Paris Peace Accords 23 Oct. 1991

Wednesday, October 1, 2014

តុលាការ​ កោះ​ហៅ​ យុវជន​ សង្គ្រោះ​ជាតិ​ ម្នាក់​ទៀត​ ពាក់ព័ន្ធ ​បទ​ឧក្រិដ្ឋ | Court summons another CNRP youth

តុលាការ​ កោះ​ហៅ​ យុវជន​ សង្គ្រោះ​ជាតិ​ ម្នាក់​ទៀត​ ពាក់ព័ន្ធ ​បទ​ឧក្រិដ្ឋ

RFA / ​វិទ្យុ ​អាស៊ី សេរី | ១ តុលា ២០១៤

ចៅក្រម ​សាលា​ដំបូង ​រាជធានី​ភ្នំពេញ បាន​កោះ​ហៅ​ យុវជន​ គណបក្ស​ សង្គ្រោះ​ជាតិ ម្នាក់​ទៀត ​ក្នុង​ចំណោម ៣​នាក់ ឲ្យ​បំភ្លឺ​ ពាក់ព័ន្ធ​ បទ​ឧក្រិដ្ឋ​ នៅ​តំបន់ ​ស្ពាន​នាគ កាល​ពី​ថ្ងៃ​ ទី​១៥ ខែ​កក្កដា ឆ្នាំ​២០១៤។

លោក សាន គឹមហេង ដែល​បាន ​ចូល​បំភ្លឺ​ តាម​ដីកា​កោះ ​របស់​ ចៅក្រម​ នៅ​ថ្ងៃ ​ទី​១ តុលា ថ្លែង​ថា, ចៅក្រម​ ស៊ើបសួរ លោក កែ មុនី បាន​សាកសួរ​ ពាក់ព័ន្ធ​ នឹង​បទ​ចោទ​ ២, គឺ​ បទ​ចូលរួម ​ធ្វើ​កុបកម្ម​ ប្រឆាំង​ រាជការ​ សាធារណៈ​ មាន​ស្ថាន​ ទម្ងន់​ទោស និង​បទ​ប្រើ ​អំពើ​ហិង្សា ​លើ​សមត្ថកិច្ច​ ដែល​ប្រព្រឹត្ត​ទៅ​ កាល​ពី​ថ្ងៃ ​ទី​ ១៥ កក្កដា នៅ​ក្បែរ​ ទីលាន ​ប្រជាធិបតេយ្យ។

លោក​ បាន​ស្នើ ​ឲ្យ​តុលាការ​ លុប​ចោល​ ការ​ចោទ​ប្រកាន់ ​លើ​រូប​លោក៖ «ខ្ញុំ ​បាន​ប្រាប់​គាត់​ ថា, ខ្ញុំ​ គ្រាន់​តែ​ ជា​ប្រជាពលរដ្ឋ​ ដែល​បាន​ចូល​រួម ក្នុង​បាតុកម្ម​ អហិង្សា​ហ្នឹង។  ខ្ញុំ​ ក៏​ជា​ជនរងគ្រោះ។  ​ខ្ញុំ​ មិនមែន​ ជា​អ្នក​បង្ក​ ហេតុ​ទេ, ព្រោះ​ ថ្ងៃ​នេះ ​ខ្ញុំ ​ត្រូវ​ ទទួល​រង​ នូវ​ការ​វាយ ​ពី​ខាង​ក្រុម​ សន្តិសុខ​ រហូត​ ដល់​បែក​ក្បាល, ប៉ោង​ស្មា។  ខ្ញុំ​ ត្រូវ​ ប្រជាពលរដ្ឋ ដឹក​ជញ្ជូន​ខ្ញុំ​ ទៅ​មន្ទីរពេទ្យ​ អង្គការ​ លីកាដូ នៅ​បឹង ត្របែក, ហើយ​ ខ្ញុំ​ បាន​ចាកចេញ ​ពី​តំបន់​ ស្ពាន​នាគ​ នោះ​ តាំង​ពី​ដំបូង។»

នៅ​យុវជន​ ពីរ​រូប​ទៀត គឺ​ លោក នាង សុឃុន ចូល​ទៅ​ នៅ​ថ្ងៃ ​ទី​២ ខែ​តុលា។  លោក ឃិន ជំរឿន ត្រូវ​ តុលាការ​ សាកសួរ​ហើយ​ កាលពី​ថ្ងៃ ​ទី​៣០ កញ្ញា។  អ្នក​ទាំង​បី​ ត្រូវ តុលាការ​ ចាប់​ដាក់​ ពន្ធនាគារ ​បណ្ដោះអាសន្ន​ ម្ដង ​រួច​មក​ហើយ ​កាល​ពី​ដើម​ខែ​ សីហា កន្លង​ទៅ ,ហើយ​ មេធាវី​ ប្ដឹង​ឧទ្ធរណ៍ ​សូម​ នៅ​ក្រៅ​ឃុំ, ហើយ​ ចុង​បញ្ចប់​ សាលាឧទ្ធរណ៍​ ក៏​សម្រេច​ ដោះ​លែង ​ពួក​គេ​ នោះ​វិញ​ កាល​ពី​ថ្ងៃ​ ទី​២២ សីហា៕

No comments:

Post a Comment