Paris Peace Accords 23 Oct. 1991

Wednesday, October 8, 2014

កិច្ចការ ១៣ | Acts 13

Reading LUKE-ACTS together as one continuous story (as it is!)

Gospel according to Luke 
ដំណឹងល្អ​ រៀប​រៀង​ ដោយលោក​ លូកា
Background Notes


New Testament Scholar and Theologian NT Wright and Harvard Philosopher Sean Kelly discuss one of history's most influential books at The Veritas Forum at Harvard 2013. Join us for a conversation on the interpretation of the New Testament in a post-modern era, moderated by Jay Harris, Dean of Undergraduate Education and Harry Austryn Wolfson Professor of Jewish Studies.

ACTS of the Apostles
កិច្ចការ រៀប​រៀង​ ដោយលោក​ លូកា
Background Notes






ព្រះវិញ្ញាណ ​ជ្រើស​យក បារណាបាស និង​ សូល ​ឲ្យ​ទៅ​បំពេញ ​បេសកកម្ម

ក្នុង​ក្រុមជំនុំ ​នៅ​ក្រុង​ អន់ទីយ៉ូក មាន​ព្យាការី និង​គ្រូ​អាចារ្យ, គឺ​ មាន៖​ លោក ​បារណាបាស, លោក ​ស៊ីម្មាន (​ហៅ​ នីគើរ), លោក​ លូគាស ​ជា​អ្នក​ស្រុក ​គីរេន, លោក​ ម៉ាណាអេន ដែល​ត្រូវ ​គេ​ ចិញ្ចឹម​ ជា​មួយ​ ព្រះបាទ​ហេរ៉ូដ ​ជា​ស្ដេច​អនុរាជ កាល​នៅ​ពី​ក្មេង, និង​លោក​ សូល។  នៅ​ពេល​ ដែល​អ្នក​ទាំង​នោះ  ​កំពុង​តែ ​ធ្វើ​ពិធី ​ថ្វាយបង្គំ​ ព្រះអម្ចាស់ និង​តម​អាហារ, ព្រះវិញ្ញាណ ​ដ៏វិសុទ្ធ​ មាន​ព្រះបន្ទូល ​ថា៖ «ចូរ​ ញែក​បារណាបាស និង​សូល ​ចេញ​ដោយ​ឡែក, ដ្បិត​ យើង​ បាន​ហៅ ​អ្នក​ទាំង​ពីរ ​មកឲ្យ​ បំពេញ​កិច្ចការ ​ដែល​យើង​ នឹង​ដាក់ ​ឲ្យ​ធ្វើ។»  ក្រោយ​ពី​បាន​ នាំ​គ្នា​ តម​អាហារ និង​អធិស្ឋាន រួច​ហើយ, គេ​ បាន​ដាក់​ដៃ ​លើ​លោក ​ទាំង​ពីរ, ហើយ​ ឲ្យ​លោក ​ចេញ​ទៅ។

បារណាបាស និងសូល នៅ​កោះ គីប្រុស

លោក​ បារណាបាស និង​លោក​ សូល ដែល​ព្រះវិញ្ញាណ​ ដ៏វិសុទ្ធ បាន​ចាត់ ​ឲ្យ​ទៅ​នោះ បាន​ធ្វើ​ដំណើរ​ ទៅ​ដល់​ក្រុង​ សេលើស៊ា, ហើយ​ ចុះ​សំពៅ​ ទៅ​កោះ ​គីប្រុស។  ពេល​ទៅ​ ដល់​ក្រុង​ សាឡាមីន, លោក​ ទាំង​ពីរ​ បាន​ប្រកាស​ ព្រះបន្ទូល​ ព្រះជាម្ចាស់ នៅ​ក្នុង សាលា​ប្រជុំ របស់ ​ជន​ជាតិ​ យូដា ដោយ​មាន​លោក ​យ៉ូហាន ​​ជួយ​ផង។

