Paris Peace Accords 23 Oct. 1991

Saturday, October 11, 2014

កិច្ចការ ១៥ | Acts 15

Reading LUKE-ACTS together as one continuous story (as it is!)

Gospel according to Luke 
ដំណឹងល្អ​ រៀប​រៀង​ ដោយលោក​ លូកា
Background Notes


New Testament Scholar and Theologian NT Wright and Harvard Philosopher Sean Kelly discuss one of history's most influential books at The Veritas Forum at Harvard 2013. Join us for a conversation on the interpretation of the New Testament in a post-modern era, moderated by Jay Harris, Dean of Undergraduate Education and Harry Austryn Wolfson Professor of Jewish Studies.

ACTS of the Apostles
កិច្ចការ រៀប​រៀង​ ដោយលោក​ លូកា
Background Notes






ការ​ប្រជុំ ​នៅ​ក្រុង​ យេរូសាឡឹម

មាន​អ្នក​ខ្លះ​ មក​ពី​ស្រុក​ យូដា នាំ​គ្នា​ ប្រៀនប្រដៅ​ ពួក​បង​ប្អូន​ ថា៖ «ប្រសិន​បើ​ បង​ប្អូន​ មិន​ទទួល​ ពិធី​កាត់​ស្បែក តាម​ទំនៀមទម្លាប់ ​របស់​លោក ​ម៉ូសេ ​ទេ, បង​ប្អូន​ មិន​អាច​ ទទួល​ ការ​សង្គ្រោះ​ បាន​ឡើយ។»  លោក ​ប៉ូល និង​លោក​ បារណាបាស បាន​ប្រកែក ​ជំទាស់​ នឹង​អ្នក​ទាំង​នោះ, ព្រម​ទាំង ​ជជែក ​វែកញែក​ ជា​មួយ​ពួក​គេ​ យ៉ាង​ខ្លាំង។  ពួក​បង​ប្អូន​ បាន​សំរេច​ចិត្ត​ ចាត់​លោក​ ប៉ូល និង​លោក​ បារណាបាស​ ឲ្យ​ទៅ​ក្រុង​ យេរូសាឡឹម ដោយ​មាន ​បង​ប្អូន​ ខ្លះ​ទៀត​ ទៅ​ជា​មួយ​ផង, ដើម្បី ​ឲ្យ​ទៅ​ជំរាប​ ក្រុម​សាវ័ក និង​ក្រុម​ព្រឹទ្ធាចារ្យ អំពី​ រឿង​នេះ។  ក្រុមជំនុំ ​បាន​ជួយ​ឧបត្ថម្ភ​ ពួក​លោក ក្នុង​ការ​ធ្វើ​ដំណើរ។  លោក​ នាំ​គ្នា ​ឆ្លង​កាត់​ស្រុក​ ភេនីស, ស្រុក​ សាម៉ារី, ​ទាំង​រៀប​រាប់ ​ប្រាប់​ពួក​បង​ប្អូន យ៉ាង​ក្បោះក្បាយ​ ថា, សាសន៍​ដទៃ ​បាន​បែរ​ចិត្ត​ មក​រក​ ព្រះជាម្ចាស់។  ដំណឹង​នេះ ​ធ្វើ​ឲ្យ​បង​ប្អូន ​គ្រប់ៗ​គ្នា​ មាន​អំណរ​ សប្បាយ ​យ៉ាង​ខ្លាំង។  កាល​មក​ដល់​ក្រុង​ យេរូសាឡឹម​ ហើយ, ក្រុមជំនុំ, ក្រុម​សាវ័ក, និង​ក្រុម​ព្រឹទ្ធាចារ្យ​ នាំ​គ្នា​ ទទួល​ពួក​លោក។  ពួក​លោក​ ក៏​ជំរាប ​អំពី ​កិច្ចការ​ ទាំង​ប៉ុន្មាន ដែល​ព្រះជាម្ចាស់ ​បាន​ធ្វើ​ ជា​មួយ​ពួក​លោក។

ពេល​នោះ មាន​បង​ប្អូន​ខ្លះ​ ខាង​គណៈផារីស៊ី​ ដែល​ជឿ​ ព្រះអម្ចាស់ ក្រោក​ឈរ​ឡើង ​ពោល​ថា, ត្រូវ​តែ ​ធ្វើ​ពិធី​កាត់​ស្បែក ​ឲ្យ​សាសន៍​ដទៃ, ហើយ ​ត្រូវ​ បង្គាប់​គេ​ ឲ្យ​ប្រតិបត្តិ​ តាម​វិន័យ ​របស់​លោក ​ម៉ូសេ​ដែរ។

