សុន្ទរកថា
របស់ ស្ទេផាន
លោក មហាបូជាចារ្យ
មានប្រសាសន៍ សួរថា៖ «តើ ពិតជាដូច្នេះ មែនឬ?»
លោក ស្ទេផាន ឆ្លើយឡើង
ថា៖ «សូម
ជំរាប អស់លោក ជាបងប្អូន និងជាឪពុក, សូម ជ្រាប។ កាលលោក អប្រាហាំ ជាបុព្វបុរស
របស់យើង រស់នៅ ឯស្រុក មេសូប៉ូតាមា, គឺ មុនពេល លោក ទៅនៅស្រុក
ខារ៉ាន, ព្រះជាម្ចាស់ ប្រកប ដោយសិរីរុងរឿង បានមកបង្ហាញ
ព្រះអង្គ ឲ្យលោកឃើញ, ហើយ មានព្រះបន្ទូល ថា៖ “ចូរ ចាកចេញ ពីស្រុកកំណើត របស់អ្នក;
ចាកចេញ ពីញាតិសន្ដាន របស់អ្នក, រួច ធ្វើដំណើរ ទៅកាន់
ស្រុកមួយ ដែលយើង នឹងបង្ហាញអ្នក។”
«លោក
អប្រាហាំ ក៏ចាកចេញ ពីស្រុក ខាល់ដេ ទៅរស់នៅ ក្នុងស្រុក ខារ៉ាន។ ក្រោយពេល ឪពុក របស់លោក ទទួលមរណភាព ផុតទៅ,
ព្រះជាម្ចាស់ បាននាំលោក ចេញពីស្រុកនោះ មកនៅស្រុក ដែលអស់លោក
រស់នៅ សព្វថ្ងៃ។ នៅស្រុកនេះ ព្រះជាម្ចាស់ ពុំ បានប្រទាន ដីធ្លី ឲ្យលោកឡើយ,
គឺ សូម្បីតែ ដីល្មម នឹងដាក់បាតជើង ក៏ព្រះអង្គ មិនប្រទាន
ឲ្យដែរ។ ប៉ុន្តែ ព្រះអង្គ បានសន្យា ថា, នឹងប្រគល់ ស្រុកនេះ ទាំងមូល មកឲ្យលោក និងឲ្យពូជពង្ស របស់លោក
ទៅជំនាន់ ក្រោយៗផង។ ពេលនោះ លោក អប្រាហាំ
គ្មានកូនទេ។ ព្រះជាម្ចាស់
មានព្រះបន្ទូល ថា៖ “ពូជពង្ស របស់អ្នក នឹងអាស្រ័យ នៅលើទឹកដី
បរទេស។ អ្នកស្រុកនោះ នឹងយក ពូជពង្ស របស់អ្នក
ធ្វើជាខ្ញុំបំរើ, ព្រមទាំង ធ្វើទុក្ខទោសគេ
អស់រយៈពេល បួនរយឆ្នាំ។” ព្រះជាម្ចាស់ មានព្រះបន្ទូល ទៀតថា, “ប៉ុន្តែ យើង
នឹងដាក់ទោស ជាតិសាសន៍ ដែលយក ពូជពង្ស របស់អ្នក ធ្វើជាខ្ញុំបំរើ។ ក្រោយមក ពូជពង្ស របស់អ្នក នឹងចាកចេញ ពីស្រុកនោះ
មកគោរព ថ្វាយបង្គំយើង នៅកន្លែងនេះ។”
បន្ទាប់មក ព្រះជាម្ចាស់ បានប្រោសប្រទាន សម្ពន្ធមេត្រី ឲ្យលោក
អប្រាហាំ ដោយយកពិធី កាត់ស្បែក ធ្វើជាសញ្ញា។ ហេតុនេះហើយ បានជាលោក អ៊ីសាក កើតបាន ប្រាំបីថ្ងៃ,