បន្ទាប់​មក លោក​ បាន​នាំ​គ្នា​ ធ្វើ​ដំណើរ​ កាត់​កោះ​នោះ រហូត ​ទៅ​ដល់​ក្រុង ​ប៉ាផូស។  នៅ​ក្រុង​នោះ លោក បាន​ជួប​គ្រូ​ មន្តអាគម​ ជាតិ​យូដា​ម្នាក់ ឈ្មោះ បារយេស៊ូ​ ជា​ព្យាការី​ ក្លែងក្លាយ។  គាត់ ​រស់​នៅ ​ជា​មួយ​ លោក​ ស៊ើគាស-ប៉ូឡូស  ដែល​ជា​រាជ​ប្រតិភូ​ របស់ ​ព្រះចៅ ​អធិរាជ ​រ៉ូម៉ាំង, ហើយ ​ដែល​ជា​មនុស្ស​ មាន​ប្រាជ្ញា។  លោក​ប្រតិភូ​ ចាត់​គេ ​ឲ្យ​ទៅ ​អញ្ជើញលោក​ បារណាបាស និង​លោក​ សូល ​មក, ព្រោះ​ លោក ​មាន​បំណង​ ចង់​ស្ដាប់ ​ព្រះបន្ទូល​ របស់​ ព្រះជាម្ចាស់។  ប៉ុន្តែ អេលីម៉ាស (ភាសា​ក្រិក ប្រែ​ថា ​គ្រូ​មន្តអាគម) ចេះ​តែ​ ប្រឆាំង ​នឹង​លោក​ ទាំង​ពីរ, ហើយ​ រក​មធ្យោបាយ​ ពង្វាង​លោក ​ប្រតិភូ ឲ្យ​ងាក​ចេញ​ ពី​ជំនឿ។  ពេល​នោះ លោក ​សូល ដែល​ហៅ ​ថា​ ប៉ូល​​ បាន​ពោរពេញ ​ដោយ​ព្រះវិញ្ញាណ ​ដ៏វិសុទ្ធ; លោក ​សម្លឹង​មើល​ ទៅ​អេលីម៉ាស, ហើយ ​មាន​ប្រសាសន៍​ ថា៖ «នែ៎!  ជន​ពោរពេញ ​ទៅ​ដោយ​ពុតត្បុត និង​ល្បិច​កិច្ចកល ​អើយ!  អ្នក ​ជា​កូន ​របស់​មារ។  អ្នក​ ជា​សត្រូវ​ នឹង​អំពើ​ សុចរិត ​គ្រប់​យ៉ាង។  តើ ​អ្នក​ នៅ​តែ​ ពង្វាង​គេ​ ឲ្យ​ងាក​ចេញ​ ពី​មាគ៌ា ​ដ៏​ត្រឹម​ត្រូវ ​របស់​ ព្រះអម្ចាស់ ​ដល់​ណា​ទៀតឥឡូវ​នេះ ព្រះបារមី ​របស់ ​ព្រះអម្ចាស់​ នឹង​ធ្វើ​ ឲ្យ​អ្នក​ ខ្វាក់​ភ្នែក, លែង​ឃើញ​ពន្លឺ​ថ្ងៃ​ អស់​មួយ​រយៈ។»

រំពេច​នោះ ស្រាប់​តែ​ ភ្នែក​ របស់​គាត់​ ងងឹត​ មើល​អ្វី​ ពុំ​ឃើញ។  គាត់ ​ដើរ​ស្ទាបៗ វិលវល់ រក​គេ ​ជួយ​ដឹក​ដៃ។  កាល​លោក​ប្រតិភូ​ ឃើញ​ហេតុការណ៍ ​កើត​ឡើង​ ដូច្នេះ, លោក​ ក៏​ជឿ, ហើយ​ ស្ញប់ស្ញែង​ នឹង​សេចក្ដី​ ដែល​គេ​ បង្រៀន​ អំពី​ ព្រះអម្ចាស់​ ខ្លាំង​ណាស់។

