Paris Peace Accords 23 Oct. 1991

Wednesday, October 29, 2014

កម្ពុជា ​ចុះ​កិច្ច​ព្រម​ព្រៀង​ លើក​គម្រោង ​ធំ៣​ ជា​មួយ ADB ក្នុង​ទឹក​ប្រាក់​ ជិត​១០០លាន ​ដុល្លារ​ | Cambodia signs 3 agreements totaling almost USD100,000,000

កម្ពុជា ​ចុះ​កិច្ច​ព្រម​ព្រៀង​ លើក​គម្រោង ​ធំ៣​ ជា​មួយ ADB ក្នុង​ទឹក​ប្រាក់​ ជិត​១០០លាន ​ដុល្លារ​

​វិទ្យុ ​ABC | ២៨ តុលា ២០១៤
កាល​ពី​ម្សិល​មិញ កម្ពុជា​ បាន​ចុះ​ ហត្ថលេខា ​លើ​កិច្ច​ព្រម​ព្រៀង​ ជា​មួយ​ ធនាគារ​ អភិវឌ្ឍន៍​ អាស៊ី (ADB) លើ​គម្រោង​ ធំៗ​ ៣​ ដែល​មាន​ទំហំ​ ទឹក​ប្រាក់​ ជិត​១០០​លាន ​ដុល្លារ។

បើ ​តាម​ព័ត៌មាន​ ពីធនាគារ​ អភិវឌ្ឍន៍​ អាស៊ី, កិច្ចព្រម​ព្រៀង ​លើ​ប្រាក់​កម្ចី និង​ជំនួយ​ ឥត​សំណង​ សរុប​ ៩៩លាន​ ដុល្លារ​នេះ​ គឺ​ សម្រាប់ ​គម្រោង​អភិវឌ្ឍន៍ ​ផ្លូវ​ថ្នល់ ជន​បទ ​ដំណាក់​កាល ​ទី​២, កម្មវិធី​ អភិវឌ្ឍន៍ ​វិស័យ ​ហ្វឹក​ហ្វឺន ​វិជ្ជា​ជីវៈ,​ និង​បច្ចេក​ទេស, ហើយ​ ចុង​ក្រោយ​ គឺ​ គម្រោង​ កាត់​បន្ថយ​ ហានិភ័យ ​ពី​គ្រោះ ​មហន្ដ​រាយ​ នៅ​តាម​ សហគមន៍។

លោក Eric Sidgwick នាយក​ ADB ប្រចាំ​ កម្ពុជា​ ឲ្យ​ដឹង​ថា, គម្រោង ​ទាំង​នេះ ​នឹង​ជួយ​ ធ្វើ​ឲ្យ ​គុណ​ភាព​ ជីវិត​ ពល​រដ្ឋ​ខ្មែរ​ ក្រី​ក្រ និង​ងាយ ​រង​គ្រោះ​ កាន់​តែ​ មាន​ភាព​ ប្រសើរ​ឡើង។
សម្រាប់ ​គម្រោង ​អភិវឌ្ឍន៍ ​ហេដ្ឋារចនា​សម្ព័ន្ធ​ ផ្លូវ​ថ្នល់​ ជន​បទ​ ដំណាក់​កាល ​ទី​២ ដែល​មាន​ ទឹក​ប្រាក់​ ប្រមាណ ​៦៦លាន ​ដុល្លារ គឺ នឹង​ផ្ដោត​ លើ​ខេត្ដ​ ចំនួន​៩ ដែល​មាន ​អត្រា​ភាព ​ក្រី​ក្រ ខ្ពស់,​ ហើយ ​គេ ​រំពឹង​ថា, គម្រោង​នេះ​ នឹង​នាំ​ ប្រយោជន៍​ ដល់​ពល​រដ្ឋ​ ជន​បទ​ ៨សែន​នាក់​។
កម្មវិធី ​អភិវឌ្ឍន៍ ​វិស័យ​ហ្វឹក​ហ្វឺន ​វិជ្ជា​ជីវៈ​ និង​បច្ចេក​ទេស ​ដែល​មាន​ ទឹក​ប្រាក់ ​៣០លាន ​ដុល្លារ គឺ ដើម្បី​ បង្កើន​សមត្ថភាព ​រក​ការ​ងារ​ធ្វើ ​របស់ ​ពល​រដ្ឋ​ តាម​រយៈ​ ការ​ហ្វឹកហ្វឺន ​វិជ្ជា​ជីវៈ​ និង​ជំនាញ​ បច្ចេក​ទេស​។
ចំណែក​ ២លាន ៥សែន​ដុល្លារ​ទៀត​ គឺ​សម្រាប់​គម្រោង​កាត់​បន្ថយ​ហានិភ័យ​ពី​គ្រោះ​មហន្ដ​រាយ​នៅ​តាម​សហគមន៍​ ដែល​បាន​ប្រាក់​ជំនួយ​ពី​មូលនិធិ​ជប៉ុន​សម្រាប់​ការ​កាត់​បន្ថយ​ភាព​ក្រី​ ក្រ​ ដែល​មាន​គោល​ដៅ​នៅ​ក្នុង​១៨​ស្រុក​នៃ​ខេត្ដ​ចំនួន​៦​របស់​កម្ពុជា ដើម្បី​ទប់​ទល់​នឹង​ការ​គ្រប់​គ្រង​គ្រោះ​មហន្ដរាយ​ និង​ការ​សម្រប​ខ្លួន​ទៅ​នឹង​បម្រែ​បម្រួល​អាកាស​ធាតុ។
គម្រោង​នេះ​មាន​គោល​ដៅ​កាត់​បន្ថយ​ការ​ខាត​បង់​សេដ្ឋកិច្ច​ដោយ​សារ​ទឹក​ជំនន់​ឲ្យ​បាន​១៥% សម្រាប់​រយៈ​ពេល​៥​ឆ្នាំ​ពី​ឆ្នាំ​២០១៥​តទៅ៕


No comments:

Post a Comment