លោក អប្រាហាំ ជាឪពុក បានធ្វើពិធី កាត់ស្បែកឲ្យ។ លោក អ៊ីសាក ក៏បានធ្វើ ពិធីកាត់ស្បែក ឲ្យលោក
យ៉ាកុប, ហើយ លោក យ៉ាកុប ក៏បានធ្វើ ពិធីកាត់ស្បែក ឲ្យបុព្វបុរស
ទាំងដប់ពីរ រូបដែរ។
«ពួកបុព្វបុរស
មានចិត្តច្រណែន ឈ្នានីស នឹងលោក យ៉ូសែប ក៏លក់លោក ឲ្យគេ នាំយកទៅធ្វើ ជាខ្ញុំបំរើ
នៅស្រុក អេស៊ីប។ ប៉ុន្តែ
ព្រះជាម្ចាស់ គង់ជាមួយលោក; ព្រះអង្គ បានរំដោះលោក ឲ្យរួចផុត
ពីទុក្ខវេទនា ទាំងប៉ុន្មាន។ ព្រះអង្គ ប្រទាន
ឲ្យលោក មានប្រាជ្ញា វាងវៃ និងគាប់ ព្រះហឫទ័យ ព្រះចៅផារ៉ោន ជាស្ដេចស្រុក
អេស៊ីប។ ព្រះចៅ ផារ៉ោន
បានតែងតាំងលោក ឲ្យគ្រប់គ្រងស្រុក អេស៊ីប និងត្រួតត្រា ព្រះរាជវាំង ទាំងមូលផង។
«ពេលនោះ
មានកើតទុរ្ភិក្ស ពេញទាំងស្រុក អេស៊ីប និងស្រុក កាណាន, បណ្ដាលឲ្យមាន ទុក្ខវេទនា ជាខ្លាំង។ បុព្វបុរស
របស់យើង រកអ្វី បរិភោគ ពុំបានឡើយ។
ពេលលោក យ៉ាកុប ឮដំណឹង ថា,
នៅស្រុក អេស៊ីប មានស្រូវ, លោក ក៏ចាត់ពួកបុព្វបុរស របស់យើង
ឲ្យទៅស្រុកនោះ, ជាលើកទីមួយ។ នៅលើកទីពីរ លោក យ៉ូសែប បានប្រាប់
ឲ្យបងប្អូន របស់លោក ស្គាល់លោក, ហើយ ព្រះចៅផារ៉ោន ក៏បានជ្រាប
អំពី ដើមកំណើត របស់លោក យ៉ូសែបដែរ។
បន្ទាប់មក លោក យ៉ូសែប បានចាត់គេ ឲ្យទៅអញ្ជើញ លោក យ៉ាកុប
ជាឪពុក និងញាតិសន្ដាន ទាំងអស់ ដែលមានគ្នា
ចិតសិបប្រាំនាក់ នោះមក។ លោក យ៉ាកុប ក៏ចុះទៅស្រុក អេស៊ីប, ហើយ លោក ទទួល
មរណភាព ទៅ។ ពួកបុព្វបុរស ក៏ទទួល មរណភាព
នៅស្រុកនោះ ដែរ។ គេ បានដឹកសព លោក យ៉ាកុប និងសព ពួកបុព្វបុរស មកបញ្ចុះ នៅភូមិ ស៊ីគែម
ក្នុងផ្នូរ ដែលលោក អប្រាហាំ បានទិញពីកូន របស់លោក ហេម័រ នៅភូមិ ស៊ីគែម
នោះ។
«លុះ
ជិតដល់ពេល ព្រះជាម្ចាស់ ត្រូវ បំពេញ តាមព្រះបន្ទូល ដែលព្រះអង្គ សន្យា ជាមួយលោក
អប្រាហាំ, ជនជាតិ របស់យើង បានកើនចំនួន កាន់តែ ច្រើនឡើងៗ
នៅស្រុក អេស៊ីប។ បន្ទាប់មក