ក្រុម​សាវ័ក និង​ក្រុម​ព្រឹទ្ធាចារ្យ ក៏​ប្រជុំ​គ្នា ដើម្បី​ ពិនិត្យ ពិច័យ​ មើល​សំណុំ​រឿង​នេះ។  ពេល​នោះ មាន​ការ​ជជែក វែកញែក​គ្នា​ យ៉ាង​ខ្លាំង, ទើប ​លោក ​ពេត្រុស ​ក្រោក​ឈរ​ឡើង, ហើយ​ មាន​ប្រសាសន៍ ថា៖ «បង​ប្អូន​ អើយ, បង​ប្អូន ​ជ្រាប​ស្រាប់​ហើយ​ ថា, ព្រះជាម្ចាស់​ បាន​ជ្រើស​រើស​ខ្ញុំ ក្នុង​ចំណោម ​បង​ប្អូន​ តាំង​តែ ​ពី​ថ្ងៃ​ដំបូង ​មក​ម៉្លេះ ដើម្បី​ ឲ្យ​ខ្ញុំ​ ផ្សព្វផ្សាយ​ ដំណឹងល្អ ​ដល់​សាសន៍​ដទៃ ឲ្យ​គេ ​បាន​ឮ និង​បាន​ជឿ​ដែរ។  ព្រះជាម្ចាស់ ​ដែល​ឈ្វេង​យល់​ ចិត្ត​គំនិត ​របស់​មនុស្ស, ទ្រង់ ​បាន​បញ្ជាក់​ ថា, ព្រះអង្គ​ យល់​ព្រម​ ទទួល​ពួក​គេ ដោយ​ប្រទាន​ ព្រះវិញ្ញាណ​ ដ៏វិសុទ្ធ ​ឲ្យ​គេ, ដូច​ ព្រះអង្គ​ បាន​ប្រទាន ​មក​យើង​ដែរ។  ព្រះអង្គ​ មិន​ចាត់​ទុក ​ពួក​គេ​ ផ្សេង​ ពី​ពួក​យើង​ ឡើយ, គឺ​ ទ្រង់ ​បាន​សំអាត​ចិត្ត​គេ​ ឲ្យ​បាន​បរិសុទ្ធ ដោយ​ជំនឿ។  ឥឡូវ​នេះ ហេតុ​ដូច​ម្ដេច ​បាន​ជា​បង​ប្អូន​ ជំទាស់​​ នឹង​ព្រះជាម្ចាស់​ ដូច្នេះ?  នឹម​​ ដែល​បុព្វបុរស​ របស់​យើង និង​ខ្លួន​យើង​ផ្ទាល់ មិន​អាច​ទ្រាំទ្រ​ បាន​ផង​នោះ, ម្ដេច​ ក៏​បង​ប្អូន ​ចង់​យក​ទៅ​ដាក់ ​លើ​ពួក​សិស្ស​ ដែរទេ, ​មិន​បាន​ទេ!  ដ្បិត​ យើង ​ជឿ​ថា​, ទាំង​សាសន៍​យើង, ទាំង​សាសន៍​គេ បាន​ទទួល​ ការ​សង្គ្រោះ ដោយសារ​ ព្រះគុណ​ របស់ ​ព្រះអម្ចាស់ យេស៊ូ។»

ពេល​នោះ អង្គ​ប្រជុំ​ ទាំង​មូល​ នៅ​ស្ងៀម​ស្ងាត់ ស្ដាប់​លោក​ ប៉ូល និង​លោក​ បារណាបាស មាន​ប្រសាសន៍ ​រៀប​រាប់​ អំពី​ ទី​សំគាល់ ​ដ៏​អស្ចារ្យ និង​ឫទ្ធិបាដិហារិយ៍ ដែល​ព្រះជាម្ចាស់​ បាន​សំដែង នៅ​កណ្ដាល​ ចំណោម​សាសន៍ ​ដទៃ ​តាម​រយៈ​លោក។  លុះ​ លោក​ទាំង​ពីរ​ មាន​ប្រសាសន៍​ ចប់​ហើយ, លោក​ យ៉ាកុប​ ក៏​មាន​ប្រសាសន៍​ ឡើង​ថា៖ «បង​ប្អូន​ អើយ, សូម​ ស្ដាប់​ខ្ញុំ។  លោក ​ស៊ីម៉ូន​ បាន​រៀប​រាប់​ ថា, កាល​ពី​ដើម​ដំបូង  ព្រះជាម្ចាស់ ​សព្វ​ព្រះហឫទ័យ​ ជ្រើស​រើស​ ប្រជារាស្ត្រ​មួយ ពី​ចំណោម​ ជាតិ​សាសន៍​នានា ​ឲ្យ​ធ្វើ​ជា​ ប្រជារាស្ត្រ ​របស់​ ព្រះអង្គ​ផ្ទាល់។  រីឯ ​ព្រះបន្ទូល ​ដែល​ពួក​ព្យាការី ​បាន​ថ្លែង  ក៏​ស្រប​ នឹង​សេចក្ដី​ នេះ​ដែរ, ដូច​មាន​ចែង​ទុក​មក​ ថា៖

