ប៉ូល
ធ្វើដំណើរ ទៅស្រុក ម៉ាសេដូន និងស្រុក ក្រិក
លុះ ចលាចលនេះ បានស្ងប់
ទៅវិញហើយ, លោក ប៉ូល ក៏ហៅពួកសិស្ស មកលើកទឹកចិត្ត, រួច ជំរាបលាគេ, ធ្វើដំណើរទៅស្រុក ម៉ាសេដូន។ លោក ធ្វើដំណើរ កាត់ស្រុកនោះ
ទាំងមាន ប្រសាសន៍ លើកទឹកចិត្ត អ្នកជឿ យ៉ាងច្រើនផង។ បន្ទាប់មក លោក ក៏បាន ទៅដល់ស្រុក ក្រិក,
ហើយ ស្នាក់នៅស្រុកនោះ អស់រយៈពេល បីខែ។ ពេលលោក ហៀប នឹងចុះសំពៅ ធ្វើដំណើរ ទៅស្រុក
ស៊ីរី, ជនជាតិ យូដា បានឃុបឃិតគ្នា ប៉ុនប៉ង ធ្វើបាបលោក។
លោក ជ្រាបដូច្នេះ ក៏សំរេចចិត្ត វិលត្រឡប់
ទៅវិញ, កាត់តាមស្រុក ម៉ាសេដូន។ អ្នក ដែលបាន រួមដំណើរ ជាមួយលោក
នៅពេលនោះ មាន លោក សូប៉ាត្រុស, កូន របស់ លោក ពីរូស ជាអ្នកស្រុក
បេរា, លោក អើរីស្ដាក, និងលោក សេគុនដុស
ជាអ្នកស្រុក ថេស្សាឡូនិក, លោក កៃយុស ជាអ្នកស្រុក ឌើបេ, លោក ធីម៉ូថេ, ព្រមទាំង លោក ទីឃីកុស, និងលោក ត្រូភីម ជាអ្នកស្រុក អាស៊ីផង។ បងប្អូន ទាំងនេះ បានចេញដំណើរ
ទៅមុន, ហើយ រង់ចាំយើង នៅក្រុង ត្រូអាស។ ចំណែក ឯយើងវិញ, ក្រោយថ្ងៃបុណ្យ នំបុ័ងឥតមេ, យើង ចេញពីក្រុង
ភីលីព ទៅចុះសំពៅ។ ប្រាំថ្ងៃ ក្រោយមក
យើង ក៏បាន មកដល់ក្រុង ត្រូអាស, ជួបជុំ នឹងពួកគេ,
រួច ស្នាក់នៅ ទីនោះ ប្រាំពីរថ្ងៃ។
ប៉ូល
ប្រោសអ៊ើទីកុស ឲ្យរស់ ឡើងវិញ នៅក្រុង ត្រូអាស
នៅថ្ងៃទីមួយ ក្នុងសប្ដាហ៍នោះ
, យើង
បានជួបជុំគ្នា ដើម្បី ធ្វើពិធីកាច់នំបុ័ង។ ដោយលោក ប៉ូល ត្រូវ ចេញដំណើរ នៅថ្ងៃបន្ទាប់,
លោក មានប្រសាសន៍ ទៅកាន់ អង្គប្រជុំ, ហើយ
អធិប្បាយ រហូត ដល់ពាក់កណ្ដាល អធ្រាត្រ។ ក្នុងបន្ទប់ ដែលយើង ប្រជុំគ្នា
នៅជាន់ ខាងលើ មានចង្កៀង ជាច្រើន។
ពេលលោក ប៉ូល កំពុងតែ មានប្រសាសន៍ យ៉ាងយូរនោះ, យុវជនម្នាក់ ឈ្មោះ អ៊ើទីកុស អង្គុយ នៅលើមាត់បង្អួច, ហើយ លង់លក់, ក៏ដាច់ផ្ងារ ធ្លាក់ ពីជាន់ទីបី
