លោក កឹម សុខា ព្រមាន បក្សកាន់អំណាច ឲ្យត្រៀមខ្លួន ធ្វើជាបក្សប្រឆាំង
RFA / វិទ្យុ អាស៊ី សេរី | ២៣ តុលា ២០១៤
មេដឹកនាំ គណបក្ស សង្គ្រោះជាតិ ព្រមាន គណបក្ស កាន់អំណាច ឲ្យត្រៀមខ្លួន ធ្វើជាបក្សប្រឆាំង។ ការអះអាងនេះ ធ្វើឡើង ដោយអនុប្រធាន ទី១ រដ្ឋសភា និងជាប្រធាន ស្តីទី គណបក្ស សង្គ្រោះជាតិ លោក កឹម សុខា នៅព្រឹកថ្ងៃ ទី២៣ តុលា ក្នុងថ្ងៃ ប្រារព្ធខួប លើកទី២៣ នៃកិច្ចព្រមព្រៀង ទីក្រុងប៉ារីស ស្ដីពី កម្ពុជា ក្នុងបរិវេណ ទីស្នាក់ការ គណបក្ស សង្គ្រោះជាតិ។
គណបក្ស សង្គ្រោះជាតិ ជាបក្ស នយោបាយ តែមួយគត់ នៅកម្ពុជា ដែលរៀបចំ រំឭកខួប លើកទី២៣ នៃកិច្ចព្រមព្រៀង សន្តិភាព ទីក្រុងប៉ារីស ២៣ តុលា ឆ្នាំ១៩៩១។
ខណៈ ដែលគណបក្ស ហ៊្វុនស៊ិនប៉ិច ចេញសេចក្តី ថ្លែងការណ៍ រំឭកប្រវត្តិសាស្ត្រ និងវីរភាព អតីត ព្រះមហាវីរក្សត្រ។ រីឯ គណបក្ស ប្រជាជនកម្ពុជា បានត្រឹម អនុញ្ញាត ឲ្យមន្ត្រី របស់ខ្លួន ឈប់សម្រាក តាមប្រតិទិន ឈប់សម្រាក ប្រចាំឆ្នាំ។
ខួប នៃសន្និសីទ ទីក្រុងប៉ារីស ត្រូវ បានរាជរដ្ឋាភិបាល ដែលដឹកនាំ ដោយលោក ហ៊ុន សែន លុបចោល ពីក្នុងប្រតិទិន ឈប់សម្រាក របស់ជាតិ ចាប់តាំង ពីឆ្នាំ២០០៧ គឺ ពីរឆ្នាំបន្ទាប់ ពីរដ្ឋាភិបាល បានចុះសន្ធិសញ្ញា បំពេញបន្ថែម ជាមួយ ប្រទេស វៀតណាម។ រហូត មកដល់ ខែតុលា ឆ្នាំ២០១២ គឺ បន្ទាប់ ពីអតីត ព្រះមហាវីរក្សត្រ ព្រះបាទសម្ដេចព្រះ នរោត្តម សីហនុ សោយទិវង្គត, លោក ហ៊ុន សែន ក៏បាន ប្រោស កិច្ចព្រមព្រៀងនេះ ឲ្យរស់ឡើងវិញ។
ប្រធាន ស្តីទី គណបក្ស សង្គ្រោះជាតិ លោក កឹម សុខា មានប្រសាសន៍ ថា, គណបក្ស ប្រជាជនកម្ពុជា បានព្យាយាម ម្តង ជាពីរដង ដើម្បី លុបបំបាត់ ស្មារតី បង្រួបបង្រួម ជាតិ កិច្ចព្រមព្រៀង សន្តិភាព ទីក្រុងប៉ារីស។ លោក បន្តថា, បក្សកាន់អំណាច ព្យាយាម លើកស្ទួយ ថ្ងៃ៧ មករា ជាថ្ងៃ ជ័យជម្នះ លើរបប ប៉ុល ពត និងជាថ្ងៃ ដែលវៀតណាម វាយទន្ទ្រាន កាន់កាប់ ប្រទេស កម្ពុជា។ ប៉ុន្តែ តាំងពីឆ្នាំ ១៩៩១ មក, ពលរដ្ឋខ្មែរ មិនដែល រស់នៅ ដោយសុខសាន្ត និងដោយសន្តិភាព នោះទេ។ លោក បញ្ជាក់ថា, គណបក្ស កាន់អំណាច ប្រុងខ្លួន ធ្វើជាបក្សប្រឆាំង ឲ្យហើយទៅ ព្រោះថា, នៅអាណត្តិក្រោយ, ពលរដ្ឋភាគច្រើន លើសលប់ នឹងបោះឆ្នោត ឲ្យគណបក្ស សង្គ្រោះជាតិ។
ទោះ ជាបែបណាក្តី, លោក នាយករដ្ឋមន្ត្រី ហ៊ុន សែន ធ្លាប់មានប្រសាសន៍ ជាច្រើនដង ច្រើនសា ថា, កិច្ចព្រមព្រៀង ទីក្រុងប៉ារីស នេះ ក៏ជាសមិទ្ធផល នៃថ្ងៃរំដោះ ៧ មករា ដែរ, ហើយ ស្ថាបនិក នៃកិច្ចព្រមព្រៀង ទីក្រុងប៉ារីស គឺ លោក ខ្លួនឯង តែម្តង។
នៅក្នុងសន្ទរកថា ថ្នាក់ដឹកនាំ ក្នុងគោល នយោបាយ អភិវឌ្ឍន៍ជាតិ, រាជរដ្ឋាភិបាល កម្ពុជា សុទ្ធតែ បញ្ជាក់ថា, កម្ពុជា មានសន្តិភាព ពេញបរិបូរណ៍, កំណើនសេដ្ឋកិច្ច ល្អ ប្រសើរ, និងមានជំនឿដែរ ថា, ពលរដ្ឋ នឹងនៅតែ បោះឆ្នោត ឲ្យកាន់អំណាច។ យ៉ាងណាក៏ដោយ, គណបក្ស ប្រជាជនកម្ពុជា បានបាត់បង់ កៅអី តំណាងរាស្ត្រ អស់២២ អាសនៈ រួចមកហើយ នៅអាណត្តិ ទី៥នេះ៕
នៅក្នុងសន្ទរកថា ថ្នាក់ដឹកនាំ ក្នុងគោល នយោបាយ អភិវឌ្ឍន៍ជាតិ, រាជរដ្ឋាភិបាល កម្ពុជា សុទ្ធតែ បញ្ជាក់ថា, កម្ពុជា មានសន្តិភាព ពេញបរិបូរណ៍, កំណើនសេដ្ឋកិច្ច ល្អ ប្រសើរ, និងមានជំនឿដែរ ថា, ពលរដ្ឋ នឹងនៅតែ បោះឆ្នោត ឲ្យកាន់អំណាច។ យ៉ាងណាក៏ដោយ, គណបក្ស ប្រជាជនកម្ពុជា បានបាត់បង់ កៅអី តំណាងរាស្ត្រ អស់២២ អាសនៈ រួចមកហើយ នៅអាណត្តិ ទី៥នេះ៕
ReplyDeleteIT IS TRUE BENEFIT FOR ALL CORRUPT THUG REGIME, BUT NOT ORDINARY CITIZEN.