ប៉ូល និងបារណាបាស ​នៅ​ក្រុង​ អន់ទីយ៉ូក ក្នុង​ស្រុក ​ពីស៊ីឌា

លោក ​ប៉ូល និង​មិត្តភក្ដិ​ របស់​លោក​ បាន​ចុះ​សំពៅ​ ពី​ក្រុង​ ប៉ាផូស, ឆ្ពោះ​ទៅ​ក្រុង ​ពើកា ក្នុង​ស្រុក​ ប៉ាមភីលា។  ពេល​នោះ លោក យ៉ូហាន ​បាន​បែក​ចេញ ​ពី​ពួក​គេ, វិល​ត្រឡប់​ ទៅ​ក្រុង ​យេរូសាឡឹម ​វិញ។  រីឯ​ លោក​ ប៉ូល និង​មិត្តភក្ដិ​ របស់​លោក បាន​បន្ត​ដំណើរ ​ពី​ក្រុង​ ពើកា រហូត ​ទៅ​ដល់ ​ក្រុង​ អន់ទីយ៉ូក​ ក្នុង​ស្រុក​ ពីស៊ីឌា។  នៅ​ថ្ងៃ​សប្ប័ទ លោក​ ទាំង​ពីរ​ ចូល​ទៅ​អង្គុយ​ ក្នុង​សាលា​ប្រជុំ។  បន្ទាប់​ ពី​បាន​អាន​ គម្ពីរ​វិន័យ និង​គម្ពីរ​ ព្យាការី រួច​ហើយ, ពួក ​អ្នក​ទទួល​ខុស​ត្រូវ​ លើ​សាលា​ប្រជុំ សូម ឲ្យ​គេ ​ជំរាប​ពួក​លោក ​ប៉ូល​ ថា៖ «បង​ប្អូន ​អើយ, បើ​ បង​ប្អូន​ មាន​ពាក្យ​អ្វី​ លើក​ទឹក​ចិត្ត​ ប្រជាជន, សូម​ មាន​ប្រសាសន៍​ មក​ចុះ។» 

លោក​ ប៉ូល ​ក្រោក​ឡើង, ​លើក​ដៃ ​ធ្វើ​សញ្ញា, ហើយ​ មាន​ប្រសាសន៍ ​ថា៖ «សូម ​ជំរាប​ បង​ប្អូន​ ជន​ជាតិ ​អ៊ីស្រាអែល និង​បង​ប្អូន ដែល​ជា​អ្នក​ គោរព​កោត​ខ្លាច​ ព្រះជាម្ចាស់, សូម​ ជ្រាប។  ព្រះ ​របស់​ ជន​ជាតិ​ អ៊ីស្រាអែល​ បាន​ជ្រើស​រើស​ បុព្វបុរស​ របស់​យើង និង​ប្រទាន​ ឲ្យ​ប្រជារាស្ត្រ​នេះ ​បាន​ចំរើន​ឡើង នៅ​ពេល​គេ ស្នាក់​នៅ​ក្នុង​ ប្រទេស ​អេស៊ីប។  បន្ទាប់​មក ព្រះអង្គ​ បាន​នាំ​គេ ​ចេញ​ពី​ប្រទេស​នោះ ដោយ​ឫទ្ធិបារមី ​របស់​ ព្រះអង្គ។  ព្រះអង្គ​ បាន​ផ្គត់ផ្គង់​​គេ​ អស់​រយៈ​ពេល​ ប្រមាណ ​សែសិប​ឆ្នាំ នៅ​វាល ​រហោស្ថាន។  ក្រោយ​ពី​ព្រះអង្គ​ រំលាយ​ជាតិ​សាសន៍ ទាំង​ប្រាំពីរ​ នៅ​ស្រុក​ កាណាន ​រួច​ហើយ, ព្រះអង្គ​ បាន​ប្រទាន​ ទឹក​ដី​នោះ​ ឲ្យ​ប្រជារាស្ត្រ​ របស់ ​ព្រះអង្គ ​ធ្វើ​ជា​កម្មសិទ្ធិ។  ហេតុការណ៍​ ទាំង​នោះ ​កើតមាន ​ក្នុង​អំឡុង​ពេល ប្រមាណ ​បួន​រយ​-ហាសិប​ឆ្នាំ។

«ក្រោយ​មក ព្រះអង្គ​ ប្រទាន​ ឲ្យ​មាន ​អ្នក​គ្រប់គ្រង ​រហូត​ ដល់​ជំនាន់​ ព្យាការី​ សាំយូអែល។  បន្ទាប់​មក​ទៀត, គេ ​បាន​នាំ​គ្នា​ ទូល​សូម​ ស្ដេច​មួយ​អង្គ; ព្រះជាម្ចាស់ ​ក៏​ប្រទាន​ ព្រះបាទ​សូល ជា​បុត្រ ​របស់​លោក ​គីស ក្នុង​កុលសម្ព័ន្ធ បេនយ៉ាមីន ឲ្យ​គ្រង​រាជ្យ ​អស់​រយៈ​ពេល ​សែសិប​ឆ្នាំ។  ក្រោយ​ពី​បាន​ ដក​រាជ្យ​ ពី​ព្រះបាទ​សូល, ព្រះជាម្ចាស់ ​ប្រទាន ​ឲ្យ​ព្រះបាទ ​ដាវីឌ ​ឡើង​គ្រង​រាជ្យ។  ព្រះអង្គ​ ប្រទាន​សក្ខីភាព​ អំពី ​ព្រះបាទ​ដាវីឌ​នេះ​ ថា, “យើង ​រក​បាន​ មនុស្ស​ម្នាក់ ជា​ទី​គាប់​ចិត្ត​ យើង​ណាស់, គឺ​ ដាវីឌ ​ជា​បុត្រ ​របស់ ​អ៊ីសាយ, ដ្បិត ​ដាវីឌ​ នឹង​បំពេញ ​តាម​បំណង ទាំង​ប៉ុន្មាន ​របស់​យើង។”  

