ធីម៉ូថេ
រួមដំណើរ ជាមួយប៉ូល និងស៊ីឡាស
លោក ប៉ូល ធ្វើដំណើរ
ទៅដល់ក្រុង ឌើបេ, រួច ទៅដល់ក្រុង លីស្ដ្រា។ នៅក្រុង លីស្ដ្រានោះ មានសិស្ស
មួយរូប ឈ្មោះ ធីម៉ូថេ, ជាកូន របស់ស្ត្រី សាសន៍ យូដាម្នាក់
ជាអ្នកជឿ; ឪពុកគាត់ ជាសាសន៍ ក្រិក។ គាត់ មានកេរ្តិ៍ឈ្មោះល្អ
ក្នុងចំណោម បងប្អូន នៅក្រុង លីស្ដ្រា និងបងប្អូន នៅក្រុង អ៊ីកូនាម។ លោក ប៉ូល មានបំណង នាំគាត់ រួមដំណើរ
ទៅជាមួយដែរ។ លោក ក៏យកគាត់ មកធ្វើ ពិធីកាត់ស្បែក
ឲ្យ, ព្រោះ យោគយល់ ដល់សាសន៍ យូដា នៅស្រុកនោះ, ដ្បិត គេ ដឹងគ្រប់គ្នា ថា, ឪពុកគាត់ ជាសាសន៍
ក្រិក។ នៅតាមក្រុងនានា
ដែលពួកលោក ប៉ូល ធ្វើដំណើរកាត់, លោក បានប្រាប់ អ្នកជឿ
ឲ្យដឹង អំពី សេចក្ដីសំរេច របស់ ក្រុមសាវ័ក និងក្រុមព្រឹទ្ធាចារ្យ នៅក្រុង
យេរូសាឡឹម, ហើយ សូម ឲ្យគេ អនុវត្តតាម។ ក្រុមជំនុំនានា ក៏មានជំនឿ កាន់តែ
មាំមួន រៀងរាល់ថ្ងៃ, ហើយ មានគ្នា កាន់តែ ច្រើន ជាលំដាប់។
ប៉ូល
នៅក្រុង ត្រូអាស, ព្រះជាម្ចាស់ ចាត់ ឲ្យទៅស្រុក ម៉ាសេដូន
ព្រះវិញ្ញាណ ដ៏វិសុទ្ធ
បានឃាត់ ពួកលោក ប៉ូល មិនឲ្យទៅប្រកាស ព្រះបន្ទូល នៅស្រុក អាស៊ីទេ។ ហេតុនេះហើយ បានជាលោក នាំគ្នា ធ្វើដំណើរ
កាត់ស្រុក ព្រីគា និងដែនដី កាឡាទី។
ពេលទៅដល់ ជិតស្រុក មីស៊ា, លោក មានបំណង ទៅស្រុក
ប៊ីធូនា, ប៉ុន្តែ ព្រះវិញ្ញាណ របស់ ព្រះយេស៊ូ ពុំអនុញ្ញាត
ឲ្យទៅទេ។ ដូច្នេះ
លោក ក៏នាំគ្នា ឆ្លងកាត់ស្រុក មីស៊ា ទៅដល់ក្រុង ត្រូអាស។ នៅពេលយប់ លោក ប៉ូល បាននិមិត្តឃើញ
អ្នកស្រុក ម៉ាសេដូន ម្នាក់, ឈរ អង្វរលោក ថា៖
«សូម លោក ឆ្លងមកស្រុក ម៉ាសេដូន ជួយយើងខ្ញុំផង។» ក្រោយពេលលោក បានឃើញ និមិត្តហេតុ
អស្ចារ្យ នេះហើយ, យើង ក៏រូតរះ ចេញដំណើរ ទៅស្រុក ម៉ាសេដូន,
ព្រោះ យើង ជឿជាក់ ថា, ព្រះជាម្ចាស់ ត្រាស់ហៅយើង
ឲ្យទៅ ផ្សព្វផ្សាយ ដំណឹងល្អ ដល់អ្នកស្រុក នោះ។
ប៉ូល
នៅក្រុង ភីលីព; លីឌា ប្រែចិត្តគំនិត មកជឿ ព្រះអម្ចាស់
នៅក្រុង ត្រូអាស