មានស្ដេចថ្មី ឡើងគ្រងរាជ្យ នៅស្រុក អេស៊ីប, តែ ទ្រង់
មិនស្គាល់ លោក យ៉ូសែប ទេ។ ស្ដេចថ្មីនោះ បានប្រើល្បិច អាក្រក់ មកលើ ពូជសាសន៍យើង, គឺ ទ្រង់ បានធ្វើបាប បុព្វបុរស របស់យើង រហូត ដល់បង្ខំ ពួកគាត់
ឲ្យយកទារក តូចៗ របស់ខ្លួន ទៅបំបរ បង់ចោល ដើម្បី កុំឲ្យមាន ជីវិត រស់តទៅ
មុខទៀត។
«លោក
ម៉ូសេ បានកើត នៅជំនាន់នោះ, ហើយ លោក ជាទារកមួយ ដ៏ស្អាត,
ជាទីគាប់ ព្រះហឫទ័យ ព្រះជាម្ចាស់។ ឪពុកម្ដាយ បានចិញ្ចឹមលោក នៅក្នុងផ្ទះ
អស់រយៈពេល បីខែ។ កាលគេ បំបរ បង់លោកចោល, បុត្រី របស់ ស្ដេចផារ៉ោន
បានរើសលោក យកមកចិញ្ចឹម បីបាច់ថែរក្សា ធ្វើជាកូន។ លោក ម៉ូសេ បានទទួល ការអប់រំ
តាមចំណេះវិជ្ជា ទាំងប៉ុន្មាន របស់ ជនជាតិ អេស៊ីប។ លោក មានសំនួនវោហារ ពូកែ, ហើយ ប៉ិនប្រសប់ ធ្វើកិច្ចការ ផ្សេងៗផង។
«លុះ
ដល់លោក មានអាយុ គំរប់ សែសិបឆ្នាំ, លោក ក៏បានសំរេចចិត្ត
ទៅសួរសុខទុក្ខ ជនជាតិ អ៊ីស្រាអែល, ជាបងប្អូន រួមជាតិ
របស់លោក។ លោក បានឃើញ
ជនរួមជាតិ របស់ លោកម្នាក់ ត្រូវ គេ ធ្វើបាប, លោក ក៏ចេញមុខការពារ,
ហើយ សងសឹក ជំនួសអ្នក ដែលត្រូវ គេ ធ្វើបាប ដោយវាយសម្លាប់
ជនជាតិ អេស៊ីប នោះទៅ។ លោក នឹកស្មាន ថា, បងប្អូនរួមជាតិ របស់លោក
មុខជាយល់ ថា, ព្រះជាម្ចាស់ នឹងសង្គ្រោះពួកគេ តាមរយៈលោក, ប៉ុន្តែ ពួកគេ ពុំបានយល់ ដូច្នោះឡើយ។ នៅថ្ងៃបន្ទាប់ លោក ម៉ូសេ បានប្រទះឃើញ
ជនជាតិ អ៊ីស្រាអែលខ្លះ កំពុងវាយគ្នា, លោក ក៏មានប្រសាសន៍
សំរុះសំរួលគេ ថា, “អ្នករាល់គ្នា ជាបងប្អូន នឹងគ្នា; ហេតុដូចម្ដេច បានជាធ្វើបាប គ្នាឯង ដូច្នេះ?”
«ម្នាក់
ដែលធ្វើបាប បងប្អូន បានច្រាន លោក ម៉ូសេ ចេញ, ទាំងពោល
ថា, “នរណា បានតាំងអ្នក ឲ្យធ្វើ ជាមេដឹកនាំ
និងជាចៅក្រម ពីលើយើង? តើ អ្នក ចង់សម្លាប់ខ្ញុំ ដូចអ្នក បានសម្លាប់ អេស៊ីបម្នាក់ ពីម្សិលមិញ
នោះដែរ ឬ?”
