Paris Peace Accords 23 Oct. 1991

Thursday, October 23, 2014

កិច្ចការ ២៧ | Acts 27

Reading LUKE-ACTS together as one continuous story (as it is!)

Gospel according to Luke 
ដំណឹងល្អ​ រៀប​រៀង​ ដោយលោក​ លូកា
Background Notes


New Testament Scholar and Theologian NT Wright and Harvard Philosopher Sean Kelly discuss one of history's most influential books at The Veritas Forum at Harvard 2013. Join us for a conversation on the interpretation of the New Testament in a post-modern era, moderated by Jay Harris, Dean of Undergraduate Education and Harry Austryn Wolfson Professor of Jewish Studies.

ACTS of the Apostles
កិច្ចការ រៀប​រៀង​ ដោយលោក​ លូកា
Background Notes






ប៉ូល​ ត្រូវ ​គេ​ បញ្ជូន​ទៅ​ក្រុង ​រ៉ូម

នៅ​ពេល​គេ​ សំរេច​ ឲ្យ​ចុះ​សំពៅ ​ចេញ​ដំណើរ ​ឆ្ពោះ​ទៅ​ ស្រុក​ អ៊ីតាលី, គេ​ ប្រគល់​លោក ​ប៉ូល និង​អ្នក​ទោស​ ខ្លះ​ទៀត​ ទៅ​នាយ​ទាហាន ​ម្នាក់​ ឈ្មោះ​ ​យូលាស ក្នុង​កងទ័ព​ របស់​ ព្រះមហាក្សត្រាធិរាជ។  យើង​ បាន​ចុះ​សំពៅ​ ដែល​មក​ ពី​ក្រុង​ អាដ្រាមីត, រួច​ ចេញ​ដំណើរ​ទៅ។  សំពៅ​នោះ​ ត្រូវ​ ចូល​ចត​ នៅ​ស្រុក ​អាស៊ី។  លោក​ អើរីស្ដាក, ​ជា​អ្នក​ស្រុក​ ម៉ាសេដូន ដែល​រស់​នៅ​ក្រុង ថេស្សាឡូនិក, ក៏​បាន​រួម​ដំណើរ​ ជា​មួយ ​យើង​ដែរ។

នៅ​ថ្ងៃ​បន្ទាប់ យើង​ បាន​មក​ដល់​ក្រុង​ ស៊ីដូន។  លោក​ យូលាស​ មាន​ចិត្ត​ សប្បុរស ​ចំពោះ​ លោក ​ប៉ូល​ណាស់។  ​គាត់ អនុញ្ញាត ​ឲ្យ​លោក​ ប៉ូល ​ទៅ​ផ្ទះ​ មិត្តភក្ដិ ដើម្បី​ ឲ្យ​គេ​ ជួយ​ឧបត្ថម្ភ​លោក។  បន្ទាប់​មក​ទៀត យើង ​បាន​ចេញ​សំពៅ​ ពី​ក្រុង​នោះ, សសៀរ​ តាម​បណ្ដោយ​ កោះ​ គីប្រុស, ព្រោះ​ បញ្ច្រាស​ខ្យល់។  យើង​ បាន​ឆ្លង​សមុទ្រ ​ជិត​ស្រុក ​គីលីគា និង​ស្រុក​ ប៉ាមភីលា, ហើយ​ មក​ដល់​ក្រុង​ មីរ៉ា ក្នុង​ស្រុក​ លូគា។  នៅ​ក្រុង​នោះ លោក​ នាយ​ទាហាន​ រក​បាន​សំពៅ​មួយ មក​ពីស្រុក​ អលេក្សានទ្រា, ហើយ ​ត្រូវ​ ចេញ​ទៅ​ស្រុក​ អ៊ីតាលី, គាត់​ ក៏​នាំ​យើង​ ចុះ​សំពៅ​នោះ។  សំពៅ ​ទៅ​មុខ​ សន្សឹមៗ ​អស់​រយៈ​ពេល​ ជា​ច្រើន​ថ្ងៃ, ហើយ ​បាន​មក​ដល់​ទន្ទឹម​ នឹង​ក្រុង ​គ្នីដូស, ទាំង​លំបាក ​បំផុត។  ដោយ​ខ្យល់​បក់​ មក​ពី​មុខ, យើង ​ក៏​បត់​សំពៅ​ ទៅ​រក​ជ្រោយ​ សាលម៉ូន, សសៀរ​ តាម​បណ្ដោយ ​កោះ​ ក្រែត ​វិញ។  យើង ​បន្ត​ដំណើរ​ យ៉ាង​លំបាក តាម​បណ្ដោយ ​កោះ​នោះ, ហើយ ​ក៏​បាន ​មក​ដល់ ​កន្លែង​មួយ​ ឈ្មោះ កំពង់​ស្អាតដែល​នៅ​ជិត​ក្រុង​ ឡាសេ។