យើង បានចុះសំពៅ ធ្វើដំណើរ តម្រង់ឆ្ពោះ ទៅកោះ សាម៉ូត្រាស តែម្ដង។ ស្អែកឡើង យើង បានទៅដល់ក្រុង នាប៉ូល, រួច
យើង ចេញដំណើរ ពីក្រុងនោះ ឆ្ពោះទៅក្រុង ភីលីព,
ជាក្រុងធំ ជាងគេ ក្នុងស្រុក ម៉ាសេដូន, ហើយ ជាក្រុង
ដែលមាន ឯកសិទ្ធិ ពិសេស នៅក្នុងចក្រភព រ៉ូម៉ាំង។ យើង បានស្នាក់នៅ ក្រុងនោះ ជាច្រើនថ្ងៃ។
នៅថ្ងៃសប្ប័ទ
យើង បានចេញទៅ ខាងក្រៅ ទ្វារក្រុង, សំដៅ ទៅមាត់ស្ទឹងមួយ ដោយនឹកគិត
ថា, នឹងមានកន្លែង អធិស្ឋាន។ យើង ក៏នាំគ្នា អង្គុយ, ហើយ និយាយ ជាមួយពួកស្ត្រី ដែលមកជួបជុំគ្នា នៅទីនោះ។ មានស្ត្រីម្នាក់ ដែល គោរព កោតខ្លាច
ព្រះជាម្ចាស់ ឈ្មោះ លីឌា, ជាអ្នកស្រុក ធាទេរ៉ា និងជាឈ្មួញ
ក្រណាត់ ពណ៌ក្រហម ដ៏មានតម្លៃ។
ពេលនោះ នាង ផ្ទៀងត្រចៀក ស្ដាប់។ ព្រះអម្ចាស់ ក៏បានបំភ្លឺ ចិត្តគំនិតនាង ឲ្យយកចិត្តទុកដាក់
នឹងសេចក្ដី ដែលលោក ប៉ូល មានប្រសាសន៍។ បន្ទាប់ពីនាង បានទទួល ពិធីជ្រមុជទឹក
ជាមួយ ក្រុមគ្រួសារ របស់នាង រួចហើយ, នាង បានអញ្ជើញយើង
ទៅស្នាក់ នៅផ្ទះនាង ដោយពោល ថា៖ «បើ លោក យល់ឃើញ ថា,
នាងខ្ញុំ ពិតជាជឿ លើព្រះអម្ចាស់មែន, សូម
អញ្ជើញ ទៅស្នាក់នៅ ឯផ្ទះ របស់ នាងខ្ញុំទៅ។» នាង បានទទូច សូម ឲ្យយើង យល់ព្រម
តាមសេចក្ដី អញ្ជើញ របស់នាង។
ប៉ូល
និងស៊ីឡាស ជាប់ឃុំឃាំង នៅក្រុង ភីលីព
មានថ្ងៃមួយ ពេលយើង
ធ្វើដំណើរ ទៅកន្លែង អធិស្ឋាន, មានស្រី បំរើគេ ម្នាក់ មកជួបយើង។
នាង មានអារក្ស ភីថង់ ចូល, នាំឲ្យនាង ចេះទាយ, ធ្វើឲ្យពួកម្ចាស់ របស់នាង
បានទទួលកំរៃ យ៉ាងច្រើន។ នាង ដើរតាមក្រោយ លោក ប៉ូល និងយើង, ទាំងស្រែក
ថា៖ «លោកទាំងនេះ ជាអ្នកបំរើ របស់ព្រះ ដ៏ខ្ពង់ខ្ពស់
បំផុត។ លោក នាំដំណឹង អំពីមាគ៌ា នៃការសង្គ្រោះ
មកប្រាប់ អ្នករាល់គ្នា។» នាង ធ្វើបែបនេះ អស់រយៈពេល ជាច្រើនថ្ងៃ។ ដោយលោក ប៉ូល ទាស់ចិត្ត ជាខ្លាំង ក៏ងាក ទៅក្រោយ,
បញ្ជាវិញ្ញាណ អាក្រក់ ថា៖ «ក្នុងព្រះនាម
ព្រះយេស៊ូគ្រិស្ដ, ចូរ ចេញ ពីនាង ទៅ!» វិញ្ញាណ អាក្រក់ ក៏ចេញ ពីនាងភ្លាម។