កាលលោក ម៉ូសេ ឮពាក្យនេះ, លោក ក៏ភៀសខ្លួន
ទៅនៅ ស្រុក ម៉ាឌាន។ នៅស្រុកនោះ លោក បានកូនប្រុស ពីរនាក់។
«សែសិបឆ្នាំ
កន្លងមកទៀត, មានទេវតា មួយរូប បានបង្ហាញខ្លួន ឲ្យលោកឃើញ
នៅវាល រហោស្ថាន ភ្នំ ស៊ីណៃ ក្នុងអណ្ដាតភ្លើង ដែលកំពុងឆេះ នៅគុម្ពោតមួយ។ លោក ម៉ូសេ ងឿងឆ្ងល់ ចំពោះហេតុ
ដ៏អស្ចារ្យ ដែលលោកឃើញ នោះណាស់។ ពេលលោក
ចូលទៅជិត ដើម្បី ពិនិត្យមើល, លោក បានឮ ព្រះសូរសៀង របស់
ព្រះអម្ចាស់ ថា, “យើង ជាព្រះ នៃបុព្វបុរស របស់អ្នក, គឺ ជាព្រះ របស់ អប្រាហាំ, ព្រះ របស់ អ៊ីសាក, និងព្រះ របស់ យ៉ាកុប”។ លោក ម៉ូសេ ភ័យញ័រ ជាខ្លាំង, ពុំហ៊ាន សម្លឹងមើលទេ។
«ព្រះអម្ចាស់
មានព្រះបន្ទូល មកលោក ថា, “ចូរ ដោះស្បែកជើង ចេញ, ដ្បិត កន្លែង ដែលអ្នកឈរនេះ ជាកន្លែង ដ៏វិសុទ្ធ។ យើង បានឃើញ ប្រជារាស្ត្រ របស់យើង
រងទុក្ខលំបាក នៅស្រុក អេស៊ីប; យើង ក៏បានឮសំរែក សោកសៅ
របស់គេ ដែរ។ យើង ចុះមកនេះ ដើម្បី រំដោះពួកគេ។ ចូរ មក, យើង នឹងចាត់អ្នក ឲ្យទៅស្រុក អេស៊ីប ឥឡូវនេះ។”
«ជនជាតិ
អ៊ីស្រាអែល បានបដិសេធ មិនទទួលស្គាល់ លោក ម៉ូសេ នេះទេ ដោយពោល ថា,
“នរណា បានតាំងអ្នក ឲ្យធ្វើ ជាមេដឹកនាំ និងជាចៅក្រម លើយើង?” ក៏ប៉ុន្តែ ព្រះជាម្ចាស់ បានចាត់លោក
ឲ្យទៅ ក្នុងឋានៈ ជាមេដឹកនាំ និងជាអ្នករំដោះ ដោយមានជំនួយ ពីទេវតា ដែលបាន
បង្ហាញខ្លួន ឲ្យលោកឃើញ ក្នុងគុម្ពោត។ គឺ លោក ម៉ូសេ នេះហើយ ដែលបានដឹកនាំ
ជនជាតិ អ៊ីស្រាអែល ចេញមក ទាំងសំដែង ឫទ្ធិបាដិហារិយ៍ និងទីសំគាល់ ដ៏អស្ចារ្យ
នៅស្រុក អេស៊ីប, នៅសមុទ្រ ក្រហម, និងនៅវាល រហោស្ថាន អស់រយៈពេល សែសិបឆ្នាំផង។
«លោក
ម៉ូសេ នេះហើយ ដែលមាន ប្រសាសន៍ ទៅកាន់ជនជាតិ អ៊ីស្រាអែល ថា, “ព្រះជាម្ចាស់ នឹងធ្វើ ឲ្យមានព្យាការី ម្នាក់ ដូចខ្ញុំ ងើបឡើង ពីចំណោម
បងប្អូន របស់ អ្នករាល់គ្នា។” កាលជនជាតិ អ៊ីស្រាអែល នៅជួបជុំគ្នា ក្នុងវាល រហោស្ថាន, គឺ លោក ម៉ូសេ នេះហើយ ដែលនៅ ជាមួយទេវតាផង, នៅជាមួយ បុព្វបុរសផង។ ទេវតា
បានថ្លែង ព្រះបន្ទូល មកលោក នៅលើភ្នំ ស៊ីណៃ, ហើយ លោក
បានទទួល ព្រះបន្ទូល ដែលផ្ដល់ជីវិត យកមកប្រគល់ ឲ្យយើង ទាំងអស់គ្នា។
«បុព្វបុរស
របស់យើង មិនព្រមស្ដាប់ បង្គាប់លោកទេ, គឺ គេ បែរ ជានាំគ្នា