នោះមក។ ពេលគេ លើកគាត់ឡើង, គាត់ ស្លាប់ផុត ទៅហើយ។
លោក ប៉ូល ចុះ ទៅក្រោម, ឱនពីលើ អ៊ើទីកុស, ត្រកងគាត់ លើកឡើង, ទាំងពោល ថា៖ «សូម បងប្អូន កុំបារម្ភ ឲ្យសោះ; គាត់ នៅរស់ទេ!» កាលលោក ឡើងទៅលើវិញ,
លោក ក៏ធ្វើពិធី កាច់នំបុ័ង និងបរិភោគ។ បន្ទាប់មក លោក មានប្រសាសន៍ បន្តទៅទៀត យ៉ាងយូរ, រហូត ដល់ភ្លឺ ទើបលោក ចេញដំណើរទៅ។ គេ បាននាំយុវជន ដែលនៅ មានជីវិតនោះ
ទៅវិញ, ហើយ ពួកគេ ធូរស្រាលក្នុងចិត្ត ឥតឧបមា។
ប៉ូល
នៅក្រុង មីលេត
រីឯ យើងវិញ, យើង
បានចុះសំពៅ ទៅមុន, ធ្វើដំណើរ ដល់ក្រុង អាសុស ដើម្បី
ចាំលោកប៉ូល នៅទីនោះ, ដូចលោក បានគ្រោងទុក, ព្រោះ លោក ចង់ធ្វើដំណើរ ដោយថ្មើរជើង។ កាលលោក បានមកជួបជុំ ជាមួយ
ពួកយើង នៅក្រុង អាសុស ហើយ, យើង ក៏ទទួលលោក មកក្នុងសំពៅ, រួច ធ្វើដំណើរ ឆ្ពោះទៅក្រុង មីទូឡែន។ យើង បានចេញ ពីទីនោះ បន្តដំណើរ
តាមសមុទ្រ, ទៅដល់ទន្ទឹម នឹងកោះ ឃីយ៉ូស នៅថ្ងៃបន្ទាប់។
នៅថ្ងៃ បន្ទាប់មកទៀត, យើង ទៅដល់កោះ សាម៉ូស, ហើយ នៅថ្ងៃ ទីបី យើង
ក៏បាន ទៅដល់ក្រុង មីលេត។ លោក ប៉ូល សំរេចចិត្ត មិនចូលក្រុង អេភេសូទេ ដើម្បី កុំឲ្យ យឺតដំណើរ
នៅស្រុក អាស៊ី, ដ្បិត លោក ប្រញាប់ ចង់ទៅដល់ក្រុង យេរូសាឡឹម
ឲ្យទាន់បុណ្យ ថ្ងៃទី ហាសិប ប្រសិនបើ អាចធ្វើ ទៅបាន។
ប៉ូល
មានប្រសាសន៍ ទៅកាន់ក្រុម ព្រឹទ្ធាចារ្យ ដែលមក ពីក្រុង អេភេសូ
លោក ប៉ូល បានចាត់គេ
ពីក្រុង មីលេត ឲ្យទៅអញ្ជើញ ពួកព្រឹទ្ធាចារ្យ នៃក្រុមជំនុំ នៅក្រុង អេភេសូ
មក។
លុះ គេ បានមកដល់
ហើយ,
លោក មានប្រសាសន៍ ទៅគេថា៖
«បងប្អូន
ជ្រាបស្រាប់ ហើយ អំពី អាកប្បកិរិយា ដែលខ្ញុំ មានចំពោះ បងប្អូន រាល់ពេលវេលា,
តាំងពីថ្ងៃដំបូង ដែលខ្ញុំ បានទៅដល់ស្រុក អាស៊ីម៉្លេះ,
គឺ ខ្ញុំ បានបំរើ ព្រះអម្ចាស់ ដោយចិត្ត សុភាពរាបសា, ទាំងទឹកភ្នែក, ទាំងលំបាក ដោយជនជាតិ យូដា
