Paris Peace Accords 23 Oct. 1991

Thursday, October 2, 2014

លោក​ ហ៊ុន សែន និងលោក សម រង្ស៊ី ឆ្លៀត​ជួបគ្នា​ ក្នុង​ថ្ងៃបើក ​បវេសនកាល ​សភា | Hun Sen and Sam Rainsy fit in a private meeting together at the opening day of Parliament

លោក​ ហ៊ុន សែន និងលោក សម រង្ស៊ី ឆ្លៀត​ជួបគ្នា​ ក្នុង​ថ្ងៃបើក ​បវេសនកាល ​សភា

RFI / វិទ្យុ​ បារាំង​ អន្តរជាតិ | ១ តុលា ២០១៤

លោកសម រង្ស៊ី នៅក្នុងឱកាសបើកបវេសនកាលរដ្ឋសភា នៅថ្ងៃទី ០១ តុលា ឆ្នាំ ២០១៤
លោក សម រង្ស៊ី នៅក្នុងឱកាស បើកបវេសនកាល រដ្ឋសភា នៅថ្ងៃ ទី១ តុលា ឆ្នាំ២០១៤ (RFI/ Siv Channa)

នៅ​ថ្ងៃ​ ទី​១ ​តុលា​នេះ រដ្ឋ​សភា​ជាតិ ​កម្ពុជា​ ដែល​មាន​ សមាស​ភាព​ ទាំង​គណ​បក្ស​ ប្រជាជន​កម្ពុជា និង​គណបក្ស​ សង្គ្រោះ​ជាតិ បាន​បើក​ បវេសន​កាល ​នៃ​សម័យ​ប្រជុំ ​រដ្ឋ​សភា​ លើក​ទី៣ នីតិកាល​ ទី៥។  ក្នុង​ថ្ងៃ​បើក ប​វេស​នាកាល ​នេះ, លោក​ នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន សែន និង​លោក​ សម រង្ស៊ី បាន​ឆ្លៀត​ជួប​ ពិភាក្សា​គ្នា​ ទ្វេ​ភាគី។


លោក​ នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន សែន និង​លោក ​សម រង្ស៊ី បាន​ឆ្លៀត​ជួប​ ពិភាក្សា ​ទល់​មុខ ​ក្នុង​ចន្លោះ​ កិច្ច​ប្រជុំ​ សភា​ ពេញ​អង្គ នា​ថ្ងៃ​បើក ​បវេសន​កាល ​ថ្ងៃ​ ទី​១​ តុលា​នេះ។  ពោល​ គឺ ​អ្នក​នយោបាយ​ ទាំង​ពីរ បាន​ចេញ ​ជួប​គ្នា​ នៅ​ម៉ោង ៩​ព្រឹក, ហើយ​ ការ​ជួប ​ទល់​មុខ​នេះ​ បន្ត​ ដល់​ម៉ោង​ ប្រមាណ​ ជា​១០​ព្រឹក។  លោក ​សម រង្ស៊ី​ បាន​ប្រាប់ ​អ្នក​សារ​ព័ត៌​មាន ​ដែល​នៅ​ ស្ទាក់​សួរ​ ក្រោយ​កិច្ច​ជំនួប​ នោះ ​ថា, លោក​ បាន​លើក​ឡើង ​ពី​ស្ថានការណ៍​ នយោ​បាយ ​ទូទៅ​ ធ្វើ​យ៉ាង​ណា ​ឱ្យ​ស្ថាប័ន ​រដ្ឋសភា ​ដំណើរ​ការ​ទៅ​ ដោយ​រលូន។

ចំណែក ​ឯការចាប់​ខ្លួន​ យុវជន ​ម្នាក់​ទៀត ​របស់ ​គណបក្ស​ សង្គ្រោះ​ជាតិ​ កាល​ពី​ពេល ​ថ្មីនោះ ក៏​បាន ​ពិភាក្សា​គ្នា​ដែរ។  ក្រៅពី​នោះ ប្រធាន​បទ​ ក្តី​បារម្ភ​ព្រួយ ​របស់​ ពល​រដ្ឋ​ រឿង​បញ្ជូន ​ជន​ភៀស​ខ្លួន ​ពី​អូស្ត្រាលី​ ក៏ត្រូវ​ បាន​លើក​ឡើង​ ផង​ដែរ។  នេះ ​ជា​ការ​បញ្ជាក់ ​ពី​លោក ​សម រង្ស៊ី​ ប្រធាន ​គណបក្ស ​សង្គ្រោះ​ជាតិ។   ដោយ​ឡែក ​លោក ​នាយករ​ដ្ឋ​មន្ត្រី​ ហ៊ុន សែន មិន​បាន​ ឆ្លើយ​តប​ ចំពោះ​ សំណួរ​ របស់​ អ្នក​សារព័ត៌​មាន ​នោះទេ​។

