Paris Peace Accords 23 Oct. 1991

Monday, October 27, 2014

រដ្ឋ​មន្ត្រី​ ហិរញ្ញវត្ថុ​ ជួប​គ្នា​ នៅ​ទីក្រុង​ ប៉េកាំង | Ministers of Economy meet in Peking

រដ្ឋ​មន្ត្រី​ ហិរញ្ញវត្ថុ​ ជួប​គ្នា​ នៅ​ទីក្រុង​ ប៉េកាំង 

VOA / ​វីអូអេ |២៥ តុលា ២០១៤

រដ្ឋមន្រ្តី​​ក្រសួង​ហិរញ្ញវត្ថុ​​ចិន លោក Lou Jiwei ថ្លែង​សុន្ទរកថា​ក្នុង​ពេល​បើក​​កិច្ច​ប្រជុំ​រវាង​រដ្ឋ​មន្ត្រី​ហិរញ្ញវត្ថុ​នៃ​កិច្ច​សហ​ប្រតិបត្តិ​ការ​សេដ្ឋកិច្ច​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក ហៅ​​កាត់​ថា APEC ក្នុងទីក្រុងប៉េកាំង​នៅថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៤។
រដ្ឋមន្រ្តី ​​ក្រសួង​ ហិរញ្ញវត្ថុ​​ចិន លោក Lou Jiwei ថ្លែង​សុន្ទរកថា ​ក្នុង​ពេល ​បើក​​កិច្ច​ប្រជុំ ​រវាង ​រដ្ឋ​មន្ត្រី​ ហិរញ្ញវត្ថុ ​នៃ​កិច្ច​សហ​ប្រតិបត្តិ​ការ​ សេដ្ឋកិច្ច​ តំបន់​អាស៊ី​-ប៉ាស៊ីហ្វិក ហៅ​​កាត់​ថា APEC ក្នុងទីក្រុង ប៉េកាំង ​នៅថ្ងៃ ទី២២ ខែតុលា ឆ្នាំ២០១៤។

ខណៈ​ សេដ្ឋកិច្ច​ចិន​ ដើរ​យឺត មន្ត្រី​ ពី​ស្ថាប័ន​ រដ្ឋាភិបាល និង​ស្ថាប័ន​ ឯកជន ​នឹង​ជួប​គ្នា ​ក្នុង​សប្តាហ៍​នេះ ​នៅ​ទីក្រុង ប៉េកាំង ក្នុង​កិច្ច​ប្រជុំ ​រវាង ​រដ្ឋ​មន្ត្រី​ ហិរញ្ញវត្ថុ ​នៃ​កិច្ច​សហ​ ប្រតិបត្តិ​ការ ​សេដ្ឋកិច្ច​ តំបន់​ អាស៊ី​-ប៉ាស៊ីហ្វិក ហៅ​កាត់​ ថា APEC។  ខណៈ​ តួ​លេខ ​សេដ្ឋកិច្ច​ ថ្មីៗ​នេះ ​បង្ហាញ ​ពី​កំណើន ​ដ៏​យឺត ​របស់​ចិន ការ​ពន្លឿន ​សេដ្ឋកិច្ច​ ជាតិ ​គឺ​ ជា​របៀប​វារៈ​ ដ៏​សំខាន់​បំផុត។
 

តម្លៃ ​ផលិត​ផល​ សរុប ​ក្នុង​ស្រុក​របស់​ចិន​បាន​កើន​ក្នុង​អាត្រា​៧កន្តក់​សញ្ញា​៣ភាគរយ​នៅ​ក្នុង​ត្រីមាស​ទី៣​នេះ។

នេះ​គឺ​ជា​តួ​លេខ​ដ៏​ទាប​បំផុត​តាំង​ពី​ឆ្នាំ​២០០៩​មក នៅ​ពេល​ដែល​សេដ្ឋកិច្ច​ចិន​បាន​កំពុង​តែ​ងើប​ចេញ​ពី​វិបត្តិ​ហិរញ្ញ​វត្ថុ​ ពិភព​លោក។ អត្រា​កំណើន​នេះ​ក៏​ទាប​ជាង​គោល​ដៅ​ដែល​រដ្ឋាភិបាល​ចិន​បាន​កំណត់។