«ក្នុង​ព្រះរាជវង្ស​ របស់ ​ព្រះបាទ​ដាវីឌ​ នេះ​ហើយ ដែល​ព្រះជាម្ចាស់ ​ប្រទាន ​ឲ្យ​ព្រះយេស៊ូ​ កើត​មក និង​ធ្វើ​ ជា​ព្រះសង្គ្រោះ ​របស់ ​ជន​ជាតិ ​អ៊ីស្រាអែល, ស្រប​តាម​ ព្រះបន្ទូល​ សន្យា​ របស់ ​ព្រះអង្គ។  មុន​ នឹង​ព្រះយេស៊ូ ​យាង​មក​ដល់, លោក ​យ៉ូហាន ​បាន​ប្រកាស ​ឲ្យ​ជន​ជាតិ​ អ៊ីស្រាអែល​ ទាំង​មូល ​កែ​ប្រែ​ ចិត្ត​គំនិត ដោយ​ទទួល​ ពិធី​ជ្រមុជ​ទឹក។  ពេល​លោក ​យ៉ូហាន​ បំពេញ​មុខងារ​ របស់​លោក ចប់​សព្វ​គ្រប់ ហើយ, លោក​ មាន​ប្រសាសន៍​ ថា, “ខ្ញុំ​នេះ​ មិន​មែន ​ជា​អ្នក ដែល​បង​ប្អូន​ ទន្ទឹង​រង់ចាំ​ នោះ​ទេ។  ឥឡូវ​នេះ មាន​លោក​ម្នាក់ ​មក​តាម​ក្រោយ​ខ្ញុំ។  លោក ​មាន​ឋានៈ​ ខ្ពង់ខ្ពស់​ណាស់; បើ​ ខ្ញុំ​ ស្រាយ​ខ្សែ ស្បែក​ជើង ជូន​លោក ក៏​មិន​សម​ នឹង​ឋានៈ ​របស់​លោក ​ផង។”  

«បង​ប្អូន​ ជា​ពូជពង្ស​ លោក​ អប្រាហាំ និង​បង​ប្អូន​ ដែល​គោរព​ កោត​ខ្លាច​ ព្រះជាម្ចាស់ ​អើយ!  ព្រះអង្គ​ បាន​ចាត់​ព្រះបន្ទូល ស្ដី​អំពី​ ការ​សង្គ្រោះ មក​ឲ្យ​យើង ​ទាំង​អស់​គ្នា​នេះ​ ហើយ, ដ្បិត ​អ្នក​ក្រុង​ យេរូសាឡឹម និង​ពួក​មេ​ដឹក​នាំ ​របស់​គេ ពុំ​បាន​ដឹង​ ថា, ​ព្រះយេស៊ូ​ ជា​នរណា​ ឡើយ។  គេ ​បាន​កាត់​ទោស​ ព្រះអង្គ, ស្រប នឹង​សេចក្ដី​ ដែល​ព្យាការី ​ថ្លែង​ទុក​មក, ហើយ ​គេ ​អាន​រៀង​រាល់ ​ថ្ងៃ​សប្ប័ទ។  ទោះ​បី​ គេ​ រក​កំហុស​អ្វី​ មក​កាត់​ទោស​លោក ​មិន​ឃើញ​ ក៏​ដោយ, ក៏​គេ​ នៅ​តែ​ សូម ​ឲ្យ​លោក​ ពីឡាត ​ប្រហារ​ជីវិត​ ព្រះអង្គ​ ដែរ។  កាល​គេ​ បាន​ធ្វើ​ស្រប​ នឹង​សេចក្ដី ដែល​មាន​ ចែង​ទុក ​អំពី​ ព្រះអង្គ​ ចប់​សព្វ​គ្រប់ ​ហើយ, គេ ​ក៏​យក​ព្រះ​សព​ ព្រះអង្គ ​ចុះ​ពី​ឈើ​ឆ្កាង ​ទៅ​បញ្ចុះ​ក្នុង​ផ្នូរ។  ប៉ុន្តែ ព្រះជាម្ចាស់ ​បាន​ប្រោស ​ព្រះអង្គ​ ឲ្យ​រស់ ​ឡើង​វិញ។  ព្រះយេស៊ូ ​បាន​បង្ហាញ​ខ្លួន​ ឲ្យ​អស់​អ្នក ​ដែល​បាន ​រួម​ដំណើរ ​ជា​មួយ​ ព្រះអង្គ ពី​ស្រុក​ កាលីឡេ ទៅ​ក្រុង ​យេរូសាឡឹម ឃើញ ​អស់​រយៈ​ពេល ​ជា​ច្រើន​ថ្ងៃ។  ឥឡូវ​នេះ អ្នក​ទាំង​នោះ ​ធ្វើ​ជា​បន្ទាល់ ​របស់​ ព្រះអង្គ នៅ​ចំពោះ​មុខ ​ប្រជាជន ​ទៀត​ផង។ 

