ប៉ូល
នៅក្រុង ទីរ៉ុស និងនៅក្រុង សេសារា
ក្រោយពីបានលា ពួកគេ
ទាំងអាឡោះ អាល័យហើយ, យើង ចេញសំពៅ តម្រង់ ឆ្ពោះទៅកោះ កូស។ នៅថ្ងៃបន្ទាប់, យើង បានទៅដល់កោះ
រ៉ូដូស, ហើយ ចេញពីកោះ រ៉ូដូស ទៅដល់ក្រុង ប៉ាតារ៉ា។ មានសំពៅមួយ ត្រូវ ទៅស្រុក ភេនីស; យើង ក៏ចុះសំពៅនោះ ចេញដំណើរ ទៅមុខទៀត។ ពេលមក ជិតដល់កោះ គីប្រុស, យើង វាងតាមខាងត្បូង, បន្តដំណើរ ឆ្ពោះទៅស្រុក
ស៊ីរី។ យើង បានចូលចត កំពង់ផែ ក្រុង
ទីរ៉ុស ដើម្បី យកទំនិញ ចេញពីសំពៅ។
យើង បានជួប ពួកសិស្ស នៅទីនោះ,
ហើយ ស្នាក់នៅ ជាមួយពួកគេ អស់រយៈពេល ប្រាំពីរថ្ងៃ។ ដោយព្រះវិញ្ញាណ សំដែង ឲ្យគេដឹង, គេ បានឃាត់លោក ប៉ូល មិនឲ្យឡើង ទៅក្រុង យេរូសាឡឹម ឡើយ។ លុះ ប្រាំពីរ ថ្ងៃនោះ កន្លងផុតទៅ,
យើង ត្រូវ ចេញដំណើរ ទៅមុខទៀត។ បងប្អូន ទាំងអស់, ព្រមទាំង
ភរិយា និងកូនចៅ របស់គេ, ជូនដំណើរយើង រហូត ដល់ខាងក្រៅ
ទីក្រុង។ យើង នាំគ្នា លុតជង្គង់ អធិស្ឋាន
នៅមាត់សមុទ្រ។ បន្ទាប់មក
យើង បានជំរាបលាគ្នា, រួច ចុះសំពៅ; រីឯ ពួកគេវិញ, ពួកគេ វិលត្រឡប់ ទៅផ្ទះ រៀងៗខ្លួន។
យើង បានបន្តដំណើ
ពីក្រុង ទីរ៉ុស ទៅដល់ក្រុង ផ្ទោឡេម៉ៃស៍
, ហើយ ដំណើរ តាមផ្លូវទឹក ក៏ចប់ត្រឹមណេះ។ យើង បានចូលទៅ ជំរាបសួរ ពួកបងប្អូន
នៅក្រុង ផ្ទោឡេម៉ៃស៍ និងស្នាក់នៅ ជាមួយពួកគេ មួយថ្ងៃ។ នៅថ្ងៃបន្ទាប់ យើង បន្តដំណើរ
ដល់ក្រុង សេសារា។ យើង បានចូលផ្ទះ លោក
ភីលីព, ជាអ្នក ផ្សាយដំណឹងល្អ និងជាម្នាក់ នៅក្នុងចំណោម
ក្រុមប្រាំពីរ រូប, ហើយ យើង ក៏ស្នាក់នៅផ្ទះគាត់។ លោក ភីលីព មានកូនក្រមុំ បួននាក់
ដែលថ្លែង ព្រះបន្ទូល របស់ ព្រះជាម្ចាស់។
យើង ស្នាក់នៅ ទីនោះ
ជាច្រើនថ្ងៃ។ ពេលនោះ មានព្យាការី មួយរូប
ឈ្មោះ អកាប៊ូស ធ្វើដំណើរ មកពីស្រុក យូដា។ គាត់ មកជួបយើង, ហើយ យកខ្សែក្រវាត់ លោក ប៉ូល
