Paris Peace Accords 23 Oct. 1991

Thursday, October 2, 2014

សភា ​ធ្វើ​វិសោធនកម្ម ​ដាក់​គ.ជ.ប. ​ជា​ស្ថាប័ន​ ធម្មនុញ្ញ | Parliament amended Constitution by inserting NEC into it

សភា ​ធ្វើ​វិសោធនកម្ម ​ដាក់​គ.ជ.ប. ​ជា​ស្ថាប័ន​ ធម្មនុញ្ញ

លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន និង​លោក សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ពិភាក្សា​គ្នា​នៅ​មន្ទីរ​រដ្ឋសភា​ជាតិ​នៅ​រាជធានី​ភ្នំពេញ​កាល​ពី​ថ្ងៃ​ទី​២៨ ខែ​កក្កដា ឆ្នាំ​២០១៤។ កាល​ពី​ថ្ងៃ​ច័ន្ទ រដ្ឋសភា​កម្ពុជា​បាន​គាំទ្រ​បេក្ខភាព​តំណាងរាស្ត្រ​របស់​លោក​សម រង្ស៊ី ដែល​ជា​ផ្នែក​មួយ​នៃ​កិច្ចព្រមព្រៀង​ជាមួយ​លោក ហ៊ុន សែន ដែល​ជា​គូ​បដិបក្ខ​ខាង​នយោបាយ​របស់​លោក ដើម្បី​បញ្ចប់​​វិបត្តិ​នយោបាយ​រយៈ​ពេល​មួយ​របស់​កម្ពុជា។
លោក ​នាយករដ្ឋមន្ត្រី ហ៊ុន សែន និង​លោក សម រង្ស៊ី ប្រធាន ​គណបក្ស​ សង្គ្រោះ​ជាតិ ពិភាក្សា​គ្នា ​នៅ​មន្ទីរ ​រដ្ឋសភា​ជាតិ ​នៅ​រាជធានី ​ភ្នំពេញ​ កាល​ពី​ថ្ងៃ​ ទី​២៨ ខែ​កក្កដា ឆ្នាំ​២០១៤។  កាល​ពី​ថ្ងៃ​ច័ន្ទ, រដ្ឋសភា​ កម្ពុជា​ បាន​គាំទ្រ ​បេក្ខភាព ​តំណាងរាស្ត្រ ​របស់​លោក​ សម រង្ស៊ី ដែល​ជា​ផ្នែក​មួយ​ នៃ​កិច្ចព្រមព្រៀង​ ជាមួយ​លោក ហ៊ុន សែន ដែល​ជា​គូ​ បដិបក្ខ​ ខាង​នយោបាយ របស់​លោក ដើម្បី ​បញ្ចប់​​វិបត្តិ​ នយោបាយ ​រយៈ​ពេល​មួយ ​របស់​កម្ពុជា។

សមាជិក ​រដ្ឋសភា ​ចំនួន​ ១២០រូប មក​ពី​គណបក្ស​ សង្គ្រោះ​ជាតិ​ និង​គណបក្ស​ ប្រជាជន​កម្ពុជា ​ដែល​មាន ​វត្តមាន ​ក្នុង​សម័យ​ប្រជុំ ​រដ្ឋសភា​ នីតិកាល ​ទី​៣​ នៅ​ថ្ងៃ​ពុធនេះ ​បាន​បោះ​ឆ្នោត​ ជា​ឯកច្ឆ័ន្ទ​ ដោយ​មិន​មាន​ ការ​ពិភាក្សា ​អ្វី​ទាំង​អស់​ ផ្តល់​ការគាំទ្រ ​ការ​ដាក់​បញ្ចូល​ ស្ថាន​ប័ន ​គណៈ​កម្មាធិការ​ ជាតិ ​រៀបចំ​ ការ​បោះ​ឆ្នោត​ ទៅ​ក្នុង​ រដ្ឋធម្មនុញ្ញ។​

លោក​ ហេង សំរិន ​ប្រធាន ​រដ្ឋសភា​ និយាយ​ ថា៖​ «អញ្ចឹង ​សូម ​ អង្គ​សភា ​អនុម័ត ​លើ​សេច​ក្តី​ ស្នើ​ច្បាប់ ​ទាំង​មូល។​»