«រីឯ ​យើង​ខ្ញុំ​វិញ, យើង​ខ្ញុំ​ សូម ​ជូនដំណឹងល្អ​នេះ ​ប្រាប់​បង​ប្អូន​ ថា, ព្រះបន្ទូល ​ដែល​ព្រះជាម្ចាស់​ បាន​សន្យា​ ជា​មួយ​ បុព្វបុរស ​របស់​យើង, ព្រះអង្គ​ បាន​ធ្វើ​តាម ដើម្បី ​ជា​ប្រយោជន៍​ ដល់​យើង ដែល​ជា​ពូជពង្ស ​របស់​លោក ​ទាំង​នោះ​ ហើយ, គឺ ​ព្រះអង្គ​ បាន​ប្រោស​ ព្រះយេស៊ូ​ ឲ្យ​មាន​ព្រះជន្ម​ រស់​ឡើង​វិញ, ដូច​មាន​ចែង​ទុក ​ក្នុង​ទំនុកតម្កើង​ ទី​ពីរ​ ថា៖

«“ព្រះអង្គ​ ជា​បុត្រ ​របស់​យើង,
គឺ​ យើង​ ដែល​បាន​បង្កើត​ ព្រះអង្គ​មក នៅ​ថ្ងៃ​នេះ​។
ព្រះជាម្ចាស់ ​បាន​ប្រោស ​ព្រះយេស៊ូ ​ឲ្យ​មាន​ព្រះជន្ម ​រស់​ឡើង​វិញ ដើម្បី​ កុំ​ឲ្យ​ ព្រះ​សព​ ព្រះអង្គ​ ត្រូវ​ រលួយ​ឡើយ, ដូច​មាន ​ចែង​ទុក​ មកថា៖

«“អ្វីៗ ​ដ៏វិសុទ្ធ និង​ដ៏​ជា​ទី​ទុក​ចិត្ត ដែល​យើង​ បាន​សន្យា ​ថា​ នឹង​ឲ្យ​ដាវីឌ, យើង ​នឹង​ប្រគល់ ​ឲ្យ​អ្នក​រាល់​គ្នា​។
ហេតុ​នេះ​ហើយ​ បាន​ជា​មាន ​ចែង​ទុក ​ក្នុង​អត្ថបទ​គម្ពីរ ​មួយ​ទៀត​ ថា៖  

«“ព្រះអង្គ​ មិន​បណ្ដោយ ​ឲ្យ​សព ​អ្នក​បំរើ
ដ៏វិសុទ្ធ​ របស់​ ព្រះអង្គរលួយ​ឡើយ។

«ព្រះបាទដាវីឌ​ បាន​បំរើ ​ព្រះជាម្ចាស់ តាម​គំរោងការ​ ព្រះអង្គ​ នៅ​ជំនាន់​នោះ, រួច​ សោយ​ទិវង្គត​ទៅ។  គេ​ បាន​បញ្ចុះ​សព​ ព្រះបាទ​ដាវីឌ​ ក្នុង​ផ្នូរ ជា​មួយ ​ព្រះអយ្យកោ, ហើយ​ សព ​របស់​ទ្រង់ ​ក៏​បាន​រលួយ ​អស់​ដែរ។  រីឯ​ ព្រះយេស៊ូ​ ដែល​ព្រះជាម្ចាស់​ បាន​ប្រោស​ ឲ្យ​មាន​ព្រះជន្ម​ រស់​ឡើង​វិញ ​នោះ, ព្រះ​សព ​របស់ ​ព្រះអង្គ ​ពុំ​បាន ​រលួយ​ទេ។

