«បងប្អូន
និងចាស់ទុំ ទាំងអស់គ្នា អើយ, សូម ស្ដាប់ពាក្យ ដោះសា
របស់ខ្ញុំ សិន។»
កាលពួកគេ ឮលោក
ប៉ូល មានប្រសាសន៍ ជាភាសា ហេប្រឺ ដូច្នេះ, គេ រឹតតែ ស្ងៀមស្ងាត់ ថែមទៀត។
លោក ប៉ូល មានប្រសាសន៍
ថា៖ «ខ្ញុំ
ជាជនជាតិ យូដា, កើតនៅក្រុង តើសុស ក្នុងស្រុក គីលីគា។
ប៉ុន្តែ ខ្ញុំ បានមករស់ នៅក្រុង យេរូសាឡឹម
នេះ តាំងពីកុមារ, ហើយ ខ្ញុំ បានទទួល ការអប់រំ តាមក្រឹត្យវិន័យ
នៃបុព្វបុរស របស់យើង យ៉ាងតឹងរ៉ឹង ពីសំណាក់ លោក កាម៉ាលាល។ ខ្ញុំ បានខ្នះខ្នែង បំរើ ព្រះជាម្ចាស់ ដូចបងប្អូន
ទាំងអស់គ្នា នៅថ្ងៃនេះដែរ។ ខ្ញុំ ធ្លាប់បៀតបៀន អស់អ្នក ដែលដើរតាម មាគ៌ា របស់ ព្រះអម្ចាស់, រហូត ដល់សម្លាប់គេ, ហើយ ចាប់ចងមនុស្ស ប្រុស
ស្រី យកទៅឃុំឃាំង ទៀតផង, ដូចមាន លោក មហាបូជាចារ្យ
និងក្រុមព្រឹទ្ធាចារ្យ ជាសាក្សីស្រាប់។ ខ្ញុំ បានទទួលលិខិត ពីលោក ទាំងនោះ យកទៅជូន
បងប្អូន នៅក្រុង ដាម៉ាស, ដ្បិត ខ្ញុំ ទៅទីនោះ ដើម្បី
ចាប់ចង ពួកអ្នក ដែលដើរតាម មាគ៌ានេះ យកមកធ្វើទោស នៅក្រុង យេរូសាឡឹម។
«
ពេលខ្ញុំ
កំពុងតែ ធ្វើដំណើរ ទៅជិតដល់ក្រុង ដាម៉ាស ប្រមាណ ជាថ្ងៃត្រង់,
ស្រាប់តែ មានពន្លឺមួយ ដ៏ភ្លឺ ត្រចះត្រចង់ ចាំងពីផ្ទៃមេឃ មកជុំវិញខ្ញុំ។ ខ្ញុំ ក៏ដួល,
ហើយ ឮសំឡេងមួយ ពោលមកខ្ញុំ ថា,
“
សូល អើយ,
សូល! ហេតុ ដូចម្ដេច បានជាអ្នក បៀតបៀនខ្ញុំ
ដូច្នេះ?”
«ខ្ញុំ
បានសួរវិញ ថា, “លោកម្ចាស់ អើយ,
តើ លោក ជានរណា?”
«សំឡេងនោះ
ឆ្លើយមកខ្ញុំ ថា, “ខ្ញុំ ជាយេស៊ូ, អ្នកស្រុក ណាសារ៉ែត ដែលអ្នក កំពុងតែ បៀតបៀន។” រីឯ អស់អ្នក ដែលធ្វើដំណើរ
ជាមួយខ្ញុំ ក៏បានឃើញ ពន្លឺនោះដែរ, តែ មិនបានឮ ព្រះសូរសៀងទេ។
«ខ្ញុំ
ក៏សួរថា, “ព្រះអម្ចាស់ អើយ, តើ ទូលបង្គំ
ត្រូវ ធ្វើដូចម្ដេច?”
