញុំ​ ដឹង​ថា,​ ហេតុការណ៍​នេះ ​ជា​ការ​ពិត​មែន។  ព្រះអម្ចាស់​ បាន​ចាត់​ ទេវតា ​របស់​ ព្រះអង្គ​ មក​ដោះ​លែង​ខ្ញុំ ឲ្យ​រួច​ ពី​កណ្ដាប់​ដៃ​ របស់​ ស្ដេច​ហេរ៉ូដ និង​រួច ​ពី​បំណង ​ដែល​ប្រជាជន​ យូដា ​បម្រុង​ធ្វើ​ មក​លើ​រូប​ខ្ញុំ។» 

យល់​ឃើញ ​ដូច្នោះ​ហើយ, លោក ​ក៏​ទៅ​ផ្ទះ​នាង​ ម៉ារី​ ជា​ម្ដាយ ​យ៉ូហាន (ហៅ​ ម៉ាកុស), ជា​កន្លែង​ មាន​បង​ប្អូន​ ជា​ច្រើន​ កំពុង​ជួបជុំ​គ្នា​ អធិស្ឋាន។  នៅ​ពេល​លោក ​គោះ​ទ្វារ, មាន​ស្ត្រី ​បំរើ​ម្នាក់ ឈ្មោះ​ ​រ៉ូដា ​ចេញ​មក​សួរ។  នាង​ ស្គាល់​ថា, ​ជា​សំឡេង ​របស់​លោក ​ពេត្រុស។  ដោយ​នាង ​ត្រេក​អរ​ ខ្លាំង​ពេក, នាង​ ពុំ​បាន​បើក​ទ្វារ​ ឲ្យ​ទេ; នាង ​បែរ​ ជា​រត់​ ចូល​ទៅ​ ជូន​ដំណឹង ​ប្រាប់​ពួក​បង​ប្អូន ​ថា៖ «លោក​ ពេត្រុស​ មក​ដល់ ​ហើយ!  លោក​ ឈរ​ នៅ​មាត់​ទ្វារ
គេ​ នាំ​គ្នា ​និយាយ ​មក​កាន់​នាង ​ថា៖ «នាង​ ឆ្កួត​ហើយ!»  ប៉ុន្តែ នាង​ បាន​ប្រកែក​វិញ​ ថា៖ «លោក ​ពិត​ជា​មក​ដល់​ មែន។»  គេ​ ពោល​ថា៖ «ប្រហែល ​ជា​ទេវតា ​របស់​លោក​ ទេ​ដឹង។»

លោក​ ពេត្រុស ​នៅ​តែ​ គោះ​ទ្វារ​ ដដែល។  គេ ក៏​ចេញ​ទៅ​ បើក​ទ្វារ​ឲ្យ, ហើយ ​ពេល​ឃើញ​លោក, គេ ​ងឿងឆ្ងល់​ យ៉ាង​ខ្លាំង។  លោក​ ពេត្រុស ​ធ្វើ​សញ្ញា ​ឲ្យ​គេ ​នៅ​ស្ងៀម, រួច​រៀប​រាប់ ​អំពី​របៀប ​ដែល​ព្រះអម្ចាស់​ បាន​ជួយ​លោក  ឲ្យ​ចេញ​រួច​ពី ​ទី​ឃុំឃាំង។  លោក ​មាន​ប្រសាសន៍ ​ទៅ​គេ​ ថា៖ «សូម ​យក​ដំណឹង​នេះ ​ទៅ​ជំរាប​លោក​ យ៉ាកុប និង​ពួក​បង​ប្អូន​ផង។»  បន្ទាប់​មក លោក​ បាន​ចេញ ​ពី​ទី​នោះ, ធ្វើ​ដំណើរ ​ឆ្ពោះ​ទៅ​កន្លែង​ មួយ ​ផ្សេង​ទៀត។

