ប្រាក់បំណាច់ មុខងារ របស់ នាយករដ្ឋមន្ត្រី មានជាង ៣លានរៀល
RFI / វិទ្យុ បារាំង អន្តរជាតិ | ១៥ តុលា ២០១៤
អនុក្រឹត្យ ស្តីពី ប្រាក់បំណាច់ របស់ សមាជិក រាជរដ្ឋាភិបាល និងមន្រ្តី រាជការនានា។ @RFI
រដ្ឋាភិបាល ទើបតែ បានចេញ អនុក្រឹត្យមួយ កាលពីថ្ងៃ ទី១៣
តុលា ដើម្បី កំណត់ប្រាក់ បំណាច់មុខងារ របស់ មន្ត្រី រដ្ឋាភិបាល ចាប់ពី
ថ្នាក់ អនុរដ្ឋ លេខាធិការ ឡើងទៅ។ អនុក្រឹត្យនោះ បានបង្ហាញ ថា,
នាយករដ្ឋមន្ត្រី ខ្មែរ មានប្រាក់ បំណាច់មុខងារ ជាង
៣លាន ៦សែន រៀល ដែលប្រហាក់ប្រហែល ៩០០ ដុល្លារ អាមេរិក ក្នុងមួយខែ។
ចំណែក ឧបនាយក រដ្ឋមន្ត្រី, ទេសរដ្ឋមន្ត្រី, រដ្ឋមន្ត្រី, រដ្ឋលេខាធិការ,
និងអនុរដ្ឋលេខាធិការ
មានប្រាក់ បំណាច់មុខងារ ចន្លោះ ពី ២លាន ៨សែនរៀល និង១លាន ៤សែនរៀល។
សូម បញ្ជាក់ថា, ប្រាក់បំណាច់ មុខងារនេះ មានទាំង ប្រាក់បេសកកម្ម,
ប្រាក់បំណាច់ បដិសណ្ឋារកិច្ច រហូត ដល់ឈ្នួលផ្ទះ,
ថ្លៃទឹក, និងថ្លៃភ្លើង ជាដើម។ លោក ទិន សុខួន
អគ្គនាយក គ្រប់គ្រង មន្ត្រីរាជការ នៃក្រសួង មុខងារ សាធារណៈ បានបញ្ជាក់ ប្រាប់វិទ្យុ បារាំង អន្តរជាតិ ថា,
ប្រាក់បំណាច់ មុខងារនេះ មិនមែន ជាប្រាក់ខែ មូលដ្ឋានទេ។
យ៉ាងណា ក៏ដោយ, លោក អគ្គនាយក មិនបានប្រាប់ ឲ្យដឹង ថា,
តើ ប្រាក់បៀវត្សរ៍ មូលដ្ឋាន របស់ នាយករដ្ឋមន្ត្រី
និងមន្ត្រី រដ្ឋាភិបាល ផ្សេងទៀត មានចំនួន ពិតប្រាកដ ប៉ុន្មាននោះទេ៕
No comments:
Post a Comment