Paris Peace Accords 23 Oct. 1991

Thursday, October 9, 2014

អ្នក​វិភាគ៖ ការ​តែង​តាំង ​មន្ត្រី​ គ.ជ.ប. ថ្មី​ បន្ថែម​ អាច​ជា​ឧបសគ្គ​ សម្រាប់ ​កំណែ​ទម្រង់ | Analyst: Appointment of new members to current NEC may be obstacles to reform

អ្នក​វិភាគ៖ ការ​តែង​តាំង ​មន្ត្រី​ គ.ជ.ប. ថ្មី​ បន្ថែម​ អាច​ជា​ឧបសគ្គ​ សម្រាប់ ​កំណែ​ទម្រង់

RFA / ​វិទ្យុ ​អាស៊ី សេរី | ៨ តុលា ២០១៤
 
គ.ជ.ប
ទីស្ដីការ​ គណៈកម្មាធិការ​ ជាតិ ​រៀបចំ​ ការ​បោះ​ឆ្នោត (គ.ជ.ប.), RFA

ក្រុម​អង្គការ ​សង្គម​ស៊ីវិល​ ដែល​ធ្វើ​ការ​ ពាក់ព័ន្ធ​ ការ​បោះ​ឆ្នោត រិះគន់​ ចំពោះ ​ការ​តែង​តាំង​ មន្ត្រី​ជាន់​ខ្ពស់ គណៈកម្មាធិការ​ ជាតិ​ រៀបចំ​ ការ​បោះ​ឆ្នោត​ (គ.ជ.ប.) ថ្មី​ បន្ថែម​ទៀត​ នៅ​ពេល​នេះ ថា, ​ហាក់​ដូច​ ជា​ប្រញាប់​ពេក​ ណាស់។  ការ​តែង​តាំង​នេះ, វា​ ជា​សញ្ញា​បង្ហាញ​ ថា, គ.ជ.ប. បច្ចុប្បន្ន ហាក់​នៅ ​រឹងមាំ និង​អាច​ ជា​ឧបសគ្គ​ សម្រាប់ ​កំណែ​ទម្រង់​ លើ​ច្បាប់ ​បោះ​ឆ្នោត ​ថ្មី​ នេះ។

ក្រុម​អង្គការ​ មិន​មែន ​រដ្ឋាភិបាល ​ដែល​ឃ្លាំ​មើល ​ការ​បោះ​ឆ្នោត​ នៅ​កម្ពុជា ចាត់​ទុក​ ថា, ការ​ដំឡើង ​តួនាទី​មន្ត្រី ​នៃ​គ.ជ.ប.​ បន្ថែម​ទៀត​នេះ ទំនង ជា​ប្រធាន គ.ជ.ប. ចង់​ពង្រឹង​សាច់​ដុំ​ ឲ្យ​ឃើញ​ថា គ.ជ.ប. នៅ​តែ​ មាន​សមត្ថភាព ​ក្នុង​កាតព្វកិច្ច និង​ការ​ទទួល​ ខុស​ត្រូវ​ លើ​កិច្ចការ​ របស់​ខ្លួន។

លោក ហង្ស ពុទ្ធា នាយក​ អង្គការ​ និកហ្វិច (Nicfec) យល់​ឃើញ​ ថា. ការ​តែង​តាំង​ មន្ត្រី គ.ជ.ប. បន្ថែម​ នៅ​ពេល​នេះ, វា​ ហាក់​ស្ថិត​ ក្នុង​មន្ទិល​សង្ស័យ ​ច្រើន​ណាស់។  លោក ​បន្ត​ថា, គ.ជ.ប. មិន​គួរ​ណា ​ផ្ដើម​ការ​ផ្ដល់​តួនាទី ​បន្ថែម​ទៀត ​នោះ​ទេ ព្រោះ ​កាលៈទេសៈ​នេះ គណៈកម្មការ​ ចម្រុះ ​នៃ​គណបក្ស​ នយោបាយ​ ទាំង​ពីរ កំពុង​ ដំណើរ​ការ​ លើ​នីតិវិធី​ មួយ​ចំនួន, ដូច​សេចក្ដី​សម្រេច​ កាល​ពី​ខែ​កក្កដា កន្លង​ទៅ។


