ជនជាតិ
យូដា ចោទប្រកាន់ ប៉ូល
ប្រាំថ្ងៃ ក្រោយមក
លោកមហាបូជាចារ្យ អាណាណាស និងពួកព្រឹទ្ធាចារ្យ មួយចំនួន បានធ្វើដំណើរ មកដល់,
មានទាំង មេធាវីម្នាក់ ឈ្មោះ ទើទូលុស មកជាមួយផង។ ពួកគេ បានប្ដឹងទៅ លោកទេសាភិបាល, ចោទប្រកាន់ លោកប៉ូល។ គេ ហៅលោកប៉ូលមក, ហើយ លោកទើទូលុស ចោទប្រកាន់លោក
ដូចតទៅនេះ៖
«សូម
គោរព ឯកឧត្ដម ភេលិច, សូម ទានជ្រាប ដោយសារតែ ឯកឧត្ដម
និងដោយការ កែទំរង់ ផ្សេងៗ ដែលឯកឧត្ដម បានធ្វើ ជាប្រយោជន៍ ដល់ប្រជាជាតិនេះ,
យើងខ្ញុំ បានប្រកប ដោយសេចក្ដីសុខ គ្រប់យ៉ាង ក្រោមការគ្រប់គ្រង
ដ៏ប៉ិនប្រសប់ របស់ ឯកឧត្ដម។ យើងខ្ញុំ សូម ថ្លែងអំណរគុណ ដ៏ជ្រាលជ្រៅ ចំពោះ ឯកឧត្ដម
ដែលបានប្រទាន អ្វីៗ នៅគ្រប់ ទីកន្លែង និងគ្រប់ ពេលវេលា មកយើងខ្ញុំ។ ប៉ុន្តែ ខ្ញុំបាទ មិនចង់រំខាន
ឯកឧត្ដម វែងឆ្ងាយ ទៀតទេ; ខ្ញុំបាទ គ្រាន់តែ អង្វរ ឯកឧត្ដម,
សូម មេត្តា ស្ដាប់យើងខ្ញុំ តែ បន្តិចប៉ុណ្ណោះ។
«
យើងខ្ញុំ
យល់ឃើញ ថា,
ជននេះ ជាមនុស្ស ចង្រៃឧត្បាត,
បង្កឲ្យកើត ចលាចល ក្នុងចំណោម ជនជាតិយូដា ទាំងអស់ នៅលើពិភពលោក
ទាំងមូល។ គាត់ ជាមេដឹកនាំ ពួកខាងគណៈ
ណាសារ៉ែត។ គាត់ ថែមទាំង
បានបន្តុះបង្អាប់ ព្រះវិហារ ទៀតផង។ ហេតុនេះ បានជាយើងខ្ញុំ ចាប់គាត់។ យើងខ្ញុំ ចង់កាត់ទោសគាត់ តាមក្រឹត្យវិន័យ
របស់ យើងខ្ញុំ,
ប៉ុន្តែ លោក មេបញ្ជាការ លូស៊ា បានប្រើកម្លាំង
ធ្វើអន្តរាគមន៍ យ៉ាងខ្លាំង ដណ្ដើមយកគាត់ ពីយើងខ្ញុំ,
ហើយ បានបង្គាប់ ឲ្យអស់អ្នក ដែលចោទប្រកាន់ ជននេះ មកជួប ឯកឧត្ដម។ សូម ឯកឧត្ដម សួរគាត់ផ្ទាល់
តែ ម្ដងទៅ។ ឯកឧត្ដម
មុខជាជ្រាបមូលហេតុ ទាំងអស់ ដែលយើងខ្ញុំ ចោទប្រកាន់គាត់ នោះមិនខាន។»
ជនជាតិ យូដា បានគាំទ្រ
ពាក្យចោទប្រកាន់នេះ និងបញ្ជាក់ថា, ពិតជាត្រឹមត្រូវ មែន។
ប៉ូល
ឆ្លើយដោះសាខ្លួន នៅមុខ ភេលិច
ពេលនោះ លោកទេសាភិបាល