នៅ​ថ្ងៃ​ ទី​១ តុលា​ នេះដែរ​ ព្រះ​មហាក្សត្រ​ កម្ពុជា ព្រះ​បរមនាថ​ នរោត្តម សីហមុនី បាន​ផ្ញើ​ ព្រះ​រាជសារ ​ចូលរួម​ អបអរ​សាទរ​ នៃ​ការ​បើក​ បវេសន​កាល ​របស់​ រដ្ឋ​សភា ​លើក​ទី៣ នីតិកាល ​ទី​៥​នេះ។  ព្រះ​មហាក្សត្រ​ ទ្រង់ បាន​ព្រះ​រាជ ​ឱងកា​ស្នើ ​ឱ្យ​រដ្ឋ​សភា​ បន្ត​កិច្ច​ខិត​ខំ ​ប្រឹង​ប្រែង​ ដោះ​ស្រាយ ​បញ្ហា​ប្រឈម​នានា ​របស់​ជាតិ ដើម្បី​ សម្រេច​ទិស​ដៅ និង​ធានា​បាន ​នូវ​ស្ថេរភាព​ នយោ​បាយ, សន្តិភាព, សន្តិសុខ,​ សណ្តាប់​ធ្នាប់​សង្គម, ការ​អភិវឌ្ឍ​ ប្រកប ​ដោយ​ចិរភាព, សមធម៌, រួម​ទាំង ​ការ​រស់​នៅ​ សុខ​ដុម​រមនា​ របស់​ ប្រជា​នុរាស្ត្រ ​ជាដើម​។

សូម​ បញ្ជាក់​ថា, ការ​ជួប​ប្រជុំ​គ្នា ​រវាង ​មេ​ដឹក​នាំ​ គណបក្ស​ ប្រជាជន​កម្ពុជា និង​គណបក្ស​ សង្គ្រោះ​ជាតិ​នេះ គឺ ខណៈ ដែល​សកម្ម​ជន ​គណ​បក្ស​ សង្គ្រោះ​ជាតិ ជា​បន្ត​បន្ទាប់ ​ត្រូវ​ បាន​ចាប់​ខ្លួន ក្នុង​សំណុំ​រឿង ​បាតុកម្ម​នានា ​ដែល​មាន​ សមាជិក​ គណបក្ស​ សង្គ្រោះ​ជាតិ​ បាន​ចូលរួម។  លោក​ សម រង្ស៊ី​ ធ្លាប់​បាន​បញ្ជាក់​ កន្លងទៅ​ ថា, ល្គឹក​ណា​ នៅ​តែ​ មាន​ការ​ចាប់​ខ្លួន​ សកម្ម​ជន ​របស់​ គណបក្ស ​សង្គ្រោះ​ជាតិ​ ទៀតនោះ, ជម្លោះ​ នយោបាយ ​នៅ​កម្ពុជា​ នៅ​មិន​ទាន់​បាន​ បិទ​បញ្ចប់​ នោះ​ទេ។

យ៉ាង​ណា​ ក៏​ដោយ ក្នុង​កិច្ច​ប្រជុំ ​ទល់​មុខ​គ្នា ​រវាង ​លោក​ នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន និង​លោក សម រង្ស៊ី ដែល​បាន​ចំណាយ​ អស់​រយៈពេល ​មួយ​ម៉ោង​នេះ ត្រូវ បាន​គេ ​ជឿ​ជាក់​ ថា​, មាន​បញ្ហា ​ជា​ច្រើន​ ត្រូវ​ បាន​ពិភាក្សា​គ្នា ​យ៉ាង​លំអិត ​ព្រោះ​នេះ ​ជា​ការ​ជួប​គ្នា​ លើក​ទី​១ ​ហើយ បន្ទាប់ ពី​គណបក្ស ​សង្គ្រោះ​ជាតិ​ បាន​ព្រម ​ចូល​ប្រជុំ​ សភា​ កាល​ពី​ដើម​ខែ​ សីហា​ ក្រោយ​ពហិការ ​អស់​រយៈ​ពេល ​មួយ​ឆ្នាំ​៕



No comments:

Post a Comment