លេខាធិការ​ នៃ​អង្គ​ប្រជុំ​ ម្នាក់​ បាន​ឡើង​ប្រកាស​ នា​ពេល ​ក្រោយ​មក ​ថា៖ «ខ្ញុំ​ បាទ​ សូម​ គោរព​ រាយការណ៍ ជូន​សម្តេច​ ប្រធាន​ រដ្ឋសភា​ សំឡេង​គាំទ្រ​ លើ​សេចក្តី​ ស្នើ​ច្បាប់ ​ទាំង​មូល​ មាន​ចំនួន​ ១២០​សំឡេង​, បាទ, សូម ​អរគុណ។​»

ការ​សម្រេច ​បោះ​ឆ្នោត ដោយ​ឯកច្ឆន្ទ​ ដើម្បី ​ដាក់​បញ្ចូល ​ស្ថាប័ន​ គណៈកម្មាធិការ​ ជាតិ ​រៀប​ចំ ការ​បោះ​ឆ្នោត ​ទៅ​ក្នុង​ច្បាប់​ រដ្ឋធម្មនុញ្ញ​ នេះ បាន​កើត ​មាន​ឡើង ​នៅ​ក្នុង​ ក្រប​ខណ្ឌ​ កិច្ច​ព្រម​ព្រៀង​ រវាង ​គណបក្ស ​គូ​ជម្លោះ​ ទាំង​ពីរ​ កាល​ពី​ថ្ងៃ ទី​២២ ​ខែ​កក្កដា។​


នៅ​ក្នុង ​សេចក្តី​ ស្នើ​ច្បាប់ ​ធម្មនុញ្ញ​ ស្តីពី ​វិសោធនកម្ម​ មាត្រា​៧៦​ និង​មាត្រា​ ទាំង​ឡាយ​ ពី​ជំពូក​ ទី​១៥​ថ្មី ដល់​ជំពូក ​ទី​១៦​ថ្មី ​នៃ​រដ្ឋធម្មនុញ្ញ​ ព្រះ​រាជាណា​ចក្រ​ កម្ពុជា​ បាន​ចែង​ ថា៖ «គណៈកម្មាធិការ​ ជាតិ ​រៀប​ចំ ការ​បោះ​ឆ្នោត ​ត្រូវ ​អនុវត្ត​ សមត្ថកិច្ច​ របស់​ខ្លួន​ ដោយ​ឯក​រាជ្យ និងអព្យាក្រិត ​ដើម្បី​ ធានា​ ឱ្យ​ការ​បោះ​ឆ្នោត​ ប្រព្រឹត្ត​ទៅ​ ដោយ​សេរី, ​ត្រឹម​ត្រូវ​, និង​យុត្តិធម៌,​ ស្រប​តាម ​គោល​ការណ៍ ​នៃ​លទ្ធិ​ប្រជាធិបតេយ្យ, ​សេរី​, និង​ពហុបក្ស។​»

សមាជិក​ គណៈកម្មាធិការ​ ជាតិ ​រៀប​ចំ ការ​បោះ​ឆ្នោត ​មិន​អាច​ធ្វើ​ ជាសមាជិក​ គណបក្ស​ នយោបាយ ​ឬ​ធ្វើ​ ជា​មេដឹក​នាំ​ នៃ​អង្គការ​ មិន​មែន​ រដ្ឋាភិបាល,​ សមាគម,​ សហជីព,​ ឬក្រុម​ហ៊ុន​ ពាណិជ្ជកម្ម​ ណាមួយ​ បាន​ឡើយ។​   គណៈកម្មាធិការ​ ជាតិ​ រៀប​ចំ ការ​បោះ​ឆ្នោត​ មាន​ថវិកា​ ស្វយ័ត​ សម្រាប់ ​ដំណើរ​ការ, ហើយ​ សមាសភាព​ គ.ជ.ប.​ មាន​៩​រូប​ និង​មាន​អណត្តិ​ ៥​ឆ្នាំ។​