មកចងជើង ចងដៃរ បស់ខ្លួន, ទាំងពោល ថា៖ «ព្រះវិញ្ញាណ ដ៏វិសុទ្ធ មានព្រះបន្ទូល ថា, នៅក្រុង
យេរូសាឡឹម សាសន៍ យូដា នឹងចងដៃ ចងជើង ម្ចាស់ខ្សែក្រវាត់នេះ ដូច្នេះដែរ,
ហើយ ថែមទាំង បញ្ជូនលោក ទៅក្នុងកណ្ដាប់ដៃ របស់ សាសន៍ ដទៃផង។»
កាលបានឮ ពាក្យនេះ,
ទាំងយើង ទាំងបងប្អូន, ដែលនៅក្រុងនោះ, ក៏អង្វរលោក ប៉ូល មិនឲ្យឡើង ទៅក្រុង យេរូសាឡឹម ឡើយ។ ប៉ុន្តែ លោក ប៉ូល តបមកវិញ ថា៖
«ហេតុអ្វី បានជាបងប្អូន នាំគ្នាយំ, ព្រមទាំង ធ្វើ ឲ្យខ្ញុំ ពិបាកចិត្ត ដូច្នេះ? ខ្ញុំ បានប្រុងប្រៀបខ្លួន រួចស្រេចហើយ,
មិនត្រឹមតែ ឲ្យគេ ចងប៉ុណ្ណោះទេ, គឺ ថែមទាំង
ឲ្យគេ សម្លាប់នៅក្រុង យេរូសាឡឹម ព្រោះតែ ព្រះនាម របស់ ព្រះអម្ចាស់ យេស៊ូ
ទៀតផង។» ដោយយើង ពុំអាច
ឃាត់លោក បានទេនោះ, យើង ក៏ឈប់អង្វរលោក, ហើយ ពោលថា៖ «សូម ឲ្យបានសំរេច តាមព្រះហឫទ័យ
របស់ ព្រះអម្ចាស់ចុះ។»
ក្រោយពីបានស្នាក់
នៅទីនោះ យូរបន្តិចមក, យើង រៀបចំខ្លួន ទៅក្រុង យេរូសាឡឹម។ ពួកសិស្ស នៅក្រុង សេសារាខ្លះ
បានរួមដំណើរ ជាមួយយើង, ហើយ នាំយើង ទៅស្នាក់ នៅផ្ទះ
បុរសម្នាក់ ឈ្មោះ ម៉្នាសុន, ជាអ្នកកោះ គីប្រុស
និងជាសិស្ស តាំងដើមដំបូងមក។
ប៉ូល
នៅក្រុង យេរូសាឡឹម
ពេលទៅ ដល់ក្រុង
យេរូសាឡឹម,
ពួកបងប្អូន បានទទួលយើង យ៉ាងរាក់ទាក់។ នៅថ្ងៃបន្ទាប់ លោក ប៉ូល បានទៅផ្ទះលោក
យ៉ាកុប ជាមួយយើង; រីឯ ពួកព្រឹទ្ធាចារ្យ ទាំងអស់
ក៏ជួបជុំគ្នា នៅទីនោះដែរ។ ក្រោយពីបាន ជំរាបសួរ ពួកបងប្អូន រួចហើយ, លោក
ប៉ូល រៀបរាប់ យ៉ាងល្អិតល្អន់ អំពី កិច្ចការ ដែលព្រះអម្ចាស់ បានធ្វើ ក្នុងចំណោម
សាសន៍ដទៃ តាមរយៈ ការងារ របស់លោក។
កាលបានឮ លោក ប៉ូល
មានប្រសាសន៍ ដូច្នេះ, គេ នាំគ្នា លើកតម្កើង សិរីរុងរឿង របស់ ព្រះជាម្ចាស់,