យើង​ បាន​ខាត​ពេល​ ជា​ច្រើន​ថ្ងៃ, ហើយ ​សំពៅ​ទៅ​មុខ​ កាន់​តែ ​ពិបាក, ដ្បិត​ ពេល​នោះ ជា​ពេល​ក្រោយ​ ថ្ងៃ​ពិធី​បុណ្យ​ តម​អាហារ​។  លោក ​ប៉ូល​ ជូន​យោបល់​គេ​ ថា៖ «ខ្ញុំ​ យល់​ថា ​បើ​ យើង​ បន្ត​ដំណើរ​ ទៅ​មុខ​ទៀត​នោះ, គ្រោះ​ថ្នាក់​ណាស់, មិន​ត្រឹម​តែ ​ធ្វើ ​ឲ្យ​ខូច​ខាត​ទំនិញ និង​សំពៅ​ ប៉ុណ្ណោះ​ទេ, គឺ ​ថែម​ទាំង ​មាន​គ្រោះ​ថ្នាក់ ដល់​ជីវិត​យើង ​ទៀត​ផង។»  ប៉ុន្តែ លោក​ នាយ​ទាហាន ​បាន​ទុក​ចិត្ត​ អ្នក​បើក​សំពៅ និង​នាយ​សំពៅ​ ជាង​ពាក្យ ​របស់​លោក ​ប៉ូល។  ដោយ​កំពង់ផែ​នោះ​ មិន​មែន​ ជា​កន្លែង ​ស្រួល​ស្នាក់​ អាស្រ័យ នៅ​រដូវ​រងា, អ្នក​សំពៅ​ ភាគ​ច្រើន ​បាន​សំរេច​ចិត្ត ​ឲ្យ​ចេញ​សំពៅ​ ទៅ​មុខ​ទៀត។  ប្រសិន​បើ​ អាច​ធ្វើ​បាន, គេ​ ចង់​ទៅ​ដល់​ក្រុង​ ភេនីច, ជា​កំពង់ផែ​មួយ ​នៅ​កោះ ​ក្រែត ដែល​បែរ​ ទៅ​រក​ ទិស​និរតី និង​ទិស​ពាយ័ព្យ,​ ដើម្បី​ ស្នាក់​នៅ​ទី​នោះ​ ក្នុង​រដូវ​រងា។