កំណើន​សេដ្ឋកិច្ច​យឺត​អាច​ជា​បញ្ហា​ដ៏​សំខាន់​មួយ​សម្រាប់​កិច្ច​ប្រជុំ​ ក្នុង​សប្តាហ៍​នេះ​របស់​រដ្ឋ​មន្ត្រី​ហិរញ្ញ​វត្ថុ APEC នៅ​ទីក្រុង ប៉េកាំង។ រដ្ឋ​មន្ត្រី​ហិរញ្ញ​វត្ថុ​មក​ពី​ប្រទេស​ជា​សមាជិកAPEC ចំនួន​២១​ប្រទេស មេ​ដឹក​នាំ​អង្គការ​អន្តរជាតិ និង​អ្នក​តំណាង​ជាន់​ខ្ពស់​មក​ពី​ស្ថាប័ន​ឯកជន​នឹង​ចូលរួម​ក្នុង​កិច្ច​ ពិភាក្សា​នេះ​ដែល​នឹង​ចាប់​ផ្តើម​នៅ​ថ្ងៃ​ចន្ទ​នេះ។

លោក​ស្រី Hua Chunying អ្នក​នាំ​ពាក្យ​ក្រសួង​ការ​បរទេស​ចិន បាន​រៀប​រាប់​ពី​គោល​បំណង​នៃ​ការ​ប្រជុំ​ក្នុង​សប្តាហ៍​នេះ។

លោក​ស្រី​និយាយ​ថា ប្រធាន​បទ​នៃ​កិច្ច​ប្រជុំ​នេះ​គឺ​ការ​កំណត់​អនាគត​សេដ្ឋកិច្ច​តាម​រយៈ​ដៃគូ ​សេដ្ឋកិច្ច​នៅ​អាស៊ី។ កិច្ច​ប្រជុំ​រវាង​រដ្ឋ​មន្ត្រី​ហិរញ្ញ​វត្ថុ​នឹង​សម្រេច​ឲ្យ​បាន​នូវ​គោល​ បំណង​បី។ លោក​ស្រី Hua ថា គោល​បំណង​ទី​១​គឺ ដើម្បី​សម្រេច​ឲ្យ​បាន​នូវ​សេ្ថរភាព​សេដ្ឋកិច្ច និង​ផ្តល់​វិភាគ​ទាន​ដល់​ការ​ពង្រឹង​សេដ្ឋកិច្ច​នៅ​អាស៊ី។ ចិន​ក៏​នឹង​បង្ហាញ​ដំណោះ​ស្រាយ​របស់​ខ្លួន​ក្នុង​ការ​ធ្វើ​កំណែ​ទម្រង់​ស៊ី​ ជម្រៅ និង​បង្កើត​កាលៈទេសៈ​ដ៏​សម​ប្រកប​មួយ​ដល់​មេដឹកនាំ APEC ដែល​នឹង​ជួប​ប្រជុំ​នៅ​ដើម​ខែ​វិច្ឆិកា​នេះ។