ហើយ ពោលមកកាន់លោក ថា៖ «បង អើយ, បង ឃើញទេ? មានជនជាតិ យូដា រាប់ម៉ឺននាក់ បានជឿ, ហើយ បងប្អូន
ទាំងនោះ ជាប់ចិត្ត នឹងក្រឹត្យវិន័យ ខ្លាំងណាស់។ ប៉ុន្តែ គេ បានឮដំណឹង ថា,
បង បានបង្រៀន ជនជាតិ យូដា ទាំងអស់ ដែលរស់នៅ ក្នុងចំណោម
សាសន៍ដទៃ មិនឲ្យប្រតិបត្តិ តាមគម្ពីរវិន័យ របស់លោក ម៉ូសេ ទេ, គឺ ឮថា, បង ប្រាប់គេ មិនឲ្យ ធ្វើពិធី កាត់ស្បែក
កូនចៅ និងមិនឲ្យ កាន់តាមទំនៀមទម្លាប់ ផ្សេងៗឡើយ។ បើ ដូច្នេះ, តើ ត្រូវ ធ្វើដូចម្ដេច? គេ មុខជាដឹង ថា, បង នៅទីនេះ មិនខាន។ សូម ធ្វើតាម យោបល់ យើងចុះ, ដ្បិត គ្នាយើង បួននាក់
មានជាប់បំណន់។ សូម
បង នាំគេទៅ, ហើយ ធ្វើពិធី ជំរះកាយ ឲ្យបានបរិសុទ្ធ
ជាមួយគេ, ព្រមទាំង ចេញប្រាក់ ឲ្យគេ កោរសក់ផង,
ដើម្បី ឲ្យមនុស្សម្នា ដឹងគ្រប់គ្នា ថា, ដំណឹង ដែលគេ បានឮ អំពី បងនោះ មិនពិតទេ; ផ្ទុយទៅវិញ
បង ក៏ប្រព្រឹត្តតាម ក្រឹត្យវិន័យដែរ។
រីឯ សាសន៍ដទៃ ដែលបានជឿនោះ,
យើង បានសរសេរ សេចក្ដី ដែលយើង បានសំរេច ជូនទៅគេ រួចហើយ ថា, កុំឲ្យ បរិភោគសាច់ ដែលបានសែន រូបសំណាក,
កុំ បរិភោគឈាម, កុំ បរិភោគសាច់សត្វ ដែលសម្លាប់ ដោយច្របាច់ក,
និងកុំរួមរស់ ជាមួយគ្នា ដោយឥតរៀបការ។»
នៅថ្ងៃបន្ទាប់ លោក
ប៉ូល បាននាំបងប្អូន ទាំងបួននាក់នោះ ទៅធ្វើពិធី ជំរះកាយ ឲ្យបានបរិសុទ្ធ
ជាមួយលោក។ លោក ក៏ចូលទៅ ក្នុងព្រះវិហារ, ប្រាប់គេ
អំពី ពេលកំណត់ ដែលពិធី ជំរះកាយ ឲ្យបាន បរិសុទ្ធនេះ នឹងត្រូវ ចប់
និងពេលកំណត់ ដែលម្នាក់ៗ ត្រូវ ថ្វាយតង្វាយ។
ប៉ូល
ត្រូវ គេ ចាប់ខ្លួន នៅក្នុងព្រះវិហារ
លុះ រយៈពេល មួយសប្ដាហ៍នោះ
ជិតផុត,
មានជនជាតិ យូដា មកពីស្រុក អាស៊ី បានឃើញលោក នៅក្នុងព្រះវិហារ ក៏បំបះបំបោរ
បណ្ដាជន ទាំងមូល ឲ្យនាំគ្នា ចាប់លោក។ ពួកគេ ស្រែកឡើង ថា៖
«បងប្អូន ជនជាតិ អ៊ីស្រាអែល អើយ, សូម ជួយផង!
