Paris Peace Accords 23 Oct. 1991

Monday, October 13, 2014

តំណាងរាស្ត្រ​ ទាំង​២​បក្ស​ សន្យា ​ជួប​មេ​ សហជីព​​​ ដោះស្រាយ ​បញ្ហា​ប្រាក់ឈ្នួល ​កម្មករ | MPs of both parties promise to meet union leaders to resolve workers' wage

តំណាងរាស្ត្រ​ ទាំង​២​បក្ស​ សន្យា ​ជួប​មេ​ សហជីព​​​ ដោះស្រាយ ​បញ្ហា​ប្រាក់ឈ្នួល ​កម្មករ

RFA / ​វិទ្យុ ​អាស៊ី សេរី | ១២ តុលា ២០១៤
កម្មករ​ តវ៉ា​រឿង​ប្រាក់​ខែ ៦២០
ក្រុម​កម្មករ ​និង​សហជីព​ នាំ​គ្នា​ ដង្ហែ​ក្បួន​ តាម​ដង​ផ្លូវ ​ក្នុងរាជធានី ​ភ្នំពេញ ទាមទារ​ ប្រាក់​ឈ្នួល​ សមរម្យ នៅ​ថ្ងៃ​ ទី​១២ តុលា ២០១៤។  RFA/Morm Moniroth

កម្មករ​ ជា​ច្រើន ​រយ​នាក់ ​មក​ពី​តាម​ បណ្ដា​ខេត្ត និង​រាជធានី​ ភ្នំពេញ បាន​ជួបជុំ​គ្នា​ នៅ​ថ្ងៃ​ ទី​១២ តុលា នៅ​ទីលាន​ ប្រជាធិបតេយ្យ ដើម្បី ​ទាមទារ ប្រាក់​ឈ្នួល​ សមរម្យ។  ចលនា​កម្មករ ​ដែល​មក ​ពី​វិស័យ​ កាត់ដេរ​ សំលៀកបំពាក់ និង​ដេរ​ស្បែក​ជើង​ នៅ​ពេល​នេះ គឺ ​ដឹកនាំ​ ដោយ​សហជីព​ ចំនួន៦

មេ​ដឹកនាំ​ សហជីព​ និយាយ​ថា, ប្រាក់​ឈ្នួល​ កម្មករ​ សព្វថ្ងៃ​ មិន​អាច​ធ្វើ ​ឲ្យ​ពួក​គេ ​រស់​នៅ​ បាន​សមរម្យ​ ឡើយ។  ក្រៅ​ពី​ជួបជុំ​គ្នា ក្រុម​កម្មករ​ បាន​ហែ​ក្បួន ​ទៅ​ដាក់​ញត្តិ នៅ​ស្ថាប័ន ​មួយ​ចំនួន។

សមាជិក ​សភា​ មក​ពី​គណបក្ស ​ប្រជាជន​កម្ពុជា និង​គណបក្ស​ សង្គ្រោះ​ជាតិ​ផង បាន​ចេញ​មក​ ទទួល​ញត្តិ​ ព្រម​គ្នា នៅ​មុខ​ វិមាន​ រដ្ឋសភា, ហើយ​ សន្យា​ដោះស្រាយ​ បញ្ហា ​នៅ​ចំពោះ​មុខ ​ដូច​អ្វី​ ដែល​ក្រុម​កម្មករ ​កំពុង​​ ទាមទារ​ នៅ​ពេល​នេះ, ហើយ ​ថែម​ទាំង​ ផ្ដល់​ឱកាស ​ឲ្យ​មេដឹកនាំ​ សហជីព ជួប​ពិគ្រោះ​ យោបល់ ​ក្នុង​រឿង​នេះ ​បន្ថែម នៅព្រឹក ​ថ្ងៃ​ ទី​១៣ ខែ​តុលា បន្ត។

កម្មករ ​រាប់​រយ​នាក់ ​មក​ពី​តាម​ បណ្ដា​ខេត្ត ដូច​ជា​ខេត្ត ​ព្រៃវែង និង​រាជធានី​ ភ្នំពេញ​ផង បាន​ជួបជុំ​គ្នា ​នៅ​ទីលាន ​ប្រជាធិបតេយ្យ ក្រោម​ការ​ សម្របសម្រួល​ ពី​មេដឹកនាំ​ សហជីព ចំនួន​៦ មុន​នឹង​បន្ត​ ដាក់​ញត្តិ ​នៅ​ស្ថានទូត​ សហរដ្ឋ អាមេរិក, សហគមន៍ ​អឺរ៉ុប, និង​រដ្ឋសភា។

ថ្លែង​ក្រោយ ​រំសាយ​ក្បួន​ នៅ​មុខ ​វិមាន ​រដ្ឋសភា កាល​ពី​ព្រឹក​ ថ្ងៃ ​ទី​១២ ខែ​តុលា, លោក ប៉ាវ ស៊ីណា ប្រធាន​ សម្ព័ន្ធ​សហជីព​ ចលនា​ កម្មករ ក្នុង​ចំណោម ​មេដឹកនាំ ​សហជីព ៥​ផ្សេង​ទៀត និយាយ​ ថា, បើ ​ទោះ​ជា ​ការ​ចរចា​ នៅ​រដ្ឋសភា ​ព្រឹក​ថ្ងៃ​ច័ន្ទ លទ្ធផល​ យ៉ាង​ណា​នោះ ក៏​ការ​ សម្រេច​ចិត្ត ​របស់​ សមាជិក​ សភា​ ទាំង​ពីរ​ គណបក្ស​ នយោបាយ ​ធ្វើ​ឡើង ​នៅ​ពេល​នេះ ហាក់​ជា​ការ​ឆ្លើយ​តប ​មួយ​ជំហាន​ដែរ សម្រាប់​ ការ​ទាមទារ ​របស់ ​កម្មករ។