គេ​នៅ​តែ​មិន​ទាន់​មាន​ចម្លើយ ថា​តើ​ចិន​អាច​ធានា​ឲ្យ​បាន​នូវ​សេ្ថរភាព​ហិរញ្ញ​វត្ថុ​សម្រាប់​តំបន់​អាស៊ី ខណៈ​ដែល​កំណើន​សេដ្ឋកិច្ច​របស់​ខ្លួន​ទំនង​នឹង​ធ្លាក់​ចុះ។ ទំនិញ និង​តម្លៃ​អចល​ទ្រព្យ​កំពុង​តែ​ធ្លាក់​ចុះ​យ៉ាង​រហ័ស។ កាល​ពី​មួយ​ទសវត្ស​មុន អាជ្ញា​ធរ​បាន​ប្រើប្រាស់​គម្រោង​ហេដ្ឋា​រចនា​សម្ព័ន្ធ​រដ្ឋ​ដ៏​ធំ ដើម្បី​រក្សា​កំណើន​សេដ្ឋកិច្ច នៅ​ពេល​ដែល​តម្រូវ​ការ​នាំ​ចេញ​ពិភព​លោក​ថយ​ចុះ។ ប៉ុន្តែ​មួយ​ឆ្នាំ​មុន​នេះ មន្ត្រី​រដ្ឋា​ភិបាល​បាន​និយាយ​ថា ខ្លួន​កំពុង​តែ​ព្យាយាម​បន្ត​ធ្វើ​កំណែ​ទម្រង់​សេដ្ឋកិច្ច​ដ៏​ធំ ជា​ជាង​អនុវត្ត​គោល​នយោបាយ​សំដៅ​យក​កំណើន​សេដ្ឋកិច្ច​ក្នុង​រយៈពេល​ខ្លី។
កាល​ពី​ដើម​ឆ្នាំ​នេះ លោក​នាយក​រដ្ឋ​មន្ត្រី Li Keqiang បាន​និយាយ​ថា កំណើន​សេដ្ឋកិច្ច​យឺត​ជាង​មុន​គឺ​ជា​ផ្នែក​មួយ​នៃ​គម្រោង​របស់​រដ្ឋាភិបាល​ ចិន​ដើម្បី​សង្កត់​ធ្ងន់​លើ​កំណែ​ទម្រង់​សម្រាប់​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​ដ៏ ​លឿន។ លោក​នាយក​រដ្ឋ​មន្ត្រី និង​មេដឹកនាំ​រដ្ឋាភិបាល​ផ្សេងៗ​បាន​សន្យា​ថា​នឹង​កាត់​បន្ថយ​បំណុល​របស់​ រដ្ឋាភិបាល និង​បង្កើន​ការ​ប្រើប្រាស់​ទំនិញ​ក្នុង​ស្រុក។

លោក Wang Dong គឺ​ជា​សាស្ត្រាចារ្យ​នៅ​សាកល​វិទ្យាល័យ ប៉េកាំង។ លោក​និយាយ​ថា៖

«ខ្ញុំ​ យល់​ថា, សេដ្ឋកិច្ច​ របស់​ចិន ​ដើរ​យឺត ពីព្រោះ នេះ ​គឺ​ ជា​ការ​ចាំ​បាច់ ​ដែល​មេដឹកនាំ ​ចិន យក​ចិត្ត​ទុក​ដាក់​ លើ​គុណភាព​ នៃ​កំណើន ​ជា​ជាង​ បរិមាណ ​នៃ​កំណើន ​សេដ្ឋកិច្ច, ហើយ ​ខ្ញុំ​ គិត​ថា,​ នេះ​ គឺ​ ជា​រឿង​ត្រឹម​ត្រូវ, ហើយ​ នេះ​ គឺ ​ជា​ទិស​ដៅ​មួយ ដែល​ចិន គួរ​តែ ​ដើរ​ទៅ​រក។»

សប្តាហ៍​នេះ រដ្ឋ​មន្ត្រី​ហិរញ្ញ​វត្ថុ APEC ក៏​នឹង​ពិភាក្សា​អំពី​សំណើ​របស់​ធានាគារ​អភិវឌ្ឍ​ហេដ្ឋា​រចនា​សម្ព័ន្ធ​ អាស៊ី​របស់​ចិន ដែល​អាច​ជា​ដៃ​គូ​ប្រឆាំង​នឹង​ធានាគារ​ពិភព​លោក​នា​ពេល​អនាគត។ ធានាគារ​នេះ​អាច​នឹង​ផ្តល់​មូល​និធិ​សម្រាប់​គម្រោង​ហេដ្ឋា​រចនា​សម្ព័ន្ធ​ នៅ​អាស៊ី ហើយ​ចិន​បាន​ធ្វើ​ការ​បញ្ចុះ​បញ្ចូល​ប្រទេស​ដទៃ​ទៀត​ឲ្យ​ចូលរួម​ជា​ថវិកា​ ក្នុង​គម្រោង​រដ្ឋាភិបាល​ប៉េកាំង ដែល​មាន​ទឹក​ប្រាក់​ចំនួន៥០ពាន់​លាន​ដុល្លារ​សម្រាប់​គម្រោង​មូលនិធិ​ដំបូង។

