ការតវ៉ាជំទាស់ នឹងគម្រោង បញ្ជូន ជនភៀសខ្លួន ពីអូស្ត្រាលី មករស់នៅ កម្ពុជា នៅតែបន្ត
RFI / វិទ្យុ បារាំង អន្តរជាតិ | ១៣ តុលា ២០១៤
ពលរដ្ឋកម្ពុជា ចេញធ្វើបាតុកម្ម ប្រឆាំង ការទទួលយក ជនភៀសខ្លួន ពីអូស្ត្រាលី របស់ រដ្ឋាភិបាល កម្ពុជា នាពេល កន្លងមក។
បណ្តាញសង្គម
ជាថ្មី ម្តងទៀត ក្រុមយុវជន, ព្រះសង្ឃ,
និងប្រជាសហគមន៍ មានបញ្ហា ជម្លោះដីធ្លី បានបន្ត
ជំទាស់ នឹងគម្រោង បញ្ជូន ជនភៀសខ្លួន ពីប្រទេស អូស្ត្រាលី
មករស់នៅ កម្ពុជា។ ក្នុងសន្និសីទ កាសែត នៅព្រឹក ថ្ងៃចន្ទនេះ,
ក្រុម អ្នកតវ៉ា បានអះអាង ថា, កម្ពុជា មិនទាន់មាន សមត្ថភាព ពេញលេញ
ដើម្បី ទទួលជន អន្តោប្រវេសន៍ ចូលមក រស់នៅទេ ព្រោះ សព្វថ្ងៃ
មិនទាន់មាន ការគោរព ច្បាប់ទម្លាប់, ហើយ បញ្ហាដីធ្លី
ក៏នៅតែ កើតមាន, ដោះស្រាយ មិនទាន់ចេញ នៅឡើយ។
ក្រុម យុវជន, ព្រះសង្ឃ, និងប្រជាសហគមន៍ តំណាង អ្នកមានបញ្ហា ដីធ្លី
បានជួបជុំ នាព្រឹក ថ្ងៃចន្ទ ទី១៣ តុលានេះ ក្នុងសន្និសីទ កាសែតមួយ
នៅសាកល វិទ្យាល័យ ខេមរៈ ក្នុងរាជធានី ភ្នំពេញ និយាយ ពីគម្រោងបញ្ជូន
និងទទួលយក ជនអន្តោប្រវេសន៍ ពីប្រទេស អូស្ត្រាលី មករស់នៅ កម្ពុជា។
នេះ ជាគម្រោង ដែលប្រជាពលរដ្ឋ ខ្មែរ មួយចំនួន បានជំទាស់។
ព្រះតេជគុណ កែវ សុម៉ាលី បានមាន ថេរដិកា ថា, ការបញ្ជូន និងការទទួល ជនអន្តោប្រវេសន៍ ពីអូស្ត្រាលី មកកម្ពុជា នឹងជាការ មិនគោរព សិទ្ធិមនុស្ស, ហើយ នឹងក្លាយ ជាអំពើ អមនុស្សធម៌, ព្រោះថា ជនអន្តោប្រវេសន៍ ទាំងនោះ មិនចង់មក រស់នៅកម្ពុជា ទេ។ កម្ពុជា ដែលក្រុម អ្នកចូលរួម សន្និសីទ លើកឡើង ថា, កំពុងមាន បញ្ហាសង្គម ដូចជា ភាពក្រីក្រ, ការអប់រំ, និងជាពិសេស បញ្ហាដីធ្លី។
ប៉ុន្តែ លោក នាយឧត្តមសេនីយ៍ ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃ បានបញ្ជាក់ជាថ្មីថា រដ្ឋាភិបាលកម្ពុជា យល់ព្រមទទួលជនភៀសខ្លួនពីអូស្ត្រាលី នឹងធ្វើដោយស្ម័គ្រចិត្ត ហើយជាលាយលក្ខណ៍ថែមទៀត។ ចំណែកចំនួន គឺអប្បបរមា តិចជាង ១០០ នាក់។
កាលពីថ្ងៃទី២៦កញ្ញា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងរដ្ឋមន្ត្រីអន្តោប្រវេសន៍អូស្ត្រាលី បានចុះហត្ថលេខារួមគ្នា លើអនុស្សារណៈយោគយល់គ្នា ស្តីពីការបញ្ជូន និងទទួលជនអន្តោប្រវេសន៍ ពីប្រទេសអូស្ត្រាលី មករស់នៅកម្ពុជា។ កិច្ចព្រមព្រៀងនោះ មានសុពលភាពរយៈពេល ៤ ឆ្នាំ។
លោកឧត្តមសេនីយ៍ខៀវសុភ័គ បានបញ្ជាក់ថា រដ្ឋាភិបាល នឹងបញ្ជូនមន្ត្រីទៅជំរុំភៀសខ្លួន ណៅរុ នៅក្នុងខែតុលានេះ ដើម្បីពន្យល់ពីស្ថានភាពកម្ពុជា។ សព្វថ្ងៃ កម្ពុជាបានទទួលជនភៀសខ្លួន និងអ្នកសុំសិទ្ធិជ្រកកោន ចំនួន ៩១ នាក់ មកពី ៨ ប្រទេស៕

No comments:
Post a Comment