ILO ៖លក្ខខណ្ឌ ការងារ ប្រសើរឡើង, តែ ការអនុវត្តច្បាប់ របស់ សហជីព កម្មករ នៅមាន កម្រិតទាប
RFI / វិទ្យុ បារាំង អន្តរជាតិ | ២១ តុលា ២០១៤
រូបសញ្ញា អង្គការ ពលកម្ម អន្ដរជាតិ (ILO)
នៅក្នុង របាយការណ៍ តម្លាភាព ទី៣ របស់ខ្លួន ដែលចេញផ្សាយ នៅថ្ងៃអង្គារនេះ, កម្មវិធី រោងចក្រ កាន់តែប្រសើរ របស់ អង្គការ ILO បានបង្ហាញ ថា,
លក្ខខណ្ឌការងារ នៅក្នុងរោងចក្រ កាត់ដេរ មានលក្ខណៈ ល្អប្រសើរ ជាងមុន។ ប៉ុន្តែ ការធ្វើ កូដកម្ម
និងបាតុកម្ម របស់ សហជីព កម្មករ នៅតែ មិនគោរព តាមនីតិវិធី ច្បាប់ ទាល់
តែសោះ។
របាយការណ៍នេះ បានសិក្សា ពីលក្ខខណ្ឌ ការងារ របស់ រោងចក្រ ចំនួន ២៤៨
ដែលស្មើ នឹងជិត ពាក់កណ្តាល នៃរោងចក្រ ដែលទទួលបាន សិទ្ធិនាំចេញ ផលិតផល
របស់ខ្លួន។
របាយការណ៍ តម្លាភាព លើកទី៣នេះ ធ្វើឡើង ចន្លោះ ពីខែកក្កដា ដល់ខែកញ្ញា
ឆ្នាំ២០១៤។
ការសិក្សា បានរកឃើញ ថា, រោងចក្រ ចំនួន មួយ ភាគបួន ក្នុងចំណោម រោងចក្រ ចំនួន៩៥ ដែលត្រូវ បានដាក់បញ្ចូល ក្នុងក្រុម រោងចក្រ ដែលមានបញ្ហា ចម្បងៗនោះ បានកែ លម្អ ចំណុចចាំបាច់ ទាំង២១ ដែលគេ ទាមទារ។ រីឯ ចំនួនសរុប នៃការរំលោភ បំពាននានា ក៏បានធ្លាក់ចុះ ៣០ភាគរយ។ ចំណែក ឯ៤០ភាគរយ នៃរោងចក្រ ដែលត្រូវ បានបន្ថែម ថ្មី បានគោរព ពេញលេញ ចំពោះច្បាប់ ជាមូលដ្ឋាន ទាំង២១ ចំណុច។
ម្យ៉ាងទៀត ការហ្វឹកហាត់ ជម្លៀសចេញ ពីអាគារ ពេលមានអាសន្ន បានកើនឡើង ខណៈ ដែលការរើសអើង កម្មករ និយោជិត ពីសំណាក់ រោងចក្រ មានការថយចុះ។ រីឯ ការផ្តល់ ប្រាក់រង្វាន់ បន្ថែម ដល់កម្មករ ដែលមាន អតីតភាព ការងារ ត្រឹមត្រូវ ក៏បាន កើនឡើង លើសពីមុន ដែរ។
លោកស្រី ជាល តាក់កឺ ប្រធាន ទីប្រឹក្សាប ច្ចេកទេស នៃគម្រោង រោងចក្រ កាន់តែប្រសើរ នៅកម្ពុជា បានថ្លែង ថា, បញ្ហាជាច្រើន ដែលរោងចក្រ មិនបាន កែប្រែ អស់រយៈពេល ជាច្រើនឆ្នាំ មកហើយនោះ, ឥឡូវនេះ បានកែលម្អហើយ។ លោកស្រី បានហៅ បញ្ហានេះ ថា, ជាការ លើកទឹកចិត្ត មួយ ដល់ក្រុមការងារ រោងចក្រ កាន់តែប្រសើរ របស់ អង្គការ ILO ។
ផ្ទុយទៅវិញ ការសិក្សា បានរកឃើញ ថា, ការអនុវត្ដច្បាប់ របស់ សហជីព កម្មករ នៅមាន កម្រិតទាប។ គ្រប់កូដកម្ម ទាំងអស់ ដែលត្រូវ បានរួមបញ្ចូល នៅក្នុងទិន្នន័យ តម្លាភាព នៅខែតុលា ឆ្នាំ២០១៤នេះ គ្មាន កូដកម្ម ណាមួយ ដែលបាន ធ្វើឡើង នៅក្នុង រោងចក្រ បានគោរព នីតិវិធី និងតម្រូវការ របស់ ច្បាប់ទេ។ ប៉ុន្តែ លោក ប៉ាវ ស៊ីណា ប្រធាន សហព័ន្ធ សហជីព ចលនា កម្មករ កម្ពុជា បានទម្លាក់ កំហុស ទៅលើ និយោជក់ វិញ។
លោកពន្យល់ថា កូដកម្មខុសច្បាប់បានផ្ទុះឡើងដោយសារតែភាគីរោងចក្របង្កបញ្ហាណា មួយដែលធ្វើឲ្យកម្មករមិនអាចអត់ទ្រាំបាន។ យ៉ាងណាក៏ដោយ មេដឹកនាំសហជីពរូបនេះអះអាងថាសហជីពតែងខិតខំអប់រំកម្មករដែលជាសមាជិក របស់ខ្លួនឲ្យអនុវត្តតាមនីតិវិធីច្បាប់នៅពេលធ្វើកូដកម្ម៕

No comments:
Post a Comment