លោក ប៉ូល សម្លឹងមើល
ទៅក្រុមប្រឹក្សា ជាន់ខ្ពស់, ហើយ មានប្រសាសន៍ ថា៖ «បងប្អូន
អើយ, ខ្ញុំ ដឹងថា, អំពើ ដែលខ្ញុំ
ប្រព្រឹត្ត នៅចំពោះ ព្រះភក្ត្រ ព្រះជាម្ចាស់ រហូត មកទល់ សព្វថ្ងៃនេះ សុទ្ធតែ
ត្រឹមត្រូវ ទាំងអស់។»
លោក មហាបូជាចារ្យ
អណាណាស បង្គាប់ ឲ្យអស់អ្នក ដែលឈរ ក្បែរលោក ប៉ូល ទះមាត់លោក។
លោក ប៉ូល មានប្រសាសន៍
ទៅលោក មហាបូជាចារ្យ ថា៖ «នែ៎, កំពែង ទ្រុឌទ្រោម លាបពណ៌ស
អើយ! ព្រះជាម្ចាស់ នឹងវាយលោក ជាមិនខាន។
លោក អង្គុយកាត់ក្ដីខ្ញុំ តាមក្រឹត្យវិន័យ,
តែ លោក បែរ ជាបង្គាប់ ឲ្យគេ ទះខ្ញុំ ខុសនឹងក្រឹត្យវិន័យ
ទៅវិញ!»
ពួកអ្នក ដែលនៅ ទីនោះ
ពោលថា៖
«អ្នក
ហ៊ានប្រមាថ លោក មហាបូជាចារ្យ របស់ ព្រះជាម្ចាស់ ផងឬ?»
លោក ប៉ូល តបវិញ
ថា៖ «បងប្អូន
អើយ, ខ្ញុំ និយាយដូច្នេះ មកពីខ្ញុំ មិនបានដឹង ថា,
លោក ជាមហាបូជាចារ្យ ទេ, ដ្បិត មានចែងទុក
ក្នុងគម្ពីរ ថា, “អ្នក មិនត្រូវ និយាយអាក្រក់ ពីអ្នកដឹកនាំ
ប្រជាជាតិ របស់ អ្នកឡើយ។”»
ដោយលោក ប៉ូល ជ្រាបថា,
នៅក្នុងអង្គប្រជុំ មានមួយផ្នែក ជាអ្នក ខាងគណៈសាឌូស៊ី និងមួយផ្នែកទៀត ខាងគណៈផារីស៊ី,
លោក ក៏មានប្រសាសន៍ ខ្លាំងៗ នៅកណ្ដាល ក្រុមប្រឹក្សា ជាន់ខ្ពស់
ថា៖ «បងប្អូន អើយ, ខ្ញុំ ជាអ្នក
ខាងគណៈផារីស៊ី, ហើយ ឪពុកខ្ញុំ ក៏ជាអ្នក ខាងគណៈផារីស៊ី
ដែរ។ គេ យកខ្ញុំមក កាត់ទោស ព្រោះតែ សេចក្ដីសង្ឃឹម
របស់យើង ថា, មនុស្សស្លាប់ នឹងរស់ឡើងវិញ។» លោក ប៉ូល មានប្រសាសន៍ ដូច្នេះហើយ, ពួកខាង គណៈផារីស៊ី និងពួកខាង គណៈសាឌូស៊ី ឈ្លោះ ប្រកែកគ្នា,
ធ្វើឲ្យបាក់បែក អង្គប្រជុំ។ (ពួកខាង គណៈសាឌូស៊ី ពុំជឿ ថា, មនុស្សស្លាប់ នឹងរស់ឡើងវិញ និងពុំជឿ ថា, មានទេវតា ឬមានអារក្សទេ; រីឯ ពួកខាង គណៈផារីស៊ីវិញ,
គេ ជឿថា, មានទាំងអស់។)
ពេលនោះ គេ នាំគ្នា
ស្រែកឡើង យ៉ាងទ្រហឹង អឺងអាប់, ហើយ អាចារ្យខ្លះ ពីខាង គណៈផារីស៊ី ក្រោកឡើង,
ប្រកែក តវ៉ា យ៉ាងខ្លាំង ថា៖ «យើង ពុំឃើញបុរសនេះ
មានកំហុស អ្វីឡើយ។ ប្រហែល ជាមានអារក្ស