«“លុះ ​ក្រោយ​មក, យើង ​នឹង​វិល​ ត្រឡប់ ​មក​វិញ;
យើង ​នឹង​លើក​ពន្លា ​របស់​ដាវីឌ
ដែល​រលំ​ ទៅ​នោះ ​ឡើង​វិញ;
យើង​ នឹង​សង់​ដំណាក់ ​ដែល​បាក់​បែក​ ខ្ទេចខ្ទី​ ឡើង​វិញ។  ពេល​នោះ មនុស្សម្នា ​ដែល​នៅ​សល់
នឹង​ស្វែង​រក​ ព្រះអម្ចាស់,
ហើយ​ ជាតិ​សាសន៍​នានា ​ដែល​ជា​ប្រជារាស្ត្រ
របស់​យើង ​ក៏​នឹង​ស្វែង​រក​ យើង​ដែរ។
នេះ ​ជា​ព្រះបន្ទូល ​របស់​ ព្រះជាម្ចាស់ ដែល
សំដែង​ ការ​ទាំង​នេះ ​ឲ្យ​មនុស្ស​លោក​ ស្គាល់,”
តាំង​ពី​យូរ​ អង្វែង ​រៀង​មក។

«ហេតុ​នេះ​ហើយ ​បាន​ជា​ខ្ញុំ យល់​ឃើញ​ ថា, មិន​គួរ​ ធ្វើ ​ឲ្យ​មាន​ឧបសគ្គ ​ដល់​សាសន៍​ដទៃ ដែល​បាន​បែរ​ចិត្ត ​វិល​មក​រក​ ព្រះជាម្ចាស់​វិញ​ នោះ​ឡើយ។  ប៉ុន្តែ គួរ​ យើង ​សរសេរ​សំបុត្រ​ ទៅ​ប្រាប់​គេ, កុំ​ ឲ្យ​បរិភោគ​ ម្ហូប​អាហារ​ ដែល​បាន​សែន ​រូប​សំណាក, គឺ​ ជា​ម្ហូប​អាហារ ​សៅហ្មង​នោះ​ ជា​ដាច់​ខាត; កុំ​ ឲ្យ​រួម​រស់ ជា​មួយ​គ្នា ដោយ​មិន​រៀបការ;​ កុំ​ ឲ្យ​បរិភោគ​ សាច់​សត្វ ​ដែល​គេ​ សម្លាប់ ​ដោយ​ច្របាច់ ​កនិង​កុំ​ ឲ្យ​បរិភោគ​ឈាម, ដ្បិត​ តាំង​ពី​សម័យ​ដើម ​រៀង​មក នៅ​តាម​ក្រុង​ នីមួយៗ, គេ ​តែង​ប្រកាស​វិន័យ ​របស់​លោក ​ម៉ូសេ ដោយ​អាន​គម្ពីរ របស់​លោក រៀង​រាល់​ថ្ងៃ​សប្ប័ទ នៅ​ក្នុង​សាលា​ប្រជុំ។»



សំបុត្រ ​ផ្ញើ​ទៅ​ជូន​ សាសន៍​ដទៃ​ ជា​អ្នក​ជឿ

ពេល​នោះ ក្រុម​សាវ័ក, ក្រុម​ព្រឹទ្ធាចារ្យ, និង​ក្រុមជំនុំ​ ទាំង​មូល​ យល់​ឃើញ​ ថា, គួរ​តែ​ ជ្រើស​យក ​បង​ប្អូន​ខ្លះ ក្នុង​ចំណោម​ ពួក​គេ ជា​អ្នក ​ដែល​ពួក​បង​ប្អូន ​គោរព ​ដើម្បី​ ចាត់​ឲ្យ​ទៅ​ក្រុង​ អន់ទីយ៉ូក​ ជា​មួយ​លោក​ ប៉ូល និង​លោក​ បារណាបាស។  គេ​ បាន​ជ្រើស​ យក​លោក ​យូដាស (ហៅ​ បារសាបាស) និង​លោក​ ស៊ីឡាស។  ក្រុមជំនុំ​ បាន​ប្រគល់​ សំបុត្រ​មួយ ឲ្យ​លោក​ ទាំង​ពីរ​ នាំ​យក​ទៅ, ដែល​មាន ​សេចក្ដី​ ដូច​ត​ទៅ​នេះ៖