ជំទាស់ នឹងលោក, ហើយ មានចិត្ត ចង់វិលត្រឡប់ ទៅស្រុក
អេស៊ីបវិញ ដោយពោល ទៅកាន់ លោក អើរ៉ុន ថា, “សូម លោក ឆ្លាក់រូបចម្លាក់
ផ្សេងៗ ធ្វើជាព្រះ ដឹកនាំយើង, ដ្បិត លោក ម៉ូសេ
ដែលបាន នាំយើង ចេញពីស្រុក អេស៊ីប មកនោះ, យើង មិនដឹងលោក
ទៅជាយ៉ាងណា ហើយទេ!” នៅគ្រានោះ គេ ក៏បានឆ្លាក់ រូបកូនគោមួយ,
ហើយ យកយញ្ញបូជា មកថ្វាយ រូបចម្លាក់នោះ, រួច នាំគ្នា
សប្បាយរីករាយ ចំពោះវត្ថុ ដែលជាស្នាដៃ របស់ខ្លួន។ ពេលនោះ ព្រះជាម្ចាស់ ឈប់រវី រវល់ នឹងគេ។ ទ្រង់ បណ្ដោយគេ ឲ្យគោរព ថ្វាយបង្គំ ផ្កាយទាំងឡាយ
នៅលើមេឃ, ស្រប នឹងសេចក្ដី ដែលមាន ចែងទុក ក្នុងគម្ពីរ
ព្យាការី ថា៖
«“ប្រជារាស្ត្រ
អ៊ីស្រាអែល អើយ,
ក្នុងអំឡុងពេល សែសិបឆ្នាំ
នៅវាល រហោស្ថាន,
តើ អ្នករាល់គ្នា
ដែលបានយកសត្វ
ឬយញ្ញបូជាអ្វី មកឲ្យយើង
ឬទេ?។
អ្នករាល់គ្នា បានសែងខ្ទម
របស់ ព្រះម៉ូឡុក
និងសែង រូបផ្កាយ
តំណាង ព្រះរេមផាន់ របស់ អ្នករាល់គ្នា។
រូបសំណាក អស់ទាំងនេះ,
អ្នករាល់គ្នា បានឆ្លាក់
ដើម្បី យកមក ថ្វាយបង្គំ។
ដូច្នេះ យើង នឹងកៀរ
អ្នករាល់គ្នា យកទៅឆ្ងាយ,
ហួសស្រុក បាប៊ីឡូន
ទៅទៀត។”
«នៅវាល
រហោស្ថាន បុព្វបុរស របស់យើង មានព្រះពន្លា របស់ ព្រះជាម្ចាស់ សង់ឡើង,
ស្របតាម ព្រះបន្ទូល ដែលព្រះជាម្ចាស់ បានបង្គាប់មក លោក ម៉ូសេ,
គឺ តាមគំរូ ដែលលោក បានឃើញ។ បុព្វបុរស របស់យើង បានទទួល
ព្រះពន្លា តៗគ្នា, ហើយ សែងចូល ទៅក្នុងទឹកដី ដែលរឹបយក
ពីជាតិសាសន៍ នានា, ក្រោមការដឹកនាំ របស់លោក យ៉ូស្វេ,
គឺ ជាជាតិសាសន៍ ដែលព្រះជាម្ចាស់ បានដេញចេញ ពីមុខពួកគេ។
ព្រះពន្លានេះ នៅគង់វង្ស រហូត ដល់ជំនាន់
ព្រះបាទដាវីឌ។ ព្រះជាម្ចាស់
គាប់ព្រះហឫទ័យ នឹងព្រះបាទដាវីឌ។ ព្រះបាទដាវីឌ ក៏បានទូល សូម អនុញ្ញាត ពីព្រះអង្គ,
រកព្រះដំណាក់ មួយ ថ្វាយព្រះ របស់លោក យ៉ាកុប, តែ ព្រះបាទសាឡូម៉ូន ឯណោះ វិញទេ ដែលបានសង់ ព្រះដំណាក់នោះ។
«ព្រះ
ដ៏ខ្ពង់ខ្ពស់ បំផុត មិនគង់ នៅក្នុងដំណាក់ ដែលសង់ឡើង ដោយដៃមនុស្ស ឡើយ, ដូចព្យាការី បានថ្លែងទុក មកស្រាប់ ថា,
«“ផ្ទៃមេឃ
ជាបល្ល័ង្ក របស់យើង,
ហើយ ផែនដី ក៏ជាកំណល់
ទ្រជើងយើងដែរ។”
ព្រះអម្ចាស់ មានព្រះបន្ទូល
ថា,
“តើ
អ្នករាល់គ្នា នឹងសង់ដំណាក់
បែបណា ឲ្យយើងបាន?