ការ​តែង​តាំង​ មន្ត្រី គ.ជ.ប. បន្ថែម​ ពីរ ​រូប​ទៀត នៅ​ពេល​នេះ ធ្វើ​ឡើង ​នៅ​ចំ​ពេល​ ដែល​សេចក្តី ​ព្រាង​ច្បាប់ ​នៃ គ.ជ.ប. ថ្មី កំពុង​ ស្ថិត​ក្នុង​ការ​ ពិគ្រោះ​យោបល់ ឬ​អាច​ នឹង​មាន ​ការ​រុះរើ ប្រសិន​ដូច​អ្វី​ ដែល​គណបក្ស​ នយោបាយ​ ទាំង​ពីរ​ កំពុង​បន្ត ​កិច្ចការ ​របស់​ខ្លួន ដូច​ដែល​បាន​ ព្រមព្រៀង ​រួច​មក​ហើយ កាល​ពី​ថ្ងៃ ​ទី​២២ ខែ​កក្កដា ដែល​ចង់ ​ឲ្យ​មាន ​ការ​បោះ​ឆ្នោត ​មួយ ​ដោយ​សេរី និង​យុត្តិធម៌ ​នៅ​អាណត្តិ​ បន្តបន្ទាប់​ទៀត។  ជាពិសេស​នោះ គឺ​ ចង់​លុប​បំបាត់​ វប្បធម៌​ តវ៉ា ​ក្រោយ​ការ​បោះ​ឆ្នោត។

ចំណែក​ មន្ត្រី​ផ្នែក​ច្បាប់ និង​ព័ត៌មាន ​នៃ​អង្គការ ​ខុមហ្វ្រែល (Comfrel) លោក សួន យុធ្យា ចាត់​ទុក​ ថា, ប្រសិន​បើ​ ការ​តែង​តាំង​ មន្ត្រី គ.ជ.ប. ថ្មី​នេះ ធ្វើ​ឡើង​ ដោយ​ពុំ​មាន​ ការ​ពិគ្រោះ​យោបល់ ឬ​អារ​កាត់​ ដោយ​ចិត្ត​ឯង​នោះ, វា ​គឺ​ ជា​រឿង​ផ្ទុយ ​នឹង​ច្បាប់។   លោក​ ឲ្យ​ដឹង​ទៀត ​ថា, ផ្អែក​លើ​គោលការណ៍​ ច្បាប់​បោះ​ឆ្នោត ឬ​បទបញ្ជា​ ផ្ទៃ​ក្នុង​ របស់ គ.ជ.ប., ស្ថាប័ន​នេះ ​ចង់​ធ្វើ​អ្វី​មួយ​ ត្រូវ ​ឆ្លង​សេចក្ដី​សម្រេច ​ពេញ​អង្គ​ ពី​គណៈកម្មាធិការ​ ជាតិ​ រៀបចំ​ ការ​បោះ​ឆ្នោត​ ជា​មុន។

ឆ្លើយ​តប​ រឿង​នេះ, អគ្គលេខាធិការ​ នៃគ.ជ.ប. លោក ទេព នីថា ឲ្យ​ដឹង​ថា, ការ​ពិតនេះ ​ពុំ​មែន​ ជា​ការ​តែង​តាំង ​អ្វី​ឡើយ, ប៉ុន្តែ ​មន្ត្រី​ ទាំង​ពីរ​រូប​នេះ គឺ​ មន្ត្រី​ ដែល​មាន​ សមត្ថភាព និង​ជំនាញ​ បច្ចេកទេស ​ក្នុង​រឿង ​បោះ​ឆ្នោត។  លោក​ ថ្លែង​ថា, អ្វី ​ដែល​ប្រធាន គ.ជ.ប. គឺ ​លោក អ៊ឹម សួស្តី រុះរើ​ តួនាទី​នេះ គឺ​ ជា​កន្លែង​ចាស់​ របស់​មន្ត្រី​ ទាំង​ពីរ​រូប​នេះ​ ប៉ុណ្ណោះ។