ខ្យល់​ព្យុះ

ពេល​នោះ មាន​ខ្យល់​បក់ ​មក​តិចៗ​ ពី​ទិស​ខាង​ត្បូង; ពួក​គេ​ យល់​ឃើញ ​ថា ​ជា​ឱកាស​ល្អ​ សំរាប់ ​គំរោងការ ​របស់​គេ។  គេ​ ក៏​នាំ​គ្នា ​ស្រាវ​យុថ្កា, ហើយ ​ចេញ​សំពៅ​ សសៀរៗ កោះ ​ក្រែត ​ទៅ។  ប៉ុន្តែ បន្តិច​ក្រោយ​មក, មាន​ខ្យល់​ព្យុះ​មួយ​ យ៉ាង​ខ្លាំង ឈ្មោះ «ខ្យល់​ព្យុះ​ អ៊ើរ៉ាគ្លីដូន»​ បក់​ពី​កោះ​មក, នាំ​សំពៅ​ ទៅ​តាម​ខ្យល់។  ហើយ​ ដោយ​យើង ​ពុំ​អាច​ធ្វើ​ ឲ្យ​សំពៅ​ បើក​បញ្ច្រាស​ ខ្យល់​វិញ​បាន, យើង ​ក៏​បណ្ដោយ ​ឲ្យ​សំពៅ ​រសាត់​ទៅ​តាម ​ខ្យល់​ទៅ។  ពេល​មក​ដល់​ ខាង​ត្បូង​កោះ ​តូច​មួយ ​ឈ្មោះ​​ ក្លូដេ, យើង​ បាន​លើក​សំប៉ាន​ ឡើង​ទាំង​ពិបាក។  បន្ទាប់​មក យើង យក​ខ្សែពួរ សំរាប់​ប្រើ ​នៅ​គ្រា​ មាន​អាសន្ន​ មក​ចង​ព័ទ្ធ ​ជុំវិញ​ សំពៅ, ការពារ​ កុំ​ឲ្យ​ធ្លាយ។  យើង​ ក៏​បាន​ទម្លាក់​ ឈើ​បណ្ដែត​ ចុះ​ដែរ, ក្រែង​លោ​ សំពៅ​ ទៅ​កឿង ​នៅ​ឈូង​សមុទ្រ​ សៀរទីស,​ រួច​ហើយ​ ទុក​ ឲ្យ​សំពៅ ​រសាត់ ​ទៅ​តាម​ខ្យល់។  នៅ​ថ្ងៃ​បន្ទាប់ ​ដោយ​ខ្យល់​ព្យុះ​ បក់​បោក ​មក​ខ្លាំង​ពេក, គេ ​បាន​ទម្លាក់​ ទំនិញ​ចោល។  នៅ​ថ្ងៃ​ទី​បី សូម្បី​តែ ​ពួក​អ្នក​សំពៅ ក៏​បោះ​គ្រឿង​ ប្រដាប់​សំពៅ​ ចោល​ដែរ។  យើង ​មើល​ថ្ងៃ ឬ​ផ្កាយ​មិន​ឃើញ ​អស់​រយៈ​ពេល​ ជា​ច្រើន​ថ្ងៃ, ហើយ​ ដោយ​ខ្យល់​ព្យុះ​ នៅ​តែ​ មាន​សន្ទុះ​ ខ្លាំង​ដដែល, នៅ​ទី​បំផុត យើង​ ក៏​លែង​មាន​សង្ឃឹម​ ថា​ នឹង​បាន​រួច​ជីវិត។

យើង​ ពុំបាន​ បរិភោគ​អ្វី​ ជា​យូរ​ថ្ងៃ​ មក​ហើយ។  លោក ​ប៉ូល ក៏​ក្រោក​ឈរ នៅ​កណ្ដាល ​ចំណោម អស់​អ្នក ​ដែល​នៅ​ក្នុង​សំពៅ, ហើយ ​មាន​ប្រសាសន៍ ​ថា៖ «បើ​ បង​ប្អូន​ ស្ដាប់​ខ្ញុំ, ហើយ​ មិន​ចាក​ចេញ​ ពី​កោះ ​ក្រែត​ មក​ទេ​នោះ, បង​ប្អូន ​ពិត​ជា​មិន​ត្រូវ​ អន្តរាយ​ ខូច​ខាត ​ដូច្នេះ​ទេ។  ប៉ុន្តែ សូម​ បង​ប្អូន​ កុំ​អស់​សង្ឃឹម​អី។  គ្មាន ​នរណា​ម្នាក់ ​ក្នុង​ចំណោម​ បង​ប្អូន ​ត្រូវ​ បាត់​បង់​ជីវិត ​ឡើយ, គឺ​ មាន​តែ​ សំពៅ ​ប៉ុណ្ណោះ​ទេ ​ដែល​ត្រូវ​ អន្តរាយ។  ព្រោះ​ ពី​យប់មិញ ​មាន​ទេវតា ​របស់ ​ព្រះជាម្ចាស់ ដែល​ខ្ញុំ​ជឿ និង​គោរព​បំរើ​ បាន​មក​ជិត​ខ្ញុំ, ប្រាប់​ថា, “ប៉ូល​ អើយ, ​កុំ​ខ្លាច​អី, ដ្បិត ​អ្នក​ ត្រូវ​តែ​ បាន​ទៅ​ឈរ ​នៅ​មុខ​ ព្រះចៅ​អធិរាជ, ហើយ ​ដោយ​ព្រះជាម្ចាស់​ ប្រោសប្រណី​អ្នក, ព្រះអង្គ​ នឹង​សង្គ្រោះ ​អស់​អ្នក ​ដែល​រួម​ដំណើរ​ ជា​មួយ​អ្នក ​ឲ្យ​បាន​រួច​ ជីវិត​ផង​ដែរ។”  ហេតុ​នេះ ​បង​ប្អូន ​អើយ, ចូរ​ មាន​ចិត្ត​ ក្លាហាន​ឡើង, ដ្បិត ​ខ្ញុំ​ ជឿ​ទុក​ចិត្ត ​លើ​ព្រះជាម្ចាស់​ ថា នឹង​បាន​សំរេច ​ដូច​ព្រះអង្គ​ មាន​ព្រះបន្ទូល ​មែន, គឺ​ សំពៅ​យើង​ នឹង​ត្រូវ​ ទៅ​កឿង នៅ​កោះ​ណា​មួយ​ ជា​មិន​ខាន។»