ឬទេវតា ណាមួយ បាននិយាយ មកកាន់គាត់ ទេមើលទៅ!» ដោយឃើញ អង្គប្រជុំ ឈ្លោះប្រកែកគ្នា
កាន់តែ ខ្លាំងឡើងៗ, លោក មេបញ្ជាការ ក៏បញ្ជា ឲ្យកងទាហាន
ចុះមក, នាំលោក ប៉ូល ចេញពីកណ្ដាល ចំណោម ពួកគេ, ចូលទៅក្នុងបន្ទាយ, ព្រោះ គាត់ ខ្លាចគេ ហែកហួរ
សម្លាប់លោក។
នៅយប់បន្ទាប់,
ព្រះអម្ចាស់ យាងចូលមក ជិតលោក ប៉ូល, រួច មានព្រះបន្ទូល
ថា៖ «ចូរ ក្លាហាន ឡើង! អ្នក ត្រូវតែ ផ្ដល់សក្ខីភាព នៅក្រុង រ៉ូម,
ដូចអ្នក បានផ្ដល់សក្ខីភាព អំពីខ្ញុំ នៅក្រុង យេរូសាឡឹម នេះដែរ។»
ជនជាតិ
យូដា ឃុបឃិតគ្នា ប៉ងសម្លាប់ ប៉ូល
នៅថ្ងៃបន្ទាប់ មកទៀត
ជនជាតិ យូដា បានឃុបឃិតគ្នា, ហើយ ស្បថស្បែ ថា នឹងមិនបរិភោគ ឬផឹកអ្វីឡើយ
ដរាបណា មិនបានសម្លាប់ លោក ប៉ូល សិនទេនោះ។ អស់អ្នក ដែលបាន ឃុបឃិត គ្នានេះ
មានចំនួន ជាងសែសិបនាក់។ គេ បាននាំគ្នា ទៅជួបពួក នាយកបូជាចារ្យ និងពួកព្រឹទ្ធាចារ្យ ជំរាបថា៖
«យើងខ្ញុំ បានស្បថស្បែ ថា នឹងមិនប៉ះពាល់ ម្ហូបអាហារ អ្វីឡើយ
ដរាបណា មិនបានសម្លាប់ប៉ូល សិនទេនោះ។ ចំណែក ខាងអស់លោក, សូម ចុះសំរុង ជាមួយក្រុមប្រឹក្សា ជាន់ខ្ពស់ ឥឡូវនេះទៅ,
ហើយ សូម ឲ្យលោក មេបញ្ជាការ នាំប៉ូល មកធ្វើហាក់ដូច ជាអស់លោក
ចង់ ពិនិត្យពិច័យ មើលសំណុំរឿង របស់គាត់ ឲ្យបានដិតដល់ ថែមទៀត។ រីឯ យើងខ្ញុំវិញ,
យើងខ្ញុំ បានប្រុងប្រៀបខ្លួន រួចស្រេចហើយ ដើម្បី សម្លាប់គាត់ មុន នឹងគាត់
មកជិតដល់។»
ប៉ុន្តែ
ក្មួយប្រុស របស់លោក ប៉ូល បានដឹង កលល្បិចនេះ ក៏ចូលទៅ ក្នុងបន្ទាយ ជំរាបលោក
ប៉ូល ឲ្យបានជ្រាប។
លោក ប៉ូល ហៅនាយទាហាន
ម្នាក់ មកប្រាប់ ថា៖ «សូម នាំយុវជននេះ ទៅជួបលោក មេបញ្ជាការ ទៅ, ដ្បិត គេ មានរឿងមួយ ជំរាបលោក។»
នាយទាហាន នាំយុវជននោះ
ទៅជួបលោក មេបញ្ជាការ ជំរាបថា៖ «អ្នកទោស ឈ្មោះ ប៉ូល បានហៅខ្ញុំបាទ, ហើយ សូម ឲ្យខ្ញុំបាទ នាំយុវជននេះ មកជួបលោក, ព្រោះ គេ មានរឿងមួយ ជំរាបលោក។»
លោក មេបញ្ជាការ
ដឹកដៃយុវជននោះ, នាំចេញទៅ ដាច់ឡែក ពីគេ,
សួរថា៖ «តើ ក្មួយ មានរឿងអ្វី ចង់ប្រាប់ខ្ញុំ?»