យើង​ខ្ញុំ ជា​សាវ័ក, ជា​ព្រឹទ្ធាចារ្យ, និង​ជា​បង​ប្អូន,
សូម ​ជំរាប​សួរ ​មក​បង​ប្អូន​ ជា​សាសន៍​ដទៃ ដែល​រស់​នៅ​
ក្រុង​ អន់ទីយ៉ូក, ស្រុក​ ស៊ីរី, និង​ស្រុក​ គីលីគា៖

យើង​ខ្ញុំ​ បាន​ទទួល​ដំណឹង​ ថា, មាន​ពួក​យើង​ខ្លះ​ បាន​នាំ​ ឲ្យ​បង​ប្អូន​ ជ្រួលច្របល់ មក​ពី​ពាក្យ​ ដែល​គេ​ និយាយ​ប្រាប់​បង​ប្អូន បណ្ដាល​ ឲ្យ​បង​ប្អូន​ មាន​កង្វល់ ​ក្នុង​ចិត្ត។  យើង​ខ្ញុំ​ ពុំ​បាន​ចាត់​អ្នក​ ទាំង​នោះ​ ឲ្យ​មក​ទេ។  យើង​ខ្ញុំ ​ទាំង​អស់​គ្នា​ បាន​សំរេច​ចិត្ត​ ជ្រើស​រើស​ យក​គ្នា​យើង​ខ្លះ ចាត់​ ឲ្យ​មក​ជួប​ បង​ប្អូន​ ជា​មួយ​លោក​ ប៉ូល និង​លោក ​បារណាបាស​ ដ៏​ជា​ទី​ស្រឡាញ់​ របស់​យើង, ជា​អ្នក ដែល​បាន​សុខ​ចិត្ត​ បូជា​ជីវិត​ របស់​ខ្លួន​ បំរើ​ ព្រះយេស៊ូគ្រិស្ដ​ ជា​ព្រះអម្ចាស់​ របស់​យើង។  ហេតុ​នេះ យើង​ខ្ញុំ​ សូម ចាត់​លោក​ យូដាស និង​លោក​ ស៊ីឡាស ​ឲ្យ​នាំ​ពាក្យ ​ដដែល​នេះ យក​មក​ជំរាប ​បង​ប្អូន​ ស្ដាប់​ផ្ទាល់ ​តែ​ម្ដង។  ព្រះវិញ្ញាណ ​ដ៏វិសុទ្ធ និង​យើង​ខ្ញុំ​ យល់​ឃើញ​ ថា, មិន​គួរ​យក​ វិន័យណា ​ផ្សេង​ទៀត​ ដែល​មិន​ចាំបាច់ មក​បង្ខំ​បង​ប្អូន​ ឲ្យ​ប្រតិបត្តិ​ តាម​ឡើយ។  យើង​ គ្រាន់​តែ​ សូម ឲ្យ​បង​ប្អូន​ ចៀស​វាង​ កុំ​ប្រព្រឹត្ត​ ដូច​ត​ទៅ​នេះ, គឺ​៖ កុំ​ បរិភោគ​ ម្ហូប​អាហារ​ ដែល​សែន ​រូប​សំណាក; កុំ​ បរិភោគ​ឈាម; កុំ​ បរិភោគ​ សាច់​សត្វ​ ដែល​គេ​សម្លាប់ ដោយ​ច្របាច់​ក; និង​កុំ ​រួម​រស់​ ជា​មួយ​គ្នា​ ដោយ​មិន​ រៀបការ។  ប្រសិន​បើ​ បង​ប្អូន​ ប្រតិបត្តិ​ដូច្នេះ​បាន, នោះ​ ប្រពៃ​ហើយ។  សូម​ឲ្យ ​បង​ប្អូន​ បាន​ប្រកប​ ដោយ​សេចក្ដី​សុខ។»