«ព្រះអម្ចាស់
មានព្រះបន្ទូល មកខ្ញុំ ថា, “ចូរ
ក្រោកឡើង, ទៅក្រុង ដាម៉ាស ទៅ។ នៅទីនោះ គេ នឹងប្រាប់អ្នក អំពី កិច្ចការ
ទាំងប៉ុន្មាន ដែលព្រះជាម្ចាស់ បង្គាប់ ឲ្យអ្នកធ្វើ។” ដោយខ្ញុំ ពុំអាច មើលអ្វីឃើញ
ព្រោះតែ ពន្លឺរស្មី ដ៏រុងរឿងនោះ, អស់អ្នក ដែលនៅ ជាមួយខ្ញុំ
បានដឹកដៃ នាំខ្ញុំ ទៅក្រុង ដាម៉ាស។
«នៅក្រុងនោះ
មានបុរសម្នាក់ ឈ្មោះ អណាណាស ជាអ្នកគោរព ប្រណិប័តន៍ ព្រះជាម្ចាស់ ស្របតាមក្រឹត្យវិន័យ,
ហើយ ជនជាតិ យូដា នៅក្រុង ដាម៉ាស គោរព រាប់អានគាត់ គ្រប់ៗគ្នា។ គាត់ មកឈរជិតខ្ញុំ, ហើយ ពោលថា, “បងសូល អើយ, សូម ឲ្យបង មើលឃើញវិញចុះ!”
រំពេចនោះ ភ្នែកខ្ញុំ ក៏ភ្លឺឡើង,
ហើយ ខ្ញុំ មើលឃើញគាត់។
«គាត់
មានប្រសាសន៍ ថា, “ព្រះ នៃបុព្វបុរស របស់យើង
បានជ្រើសរើសបង ដើម្បី ឲ្យបង ស្គាល់ព្រះហឫទ័យ របស់ ព្រះអង្គ, ឲ្យបង បានឃើញព្រះ ដ៏សុចរិត, និងឲ្យបង បានឮ
ព្រះបន្ទូល របស់ ព្រះអង្គ ផ្ទាល់តែម្ដង, ដ្បិត បង នឹងធ្វើជាបន្ទាល់
របស់ ព្រះអង្គ នៅមុខមនុស្ស ទាំងអស់ អំពី
ហេតុការណ៍ ដែលបង បានឃើញ និងអំពី សេចក្ដី ដែលបង បានឮ។ ដូច្នេះ តើ បង នៅបង្អែបង្អង់
ដល់កាលណាទៀត? សូម ក្រោកឡើង, ទទួល ពិធីជ្រមុជទឹក,
ហើយ អង្វររក ព្រះនាម ព្រះអង្គទៅ,
ដើម្បី ព្រះអង្គ លាងបាបឲ្យ។”
«ខ្ញុំ
វិលមកដល់ក្រុង យេរូសាឡឹម វិញ, ហើយ នៅពេលខ្ញុំ កំពុងអធិស្ឋាន
ក្នុងព្រះវិហារ, ខ្ញុំ លង់ស្មារតី, ឃើញព្រះអម្ចាស់ មានព្រះបន្ទូល មកខ្ញុំ ថា, “ចូរ ប្រញាប់ ចាកចេញ ពីក្រុង យេរូសាឡឹម ភ្លាមទៅ, ដ្បិត អ្នកក្រុងនេះ មិនព្រមទទួល សក្ខីភាព ដែលអ្នក និយាយ អំពីយើងទេ។”
«ខ្ញុំ
ទូលថា, “បពិត្រ ព្រះអម្ចាស់,
អ្នកទាំងនោះ បានដឹងស្រាប់ហើយ ថា, ទូលបង្គំ ធ្លាប់ចូលទៅ
សាលាប្រជុំនានា ចាប់អស់អ្នក ដែលជឿ ព្រះអង្គ យកទៅឃុំឃាំង និងវាយដំ ទៀតផង។
នៅពេល គេ សម្លាប់លោក ស្ទេផាន,
ដែលជាបន្ទាល់ របស់ ព្រះអង្គ, ទូលបង្គំ
ក៏នៅទីនោះ, ហើយ បានយល់ស្រប ជាមួយពួកគេ, ទាំងនៅយាម សម្លៀកបំពាក់ របស់ពួកអ្នក ដែលប្រហារ ជីវិតលោក ផងដែរ។”
«ពេលនោះ
ព្រះអង្គ មានព្រះបន្ទូល មកខ្ញុំ ថា, “ទៅចុះ, ដ្បិត យើង នឹងចាត់អ្នក ឲ្យទៅរក សាសន៍ដទៃ
ដែលនៅ ឆ្ងាយៗ។”»
បណ្ដាជន បានស្ដាប់លោក
ប៉ូល មានប្រសាសន៍ មកដល់ត្រឹមនេះ ក៏ស្រែកឡើង ថា៖ «សូម
សម្លាប់មនុស្ស បែបនេះ ចោលទៅ! កុំទុក ឲ្យនៅរស់ ឡើយ!»
