Paris Peace Accords 23 Oct. 1991

Saturday, October 25, 2014

លោក​ សម​ រង្ស៊ី​ មក​ដល់​កម្ពុ​ជា ​វិញ​ស្ងាត់​ៗ ​ពេល​ច្បាប់​ គ​.ជ.​ប.​ រង​ចាំ​ជំ​នួប ​កំ​ពូល | Sam Rainsy quietly returned for high-level meeting re NEC

លោក​ សម​ រង្ស៊ី​ មក​ដល់​កម្ពុ​ជា ​វិញ​ស្ងាត់​ៗ ​ពេល​ច្បាប់​ គ​.ជ.​ប.​ រង​ចាំ​ជំ​នួប ​កំ​ពូល

RFI / វិទ្យុ​ បារាំង​ អន្តរជាតិ | ២៥ តុលា ២០១៤

លោក ​សម ​រង្ស៊ី​ ថ្លែង​ក្នុង​ពេល​ជួប​ជាមួយ​ប្រជា​ពលរដ្ឋ​មាន​ជម្លោះ​ដី​ធ្លី​នៅ​វត្ត​សាមគ្គី​រង្សី​​កាលពីពេលកន្លងមក។។​
លោក ​សម ​រង្ស៊ី​ ថ្លែង​ក្នុង​ពេល ​ជួប​ជាមួយ​ ប្រជា​ពលរដ្ឋ​ មាន​ជម្លោះ​ដី​ធ្លី​ នៅ​វត្ត​ សាមគ្គី​រង្សី​​ កាលពីពេល កន្លងមក។។​
RFI/Siv Channa

ប្រ​ធាន ​​គណ​បក្ស​​ សង្គ្រោះ​​ជាតិ​ និង​​ភ​រិយា ​បាន​​ត្រ​ឡប់​​ មក​ពី​​អឺរ៉ុប​​វិញ​ ស្ទើរ​តែ​​ស្ងាត់​​ ដូច​​អ្នក​ដំណើរ​​ ធម្ម​តា ​នៅ​​ព្រឹក​​មិញ​។​​  ពុំ​មាន ​​អ្នក​គាំ​ទ្រ ​​ឯ​ណា​​ផ្សេង​​ នៅ​​រង​ចាំ​​ទទួល ​និង​​ហែ​ហម​​ លោក ​សម​ រង្ស៊ី ​និង​​លោក​ស្រី ​ជូ​ឡុង​ សូ​មួ​រ៉ា ​ក្រៅ​តែ ​ពី​​អង្គ​រក្ស​​ បួន​ដប់​​នាក់​​ នោះ​ឡើយ​។ ​ ទោះ​បី​ ជា​​មាតុ​ភូមិ​ និវត្តន៍​​ ជា​​រឿង​​តូច​តាច​​មែន,​ ប៉ុ​ន្តែ​​ រឿង​​កែ​ទម្រង់​​ច្បាប់​​ ទាក់​ទង​​ នឹង​​កំណែ​ទម្រង់​​ ការ​បោះ​ឆ្នោត​ ជា​​រឿង​​ធំ​​មួយ​ ដែល​​កំពុង ​​រង​ចាំ​​ ជំនួប​​កំ​ពូល​​ របស់​លោក​ សម​ រង្ស៊ី​ ជា​មួយ ​​មេ​ដឹក​នាំ​​ គណ​បក្ស ​​ប្រ​ជា​ជន​​កម្ពុជា។​  មន្ត្រី​​ គណ​បក្ស​  ប្រឆាំង​​ ពន្យល់ ​​ភាព​​ស្ងៀម​ស្ងាត់ ​​ព្រឹក​​មិញ​ និង​​បង្ហើប​​ កម្ម​វិធី​​ការ​ងារ​​ខ្លះ​​ របស់​លោក​ សម​ រង្ស៊ី។​ ​

«មិន​មែន​ ជា​ពិធី​ផ្លូវ​ការ», «វា​ ជា​ថ្ងៃ​សៅរ៍​», «លោក​ប្រធាន ​មក​យឺត​ ជាង​ផែន​ការ ​បី​បួន​ថ្ងៃ»,​ ហើយ «​ពួក​យើង ​នៅ​ធ្វើ​កឋិន​ គ្រប់​មូល​ដ្ឋាន ​ទាំង​អស់»  ទាំង​នេះ ​ជា​មូល​ហេតុ​ ដែល​លោក​ស្រី ​មួរ​ សុខ​ហួរ​ បាន​លើក ​យក​មក​ពន្យល់​ ចំ​ពោះ ​ភាព​ស្ងៀម​ស្ងាត់​ នៅ​ព្រ​លាន​ យន្ត​ហោះ ​អន្តរ​ជាតិ ​ភ្នំពេញ ​ពេល​ប្រធាន ​គណ​បក្ស​ សង្គ្រោះ​ជាតិ​ និង​ភរិ​យា ​មក​ដល់ ​នៅ​ម៉ោង​៩ និង​១០នាទី​ ថ្ងៃ​ទី​២៥​ ខែ​តុលា។​   អគ្គ​នាយិ​កា​ ទំ​នាក់​ទំនង ​សាធារណៈ​ នៃ​គណ​បក្ស​ សង្គ្រោះ​ជាតិ ​រូប​នេះ ​បញ្ជាក់ ​តាម​សម្ដី​ផ្ទាល់​ ថា៖ «អត់​មាន​ អី​ប្លែក​ទេ»​