ពួក​អ្នក​តំណាង​ ក៏​លា​គេ, ចេញ​ដំណើរ​ ទៅ​ដល់​ ក្រុង​អន់ទីយ៉ូក, ហើយ ​ប្រមូល​អ ង្គ​ប្រជុំ, រួច ​ប្រគល់​សំបុត្រ​ ជូន។  គេ ​បាន​អាន​សំបុត្រ, ហើយ​ មាន​អំណរ​សប្បាយ​ គ្រប់ៗ​គ្នា,  ព្រោះ​ សំបុត្រ​នោះ ​បាន​លើក​ទឹក​ចិត្ត​ ពួក​គេ។  លោក ​យូដាស និង​លោក​ ស៊ីឡាស ដែល​ជា​ព្យាការី ​មាន​ប្រសាសន៍ ​ជា​ច្រើន  ដើម្បី ​លើក​ទឹក​ចិត្ត និង​ពង្រឹង​ជំនឿ ​របស់ ​បង​ប្អូន។  បន្តិច​ក្រោយ​មក ពួក​បង​ប្អូន​ សុខ​ចិត្ត​ ឲ្យ​លោក​ ទាំង​ពីរ ​វិល​ត្រឡប់​ទៅ​ ឯ​ក្រុមជំនុំ ដែល​បាន​ ចាត់​គេ​ ឲ្យ​មក​ នោះ​វិញ, ទាំង​ជូន​ពរ ​ឲ្យ​លោក​ ធ្វើ​ដំណើរ​ ប្រកប​ដោយ​សុខសាន្ត។  [ប៉ុន្តែ លោក​ ស៊ីឡាស​ សំរេច​ចិត្ត​ស្នាក់​ នៅ​ទី​នោះ ​បន្ត​ទៅ​ទៀត។]  រីឯ ​លោក​ ប៉ូល និង​លោក​ បារណាបាស ក៏​បាន​ស្នាក់​ នៅ​ក្នុង​ក្រុង ​អន់ទីយ៉ូក, ទាំង​បង្រៀន និង​ផ្សព្វផ្សាយ​ ដំណឹងល្អ អំពី ​ព្រះបន្ទូល​ របស់​ ព្រះអម្ចាស់, រួម​ ជា​មួយ​បង​ប្អូន​ ជា​ច្រើន​នាក់​ ទៀត​ផង។

បេសកកម្ម​ លើក​ទី​ពីរ, ប៉ូល និង​បារណាបាស​ បែក​គ្នា

ប៉ុន្មាន​ថ្ងៃ​ កន្លង​មក​ទៀត, លោក ​ប៉ូល​ មាន​ប្រសាសន៍​ ទៅ​កាន់​លោក ​បារណាបាស ​ថា៖ «យើង ​ត្រូវ​ ត្រឡប់​ ទៅ​សួរ​សុខ​ទុក្ខ ​បង​ប្អូន ​នៅ​តាម​ក្រុង​ ទាំង​ប៉ុន្មាន ដែល​យើង ​បាន​ផ្សព្វផ្សាយ ​ព្រះបន្ទូល ​របស់​ ព្រះអម្ចាស់។»  លោក​ បារណាបាស​ មាន​បំណង ​នាំ​លោក​ យ៉ូហាន (ហៅ​ ម៉ាកុស)​ ទៅ​ជា​មួយ​ដែរ។  ប៉ុន្តែ លោក ​ប៉ូល ​យល់​ឃើញ​ ថា, ​មិន​គួរ​ នាំ​គាត់ ​ទៅ​ជា​មួយ​ ឡើយ, ព្រោះ ​គាត់​ បាន​រត់​ចោល​ ពួក​លោក​ កាល​ពី​នៅ​ក្រុង ​ប៉ាមភីលា, គឺ ​គាត់ ​មិន​បាន​ធ្វើ​ការ ​រួម​ជា​មួយ​ ពួក​លោក​ទេ។  លោក​ទាំង​ពីរ​ ក៏​ខ្វែង​គំនិត​គ្នា​ យ៉ាង​ខ្លាំង រហូត​ ដល់​ទៅ​ បែក​ផ្លូវ​គ្នា។  លោក​ បារណាបាស បាន​នាំ​លោក​ ម៉ាកុស ​ទៅ​ជា​មួយ, រួច ​ចុះ​សំពៅ ​ឆ្ពោះ​ទៅ​កោះ ​គីប្រុស។  រីឯ​ លោក​ ប៉ូល, លោក ​នាំ​លោក​ ស៊ីឡាស​ ទៅ​ជា​មួយ ដោយ​ពួក​បង​ប្អូន​ បាន​ផ្ញើ​លោក​ទៅ​ លើ​ព្រះហឫទ័យ​ ប្រណីសន្ដោស ​របស់​ ព្រះអម្ចាស់។  លោក​ ធ្វើ​ដំណើរ​ ឆ្លង​កាត់ស្រុក​ ស៊ីរី និង​ស្រុក​ គីលីគា, ​ទាំង​ពង្រឹង ​ជំនឿ ​ក្រុមជំនុំ​នានា​ផង។





No comments:

Post a Comment