បានឃុបឃិតគ្នា ប៉ុនប៉ង ធ្វើបាបខ្ញុំ។ ខ្ញុំ បានជំរាប និងបង្រៀន បងប្អូន
តាមទីសាធារណៈ និងតាមផ្ទះ នូវសេចក្ដី ទាំងប៉ុន្មាន ដែលមាន សារប្រយោជន៍ ដល់បងប្អូន,
ឥតមាន លាក់លៀម ត្រង់ណា សោះឡើយ។ ខ្ញុំ បានធ្វើ ជាបន្ទាល់ ឲ្យទាំងសាសន៍
យូដា ទាំងសាសន៍ ក្រិក កែប្រែ ចិត្តគំនិត មករក ព្រះជាម្ចាស់ និងមានជំនឿ
លើព្រះយេស៊ូ ជាព្រះអម្ចាស់ របស់យើង ផង។
ឥឡូវនេះ ព្រះវិញ្ញាណ
បានទាក់ទាញ ចិត្តខ្ញុំ ឲ្យធ្វើដំណើរ ទៅក្រុង យេរូសាឡឹម, ហើយ
ខ្ញុំ មិនដឹង ថា នឹងមានហេតុការណ៍អ្វី កើតមាន ដល់ខ្ញុំ នៅក្រុង នោះឡើយ។ គឺ ខ្ញុំ គ្រាន់តែ ដឹងតាមព្រះវិញ្ញាណ
ដ៏វិសុទ្ធ បញ្ជាក់ប្រាប់ ពីក្រុងមួយ ទៅក្រុងមួយ ថា, ខ្ញុំ នឹងត្រូវ គេ ចាប់ចង, ហើយ នឹងត្រូវ រងទុក្ខ
វេទនា។ ប៉ុន្តែ ខ្ញុំ
មិនខ្វល់ នឹងជីវិត របស់ខ្ញុំទេ ឲ្យតែ ខ្ញុំ បានបង្ហើយ មុខងារ និងសំរេចកិច្ចការ
ដែលព្រះអម្ចាស់ យេស៊ូ បានប្រទាន ឲ្យខ្ញុំធ្វើ, គឺ ផ្ដល់សក្ខីភាព
អំពី ដំណឹងល្អ នៃព្រះគុណ របស់ ព្រះជាម្ចាស់។
ខ្ញុំ ធ្លាប់រស់នៅ
ក្នុងចំណោម បងប្អូន ទាំងអស់គ្នា ទាំងប្រកាស ដំណឹងល្អ អំពី ព្រះរាជ្យ របស់
ព្រះជាម្ចាស់, ប៉ុន្តែ ឥឡូវនេះ ខ្ញុំ ដឹងថា បងប្អូន នឹងលែងឃើញ
មុខខ្ញុំ ទៀតហើយ។ ហេតុនេះ បានជាខ្ញុំ ផ្ដល់សក្ខីភាព ឲ្យបងប្អូន ដឹងនៅថ្ងៃនេះ ថា,
ប្រសិនបើ មានម្នាក់ ក្នុងចំណោម បងប្អូន ត្រូវ វិនាស មិនមែន
មកពីកំហុស របស់ខ្ញុំទេ។ ដ្បិត ខ្ញុំ
បានជំរាប បងប្អូន អំពី គំរោងការ ទាំងមូល របស់ ព្រះជាម្ចាស់ រួចហើយ, ឥតមាន លាក់លៀម ត្រង់ណាសោះ។
ដូច្នេះ សូម បងប្អូន ថែរក្សា ខ្លួនឯង និងថែរក្សា ក្រុមអ្នកជឿ
ទាំងមូលផង, ព្រោះ ព្រះវិញ្ញាណ ដ៏វិសុទ្ធ បានផ្ទុកផ្ដាក់
ឲ្យបងប្អូន ធ្វើជាអ្នក ទទួលខុសត្រូវនេះ ដើម្បី ឲ្យបងប្អូន ថែរក្សា ក្រុមជំនុំ