មាតុ​ភូមិ​និវត្តន៍ ​របស់​លោក​ សម​ រង្ស៊ី ​នៅ​ពេល​នេះ ​ត្រូវ​ បាន​លោក​ស្រី ​មួរ​ សុខ​ហួរ​ បង្ហើប​ តាម​សម្ដី ​ផ្ទាល់​ទៀត​ ថា៖​ «ការ​ងារ​ មួយ​ចំនួន​ធំ ​សំ​ខាន់​បំផុត ​គឺ ​រឿង​បញ្ចប់ ​នូវ​ការ​ជម្រុញ​ ឱ្យ​អនុ​ម័ត​ ឱ្យ​បាន​លឿន​បំ​ផុត​ នូវ​ច្បាប់​ កែ​ទម្រង់​ ច្បាប់​បោះ​ឆ្នោត​ និង​រៀប​ចំ ​គ.​ជ.​ប.​»​   កាល​បរិច្ឆេទ​ ពិត​ប្រា​កដ​ នៃ​ជំនួប​កំពូល ​រវាង​ មេ​ដឹក​នាំ​ គណ​បក្ស ​សង្គ្រោះជាតិ​ និង​មេ​ដឹក​នាំ​ គណ​បក្ស ​ប្រជា​ជន​កម្ពុជា​ ដើម្បី​ សម្រេច​ចំណុច​ សេស​សល់​ ទាក់​ទង​ នឹង​កំ​ណែ​ទម្រង់ ​ការ​បោះ​ឆ្នោត​ មិន​ទាន់ ​ត្រូវ​ បាន​បង្ហើប ​ប្រាប់​ឱ្យ​ច្បាស់​លាស់​ទេ​។ ​ លោក​ស្រី ​មួរ​ សុខ​ហួរ​ អះ​អាង​ ថា, ​លោក​ សម​ រង្ស៊ី ​និង​មន្ត្រី​ គណ​បក្ស​ ប្រ​ឆាំង​ នឹង ​«ពិនិត្យ​មើល​ ស៊ីជម្រៅ​ទៀត» ​នូវ​ចំណុច​ណា ​ដែល​លោក​ សម​ រង្ស៊ី ​ត្រូវ ជជែក​ ជា​មួយ​ លោក​នា​យក​រដ្ឋ​មន្ត្រី ​ហ៊ុន ​សែន អនុ​ប្រធាន ​គណ​បក្ស ​ប្រជា​ជន​កម្ពុជា​ បន្ទាប់​ ពី​គណៈ​កម្មការ ​បច្ចេក​ទេស ​នៃ​គណ​បក្ស​ សង្គ្រោះ​ជាតិ​ បាន​ពិនិត្យ ​រួច​ហើយ​។

នៅ​ដើម​ សប្តាហ៍​នេះ ​លោក​ ប៊ិន​ ឈិន​ ប្រ​ធាន ក្រុម​ការ​ងារ​ ចរចា​ កែ​ទម្រង់ ​ការ​បោះ​ឆ្នោត​ មក​ពី​គណបក្ស ​ប្រ​ជា​ជន​កម្ពុជា​ បាន​អះ​អាង​ ថា, ​ចំណុច ​ខ្វែង​គំនិត​គ្នា ​រវាង​ គណ​បក្ស​ ទាំង​ពីរ​ នៅ​សល់​តែ ​«១០​ ភាគ​រយ​»​ ប៉ុណ្ណោះ ​ដែល​ទាម​ទារ​ ឱ្យ​ថ្នាក់​ដឹក​នាំ​ កំ​ពូល​ ប្រជុំ​សម្រេច​ ក្នុង​នោះ ​ក៏​មាន​ លក្ខ​ខណ្ឌ ​នៃ​ការ​ជ្រើសរើស ​អគ្គ​លេ​ខា​ធិការ ​នៃ​គណៈ​កម្មាធិការ​ ជាតិ ​រៀប​ចំ​ ការ​បោះ​ឆ្នោត ​ថ្មី ​ផង​ដែរ​។

​ប៉ុន្តែ ​លោក​ គល់​ បញ្ញា ​នា​យក​ប្រតិ​បត្តិ​ នៃ​អង្គ​ការ​ ខុម​ហ្វ្រែល ​ជឿ​ថា, ​«នៅ​មាន​ ចំណុច​ សំខាន់​ៗ ​ជា​ច្រើន​ទៀត​» ​ដែល​គណ​បក្ស​ ប្រជា​ជន​ កម្ពុជា​ និង​គណ​បក្ស ​សង្គ្រោះ​ជាតិ​ នៅ​ខ្វែង ​គំនិត​គ្នា។​  លោក​ គល់​ បញ្ញា ​សោក​ស្តាយ​ ដែល​គណ​បក្ស ​ទាំង​ពីរ មិន​បាន​ផ្តល់​ ឱកាស​ ឱ្យ​អង្គការ ​មិន​មែន ​រដ្ឋា​ភិបាល​ បាន​ដឹង​។

ក្រៅ​ពី​បញ្ហា​ កំ​ណែ​ទម្រង់​ ការ​បោះ​ឆ្នោត,​ បើ ​តាម​លោក​ស្រី ​មួរ​ សុខ​ហួរ,​ លោក ​សម ​រង្ស៊ី ​នឹង​ចុះ​មូល​ដ្ឋាន​ នៅ​ខេត្ត​ បាត់​ដំបង ​ផង​ដែរ​ ដើម្បី​ ចូល​រួម​ ក្នុង​វេទិកា​រាស្ត្រ ​និង​តំ​ណាង​រាស្ត្រ ​ដែល​ត្រូវ​ រៀប​ចំ​ ធ្វើ​នៅ​ដើម​ សប្តាហ៍​ក្រោយ​៕ ​

No comments:

Post a Comment