«ដូច្នេះ បង​ប្អូន ​អើយ, សូម​ បង​ប្អូន ជ្រាប​ឲ្យ​ច្បាស់​ ថា, ព្រះជាម្ចាស់ ​លើកលែង​ទោស ​ឲ្យ​បង​ប្អូន ​រួច​ពី​បាប តាម​រយៈ​ ព្រះយេស៊ូ, ដូច​យើង​ បាន​ជំរាប​ មក​ស្រាប់។  បង​ប្អូន ​ពុំ​អាច ​ទៅ​ជា​មនុស្ស​ សុចរិត រួច​ផុត ​អំពើ​បាប ​ទាំង​ប៉ុន្មាន ដោយ​គោរព​ តាម​វិន័យ ​របស់លោក​ ម៉ូសេ​ បាន​ឡើយ។  ផ្ទុយ​ទៅ​វិញ, ព្រះជាម្ចាស់ ​ប្រោស ​ឲ្យ​អស់​អ្នក ​ជឿ​, បាន​សុចរិត, តាម​រយៈ ​ព្រះយេស៊ូ។  ហេតុ​នេះ​ សូម​ បង​ប្អូន​ ប្រយ័ត្ន, ក្រែង​ត្រូវ​ តាម​សេចក្ដី ​ដែល​ព្យាការី ​ថ្លែង​ទុក​មក ​ថា៖

«“មនុស្ស​ ដែល​ចេះ​តែ ​មើលងាយ​គេ ​អើយ,
ចូរ​ នាំ​គ្នា​មើល, ហើយ ​ងឿងឆ្ងល់,
រួច​វិនាស ​បាត់​ទៅ​ចុះ!  
ដ្បិត ​យើង ​នឹង​ធ្វើ​កិច្ចការ​មួយ​ នៅ​ជំនាន់ របស់ ​អ្នក​រាល់​គ្នា,
ជា​កិច្ចការ ​ដែល​អ្នក​រាល់​គ្នា ​មិន​ជឿ,
ទោះ​បី​ ជា​គេ ​រៀប​រាប់​ ប្រាប់​អ្នក​រាល់​គ្នា ក៏​ដោយ។”»

ពេល​លោក ប៉ូល និង​លោក ​បារណាបាស ​ចេញ​ពី​សាលា​ប្រជុំ, ពួក​គេ​ បាន​អញ្ជើញ​លោក ​ឲ្យ​មាន​ប្រសាសន៍​ អំពី​ សេចក្ដី​ទាំង​នេះ នៅ​ថ្ងៃ​សប្ប័ទ ខាង​មុខ​ទៀត។  លុះ ​អង្គ​ប្រជុំ​ បែក​គ្នា​ហើយ, មាន​សាសន៍ ​យូដា និង​អ្នក​ចូល​សាសនា​ យូដា​ ជា​ច្រើន​នាក់ ដែល​គោរព​ ប្រណិប័តន៍ ​ព្រះជាម្ចាស់ នាំ​គ្នា ​ទៅ​តាម​លោក ​ប៉ូល និង​លោក​ បារណាបាស។  លោក​ ទាំង​ពីរ​ បាន​សន្ទនា​ ជា​មួយ​ ពួក​គេ, ហើយ ​ក្រើន​រំលឹក​គេ ឲ្យ​នៅ​ខ្ជាប់ខ្ជួន​ នឹង​ព្រះគុណ ​របស់​ ព្រះជាម្ចាស់ ​ជានិច្ច។
នៅ​ថ្ងៃ​សប្ប័ទ​ បន្ទាប់​មក​ទៀត, ប្រជាជន ​នៅ​ក្រុង​នោះ​ បាន​មក​ជួបជុំ ស្ដាប់​ព្រះបន្ទូល ​របស់​ ព្រះអម្ចាស់ ​ស្ទើរ​តែ​ ទាំង​អស់​គ្នា។  កាល​ជន​ជាតិ​ យូដា ​ឃើញ​មហាជន​ ដូច្នោះ, គេ​ មាន​ចិត្ត ​ច្រណែន​ ជា​ខ្លាំង ក៏​នាំ​គ្នា​ និយាយ​ជំទាស់​ នឹង​ពាក្យ ​ដែល​លោក ​ប៉ូល ​មាន​ប្រសាសន៍, ហើយ​ ថែម​ទាំង ​ជេរ​ប្រមាថ​លោក ​ទៀត​ផង។ 