ប្រតិកម្ម​ របស់​ សមាជិក គ.ជ.ប. ម្នាក់ ​នៅ​ពេល​នេះ ធ្វើ​ឡើង​ ប្រមាណ ៣​សប្ដាហ៍ ក្រោយ​លេច​ធ្លាយ ​ព័ត៌មាន ​នៃ​ការ​តែង​តាំង​ កាល​ពី​ថ្ងៃ​ ទី​១២ ខែ​កញ្ញា របស់ លោក អ៊ឹម សួស្តី។

លិខិត​ ចុះ​ថ្ងៃ​ ទី​៦ ខែ​តុលា របស់ លោក ម៉ៅ សុភារិទ្ធ សមាជិក គ.ជ.ប. ឲ្យ​ដឹង​ ថា, ការ​ចេញ​លិខិត​ សម្រេច​តែង​តាំង​ មន្ត្រី​ជាន់​ខ្ពស់​ ពីរ​រូប ​របស់ គ.ជ.ប. បន្ថែម​ទៀត គឺ ​ផ្ទុយ​ពី​ច្បាប់​ បោះ​ឆ្នោត។ 
លិខិត ​ឲ្យ​ដឹង​ទៀត​ ថា, ក្រៅ​ពីលោក សំ សាវុធ ដែល​ត្រូវ​ តែង​តាំង​ ជា​មន្ត្រី​ជាន់​ខ្ពស់ ​នៃ​នាយកដ្ឋាន ​សេវាកម្ម​ច្បាប់ និង​វិវាទកម្ម ទទួល​បន្ទុក​ ស្រាវជ្រាវ និង​ដោះស្រាយ ​បណ្ដឹង, តួនាទី​នេះ​ មាន​ឋានៈ និង​បុព្វសិទ្ធិ ​ស្មើ​ប្រធាន ​នាយកដ្ឋាន បន្ថែម​លើ​មុខងារ​ បច្ចុប្បន្ន​ ជា​នាយកដ្ឋាន​ ខុទ្ទកាល័យ​ គណៈកម្មាធិការ​ ជាតិ​ រៀបចំ​ ការ​បោះ​ឆ្នោត។  ចំណែក លោក ថំ បណ្ដូល ត្រូវ​ តែង​តាំង​ ជា​មន្ត្រី​ជាន់​ខ្ពស់​ ទទួល​បន្ទុក​ ការងារ​ ប្រតិបត្តិការ ដែល​មាន​ឋានៈ និង​បុព្វសិទ្ធិ ​ស្មើ​ប្រធាន​ នាយកដ្ឋាន បន្ថែម​លើ​តួនាទី ​បច្ចុប្បន្ន ​ជា​ជំនួយការ​ ផ្ទាល់ ​របស់​ ប្រធាន គ.ជ.ប. គឺ​លោក អ៊ឹម សួស្តី។

បន្ថែម​ លើ​លិខិត​នេះ សមាជិក គ.ជ.ប. លោក ម៉ៅ សុភារិទ្ធ អះអាង​ ថា, នេះ ​ពុំ​មែន​ ជា​ការ​ផ្លាស់​ប្ដូរ​ កន្លែង​ធ្វើ​ការ​ទេ, ប៉ុន្តែ​ ជា​ការ​តែង​តាំង។  លោក ​ចាត់​ទុក​ថា, ក្នុង​ក្របខ័ណ្ឌ​ នៃ គ.ជ.ប. ការ​ជ្រើស​រើស​ បុគ្គល​ថ្មី ត្រូវ ​ឆ្លង​យោបល់​ ពី​សមាជិក និង​ក្នុង​ករណី​ ចាំបាច់។

លិខិត​ បន្ត​ថា, លើស​ពី​នេះ ​នៅ​មាន​គម្រោង ​នៃ​ការ​តែង​តាំង ​មន្ត្រី​ ថ្នាក់​នាយកដ្ឋាន និង​ថ្នាក់​ការិយាល័យ ដើម្បី​ បំពេញ​កន្លែង​ ដែល​ទំនេរ​ បន្ថែម​ទៀត៕


No comments:

Post a Comment