របស់ ព្រះជាម្ចាស់ ដែលព្រះអង្គ បានលោះមក ដោយសារ ព្រះលោហិត របស់ ព្រះអង្គផ្ទាល់។ ខ្ញុំ ដឹងច្បាស់ ថា, ពេលខ្ញុំ ចេញផុតទៅ នឹងមានមនុស្ស ចិត្តសាហាវ ដូចចចក នាំគ្នា ចូលមក
ក្នុងចំណោម បងប្អូន។ គេ នឹងធ្វើបាប
ក្រុមអ្នកជឿ ឥតត្រាប្រណី ឡើយ, ថែមទាំង មានអ្នកខ្លះ
ក្នុងចំណោម បងប្អូន នាំគ្នា ពោលពាក្យ បញ្ឆោត ដើម្បី ទាក់ទាញ ពួកសិស្ស
ឲ្យទៅតាមគេ ទៀតផង។ ហេតុនេះ សូម បងប្អូន ប្រុងស្មារតី ឲ្យមែនទែន ដោយនឹកចាំ ថា,
ខ្ញុំ បានដាស់តឿន បងប្អូន គ្រប់ៗរូប ទាំងទឹកភ្នែក ក្នុងរវាងបីឆ្នាំ, ទាំងយប់ ទាំងថ្ងៃ ឥតមានឈប់ឡើយ។
ឥឡូវនេះ ខ្ញុំ សូម
ផ្ញើបងប្អូន នឹងព្រះជាម្ចាស់, ហើយ ផ្ញើនឹងព្រះបន្ទូល ស្ដីអំពី ព្រះគុណ របស់
ព្រះអង្គ។ មានតែ ព្រះអង្គទេ ដែលអាច កសាងបងប្អូនឡើង
ជាក្រុមជំនុំ, ព្រមទាំង ឲ្យបងប្អូន ទទួលមត៌ក
រួមជាមួយ ប្រជាជន ដ៏វិសុទ្ធ។ ខ្ញុំ មិនដែលចង់បាន មាស, ប្រាក់, ឬសម្លៀកបំពាក់ អ្វី ពីនរណា ឡើយ។ បងប្អូន ជ្រាបស្រាប់ហើយ ថា, ខ្ញុំ បានធ្វើការ ដោយផ្ទាល់ដៃ ដើម្បី ផ្គត់ផ្គង់ សេចក្ដី ត្រូវការ
របស់ខ្ញុំ និងសេចក្ដី ត្រូវការ របស់ អស់អ្នក ដែលនៅ ជាមួយខ្ញុំ។ ក្នុងគ្រប់កិច្ចការ ទាំងអស់, ខ្ញុំ តែងតែប្រាប់ ឲ្យបងប្អូន ដឹងថា, ត្រូវតែ
ធ្វើការ នឿយហត់ បែបនេះឯង ដើម្បី ជួយទំនុកបម្រុង អស់អ្នក ដែលក្រខ្សត់,
ហើយ ត្រូវ ចងចាំ ព្រះបន្ទូល របស់ ព្រះអម្ចាស់ យេស៊ូ ថា៖ “បើ ឲ្យ, នោះ នឹងបាន សុភមង្គល ច្រើន ជាងទទួល។”»
លោក មានប្រសាសន៍
ដូច្នេះ រួចហើយ ក៏លុតជង្គង់ចុះ, អធិស្ឋាន ជាមួយពួកគេ ទាំងអស់គ្នា។ ពួកព្រឹទ្ធាចារ្យ ទាំងនោះ
នាំគ្នា ទ្រហោយំ ឱបកលោក ប៉ូល, ហើយ ថើបលោក ទៀតផង,
ជាពិសេស, គេ ព្រួយចិត្ត មកពីលោក ប៉ូល
មានប្រសាសន៍ ថា, គេ នឹងលែងឃើញ មុខលោក ទៀតហើយ។ បន្ទាប់មក គេ ក៏ជូនដំណើរលោក រហូត ដល់សំពៅ។
No comments:
Post a Comment