ប៉ូល
នៅក្រុង កូរិនថូស
ក្រោយមក លោក ប៉ូល
បានចាកចេញ ពីក្រុង អាថែន ធ្វើដំណើរ ឆ្ពោះទៅក្រុង កូរិនថូស។ នៅក្រុងនោះ, លោក បានជួប ជនជាតិ យូដាម្នាក់ ឈ្មោះ អគីឡា,
ជាអ្នកស្រុក ប៉ុនតុស។ លោក អគីឡា
និងនាង ព្រីស៊ីល ជាភរិយា ទើប នឹងមក ពីស្រុក អ៊ីតាលី, ព្រោះ ព្រះចៅអធិរាជ ក្លូឌាស បានចេញបញ្ជា ឲ្យជនជាតិ យូដា ទាំងអស់
ចាកចេញ ពីក្រុង រ៉ូម។ លោក ប៉ូល ទៅទាក់ទង
នឹងអ្នកទាំងពីរ, ហើយ ស្នាក់នៅ និងធ្វើការ ជាមួយគេ, ព្រោះ លោក មានមុខរបរ ដូចគ្នា, គឺ ត្បាញក្រណាត់
សំរាប់ បោះជំរំ។ រៀងរាល់ថ្ងៃសប្ប័ទ,
លោក តែងតែ មានប្រសាសន៍ ក្នុងសាលាប្រជុំ និងខិតខំ ណែនាំ, ទាំងសាសន៍ យូដា ទាំងសាសន៍ ក្រិក, ឲ្យជឿ។
កាលលោក ស៊ីឡាស
និងលោក ធីម៉ូថេ ធ្វើដំណើរ ពីស្រុក ម៉ាសេដូន មកដល់ហើយ
, លោក
ប៉ូល ក៏ចំណាយពេល ទាំងអស់ របស់លោក ដើម្បី ប្រកាសព្រះបន្ទូល។ លោក បានបញ្ជាក់ ប្រាប់សាសន៍ យូដា ថា, ព្រះយេស៊ូ ពិតជាព្រះគ្រិស្ដ។
ប៉ុន្តែ ដោយសាសន៍ យូដា ចេះតែ ប្រឆាំង នឹងលោក, ហើយ ជេរប្រមាថលោក ទៀតផងនោះ, លោក ក៏រលាស់
ធូលីដី ពីអាវ របស់លោក, ទាំងមាន ប្រសាសន៍ ថា៖ «បើ អ្នករាល់គ្នា វិនាស បាត់បង់នោះ, គឺ មកតែ
ពីកំហុស របស់ អ្នករាល់គ្នា ផ្ទាល់ប៉ុណ្ណោះ! គ្មាន ជាប់ជំពាក់អ្វី ជាមួយខ្ញុំទេ
ចាប់ពីពេលនេះ។ ខ្ញុំ នឹងទៅរក សាសន៍
ដទៃវិញ។»
លោក ក៏ចាកចេញ ពីទីនោះ, ឆ្ពោះទៅផ្ទះ
បុរសម្នាក់ ឈ្មោះ យូស្ទូស, ជាអ្នក គោរព កោតខ្លាច ព្រះជាម្ចាស់,
ហើយ ផ្ទះគាត់ នៅជាប់ នឹងសាលាប្រជុំ។ រីឯ លោក គ្រីសប៉ុស, ដែលជាអ្នក ទទួលខុសត្រូវ លើសាលាប្រជុំ,
និងក្រុមគ្រួសារ របស់លោក វិញ ក៏ជឿលើ ព្រះអម្ចាស់ដែរ។ មានអ្នកក្រុង កូរិនថូស ជាច្រើនទៀត បានស្ដាប់លោក
ប៉ូល, ហើយ ជឿ, ព្រមទាំង ទទួលពិធី
ជ្រមុជទឹក ផង។
យប់មួយ លោក ប៉ូល
និមិត្តឃើញ ព្រះអម្ចាស់ មានព្រះបន្ទូល មកលោក ថា៖ «កុំ
ខ្លាចអី។ ត្រូវ និយាយ