តើ កន្លែង ដែលយើង
នឹងសំរាកនោះ នៅឯណា?
គឺ យើង ទេតើ ដែលបានបង្កើត
អ្វីៗ ទាំងនោះមក។”
«អស់លោក
ចិត្តរឹងរូស អើយ! អស់លោក មានចិត្ត មានត្រចៀក ដូចសាសន៍
ដទៃ, ចេះតែ ជំទាស់ ប្រឆាំង នឹងព្រះវិញ្ញាណ ដ៏វិសុទ្ធ
ជានិច្ច, គឺ មិនខុស ពីបុព្វបុរស របស់ អស់លោកទេ! គ្មាន ព្យាការីណាម្នាក់
ដែលបុព្វបុរស របស់ អស់លោក មិនបាន បៀតបៀន នោះឡើយ។ បុព្វបុរស របស់ អស់លោក បានសម្លាប់ អស់អ្នក
ដែលប្រកាស ទុកជាមុន ថា, ព្រះ ដ៏សុចរិត នឹងយាងមក។ ឥឡូវនេះ អស់លោក បានចាប់ ព្រះអង្គនោះ បញ្ជូនទៅ
ឲ្យគេ, ហើយ អស់លោក ធ្វើគុត ព្រះអង្គ ថែមទៀតផង។ អស់លោក បានទទួល ក្រឹត្យវិន័យ
តាមរយៈទេវតា, តែ អស់លោក ពុំបានប្រព្រឹត្ត តាមសោះ។»
បណ្ដាជន
សម្លាប់ ស្ទេផាន
កាលសមាជិក ក្រុមប្រឹក្សា
ជាន់ខ្ពស់ ឮដូច្នោះ, គេ ក្រេវក្រោធ ជាខ្លាំង; គេ
សង្កៀតធ្មេញ ដាក់លោក ស្ទេផាន។ រីឯ លោក ស្ទេផានវិញ, លោក បានពោរពេញ ដោយព្រះវិញ្ញាណ
ដ៏វិសុទ្ធ, លោក សម្លឹងមើល ទៅលើមេឃ, ឃើញសិរីរុងរឿង របស់ ព្រះជាម្ចាស់ និងឃើញ ព្រះយេស៊ូ ឈរ នៅខាងស្ដាំ
ព្រះអង្គ។ លោក មានប្រសាសន៍
ថា៖ «មើលហ្ន៎! ខ្ញុំ
ឃើញផ្ទៃមេឃ បើកចំហ និងឃើញ បុត្រមនុស្ស ឈរ នៅខាងស្ដាំ ព្រះជាម្ចាស់។»
ពួកគេ ស្រែកឡើង
យ៉ាងខ្លាំង ទាំងយកដៃ ខ្ទប់ត្រចៀក, ហើយ នាំគ្នា ស្ទុះទៅសង្គ្រប់
ពីលើលោក។ គេ បណ្ដេញលោកចេញ
ពីទីក្រុង, រួច យកដុំថ្ម គប់សម្លាប់លោក។ ពួកអ្នក ដែលជាសាក្សី បានយក សម្លៀកបំពាក់ របស់ខ្លួន
ទៅទុក នៅក្បែរជើង យុវជនម្នាក់ ឈ្មោះ សូល។
នៅពេល គេ គប់ដុំថ្ម
សម្លាប់នោះ, លោក ស្ទេផាន ទូលអង្វរ ថា៖ «ព្រះអម្ចាស់ យេស៊ូ អើយ, សូម ទទួលវិញ្ញាណ របស់
ទូលបង្គំផង។» បន្ទាប់មក
លោក លុតជង្គង់ចុះ, ហើយ បន្លឺសំឡេង ខ្លាំងៗ ថា៖ «ព្រះអម្ចាស់ អើយ! សូម កុំប្រកាន់
ទោសគេ, ព្រោះតែ អំពើបាបនេះ ធ្វើអ្វី។» កាលបានទូល ដូច្នោះហើយ, លោក ក៏ផុតដង្ហើមទៅ។
No comments:
Post a Comment