សំពៅ​យើង​ បាន​រសាត់ ​អណ្ដែត ​លើ​ផ្ទៃ​សមុទ្រ ​អាឌ្រា អស់​រយៈ​ពេល​ ដប់បួន​ថ្ងៃ​ មក​ហើយ។  ពេល​នោះ ប្រមាណ​ ជា​ពាក់​កណ្ដាល ​អធ្រាត្រ, ពួក​អ្នក​សំពៅ ​នឹក​សង្ស័យ ​ថា, ប្រហែល​ ជា​មក​ជិត​ដល់ ដី​គោក​ហើយ។  គេ ​បោះ​ខ្សែ​សម្ទង់​ ទៅ​ក្នុង​ទឹក, ​ឃើញ​ថា, មាន​ជំរៅ​ សាមសិប​ប្រាំពីរ​ ម៉ែត្រ។  លុះ​ ទៅ​មុខ​បន្តិច គេ ​បោះ​ខ្សែ​សម្ទង់​ ទៅ​ក្នុង​ទឹក​ ម្ដង​ទៀត, ឃើញ​ថា​ មាន​ជំរៅ ម្ភៃ​ប្រាំ​បី​ម៉ែត្រ។  ដោយ​ខ្លាច​ ក្រែង​សំពៅ ​រសាត់​ ទៅ​ប៉ះ ​នឹង​ថ្ម, ពួក​គេ​ ទម្លាក់​យុថ្កា​បួន នៅ​ខាង​កន្សៃ, ហើយ ​ទន្ទឹង ​រង់ចាំ​ភ្លឺ។  ពួក​អ្នក​សំពៅ​ ចង់​រត់​ ចោល​សំពៅ, គេ​ ក៏​នាំ​គ្នា​ សំរូត​សំប៉ាន ​ចុះ​ទៅ​ក្នុង​សមុទ្រ ដោយ​យក​លេស ថា, ​គេ​ ចង់​ទាញ​យុថ្កា​ ទៅ​ដាក់​នៅ​ ខាង​ក្បាល​ សំពៅ​វិញ។  លោក ​ប៉ូល​ មាន​ប្រសាសន៍​ ទៅ​នាយ​ទាហាន និង​កូន​ទាហាន​ ថា៖ «ប្រសិន​បើ ​អ្នក​ទាំង​នេះ​ មិន​នៅ​ក្នុង​សំពៅ​ទេ, អស់​លោក​ ប្រាកដ ​ជា​ពុំ​អាច ​រួច​ជីវិត​ បាន​ឡើយ។»  ពួក​ទាហាន​ ក៏​កាប់​ផ្ដាច់​ខ្សែ, ទម្លាក់​សំប៉ាន​នោះ​ ទៅ​ក្នុង​សមុទ្រ​ បាត់​ទៅ។