តទៅទៀត។ កុំ នៅស្ងៀម ឡើយ, ដ្បិត យើង ស្ថិតនៅ ជាមួយអ្នក, ហើយ ពុំ មាននរណា
អាចធ្វើបាបអ្នក បានទេ, ព្រោះ នៅក្រុងនេះ មានមនុស្ស
ជាច្រើន ជាប្រជារាស្ត្រ របស់យើង។»
លោក ប៉ូល ស្នាក់នៅក្រុង កូរិនថូស អស់រយៈពេល មួយឆ្នាំ
ប្រាំមួយខែ។ លោក បង្រៀនព្រះបន្ទូល របស់
ព្រះជាម្ចាស់ ដល់អ្នកក្រុងនោះ។
នៅគ្រាដែលលោក កាលីយ៉ូ
កាន់តំណែង ជារាជប្រតិភូ របស់ ព្រះចៅអធិរាជ រ៉ូម៉ាំង នៅស្រុក អាខៃ,
សាសន៍ យូដា បានសមគំនិតគ្នា ប្រឆាំង នឹងលោក ប៉ូល, ហើយ
នាំលោក យកទៅ សាលាកាត់ក្ដី, ទាំងចោទ ថា៖ «ជននេះ បញ្ចុះបញ្ចូល មនុស្សម្នា ឲ្យគោរព ថ្វាយបង្គំ ព្រះជាម្ចាស់
តាមរបៀបមួយ ខុសច្បាប់។»
ពេលលោក ប៉ូល បម្រុង
នឹងហាមាត់ និយាយ, លោក កាលីយ៉ូ មានប្រសាសន៍ ទៅកាន់ជនជាតិ យូដា
ថា៖ «ជនជាតិ យូដា អើយ, ប្រសិនបើ រឿងនេះ
ទាក់ទង នឹងបទឧក្រិដ្ឋ ឬបទល្មើស ណាមួយនោះ, ខ្ញុំ មុខជាសុខចិត្តស្ដាប់
អ្នករាល់គ្នា មិនខាន។ ប៉ុន្តែ បើជារឿង ជជែកវែកញែក ស្ដីអំពី ពាក្យពេចន៍, អំពី ឈ្មោះ ឬអំពី ធម៌វិន័យ របស់ អ្នករាល់គ្នា ទេនោះ, ចូរ ដោះស្រាយ ខ្លួនឯងទៅ។ ខ្ញុំ
មិនព្រមកាត់ក្ដី ឲ្យអ្នករាល់គ្នា អំពី រឿងនេះឡើយ។» លោក ក៏ដេញ ពួកគេ ចេញ ពីសាលាកាត់ក្ដី។ ពេលនោះ ពួកគេ នាំគ្នា ចាប់លោក
សូស្តែន ដែលជាអ្នក ទទួលខុសត្រូវ លើសាលាប្រជុំ មកវាយ នៅមុខ សាលាកាត់ក្ដី,
តែ លោក កាលីយ៉ូ មិនអើពើទេ។
ប៉ូល
វិលត្រឡប់ ទៅក្រុង អន់ទីយ៉ូក វិញ
លោក ប៉ូល បានស្នាក់
នៅក្រុង កូរិនថូស ជាយូរថ្ងៃ។ ក្រោយមក
លោក ក៏ជំរាបលា ពួកបងប្អូន, ចុះសំពៅ ឆ្ពោះទៅស្រុក ស៊ីរី ដោយមាននាង ព្រីស៊ីល
និងលោក អគីឡា ជូនដំណើរ ទៅជាមួយដែរ។ លោក បានកោរសក់ លាបំណន់ នៅកំពង់ផែ កេងគ្រា។ លុះ មកដល់ក្រុង អេភេសូ, លោក ប៉ូល ក៏ជំរាបលានាង ព្រីស៊ីល និងលោក អគីឡា។ លោក បានចូលទៅ សាលាប្រជុំ, ហើយ សន្ទនាជាមួយសាសន៍ យូដា។ ពួកគេ បានអង្វរ សូម ឲ្យលោក