បានធ្វើសញ្ញា ឲ្យលោក ប៉ូល មានប្រសាសន៍។ លោក ប៉ូល ក៏មានប្រសាសន៍ ថា៖ «ខ្ញុំបាទ
ដឹងថា ឯកឧត្ដម ជាអ្នកគ្រប់គ្រង លើប្រជាជាតិនេះ ច្រើនឆ្នាំ មកហើយ, ដូច្នេះ ខ្ញុំបាទ សូម ឆ្លើយការពារខ្លួន ទាំងទុកចិត្ត។ ខ្ញុំបាទ បានធ្វើដំណើរ ទៅថ្វាយបង្គំ
ព្រះជាម្ចាស់ នៅក្រុង យេរូសាឡឹម កាលដប់ពីរថ្ងៃ កន្លងទៅនេះ។ សូម ឯកឧត្ដម ស៊ើបសួរ មើលចុះ។ ទោះបី នៅក្នុងព្រះវិហារក្ដី,
នៅក្នុងសាលាប្រជុំ,
ឬនៅក្នុងទីក្រុងក្ដី គ្មាននរណាម្នាក់ បានឃើញខ្ញុំបាទ ជជែកវែកញែក ជាមួយគេ
ឬក៏បង្ក ឲ្យមានចលាចល ក្នុងចំណោម បណ្ដាជនឡើយ។ អស់លោក ទាំងនេះ គ្មានភស្ដុតាងអ្វី
មកបញ្ជាក់ ពាក្យចោទប្រកាន់ របស់ខ្លួន ជូនឯកឧត្ដម ទាល់តែសោះ។ ប៉ុន្តែ ខ្ញុំបាទ សូម ជំរាបឯកឧត្ដម
ថា, ខ្ញុំបាទ គោរព ប្រណិប័តន៍ ព្រះ នៃបុព្វបុរស;
ខ្ញុំបាទ តាមមាគ៌ាមួយ ដែលលោកទាំងនេះ ចោទថា ជាគណៈខុសឆ្គង។
ខ្ញុំបាទ ជឿសេចក្ដី ទាំងប៉ុន្មាន ដែលមានចែងទុក
ក្នុងគម្ពីរវិន័យ និងគម្ពីរព្យាការី, ហើយ ខ្ញុំបាទ សង្ឃឹម
លើព្រះជាម្ចាស់ ដូចលោក ទាំងនេះដែរ ថា, ព្រះអង្គ នឹងប្រោស
ទាំងមនុស្ស សុចរិត, ទាំងមនុស្ស ទុច្ចរិត ឲ្យរស់ឡើងវិញ។ ហេតុនេះហើយ បានជាខ្ញុំបាទ
ខំប្រឹង ធ្វើយ៉ាងណា ឲ្យមានចិត្ត ស្អាតបរិសុទ្ធ គ្រប់ចំពូក ចំពោះ ព្រះជាម្ចាស់
និងចំពោះ មនុស្សលោក។
«ខ្ញុំបាទ
បានចាកចេញ ពីក្រុង យេរូសាឡឹម ជាច្រើនឆ្នាំ, ហើយ ខ្ញុំបាទ
វិលត្រឡប់មកវិញ ដើម្បី ជួយជនរួមជាតិ របស់ ខ្ញុំបាទ និងថ្វាយតង្វាយ ទៅព្រះជាម្ចាស់ផង។ នៅពេលនោះ ពួកគេ ឃើញខ្ញុំបាទ
ធ្វើពិធីជំរះកាយ ឲ្យបានបរិសុទ្ធ នៅក្នុងព្រះវិហារ, តែ ឥតមាន ការប្រជុំបណ្ដាជន ឬកើតវឹកវរ អ្វីឡើយ។ ប៉ុន្តែ មានសាសន៍ យូដាខ្លះ មកពីស្រុក
អាស៊ី នៅក្នុងព្រះវិហារ ពេលនោះដែរ, គឺ អ្នកទាំងនោះ ទេតើ