លុះ​ ទៀប​ភ្លឺ លោក ​ប៉ូល ​អញ្ជើញ​គេ ​ទាំង​អស់​គ្នា ​ឲ្យ​បរិភោគ​ អាហារ ដោយ​មាន ​ប្រសាសន៍ ​ថា៖ «បង​ប្អូន​ បាន​ទ្រាំ​ តម​អាហារ ​អស់​រយៈ​ពេល​ ដប់បួន​ថ្ងៃ​ មក​ហើយ។  បង​ប្អូន​ ពុំ​បាន​ពិសា ​អ្វី​សោះ។  ដូច្នេះ សូម ​បង​ប្អូន ​អញ្ជើញ​ពិសា​ទៅ ដើម្បី​ ឲ្យ​បាន​រួច​ជីវិត, ដ្បិត​ នៅ​ក្នុង​ចំណោម ​បង​ប្អូន សូម្បី​តែ​ សក់ ​មួយ​សរសៃ ​របស់​ បង​ប្អូន ក៏​មិន​បាត់​ផង។»  លោក ​មាន​ប្រសាសន៍​ ដូច្នោះ​ហើយ ក៏​យក​នំបុ័ង​ មក​អរ​ព្រះគុណ ​ព្រះជាម្ចាស់​ នៅ​មុខ​ពួក​គេ ​ទាំង​អស់​គ្នា, រួច​ លោក​ កាច់​បរិភោគ។  ពេល​នោះ អ្នក ​ដែល​នៅ​ក្នុង​សំពៅ​ មាន​កម្លាំង​ចិត្ត​ ឡើង​វិញ, គេ​ ក៏​បរិភោគ​ ទាំង​អស់​គ្នា។  នៅ​ក្នុង​សំពៅ​នោះ, យើង ​មាន​គ្នា​ទាំង​អស់​ ពីរ​រយ​-ចិតសិប-​ប្រាំ​មួយ ​នាក់។  កាល​បរិភោគ​ ឆ្អែត​ហើយ, គេ ​ក៏​លើក​បាវ​ស្រូវ​ ទម្លាក់ ​ទៅ​ក្នុង​សមុទ្រ ដើម្បី​ ឲ្យ​ស្រាល​សំពៅ។

សំពៅ​លិច

លុះ ​ភ្លឺ​ឡើង អ្នក​សំពៅ​ មើល​ស្រុក​នោះ ​មិន​ស្គាល់​ទេ; ​គេ​ ឃើញ​តែ​ ឆក​សមុទ្រ ដែល​មាន ​វាល​ខ្សាច់។  គេ ​បាន​សំរេច​ចិត្ត​ ចូល​សំពៅ ​ទៅ​បង្កឿង ​នៅ​ទី​នោះ ប្រសិន​បើ​ អាច​ចូល​ ទៅ​បាន។  គេ​ ក៏​ស្រាយ​ខ្សែ​យុថ្កា​ ទម្លាក់​ចោល ​ទៅ​ក្នុង​សមុទ្រ, ព្រម​ទាំង​ ស្រាយ​ខ្សែ​ចង្កូត​ ចោល​ផង​ដែរ, រួច​ គេ លើក​ក្ដោង​ ខាង​មុខ​ឡើង ឲ្យ​សំពៅ​ ចូល​ទៅ​រក​ច្រាំង។  ប៉ុន្តែ សំពៅ​ បាន​បុក​ខ្សាច់ ដែល​នៅ​ចន្លោះ ​ខ្សែ​ទឹក​ពីរ បណ្ដាល​ ឲ្យ​សំពៅ ​កឿង ​នៅ​ទី​នោះ​ ទៅ។  ក្បាល​សំពៅ​ នៅ​ជាប់​ នឹង​ថ្កល់; រីឯ​ កន្សៃ​វិញ បាន​ត្រូវ​ បាក់​បែក ដោយ​ទឹក​រលក​ បក់​បោក​ផ្ទប់​ មក​យ៉ាង​ខ្លាំង។


ពួក​ទាហាន​ មាន​បំណង​ សម្លាប់​អ្នក​ទោស​ ទាំង​អស់​ចោល  ដើម្បី​ កុំ​ឲ្យ​ នរណា​ម្នាក់ ​ហែល​ទឹក​ គេច​ខ្លួន​ បាន​ឡើយ។  ប៉ុន្តែ ដោយ​នាយ​ទាហាន​ ចង់​សង្គ្រោះ​ជីវិត​ លោក ​ប៉ូល, គាត់ ​ក៏​ជំទាស់​ នឹង​គោល​បំណង ​របស់ ​កូន​ទាហាន​ ទាំង​នោះ។  គាត់​ បាន​បញ្ជា ​ឲ្យ​អស់​អ្នក ​ដែល​ចេះ ​ហែល​ទឹក​ លោត​ទៅ​ក្នុង​ទឹក, ហែល ​ទៅ​រក​គោក​ មុន; រីឯ ​អ្នក​ មិន​ចេះ​ ហែល​ទឹក ត្រូវ ​តោង​បន្ទះ​ក្ដារ ឬ​តោង​បំណែក​ សំពៅ, ​ហែល ​ទៅ​តាម​ក្រោយ។  ធ្វើ​ដូច្នេះ គេ​ បាន​ទៅ​ដល់ ​ដី​គោក ​ដោយ​សុខសាន្ត​ គ្រប់ៗ​គ្នា។


No comments:

Post a Comment