ស្នាក់នៅ ទីនោះ មួយរយៈ, តែ លោក ពុំព្រម នៅទេ។ លោក ជំរាបលាគេ, ទាំងពោល
ថា៖ «ប្រសិនបើ ព្រះជាម្ចាស់ សព្វព្រះហឫទ័យ, ខ្ញុំ នឹងវិល មករក បងប្អូនវិញ។» រួច លោក ចុះសំពៅ ចេញពីក្រុង
អេភេសូទៅ។ លុះ ធ្វើដំណើរ
មកដល់ក្រុង សេសារា, លោក បានឡើងទៅ សួរសុខទុក្ខ ក្រុមជំនុំ។ បន្ទាប់មក លោក បន្តដំណើរ ទៅដល់ក្រុង
អន់ទីយ៉ូក។
លោក
អប៉ូឡូស នៅក្រុង អេភេសូ និងក្រុង កូរិនថូស
ក្រោយពីបាន ស្នាក់នៅក្រុង
អន់ទីយ៉ូក យូរបន្តិចមក, លោក ក៏ចេញដំណើរទៅ សាជាថ្មី ដោយឆ្លងកាត់ស្រុក
កាឡាទី និងស្រុក ព្រីគា, ទាំងពង្រឹង ជំនឿ ពួកសិស្ស ទាំងអស់ផង។
មានជនជាតិ យូដាម្នាក់
ឈ្មោះ អប៉ូឡូស ជាអ្នកស្រុក អលេក្សានទ្រា បានមកនៅក្រុង អេភេសូ។ គាត់ ជាមនុស្ស មានវោហារ, ហើយ
ស្គាល់គម្ពីរ យ៉ាងល្អិតល្អន់។ គាត់ បានទទួល ការអប់រំ អំពីមាគ៌ា របស់ ព្រះអម្ចាស់
និងមានចិត្តឧស្សាហ៍ មោះមុត។ គាត់ ប្រកាសព្រះបន្ទូល,
ហើយ ប៉ិនប្រសប់ បង្រៀនគេ យ៉ាងច្បាស់លាស់ អំពី ព្រះយេស៊ូផង។
ក៏ប៉ុន្តែ គាត់ បានដឹងត្រឹមតែ ពិធីជ្រមុជទឹក
របស់លោក យ៉ូហាន ប៉ុណ្ណោះ។ គាត់ បានបង្រៀនគេ ក្នុងសាលាប្រជុំ ដោយចិត្ត អង់អាច។ កាលនាង ព្រីស៊ីល និងលោក អគីឡា បានឮគាត់ បង្រៀនដូច្នេះ
ក៏អញ្ជើញគាត់ ទៅជាមួយ, ព្រមទាំង ពន្យល់គាត់ ឲ្យរឹតតែ
ស្គាល់មាគ៌ា របស់ ព្រះជាម្ចាស់ ថែមទៀត។
បន្ទាប់មក ដោយលោក
អប៉ូឡូស មានបំណង ធ្វើដំណើរ ទៅកាន់ស្រុក អាខៃ, ពួកបងប្អូន ក៏នាំគ្នា លើកទឹកចិត្តគាត់
ឲ្យទៅ, ថែមទាំង សរសេរសំបុត្រ ទៅជំរាប ពួកសិស្ស នៅស្រុកនោះ
ឲ្យទទួលគាត់ ដោយរាក់ទាក់ផង។ លុះ ទៅដល់
គាត់ បានខ្នះខ្នែង ជួយអស់អ្នក នៅទីនោះ ដែលបានទទួលជឿ ដោយសារ ព្រះគុណ របស់
ព្រះជាម្ចាស់។ ដ្បិត
គាត់ ចេះផ្ចាញ់សាសន៍ យូដា នៅមុខប្រជុំជន ទាំងអស់ និងវែកញែកគម្ពីរ,
បញ្ជាក់ប្រាប់គេ ថា, ព្រះយេស៊ូ ពិតជាព្រះគ្រិស្ដ
មែន។
No comments:
Post a Comment