ដែលសម នឹងមកជួប ឯកឧត្ដម ដើម្បី ចោទប្រកាន់ខ្ញុំបាទ, ប្រសិនបើ គេ មានរឿងហេតុ ណាមួយ ទាស់នឹងខ្ញុំបាទ។ ខ្ញុំបាទ ឈរមុខក្រុមប្រឹក្សា
ជាន់ខ្ពស់ ស្រាប់ហើយ, បើ អស់លោក ដែលនៅ ទីនេះ
បានឃើញខ្ញុំបាទ មានទោសអ្វី, សូម ថា មកចុះ— ឬប្រហែល មកពីពាក្យ ដែលខ្ញុំបាទ បាននិយាយយ៉ាង ខ្លាំងៗ នៅកណ្ដាល ចំណោមពួកគេ
ថា, “បងប្អូន យកខ្ញុំ មកកាត់ទោស នៅថ្ងៃនេះ ព្រោះតែ ខ្ញុំជឿ ថា,
មនុស្សស្លាប់ នឹងរស់ឡើងវិញ។”»
លោក ភេលិច ក៏បានជ្រាប
ច្បាស់លាស់ អំពីមាគ៌ា របស់ព្រះអម្ចាស់ដែរ។ លោក ប្រាប់ពួកគេ ឲ្យត្រឡប់ ទៅវិញ
ដោយពោល ថា៖ «ពេលលោក មេបញ្ជាការ លូស៊ា មកដល់, ខ្ញុំ នឹងវិនិច្ឆ័យ សំណុំរឿង របស់ អស់លោក។» លោក បញ្ជាឲ្យគេ យកលោក ប៉ូល
ទៅឃុំ, តែ លោក ទុកឲ្យលោក ប៉ូល មានសេរីភាព ខ្លះៗដែរ,
ព្រមទាំង បើក ឲ្យអ្នកជិតដិត នឹងលោក ប៉ូល ចូលទៅជួយ ទំនុកបម្រុងលោក
ថែមទៀតផង។
ប៉ូល
ជួបភេលិច និងភរិយា
ប៉ុន្មានថ្ងៃ កន្លងមកទៀត,
លោក ភេលិច បានមក ជាមួយ
ភរិយា របស់លោក, គឺ
ម្ចាស់ក្សត្រីយ៍ ទ្រូស៊ីល ជាជនជាតិ យូដា។ លោក ឲ្យគេ ទៅហៅលោក ប៉ូល មក,
ហើយ ស្ដាប់លោក ប៉ូល មានប្រសាសន៍ អំពីជំនឿ លើព្រះគ្រិស្ដ យេស៊ូ។ ប៉ុន្តែ កាលលោក ប៉ូល វែកញែក
អំពី សេចក្ដីសុចរិត, អំពី ការទប់ចិត្ត នឹងតណ្ហា,
និងអំពី ការវិនិច្ឆ័យទោស នៅអនាគតកាល,
លោក ភេលិច ក៏ភ័យ, ហើយ ពោលទៅលោក ប៉ូល ថា៖ «ឥឡូវនេះ, ចូរ អ្នក ត្រឡប់ទៅវិញ សិនចុះ!
កាលណា ខ្ញុំមានពេល, ខ្ញុំ នឹងហៅអ្នក មកទៀត។»
លោក ភេលិច សង្ឃឹមថា នឹងបានទទួលប្រាក់ ពីលោក ប៉ូល, ហេតុនេះហើយ បានជាលោក ចាត់គេ ឲ្យទៅហៅ លោកប៉ូល
មកសន្ទនាជាមួយ ជារឿយៗ។
ពីរឆ្នាំ ក្រោយមក, លោក ពរគាស-ភេស្ទុស
ចូលកាន់តំណែង ជំនួសលោក ភេលិច។ ដោយលោក
ភេលិច ចង់យកចិត្តសាសន៍ យូដា, លោក បានទុកលោក ប៉ូល ឲ្យនៅជាប់
ឃុំឃាំង ដដែល។
No comments:
Post a Comment