ការ​ប្រកាស​ ជំហរ ​របស់​ សមាជិក​ សភា​ ទាំង​ពីរ​ គណបក្ស​ នយោបាយ​ នៅ​ចំពោះ​មុខ​ កម្មករ ​រាប់​រយ​នាក់​ ថា នឹង​ដោះស្រាយ​ ក្នុង​រឿង ​ប្រាក់​ឈ្នួល​ សមរម្យ​នេះ ធ្វើ​ឡើង​ បន្ទាប់​ ពី​ការ​ទាមទារ​ តវ៉ា​ ក្នុង​ទ្រង់ទ្រាយ​ ធំ និង​បង្ខំ​ចិត្ត​ ហែ​ក្បួន​ ប្រឆាំង​បម្រាម ​របស់​ អាជ្ញាធរ​ ថែម​ទៀត។

លោក អេង ឆៃអ៊ាង ប្រធាន​ គណៈកម្មការ​ សិទ្ធិមនុស្ស​ ទទួល​ពាក្យ​បណ្ដឹង, អង្កេត, និង​ទំនាក់ទំនង ​រដ្ឋ​សភា-ព្រឹទ្ធ​សភា អះអាង​ថា, ចាប់​ពី​ពេល​នេះ​ ឈប់​និយាយ​ ពី​បក្ស​នយោបាយ, ប៉ុន្តែ ​ត្រូវ​ និយាយ ​ពី​ការ​ដោះស្រាយ​ នៅ​ចំពោះ​មុខ​វិញ។

លោក​ ថ្លែង​បន្ត​ ថា, នៅ​ព្រឹក​ថ្ងៃ​ច័ន្ទ មេដឹកនាំ​សហជីព​ទាំង​៦ នឹង​ត្រូវ​ អនុញ្ញាត ​ឲ្យ​ជួប ​ពិគ្រោះ​យោបល់​ នៅ​វិមាន ​រដ្ឋ​សភា​ ដើម្បី​ រក​ច្រក​ចេញ។

ដោយ​ឡែក​ អនុ​ប្រធាន ​គណៈកម្មការ​ ទី​១០ និង​ជា​សមាជិក ​សភា​ មក​ពី​គណបក្ស​ ប្រជាជន​កម្ពុជា លោក សិទ្ធ ប៊ុនហុក ឲ្យ​ដឹង​ ថា, សមាជិក​សភា​ ទាំង​ពីរ ​គណបក្ស​ នយោបាយ នឹង​រួម​គ្នា​ ដោះស្រាយ​ជាតិ ជាពិសេស​ បញ្ហា ​របស់ ​ប្រជាពលរដ្ឋ, គឺ​ ជា​បន្ទុក​ របស់ ​អ្នក​តំណាងរាស្ត្រ​ដែរ។

វិទ្យុ​ អាស៊ី សេរី ពុំ​អាច​ ស្នើ​សុំ​ ការ​បំភ្លឺ​ ពី​ក្រសួង​ ការងារ​ ដើម្បី​ ឆ្លើយតប​ បាន​ទេ នៅ​ថ្ងៃ ​ទី​១២ ខែ​តុលា។  ប៉ុន្តែ​ សព្វថ្ងៃ​ កម្មករ​ បាន​ទទួល ​ប្រាក់​ខែ​គោល ១១០​ដុល្លារ ​ក្នុង​មួយ​ខែ។

សហជីព ​ទាំង​៦ ដែល​រៀបចំ​ សម្របសម្រួល ​ការ​ជួបជុំ​ តវ៉ា ​របស់​ កម្មករ​នោះ, រួម​មាន៖ សម្ព័ន្ធ​ សហជីព​ ចលនា​ កម្មករ​ របស់​លោក ប៉ាវ ស៊ីណា, សហព័ន្ធ​ សហជីព​ ជាតិ ​នៃ​ឧស្សាហកម្ម​ វាយនភណ្ឌ​ កាត់ដេរ​ កម្ពុជា របស់ ​លោកស្រី កេន ឆេងឡាង, សហព័ន្ធ​ សហជីព​ មិត្តភាព​កម្មករ ​របស់​លោក សៀង សម្បត្តិ, សម្ព័ន្ធ​សហជីព​ជាតិ លោក ហ្វា សាលី, សហព័ន្ធ​ សហជីព​ ដើម្បី​ កម្មករ លោក ពុធ សុវណ្ណ, និង​សហព័ន្ធ​ សហជីព​ យុវជន​ ឯករាជ្យ ​របស់​លោក លីវ ថារីន។  ពុំ​មាន​ ការ​បង្ក្រាប​ ពី​សមត្ថកិច្ច ​របស់​ រដ្ឋាភិបាល​ទេ​ នៅ​ក្នុង​ការ​តវ៉ា​ នៅ​ថ្ងៃ​ ១២ តុលា នេះ។  ចំណែក​សហជីព​ ស៊ីខាវឌូ (C-CCAWDU) របស់​លោក អាត់ ធន់ វិញ, ពុំ​ឃើញ​មាន ​ចូល​រួម​ឡើយ។  លោក ប៉ាវ ស៊ីណា និយាយ​ថា, ការ​អវត្តមាន ​សហជីព​ របស់​លោក អាត់ ធន់ នេះ ពុំ​មែន​បង្ហាញ ថា, ជា​សញ្ញា ​នៃ​ការ​បែក​បាក់​ទេ, ប៉ុន្តែ​ ជា​កំហុស​ របៀបវារៈ​ នៃ​ការ​រៀបចំ​ ប៉ុណ្ណោះ៕



No comments:

Post a Comment