ពលរដ្ឋ ជួបជុំ ហែក្បួន ដាក់ញត្តិ ទៅកាន់ស្ថានទូត ប្រទេសហត្ថលេខី នៃកិច្ចព្រមព្រៀង ទីក្រុងប៉ារីស ថ្ងៃ២៣ តុលា
RFI / វិទ្យុ បារាំង អន្តរជាតិ | ២៣ តុលា ២០១៤
ពលរដ្ឋ
ហែក្បួន ដាក់ញត្តិ នៅស្ថានទូត ប្រទេសហត្ថលេខី នៃកិច្ចព្រមព្រៀង
សន្តិភាព ទីក្រុងប៉ារីស នៅព្រឹកថ្ងៃ ទី២៣ តុលា ឆ្នាំ២០១៤ (RFI/ Siv Chana)
ខួបគម្រប់ ២៣ឆ្នាំ
ថ្ងៃចុះ ហត្ថលេខា លើកិច្ចព្រមព្រៀង ទីក្រុងប៉ារីស ស្តីពី សន្តិភាព នៅប្រទេស កម្ពុជា ថ្ងៃ២៣ តុលា, នៅថ្ងៃនេះ
ក្រុមអង្គការ សង្គមស៊ីវិល, ព្រះសង្ឃ, យុវជន,
និងប្រជាពលរដ្ឋ មានបញ្ហាដីធ្លី បានជួបជុំ ហែក្បួន
ដាក់ញត្តិ ទៅកាន់ បណ្តាស្ថានទូត ប្រទេសហត្ថលេខី នៃកិច្ចព្រមព្រៀង ទីក្រុងប៉ារីស ថ្ងៃ២៣ តុលា ១៩៩១។ ក្នុងញត្តិនោះ
ទាមទារ សូម ឲ្យប្រទេស ហត្ថលេខី ទាំង១៨
នៃកិច្ចព្រមព្រៀង សន្តិភាព ទីក្រុងប៉ារីស កោះប្រជុំ
ដើម្បី បង្កើតគណៈកម្មការ ត្រួតពិនិត្យ ការអនុវត្តន៍ កិច្ចព្រមព្រៀង សន្តិភាព ទីក្រុងប៉ារីស។
ចាប់តាំង ពីព្រឹកព្រលឹម ថ្ងៃ២៣ តុលានេះ, ព្រះសង្ឃ, យុវជន,
ប្រជាពលរដ្ឋ មានបញ្ហាដីធ្លី, រួមទាំង សកម្មជន អង្គការ សង្គមស៊ីវិល, សមាគម,
សហជីព រាប់រយនាក់, បានជួបជុំ លើសួនច្បារ មុខស្ថានទូត បារាំង
ក្នុងរាជធានី ភ្នំពេញ។ ក្រុមអ្នកចូលរួម ពិធីជួបជុំ បានលើ កបដា
និងទង់ជាតិ បណ្តាប្រទេស ជាហត្ថលេខី លើកិច្ចព្រមព្រៀង សន្តិភាព ទីក្រុងប៉ារីស ថ្ងៃ២៣ តុលា ១៩៩១។
ក្រៅពីជួបជុំ ក៏មាន ការដើរហែក្បួន ដាក់ញត្តិ មុនគេ ទៅកាន់ស្ថានទូត បារាំង ដែលជាសហប្រធាន និងបណ្តាប្រទេស ហត្ថលេខី នៃកិច្ចព្រមព្រៀង ទីក្រុងប៉ារីស ថ្ងៃ២៣ តុលា ដូចជា ស្ថានទូត អង់គ្លេស, អាមេរិក, រុស្ស៊ី, ចិន, ឥណ្ឌូនេស៊ី, ជប៉ុន, និងនៅ រដ្ឋសភាជាតិ។
ក្នុងញត្តិ បង្ហាញថា, កិច្ចព្រមព្រៀង សន្តិភាព ថ្ងៃ២៣ តុលា មិនត្រូវ បានអនុវត្ត ឲ្យពេញលេញ ត្រឹមត្រូវ នោះទេ, ជាពិសេស ជុំវិញ ការគោរព សិទ្ធិមនុស្ស, ការអនុវត្ត លទ្ធិប្រជាធិបតេយ្យ, និងបញ្ហាព្រំដែន កម្ពុជា ដែលត្រូវ បានប្រទេស ថៃ និងវៀតណាម ជាប្រទេស ហត្ថលេខី រំលោភបំពាន។
ក្រុមអ្នកហែក្បួន បានទាមទារ ឲ្យប្រទេស ហត្ថលេខី ទាំង១៨ នៃកិច្ចព្រមព្រៀង សន្តិភាព ទីក្រុងប៉ារីស កោះប្រជុំ ដើម្បី បង្កើតគណៈកម្មការ ត្រួតពិនិត្យ ការអនុវត្ត កិច្ចព្រមព្រៀង សន្តិភាព ទីក្រុងប៉ារីស ថ្ងៃ២៣ តុលា ១៩៩១ ដើម្បី ដោះស្រាយ បញ្ហាព្រំដែន, ការរំលោភ សិទ្ធិមនុស្ស, និងការបោះឆ្នោត នៅកម្ពុជា។
ក្រុមអ្នកហែក្បួនដាក់ញត្តិ ក៏បានស្នើសុំអន្តរាគមន៍ពីប្រទេសហត្ថលេខីនៃកិច្ចព្រមព្រៀងទីក្រុង ប៉ារីស ក្នុងការរៀបចំការបោះឆ្នោតនៅអាណត្តិក្រោយ ដូចកាលពីឆ្នាំ១៩៩៣។
មិនមានការឆ្លើយតបបែបណាពីបណ្តាប្រទេសហត្ថលេខីនៃកិច្ចព្រមព្រៀង សន្តិភាពទីក្រុងប៉ារីស ថ្ងៃ២៣តុលា ចំពោះការទាមទារខាងលើនៅឡើយទេ។ តែញត្តិទាំងនោះ ត្រូវបានតំណាងស្ថានទូតទទួលយកពីក្រុមអ្នកតវ៉ា៕

No comments:
Post a Comment