ជននេះហើយ ដែលបាន ប្រៀនប្រដៅ មនុស្សម្នា
នៅគ្រប់ ទីកន្លែង ឲ្យប្រឆាំង នឹងប្រជារាស្ត្រ អ៊ីស្រាអែល, ប្រឆាំង នឹងក្រឹត្យវិន័យ, ហើយ ប្រឆាំង នឹងព្រះវិហារ។
គាត់ ថែមទាំង បាននាំ សាសន៍ក្រិក ចូលមកក្នុង
ព្រះវិហារ, គឺ បង្អាប់ បង្អោន ទីកន្លែង ដ៏វិសុទ្ធនេះ។» គេ ថាដូច្នេះ មកពីគេ បានឃើញ
លោកត្រូភីម ជាអ្នកក្រុង អេភេសូ នៅជាមួយលោក ប៉ូល ក្នុងទីក្រុង, ហើយ គេ ស្មានថា លោក បាននាំគាត់ ចូលក្នុងព្រះវិហារដែរ។
ពេលនោះ មានកើត ចលាចល
ពេញទីក្រុង។ ប្រជាជន នាំគ្នា រត់មក
ពីគ្រប់ទិសទី។ គេ បានចាប់លោក ប៉ូល, អូសចេញ
ពីព្រះវិហារ, រួច បិទទ្វារភ្លាម។ នៅពេល ដែលពួកគេ បម្រុង នឹងសម្លាប់
លោក ប៉ូល, ដំណឹង អំពី ចលាចល នៅក្រុង យេរូសាឡឹម ក៏បានឮ
ទៅដល់មេបញ្ជាការ កងទាហានរ៉ូម៉ាំង។
គាត់ នាំកូនទាហាន និងនាយទាហាន រត់ ទៅកាន់ បណ្ដាជន ភ្លាម។
កាលប្រជាជន បានឃើញ មេបញ្ជាការ
និងពួកទាហាន, គេ ឈប់វាយលោក ប៉ូល។
ពេលនោះ មេបញ្ជាការ
បានចូល ទៅជិត, ហើយ ចាប់លោក, ព្រមទាំង បញ្ជាគេ
ឲ្យដាក់ ច្រវាក់ពីរ ថែមទៀតផង, រួច ទើប សាកសួរ ថា,
លោក ប៉ូលនេះ ជានរណា, បានធ្វើអ្វី។ ប៉ុន្តែ ក្នុងចំណោម បណ្ដាជន មានអ្នកខ្លះ ស្រែកយ៉ាងនេះ,
អ្នកខ្លះ ស្រែកយ៉ាងនោះ។ ដោយមាន សំឡេង អឺងកងពេក, លោក មេបញ្ជាការ ពុំអាចដឹង រឿងហេតុ ច្បាស់លាស់ឡើយ, គាត់ ក៏បញ្ជាគេ ឲ្យនាំលោក ប៉ូល ទៅបន្ទាយ។ ពេលលោក ប៉ូល មកដល់ ជណ្ដើរបន្ទាយ, ពួកទាហាន នាំគ្នា សែងលោក, ព្រោះ បណ្ដាជន មកតាម
ទាំងកំរោល និងស្រែក ថា៖ «សម្លាប់ ចោលទៅ!»
ប៉ូល
ឆ្លើយដោះសាខ្លួន
នៅពេលគេ ហៀប នឹងនាំលោក
ប៉ូល ចូលទៅ ក្នុងបន្ទាយ,
លោក មានប្រសាសន៍
ទៅមេបញ្ជាការ ថា៖ «តើ ខ្ញុំ មានសិទ្ធិនិយាយ ជាមួយលោក បន្តិចបាន
ឬទេ?»
មេបញ្ជាការ ពោលមកលោក
ថា៖ «អ្នក
ចេះនិយាយ ភាសាក្រិកដែរ? ដូច្នេះ អ្នក មិនមែន ជាជនជាតិ អេស៊ីប ដែលបាន បំបះបំបោរ ប្រជាជន
ប៉ុន្មានថ្ងៃមុននេះ, ហើយ នាំពួកឧទ្ទាម បួនពាន់នាក់
ចូលព្រៃនោះ ទេឬ?»
លោក ប៉ូល មានប្រសាសន៍
ទៅគាត់ ថា៖ «ខ្ញុំ ជាជនជាតិ យូដា,
កើតនៅក្រុង តើសុស ជាក្រុង ដ៏ល្បីល្បាញ ក្នុងស្រុក គីលីគា នោះទេតើ។ សូម លោក មេត្តាអនុញ្ញាត ឲ្យខ្ញុំ
និយាយ ទៅកាន់ប្រជាជន នេះផង។»
លោក មេបញ្ជាការ
ក៏អនុញ្ញាតឲ្យ។ លោក ប៉ូល ឈរ នៅលើកាំជណ្ដើរ, ហើយ
លើកដៃ ធ្វើសញ្ញា ទៅប្រជាជន។ ពេលនោះ
ប្រជាជន នៅស្ងាត់ជ្រៀប, ហើយ លោក មានប្រសាសន៍ ទៅគេ ជាភាសាហេប្រឺ
ថា៖
No comments:
Post a Comment