លោក​ ប៉ូល និង​លោក ​បារណាបាស ​ក៏​មាន​ប្រសាសន៍​ ទៅ​គេ ដោយ​ចិត្ត​ អង់អាច ​ថា៖ «មុន​ដំបូង យើង​ខ្ញុំ​ ត្រូវ​តែ​ ប្រកាស​ ព្រះបន្ទូល ​របស់​ ព្រះជាម្ចាស់​ ដល់​បង​ប្អូន។  ប៉ុន្តែ ដោយ​បង​ប្អូន ​បដិសេធ ​មិន​ព្រម​ទទួល​ ព្រះបន្ទូល​នេះ, ហើយ​ ដោយ​បង​ប្អូន យល់​ឃើញ ​ថា, ខ្លួន​ មិន​សម ​នឹង​ទទួល​ជីវិត​ អស់កល្ប​ជានិច្ច ​ទេ​នោះ, យើង​ខ្ញុំ​ នឹង​ងាក ​ទៅ​ប្រកាស ​ដល់​សាសន៍ ​ដទៃ​វិញ, ដ្បិត ​ព្រះអម្ចាស់ ​បាន​បង្គាប់​ មក​យើង​ខ្ញុំ ​ថា៖

«“យើង​ បាន​តែង​តាំង​អ្នក​ ឲ្យ​ធ្វើ​ ជា​ពន្លឺ បំភ្លឺ​ជាតិ​សាសន៍​
នានា និង​ឲ្យ​នាំ​ ការ​សង្គ្រោះ​ រហូត ​ទៅ​ដល់ស្រុក ដាច់​ស្រយាល ​នៃ​ផែនដី។”»

កាល​សាសន៍​ ដទៃ ​ឮ​ដូច្នោះ, គេ​ មាន​អំណរ ​រីករាយ, ហើយ ​នាំ​គ្នា ​លើក​តម្កើង​ ព្រះបន្ទូល ​របស់ ​ព្រះអម្ចាស់។  រីឯ ​អស់​អ្នក ​ដែល​ព្រះជាម្ចាស់​ តំរូវ​ ឲ្យ​ទទួល​ជីវិត ​អស់កល្ប​ជានិច្ច ក៏​នាំ​គ្នា ​ជឿ​ដែរ។


ព្រះបន្ទូល ​របស់​ ព្រះអម្ចាស់​ បាន​ឮ​ សុសសាយ ក្នុង​ស្រុក​នោះ​ ទាំង​មូល។  ប៉ុន្តែ សាសន៍​ យូដា​ បាន​ញុះញង់​ ស្ត្រីៗ​ មាន​ឋានៈ​ ខ្ពង់ខ្ពស់ ដែល​គោរព​ ប្រណិប័តន៍​ ព្រះជាម្ចាស់ និង​ញុះញង់​ ពួក​នាម៉ឺន ​នៅ​ក្រុង​នោះ ឲ្យ​លើក​គ្នា ​ទៅ​បៀតបៀន ​លោក​ ប៉ូល និង​លោក​ បារណាបាស, ព្រម​ទាំង​ ដេញ​លោក​ ទាំង​ពីរ ​ចេញ​ពី​ដែន​ដី ​របស់​គេ​ផង។  លោក​ ប៉ូល និង​លោក​ បារណាបាស ក៏​រលាស់​ធូលី​ដី ​ចេញ​ពី​ជើង ​របស់​លោក, រួច ​ធ្វើ​ដំណើរ ​ទៅ​ក្រុង ​អ៊ីកូនាម។  រីឯ ​ពួក​សិស្ស ​នៅ​អន់ទីយ៉ូក​ វិញ, គេ​ បាន​ពោរពេញ​ ដោយ​អំណរ និង​ដោយ​ព្រះវិញ្ញាណ ​ដ៏វិសុទ្ធ។


No comments:

Post a Comment