Paris Peace Accords 23 Oct. 1991

Sunday, October 19, 2014

មេធាវី​ ការពារ​ក្តី ​នួន ជា ​និង​ខៀវ សំផន​ ថា, ​ការ​ធ្វើ​ពហិការ ​គឺ​ ដើម្បី ​ប្រសិទ្ធិ​ភាព ​នៃ​អង្គសវនាការ | Lawyers for Nuon Chea, Khieu Samphan said they will boycott trial

មេធាវី​ ការពារ​ក្តី ​នួន ជា ​និង​ខៀវ សំផន​ ថា, ​ការ​ធ្វើ​ពហិការ ​គឺ​ ដើម្បី ​ប្រសិទ្ធិ​ភាព ​នៃ​អង្គសវនាការ 

RFA / ​វិទ្យុ ​អាស៊ី សេរី | ១៨ តុលា ២០១៤ 
 
ក្រុម​មេធាវី​របស់​លោក​នួន ជា​ និង​លោក​ ខៀវ សំផ​ន​ បាន​ធ្វើ​សន្នីសីទ​កាសែត​មួយ​នៅ​ភោជនីយដ្ឋាន​FCC​ និយាយ​បក​ស្រាយ​ពី​ការ​ដើរ​ចេញ​ពី​សវនាការ​ កាល​ពី​ថ្ងៃ​ទី​១៧​តុលា ម្សិលមិញ​នេះ​។
ក្រុមមេធាវី​ របស់​លោក ​នួន ជា​ និង​លោក​ ខៀវ សំផ​ន​ បាន​ធ្វើ​ សន្នីសីទ​ កាសែត ​មួយ​ នៅ​ភោជនីយដ្ឋាន ​FCC​ និយាយ​ បក​ស្រាយ​ ពី​ការ​ដើរ​ចេញ ​ពី​សវនាការ​ កាល​ពី​ថ្ងៃ​ ទី​១៧ ​តុលា ម្សិលមិញ​នេះ​។  សហការី

មេធាវី​ ការពារ​ក្តី​ របស់​លោក​ នួន ជា​ និងលោក ខៀវ សំផន​ នា​ព្រឹក​នេះ​ បាន​បញ្ជាក់​ ថា, ​ការ​ដើរ​ចេញ​ ពី​សវនា​ការ​ គឺ ដើម្បី​ ការពារ​សិទ្ធិ​ និង​ផល​ប្រយោជន៍​ របស់​ កូន​ក្តី​ របស់​ខ្លួន,​ ព្រម​ទាំង ​ធ្វើ​ឲ្យ​សវនាការ​ មាន​ប្រសិទ្ធិ​ភាព ​ខ្ពស់។​  ក្រុម​មេធាវី​ បាន​ថ្លែង​ ដូច្នេះ ​នៅ​ក្នុង​ សន្នីសីទ​ កាសែត​ ដែល​បាន​រៀប​ចំ​ ធ្វើ​នៅ​ ភោជនីដ្ឋាន ​FCC​ រាជ​ធានី​ ភ្នំពេញ។

ជាលើក ទី១ហើយ ដែលក្រុមមេធាវី ការពារ ជនជាប់ចោទ ក្នុងសំណុំរឿង របប ខ្មែរក្រហម បានធ្វើ ពហិការ។  នៅក្នុង សន្និសីទ កាសែត ព្រឹកនេះ, ក្រុមមេធាវី ការពារ លោក នួន ជា និងលោក ខៀវ សំផន បានអះអាង ថា, វា មិនយុត្តិធម៌ សម្រាប់ កូនក្តី របស់ខ្លួន នោះទេ ប្រសិនបើ​ សវនា​ការ​ ០០២ វគ្គ២ បន្តរដំនើរការ។


លោក គង់ សំអុន, មេធាវី ការពារក្តី ឲ្យលោក ខៀវ សំផន, និងលោក សន អារុណ បាន​បញ្ជាក់​ ថា, ក្រុមមេធាវី ត្រូវការ ពេលវេលា ដើម្បី រៀបចំ បណ្តឹងសារទុក្ខ ប្រឆាំង នឹងសាលក្រម លើសំណុំរឿង 00២ វគ្គ១។  ដូច្នេះ ស្របពេលនេះ, ការបន្ត សវនាការ 00២ វគ្គ២ ​គឺ ជាបន្ទុក ​មួយ​ទៀត សម្រាប់ មេធាវី ដែលពួកលោក មិនអាចទទួល យកបាន នោះទេ។
 
ពួកលោក បានបន្ត ថា, ក្នុងពេល តែមួយ មេធាវី ត្រូវ រៀបចំ ឯកសារ ២រឿង ដែលនេះ វា នឹងមាន ការថ្លោះធ្លោយ ដែលធ្វើ
ឲ្យប្រសិទ្ធិភាព ការងារ មិនបានល្អ។

ដូច្នេះ ពួកលោក បានស្នើសុំ ឲ្យអង្គសវនាការ ពិចារណារ ឡើងវិញ អំពី កាលបរិច្ឆេទ នៃការ​​ចាប់​ផ្តើម សុំណុំរឿង ០០២ វគ្គ២ ដើម្បី ទុកពេល ឲ្យក្រុមមេធាវី រយៈពេល យ៉ាងយូរ ​២ខែ​ ដើម្បី ​រៀបចំ បណ្តឹងសារទុក, ហើយ ក្នុងរយៈពេលនេះ អង្គសវនា ក៏អាច​ មានពេល ឆ្លើយតប​ នឹងបណ្តឹង ដិតចិត្ត របស់ខ្លួន ផងដែរ។

ឆ្លើយតប នឹងសំណើរ របស់ ក្រុមមេធាវី លោក នេត ភក្រ្តា អ្នកនាំពាក្យ សាលាក្តី ខ្មែរក្រហម​ បានបញ្ជាក់ប្រាប់ វិទ្យុ បារាំង នៅថ្ងៃសៅរ៍ នេះ ថា, បញ្ហា ដែលក្រុម មេធាវី បានលើកឡើងនេះ អង្គជំនុំជំរះ កំពុងតែ ពិភាក្សាគ្នា, ហើយ នឹងផ្តល់ ចម្លើយវិញ ក្នុងពេល ឆាប់ៗ។  ចំនែក ​កិច្ច​ប្រជុំ​ ស្តីពី ការគ្រប់គ្រង តុលាការ ដែលធ្វើឡើង នៅថ្ងៃ ទី២១ តុលា ខាងមុខនេះ នឹងបន្តរ, ហើយ​ នៅពេលនោះ បញ្ហា មួយចំនួន នឹងត្រូវ លើកឡើង ដើម្បី ដោះស្រាយ៕


No comments:

Post a Comment