កាលពួកម្ចាស់ របស់
ស្រីបំរើនោះ ឃើញថា, លែងមានសង្ឃឹម នឹងបានកំរៃ អ្វីទៀត, គេ ក៏នាំគ្នា ចាប់លោក ប៉ូល និងលោក ស៊ីឡាស, អូសយកទៅ ជូនចៅក្រម នៅលាន សាធារណៈ ក្នុងទីក្រុង។ ចៅក្រម នាំលោកទាំងពីរ ទៅជួប
ពួកអាជ្ញាធរ, ពោល ថា៖ «ជនជាតិ យូដា
ទាំងនេះ បង្កឲ្យមាន ចលាចល នៅក្នុងក្រុងយើង។ គេ នាំទំនៀមទម្លាប់ ផ្សេងៗ មកផ្សាយ
ប្រាប់យើង, ជាទំនៀមទម្លាប់ ដែលយើង ជនជាតិ រ៉ូម៉ាំង គ្មានសិទ្ធិ
នឹងទទួល ឬអនុវត្តតាម បានឡើយ។»
បណ្ដាជន ក៏លើកគ្នា
មកប្រឆាំង នឹងលោកទាំងពីរ ដែរ។ ពួកអាជ្ញាធរ
បានបញ្ជា ឲ្យគេ ដោះសម្លៀកបំពាក់ លោក ប៉ូល និងលោក ស៊ីឡាស ចេញ,
រួច បញ្ជា ឲ្យវាយ នឹងរំពាត់។ ក្រោយពីបានវាយ លោកទាំងពីរ ច្រើនរំពាត់ ហើយ, គេ ក៏យកលោក ទៅដាក់ ក្នុងទីឃុំឃាំង,
ទាំងបញ្ជា ឲ្យយាម យ៉ាងមធ្យ័តផង។
ឆ្មាំគុក ក៏យកលោក ទាំងពីរ ទៅឃុំ ក្នុងគុកងងឹត
និងដាក់ខ្នោះជើង, តាមបញ្ជា ដែលគាត់ បានទទួល។
ប្រមាណ ជាពាក់កណ្ដាល
អធ្រាត្រ,
លោក ប៉ូល និងលោក ស៊ីឡាស នាំគ្នា អធិស្ឋាន និងច្រៀង សរសើរតម្កើង ព្រះជាម្ចាស់។
អ្នកទោស ឯទៀតៗ ស្ដាប់លោក ទាំងពីរ។ រំពេចនោះ ស្រាប់តែ មានរញ្ជួយ
ផែនដី យ៉ាងខ្លាំង បណ្ដាល ឲ្យកក្រើក ដល់គ្រឹះ ទីឃុំឃាំង។ ទ្វារគុក ទាំងប៉ុន្មាន ក៏របើកឡើង
ភ្លាម; រីឯ ច្រវាក់ ដែលគេ ដាក់អ្នកទោស ក៏របូត ចេញអស់ដែរ។ ពេលនោះ ឆ្មាំគុក ភ្ញាក់ឡើង, លុះ គាត់ ឃើញទ្វារគុក របើក ដូច្នេះ, គាត់ ក៏ហូតដាវ
បម្រុង នឹងសម្លាប់ខ្លួន, ព្រោះ នឹកស្មាន ថា, អ្នកទោស រត់បាត់អស់ ហើយ។
ប៉ុន្តែ លោក ប៉ូល បានស្រែកឡើង យ៉ាងខ្លាំងៗ ថា៖ «កុំ ធ្វើបាប ខ្លួនអី! យើង ទាំងអស់គ្នា នៅឯនេះទេ។»
ឆ្មាំគុក សូម ឲ្យគេ
យកភ្លើងមក, រួច ប្រញាប់ប្រញាល់ ចូលទៅ ក្នុងគុក។ គាត់ ក្រាបចុះ នៅមុខលោក ប៉ូល និងលោក ស៊ីឡាស
ទាំងញាប់ញ័រ។ គាត់
នាំលោក ទាំងពីរ ចេញមកក្រៅ, ពោលថា៖ «លោកម្ចាស់, តើ ខ្ញុំ ប្របាទ ត្រូវ ធ្វើយ៉ាងណា
ដើម្បី ឲ្យបានទទួល ការសង្គ្រោះ?»