លុះ​ ភ្លឺ​ឡើង ពួក​ទាហាន ​នាំ​គ្នា ​ជ្រួលច្របល់​ យ៉ាង​ខ្លាំង, ព្រោះ​ មិន​ដឹង​ ជា​លោក ​ពេត្រុស ​ទៅ​ណា​បាត់។  ព្រះបាទ​ហេរ៉ូដ​ បញ្ជា​ឲ្យ​គេ ​រក​លោក, តែ​ រក ​មិន​ឃើញ​សោះ។  ស្ដេច​ ក៏​ឲ្យ​គេ​ កាត់​ទោស ​ពួក​អ្នក​យាម, រួច​ ឲ្យ​គេ​ នាំ​យក​ ទៅ​សម្លាប់។  បន្ទាប់​មក ស្ដេច​ យាង​ចុះ ​ពី​ស្រុក ​យូដា ទៅ​ប្រថាប់​ នៅ​ក្រុង​ សេសារា។

ស្ដេច​ហេរ៉ូដ​ សោយ​ទិវង្គត

ព្រះបាទ​ហេរ៉ូដ ​មាន​ទំនាស់ ​ជា​មួយ​ អ្នក​ក្រុង​ ទីរ៉ុស និង​អ្នក​
ក្រុង​ ស៊ីដូន។  អ្នក​ទាំង​នោះ​ បាន​រួម​ ចិត្ត​គំនិត​គ្នា ​ចូល​ទៅ​គាល់​ស្ដេច។  គេ​ បាន​បញ្ចុះបញ្ចូល លោក ​បា្លសតុស, ជា​មហាតលិក​ ឲ្យ​មក​ខាង​គេ, ហើយ​ ទូល​សូម ​សន្តិភាព ​ពី​ស្ដេច, ដ្បិត ​ស្រុក របស់​គេ ​ទទួល​ ស្បៀង​អាហារ​ ពី​នគរ​ ព្រះបាទ​ ហេរ៉ូដ។ 

លុះ​ ដល់​ថ្ងៃ​កំណត់ ព្រះបាទ​ ហេរ៉ូដ, ​ទ្រង់​ គ្រឿង​គង់ ​លើ​បល្ល័ង្ក, ហើយ​ មាន​ព្រះរាជឱង្ការ​ ឲ្យ​ប្រជាជន​ស្ដាប់។  ប្រជាជន​ នាំ​គ្នា ​ស្រែក​ឡើង​ ថា៖ «នេះ​ ជា​ព្រះ​សូរសៀង​ របស់​ព្រះ, មិន​មែន​ សំឡេង​ របស់​ មនុស្ស​ទេ!»  រំពេច​នោះ ស្រាប់​តែ ​មាន​ទេវតា ​របស់​ ព្រះជាម្ចាស់ ​មក​ប្រហារ​ ស្ដេច​ហេរ៉ូដ, ព្រោះ ​ទ្រង់ ​ពុំ​បាន​ថ្វាយ​ សិរីរុងរឿង​ ទៅ​ព្រះជាម្ចាស់។  ស្ដេច ​ត្រូវ​ ដង្កូវ​ ចោះ, ហើយ​ ក៏​ផុត​ដង្ហើម​ ទៅ។ 

មនុស្សម្នា​ បាន​ឮ ​ព្រះបន្ទូល​ របស់ ​ព្រះជាម្ចាស់, ហើយ​ ចំនួន​អ្នក​ជឿ​ បានកើន​ឡើង​ ជា​លំដាប់​។

រីឯ ​លោក បារណាបាស និង​លោក​ សូល, ក្រោយ​ពី​បាន​ បំពេញ​កិច្ចការ​ របស់​ខ្លួន ​ចប់​សព្វ​គ្រប់​ហើយ, លោក ​វិល​ត្រឡប់ ​ទៅ​ក្រុង ​យេរូសាឡឹម ​វិញ ដោយ​យក​លោក ​យ៉ូហាន​ (ហៅ​ ម៉ាកុស) ទៅ​ជា​មួយ​ផង។






No comments:

Post a Comment