លោក ហ៊ុន សែន ទៅចូលរួម ប្រជុំកំពូល អាស៊ី-អឺរ៉ុប លើកទី១០ នៅអ៊ីតាលី
RFA / វិទ្យុ អាស៊ី សេរី | ១៥ តុលា ២០១៤

លោក នាយករដ្ឋមន្ត្រី ហ៊ុន សែន
ក្នុងដំណើរ ត្រឡប់មក ពីបំពេញ ទស្សនកិច្ច នៅប្រទេស ចិន
នាអាកាសយានដ្ឋាន អន្តរជាតិ ភ្នំពេញ នៅថ្ងៃ ទី១៧ ខែធ្នូ ឆ្នាំ២០១០។ RFA/Sok Serey
លោក នាយករដ្ឋមន្ត្រី ហ៊ុន សែន ធ្វើដំណើរ ទៅសាធារណរដ្ឋ អ៊ីតាលី (Italy) នៅយប់ ថ្ងៃពុធ ទី១៥ តុលា នេះ ដើម្បី ចូលរួម កិច្ចប្រជុំ កំពូល អាស៊ី-អឺរ៉ុប លើកទី១០ នៅទីក្រុង មីឡង់ នៃសាធារណរដ្ឋ អ៊ីតាលី។
កិច្ចប្រជុំ កំពូល អាស៊ី-អឺរ៉ុប លើកទី១០នេះ គ្រោងធ្វើ ពីថ្ងៃ ទី១៦ ដល់ថ្ងៃ ទី១៧ តុលា។ កិច្ចប្រជុំនេះ នឹងពិភាក្សា ផ្លាស់ប្ដូរ យោបល់គ្នា ដោយបើកចំហ លើបញ្ហា សំខាន់ៗ ដូចជាបញ្ហា សេដ្ឋកិច្ច និងហិរញ្ញវត្ថុ, បញ្ហាប ម្រែបម្រួល អាកាសធាតុ, និងប្រធានបទ ថ្នាក់តំបន់ និងអន្តរជាតិ ដទៃទៀត ដែលគ្រប់ភាគី យកចិត្តទុកដាក់ សម្រាប់ ផលប្រយោជន៍រួម។
គណៈ ប្រតិភូ អមដំណើរ រួម ជាមួយលោក នាយករដ្ឋមន្ត្រី ហ៊ុន សែន នោះ រួមមាន៖ លោក ហោ ណាំហុង រដ្ឋមន្ត្រី ក្រសួង ការបរទេស និងសហប្រតិបត្តិ អន្តរជាតិ និងលោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រី ក្រសួង ពាណិជ្ជកម្ម និងសមាជិក រដ្ឋាភិបាល ដទៃទៀត៕
No comments:
Post a Comment