លោក តបទៅគាត់ វិញថា៖ «សូម
ជឿលើ ព្រះអម្ចាស់ យេស៊ូទៅ, នោះ ព្រះជាម្ចាស់ នឹងសង្គ្រោះលោក,
ព្រមទាំង សង្គ្រោះ ក្រុមគ្រួសារ របស់លោក ផងដែរ។» បន្ទាប់មក លោកទាំងពីរ បានប្រកាស
ព្រះបន្ទូល របស់ ព្រះអម្ចាស់ ប្រាប់គាត់ និងប្រាប់ អ្នកទាំងប៉ុន្មាន ដែលនៅ
ក្នុងផ្ទះគាត់។ ពេលនោះ
ឆ្មាំគុក នាំលោកទាំងពីរ មកលាង ស្នាមរបួស ទាំងយប់, ហើយ គាត់ និងក្រុមគ្រួសារ របស់គាត់ ក៏បានទទួល ពិធីជ្រមុជទឹក ភ្លាម។ គាត់ បាននាំ លោកទាំងពីរ ឡើងទៅផ្ទះគាត់, រៀបចំ ម្ហូបអាហារ ជូន។ គាត់ និងក្រុមគ្រួសារ របស់គាត់ មានអំណរ
សប្បាយ ដោយបានជឿ លើព្រះជាម្ចាស់។
លុះ ភ្លឺឡើង
ពួកអាជ្ញាធរ បានចាត់តម្រួត ឲ្យទៅប្រាប់ ឆ្មាំគុក ថា៖ «ចូរ
ដោះលែង អ្នកទាំងនោះ ទៅ។» ឆ្មាំគុក បាននាំ ដំណឹងនេះ ទៅជំរាបលោក ប៉ូល ថា៖ «ពួកអាជ្ញាធរ បានចាត់គេ មកប្រាប់ ឲ្យដោះលែង លោកហើយ។ ដូច្នេះ សូម លោក ចេញទៅ ឲ្យបានសុខសាន្ត ចុះ។»
ប៉ុន្តែ លោក ប៉ូល
មានប្រសាសន៍ ទៅតម្រួត ទាំងនោះ ថា៖ «យើង ជាជនជាតិ រ៉ូម៉ាំង។ គេ បានវាយយើង នឹងរំពាត់ នៅមុខប្រជុំជន
ដោយពុំបាន ជំនុំជំរះ ជាមុន, ហើយ ក៏យកយើង មកដាក់គុកទៀត។
ឥឡូវនេះ គេ ចង់ដោះលែងយើង ដោយស្ងាត់ៗ?
ទេ,
មិនបានទេ! លោក ទាំងនោះ ត្រូវតែ មកដោះលែងយើង
ផ្ទាល់តែម្ដង ទើបបាន។»
ពួកតម្រួត នាំពាក្យនេះ
ទៅជំរាប ពួកអាជ្ញាធរ។ កាលដឹងថា លោកទាំងពីរ
មានសញ្ជាតិ រ៉ូម៉ាំង ដូច្នេះ, ពួកអាជ្ញាធរ ភ័យខ្លាច ជាខ្លាំង។ គេ នាំគ្នា មកអង្វរករ សុំទោស
លោកទាំងពីរ, រួច ដោះលែងលោក និងអង្វរ ឲ្យលោក ចាកចេញ
ពីក្រុងនោះផង។ លោកទាំងពីរ
ចេញពីទីឃុំឃាំង ចូលទៅផ្ទះ របស់នាង លីឌា, ហើយ បានជួបពួក
បងប្អូន, ព្រមទាំង បានលើកទឹកចិត្តគេ ទៀតផង,
រួច ទើបលោក នាំគ្នា ធ្វើដំណើរ ចេញទៅ។
No comments:
Post a Comment