រដ្ឋាភិបាល គ្រោងបង្កើត ក្រុមការងារ ចរចា ប្រាក់ខែកម្មករ នៅសប្តាហ៍ក្រោយ
VOA / វីអូអេ |១៥ តុលា ២០១៤
ភ្នំពេញ—រដ្ឋាភិបាល គ្រោង នឹងបង្កើត
ក្រុមការងារ ពិសេស ត្រីភាគីមួយ សម្រាប់ ជជែក ស្វែងរក ដំណោះស្រាយ ការដំឡើង ប្រាក់ខែ ឆ្នាំ២០១៥ សម្រាប់ ក្រុមកម្មករ រោងចក្រ។
នេះ បើ យោងតាម លោក អ៊ិត សំហេង រដ្ឋមន្ត្រី ក្រសួង ការងារ
និងបណ្តុះបណ្តាល វិជ្ជាជីវៈនៅថ្ងៃអង្គារនេះ។
លោក អ៊ិត សំហេង ថ្លែងប្រាប់ក្រុម អ្នកយកព័ត៌មាន យ៉ាងដូច្នេះ ក្រោយពីបាន ចូលបំភ្លឺ ដល់គណៈកម្មការ ទី៨ នៃរដ្ឋសភា ជុំវិញ ដំណោះស្រាយ ជម្លោះ ក្នុងរោងចក្រ CWKH។
ក្រុមកម្មករ រោងចក្រ កាត់ដេរ សម្លៀកបំពាក់, រោងចក្រ ស្បែកជើង នៅក្នុងប្រទេស កម្ពុជា មានចំនួន ច្រើនជាង ៦០ម៉ឺន នាក់។ ពួកគេ បានទាមទារ ការដំឡើង ប្រាក់ខែ អប្បបរមា ឬ ប្រាក់ខែ មូលដ្ឋាន ឲ្យដល់ ចំនួន ១៧៧ដុល្លារ អាមេរិក។ ការតវ៉ានេះ ធ្វើឡើង ចាប់តាំង ពីចុងឆ្នាំ ២០១៣ មកម្ល៉េះ, ហើយ រហូត មកទល់ ពេលនេះ, ភាគី ថៅកែ រោងចក្រ យល់ព្រម ដំឡើងប្រាក់ឈ្នួល អប្បបរមា ដល់កម្មករ ចំនួន ១១០ដុល្លារ ក្នុងមួយខែ, រីឯ ក្រុមសហជីព ទាមទារ ការដំឡើង ប្រាក់ខែនេះ ឲ្យបានតិច បំផុត ក៏១៥០ ដុល្លារ ក្នុងមួយខែដែរ។
លោកអ៊ិត សំហេងថ្លែងថា ក្រុមការងារពិសេសនេះមកពីភាគីសហជីព ភាគីថៅកែរោងចក្រ និងភាគីខាងរដ្ឋាភិបាល។
«ចាប់ពីថ្ងៃទី២០(ខែតុលា)ទៅ ក្រសួងនឹងបង្កើតឲ្យមានក្រុមការងារសម្រាប់ជជែកជាលក្ខណៈត្រីភាគី ដែលមានតំណាងខាងសហជីពពាក់ព័ន្ធ៩នាក់ ខាងនិយោជក៩នាក់និងខាងតំណាងរដ្ឋាភិបាលចំនួន៩នាក់។»
មានសហជីពចំនួនប្រាំបីកំពុងធ្វើការទាមទារការដំឡើងប្រាក់ឈ្នួល ឲ្យកម្មកររោងចក្រចំនួន៧យ៉ាងចម្រូងចម្រាស់។ ពួកគេនឹងត្រូវជួបប្រជុំជាមួយរដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈគឺលោកអ៊ិត សំហេងនៅថ្ងៃព្រហស្បតិ៍ទី១៦ខែតុលានេះដើម្បីស្វែងរកដំណោះស្រាយ លើការទាមទារនេះ។
ដោយឡែកការសម្រេចជាផ្លូវការលើការដំឡើងប្រាក់ខែកម្មករនឹងធ្វើឡើងនៅខែវិច្ឆិកា។
លោកស្រី កែ សុវណ្ណរតន៍ ប្រធានគណៈកម្មការសុខាភិបាល សង្គមកិច្ច អតីតយុទ្ធជន និតិសម្បទា បណ្តុះបណ្តាលវិជ្ជាជីវៈ និងកិច្ចការនារី ដែលជាគណៈកម្មការទី៨របស់រដ្ឋសភា។
លោកស្រីបញ្ជាក់ថា ក្នុងជំនួបជាមួយលោករដ្ឋមន្ត្រីអ៊ិត សំហេងនៅព្រឹកថ្ងៃអង្គារនេះ លោកស្រីបានលើកពីតម្រូវការដំឡើងប្រាក់ខែនេះ ជាពិសេសតម្រូវការរបស់ក្រុមសហជីព។
«សំណូមពរពីខាងសហជីពយើងបានជំរាបជូនឯកឧត្តមរដ្ឋមន្ត្រីអស់ ហើយ។ ហើយឯកឧត្តមរដ្ឋមន្ត្រីលោកនឹងព្យាយាមជជែកគ្នានៅខែវិច្ឆិកាខាង មុខនេះក្នុងនាមសហជីពជាមួយនឹងថៅកែរោងចក្រ។»
ជាមួយគ្នានេះដែរ លោកអ៊ិត សំហេងលើកឡើងថា ក្រុមសហជីពដែលជាភាគីតំណាងផលប្រយោជន៍ឲ្យកម្មករ និងក្រុមថៅកែរោងចក្រនៅមានជំហរឃ្លាតគ្នាច្រើន ហើយត្រូវការពេលវេលាចរចាបន្ថែមទៀត។
កាលពីសប្តាហ៍មុន លោករ៉ុង ឈុន ប្រធានសហភាពសហជីពកម្ពុជាបានអះអាងថា នៅមុនពេលដែលមានការសម្រេចជាផ្លូវការក្នុងការផ្តល់ប្រាក់ខែ អប្បបរមាដល់ក្រុមកម្មករនៅខែក្រោយ ក្រុមសហជីពនឹងធ្វើយុទ្ធនាការជាប្រចាំដើម្បីបង្ហាញពីការទាមទារ ការដំឡើងប្រាក់ខែនេះ។ យុទ្ធនាការនេះបានធ្វើរួចម្តងហើយកាលពីខែមុន។
អង្គការពលកម្មអន្តរជាតិដែលហៅកាត់ថា ILO បានរកឃើញកាលពីពេលថ្មីៗនេះថា ក្រុមកម្មកររោងចក្រជាង៤០ភាគរយមានជំងឺឈាមចុះខ្សោយ ស្លេកស្លាំងដោយសារមានរបបអាហារមិនគ្រប់គ្រាន់។ ហើយមានតែកម្មករប្រមាណ៣ភាគរយតែប៉ុណ្ណោះដែលមានអាហារមានជីវជាតិ គ្រប់គ្រាន់សម្រាប់បរិភោគ៕

No comments:
Post a Comment