ប៉ុន្តែ​គម្រោង​នេះ​ទទួល​បាន​ការ​រិះ​គន់​ពី​ក្រសួង​រតនា​គារ​សហរដ្ឋ​ អាមេរិក​អំពី​សក្តា​ នុពល​របស់​គម្រោង​នេះ​ដែល​អាច​នឹង​ប៉ះ​ពាល់​ឥទ្ធិពល​របស់​ធានាគារ​ពិភព​លោក និង​ធានាគារ​អភិវឌ្ឍ​អាស៊ី។ អាជ្ញាធរ​សហរដ្ឋ​អាមេរិក​ក៏​បាន​និយាយ​ថា​ធានាគារ​នេះ​អាច​នឹង​ខ្វះ​បទដ្ឋាន ​បរិយាកាស​បំពេញ​ការងារ និង​កត្តា​ការ​ពារ​ផ្សេង​ទៀត​ដែល​តាម​ធម្មតា​គ្រប់​គ្រង​គម្រោង​ផ្តល់​ ប្រាក់​កំច្ចី​ដោយ​ស្ថាប័ន​អន្តរជាតិ​ធំៗ។

ប៉ុន្តែ​ចំណាប់​អារម្មណ៍​លើ​គម្រោង​អភិវឌ្ឍ​ក្នុង​តំបន់​អាស៊ី​នៅ​តែ​ ខ្ពស់ដដែល ហើយ​លោក​សាស្ត្រចារ្យ Dong និយាយ​ថា​ប្រទេស​ផ្សេងៗ​ក្នុង​តំបន់​អាច​នឹង​មិន​ជំទាស់​រដ្ឋាភិបាល​ទីក្រុង វ៉ាស៊ីនតោន ទេ។


លោក Dong ថា៖

«ខ្ញុំ​ យល់​ថា, ​ការ​ជំទាស់​ ពី​សហរដ្ឋ អាមេរិក​ មិន​មែន​ ជារឿង ​ត្រឹម​ត្រូវទេ, ហើយ ​វា​ មិន​មាន ​ប្រយោជន៍​ទៀត។  ខ្ញុំ​ យល់​ថា, ​ប្រទេស​ ភាគ​ច្រើន ​នៅ​តំបន់ ​អាស៊ី​ ខាង​កើត​ មិន​យល់​ឃើញ ​ដូច​សហរដ្ឋ​ អាមេរិក​ទេ។  ហើយ ​ខ្ញុំ​ ក៏​យល់​ថា, សហរដ្ឋ​ អាមេរិក​អាច​ នឹង​ផ្តល់​ទស្សនៈ​ មាន​ប្រយោជន៍​ ជាង​នេះ, មាន​ឥរិយាបថ​ មិន​សូវ ​រឹង​ទទឹង, ហើយ ​ព្យាយាម​ជួយ និង​ធ្វើ​ ឲ្យ​ប្រសើរ​ឡើង ពីព្រោះ ​ថា,​ គម្រោង​ ធានាគារ​នេះ ​គឺ​ ពិត​ជា​ផ្នែក​ បន្ទាប់​បន្សំ​ ជួយ​ដល់​ស្ថាប័ន​ ហិរញ្ញ​វត្ថុ​ ដែល​មាន​ស្រាប់។»

កិច្ច​ប្រជុំ​របស់​រដ្ឋ​មន្ត្រី​ហិរញ្ញ​វត្ថុ​នៅ​សប្តាហ៍​នេះ​ប្រារព្ធ​ ឡើង​ស្រប​ពេល​នឹង​កិច្ច​ប្រជុំ Fourth Plenum របស់​ចិន ដែល​ជា​កិច្ច​ប្រជុំ​របស់​គណៈ​កម្មាការ​អចិន្ត្រៃយ៍​ដ៏​មាន​អំណាច​របស់​ចិន។ របៀប​វារៈ​ដ៏​សំខាន់​សម្រាប់​កិច្ច​ប្រជុំ Plenum នេះ​នឹង​ផ្តោត​លើ​បញ្ហា​ពីរ​ដែល​ធ្វើ​ឲ្យ​សេដ្ឋកិច្ច​ជាតិ​របស់​ចិន​ដើរ​យឺត ​គឺ អំពើ​ពុក​រលួយ និង​ការ​ខ្វះ​និតិវិធី៕



No comments:

Post a Comment