តំណាងរាស្រ្ដ អូស្រ្ដាលី ស្នើសុំ តុលាការ ICC ស៊ើបអង្កេត ឧក្រិដ្ឋកម្ម របស់ រដ្ឋាភិបាល អូស្រ្ដាលីបច្ចុប្បន្ន
វិទ្យុ អូស្រ្ដាលី ABC | ២២ តុលា ២០១៤
លោក Andrew Wilkie
តំណាងរាស្រ្ដ ឯករាជ្យ មិនចូល បក្សសម្ព័ន្ធ បានចាត់ សកម្មភាពនេះ ជាមួយ
នឹងលោក Greg Barns មេធាវី សិទ្ធិមនុស្ស។
លោក តំណាងរាស្រ្ដ Andrew Wilkie រក្សាជំហរ របស់លោក ថា, សកម្មភាព របស់លោក នាយករដ្ឋមន្រ្ដី អូស្រ្ដាលី និងរដ្ឋាភិបាល របស់លោក គឺ ជាសកម្មភាព ឧក្រិដ្ឋ, ហើយ ថា តុលាការ ឧក្រិដ្ឋកម្ម អន្ដរជាតិ មានដែន យុត្ដាធិការ ឬសិទ្ធិអំណាច ក្នុងការ ស៊ើបអង្កេត។
សំណើសុំ ឲ្យមានការស៊ើប អង្កេតនេះលើកឡើងអំពីបទល្មើសជាច្រើនរួមទាំងការបង្ខំបញ្ជូនជន ស្វែងសិទ្ធិជ្រកកោនចេញ, ការឃុំឃាំងដោយគ្មានការឡើងតុលាការ, ការឃុំឃាំងកុមារ និងបញ្ហាស្ថានភាពមណ្ឌលឃុំឃាំង។
លោក Andrew Wilkie ចង់ឲ្យមានការស៊ើបអង្កេតលើបទឧក្រិដ្ឋប្រឆាំងមនុស្សជាតិដែលស្ថិត នៅក្នុងផ្នែកមួយនៃច្បាប់ក្រុងរ៉ូម និងសន្ធិសញ្ញាជនភៀសខ្លួន រួមទាំងសន្ធិសញ្ញាការពារសិទ្ធិកុមារផងដែរ៕

No comments:
Post a Comment