គេ នាំគ្នា ស្រែក,
ទាំងបោះអាវ របស់ខ្លួន និងបាចធូលីដី ឡើងលើទៀតផង។ លោក មេបញ្ជាការ បង្គាប់ឲ្យគេ
នាំលោក ប៉ូល ចូលទៅក្នុងបន្ទាយ និងឲ្យគេវាយ, សួរចម្លើយ,
ចង់ដឹង មូលហេតុ ដែលនាំ ឲ្យបណ្ដាជន ស្រែកប្រឆាំង នឹងលោក
បែបនេះ។ នៅពេលគេ
កំពុងយកខ្សែ ចងលោក, លោក ប៉ូល មានប្រសាសន៍ ទៅកាន់
នាយទាហានម្នាក់ នៅជិតនោះ ថា៖ «តើ អស់លោក មានសិទ្ធិ
វាយអ្នក ដែលមានសញ្ជាតិ រ៉ូម៉ាំង ដោយមិនកាត់ទោស ជាមុន ឬ?»
នាយទាហាន ឮពាក្យនេះ
ក៏ទៅជំរាប លោកមេបញ្ជាការ ថា៖ «តើ លោក គិតធ្វើអីហ្នឹង? បុរសនោះ
ជាជនជាតិ រ៉ូម៉ាំង ទេតើ។»
លោក មេបញ្ជាការ
មកសួរលោក ប៉ូល ថា៖ «សូម ប្រាប់ខ្ញុំមើល៍, តើ អ្នក ជាជនជាតិ រ៉ូម៉ាំង
មែនឬ?»
លោក ឆ្លើយថា៖ «បាទ,
ខ្ញុំ ជាជនជាតិ រ៉ូម៉ាំងមែន។»
លោក មេបញ្ជាការ
ក៏មានប្រសាសន៍ ទៀតថា៖ «ខ្ញុំ បានចំណាយប្រាក់ ជាច្រើន ដើម្បី ឲ្យបានសញ្ជាតិ
រ៉ូម៉ាំង។»
លោក ប៉ូល តបថា៖
«រីឯ
ខ្ញុំវិញ, ខ្ញុំ មានសញ្ជាតិ រ៉ូម៉ាំង តាំងពីកំណើត មកម៉្លេះ។»
ពួកអ្នក ដែលបម្រុង
នឹងសួរ ចម្លើយលោក នាំគ្នា ដកខ្លួនថយ ពីទីនោះភ្លាម; រីឯ
លោក មេបញ្ជាការ ក៏ភិតភ័យដែរ នៅពេលដឹង ថា, លោក ប៉ូល
មានសញ្ជាតិ រ៉ូម៉ាំង ដូច្នេះ, ព្រោះ គាត់ បានឲ្យគេ ដាក់ច្រវាក់លោក។
ប៉ូល
នៅមុខ ក្រុមប្រឹក្សា ជាន់ខ្ពស់
នៅថ្ងៃបន្ទាប់ ដោយលោក
មេបញ្ជាការ ចង់ដឹងច្បាស់ នូវមូលហេតុ ដែលនាំ ឲ្យជនជាតិ យូដា ចោទប្រកាន់
លោក ប៉ូល, គាត់
ក៏ឲ្យគេ ដោះច្រវាក់ចេញ ពីលោក។ គាត់
បញ្ជា ឲ្យពួកនាយកបូជាចារ្យ និងក្រុមប្រឹក្សា ជាន់ខ្ពស់ ទាំងមូល ជួបជុំគ្នា,
ហើយ ឲ្យនាំលោក ប៉ូល ចុះមកឈរ នៅមុខ អង្គប្រជុំ។
No comments:
Post a Comment