យុវជននោះ ជំរាប
ថា៖ «ជនជាតិ
យូដា បានព្រមព្រៀងគ្នា ថា, នឹងមកសូម លោក ឲ្យបញ្ជូនលោក
ប៉ូល ទៅជួបក្រុម ប្រឹក្សា ជាន់ខ្ពស់ នៅថ្ងៃស្អែក ដោយយកលេស ថា,
ក្រុមប្រឹក្សា ចង់ពិនិត្យមើល សំណុំរឿង របស់គាត់ ឲ្យបានដិតដល់
ថែមទៀត។ សូម លោក
កុំជឿ អ្នកទាំងនោះ ឡើយ, ព្រោះ មានពួកគេ ជាងសែសិបនាក់ ពួនស្ទាក់
ចាំចាប់គាត់។ គេ
បានស្បថស្បែ ថា នឹងមិនបរិភោគ ឬផឹកអ្វីឡើយ ដរាបណា មិនបាន សម្លាប់លោក ប៉ូល
សិនទេនោះ។ ឥឡូវនេះ គេ ប្រុងប្រៀប រួចរាល់អស់ហើយ។
គេ នៅចាំតែ ការយល់ស្រប ពីលោកប៉ុណ្ណោះ។»
លោក មេបញ្ជាការ
បានឲ្យយុវជននោះ ត្រឡប់ទៅវិញ, ទាំងផ្ដែផ្ដាំ មិនឲ្យនិយាយ
ប្រាប់នរណា ថា ខ្លួនបានជំរាបគាត់ អំពី រឿងនេះឡើយ។
គេ
បញ្ជូនលោក ប៉ូល ទៅលោក ទេសាភិបាល ភេលិច
បន្ទាប់មក លោក បានហៅនាយទាហាន
របស់លោក ពីររូប មកប្រាប់ ថា៖ «សូម លោក រៀបចំ ពលថ្មើរជើង
ពីររយនាក់, ពលសេះ ចិតសិបនាក់, និងពលកាន់លំពែង
ពីររយនាក់ ដើម្បី ចេញដំណើរ ទៅក្រុង សេសារា នៅវេលាម៉ោង ប្រាំបួនយប់។ សូម រៀបចំសេះ ជាជំនិះ សម្រាប់លោក
ប៉ូលផង ដើម្បី នាំគាត់ ទៅជួបលោក ទេសាភិបាល ភេលិច ដោយសុខសាន្ត។»
លោក មេបញ្ជាការ
បានសរសេរ សំបុត្រមួយ ដូចតទៅនេះ៖
«ខ្ញុំបាទ
ឈ្មោះ ក្លូឌាស លូស៊ា។
សូម ជំរាបមក ឯកឧត្ដម ភេលិច, ជាទេសាភិបាល, សូម ទានជ្រាប។
ជនជាតិ យូដា បាននាំគ្នា ចាប់បុរសនេះ បម្រុង នឹងសម្លាប់ចោល។ កាលខ្ញុំបាទ ដឹងថា គាត់ ជាជនជាតិ រ៉ូម៉ាំង, ខ្ញុំ
បាទឲ្យទាហាន ទៅធ្វើអន្តរាគមន៍ រំដោះគាត់មក។ ដោយខ្ញុំបាទ ចង់ដឹងមូលហេតុ
ដែលនាំ ឲ្យគេ ចោទប្រកាន់គាត់, ខ្ញុំបាទ ក៏នាំគាត់
ទៅជួបក្រុមប្រឹក្សា ជាន់ខ្ពស់ របស់ពួកគេ។ ខ្ញុំបាទ បានឃើញ ថា,
ពួកគេ គ្រាន់តែ ចោទប្រកាន់គាត់ អំពីបញ្ហា ដែលទាក់ទងទៅ នឹងធម៌វិន័យ
របស់គេ ប៉ុណ្ណោះ។ គាត់ មិនបាន ធ្វើអ្វីខុស ដែលត្រូវ មានទោស ដល់ជីវិត ឬត្រូវ ជាប់ឃុំឃាំងឡើយ។ បន្ទាប់មក មានគេ ប្រាប់ខ្ញុំបាទ
ថា, ជនជាតិ យូដា បានឃុបឃិតគ្នា ប៉ុនប៉ង សម្លាប់គាត់។
ហេតុនេះហើយ បានជាខ្ញុំបាទ បញ្ជូនគាត់
មកឯកឧត្ដមភ្លាម, ហើយ ខ្ញុំបាទ បានប្រាប់អស់អ្នក ដែលចោទប្រកាន់គាត់
ឲ្យនាំពាក្យបណ្ដឹង មកជូន ឯកឧត្ដម តែម្ដង។»
ពួកទាហាន យកលោកប៉ូល
មក,
ហើយ នាំទៅក្រុង អាន់ទីប៉ាទ្រីស ទាំងយប់ តាមបញ្ជា ដែលគេ បានទទួល។ នៅថ្ងៃបន្ទាប់ គេ បានវិលត្រឡប់
មកបន្ទាយវិញ ដោយទុកតែ ពលសេះ ឲ្យបន្តដំណើរ ជាមួយលោក ប៉ូល។ លុះ ទៅដល់ក្រុង សេសារា, ពួកពលសេះ បានយកសំបុត្រ ទៅជូនលោក ទេសាភិបាល និងប្រគល់ លោក ប៉ូល
ជូនផងដែរ។ លោក ទេសាភិបាល
អានសំបុត្រ រួចហើយ ក៏សួរលោក ប៉ូល ថា, មកពីស្រុកណា។
កាលលោក ជ្រាបថា,
លោក ប៉ូល ជាអ្នកស្រុក គីលីគា, លោក មានប្រសាសន៍ ថា៖
«ចាំពួក ចោទប្រកាន់អ្នក មកដល់សិន ទើបយើង សួរចម្លើយ។» បន្ទាប់មក លោក បង្គាប់ឲ្យគេ
យកលោក ប៉ូល ទៅឃុំទុក ក្នុងវិមាន របស់ ព្រះបាទ ហេរ៉ូដ។
No comments:
Post a Comment