លោក​ សម រង្ស៊ី​ ប្រធាន​ គណបក្ស​ សង្គ្រោះ​ជាតិ មាន​ប្រសាសន៍​ ប្រាប់​ក្រុម ​អ្នក​កាសែត​ បន្ទាប់ ​ពី​កិច្ច​បញ្ចប់​ កិច្ច​ប្រជុំ ​នៅរដ្ឋសភា​ ថា​, លទ្ធផល​ ការ​បោះ​ឆ្នោត​ ថ្ងៃនេះ​ គឺ​ ឆ្ពោះ​ទៅ​ ការ​រៀប​ចំ​ គ.ជ.ប.​ ថ្មី ​ដែល​នឹង​ធានា ប្រជាធិបតេយ្យ,​ សេរី, ​យុត្តិធម៌​, សុក្រិត​ នៃ​ការ​បោះ​ឆ្នោត ​លើក​ក្រោយ។​

លោក​ សម រង្ស៊ី​ រំពឹង​ ថា​, ស្ថាប័ន ​គ.ជ.ប. ​ថ្មី​នេះ​ ប្រាកដ​ ជា​ឯក​រាជ្យ​, ក៏​ប៉ុន្តែ​ យើង ​ត្រូវ​ការ ​ជំហាន ​ក្រោយ​ៗ ទៀត។​

លោក ​និយាយ​ ថា៖ ​«អាស្រ័យ ​លើ​ច្បាប់​ បោះ​ឆ្នោត​ ដែល​នឹង​ធ្វើ​ក្រោយ​ បន្ទាប់ ​ពី​ច្បាប់ ​រដ្ឋធម្មនុញ្ញ, យើង ​បាន​ធ្វើ ​វិសោធន​កម្ម​ ហើយ។ ​ ជំហាន​ទី​២​ គឺ​ យើង ​នឹង​ធ្វើ​ច្បាប់​ និង​រៀប​ចំ ច្បាប់​បោះ​ឆ្នោត​ ស្តី​ពី ការ​រៀប​ចំ ​និង​ការ ​ប្រព្រឹត្តិ​ទៅ ​នៃ​ គ.ជ.ប.,​ ហើយ ​នឹង​មាន ​ច្បាប់​បោះ​ឆ្នោត ​មួយ​ផ្នែក​ទៀត ​ទាក់​ទង ​នឹង​នីតិ​វិធី​ ចុះ​ឈ្មោះ,​ បញ្ជី​, អ្វីៗ​ហ្នឹង​ យើង ​នឹង​ធ្វើ​ ជាបន្ត​បន្ទាប់។​»

លោក​ ឈាង វ៉ុន ​អ្នក​តំណាង​រាស្ត្រ​ ខាង​គណបក្ស​ ប្រជាជន​កម្ពុជា​ មាន​ប្រសាសន៍ ​ថា, ​ការ​បោះ​ឆ្នោត ​នៅ​ថ្ងៃ​នេះ​ គឺ​ អនុវត្ត​តាម ​ស្មារតី​ នៃ​កិច្ច​ព្រម​ព្រៀង​ រវាង​ គណបក្ស ​ទាំង​ពីរ​ កាល​ពី​ថ្ងៃ​ ទី​២២ ​ខែកក្កដា។  លោក​ មាន​ប្រសាសន៍​ ថា, ​គណបក្ស​ ទាំង​ពីរ​ ជាតំណាង ​របស់ ​ប្រជាពលរដ្ឋ​ ត្រូវ​ ខិត​ខំ ធ្វើ​ការ ​ដើម្បី​ បំពេញ​ចិត្ត​ ប្រជាពលរដ្ឋ​ ដើម្បី​ ឱ្យ​មាន​ សន្តិភាព ​និង​សណ្តាប់​ធ្នាប់ សង្គម​ និង​ធានា ​រាល់​ការ ​បោះ​ឆ្នោត លើក​ក្រោយ, កុំ​ឱ្យ​មាន​ ការ​ចោទ​ប្រកាន់​គ្នា ​ទៅ​វិញ​ទៅ​មក។​

លោក ​និយាយ​ ថា៖ «វប្បធម៌​ ថ្មី ​នៅ​ក្នុង ​រដ្ឋសភា​ មិនមែន ​តែ​ នៅ​ក្នុង​ រដ្ឋសភា​ទេ, ​គឺ នៅ​ក្នុង​ឆាក​ នយោបាយ ​កម្ពុជា,​ ក្នុង​អណត្តិ​ សភា ទី​៥​នេះ។​  វប្បធម៌ ​ថ្មី​ហ្នឹង​ គឺ ​ថ្នាក់​ដឹក​នាំ​ គណបក្ស​ហ្នឹង ​បើ​ មាន ​ត្រូវ​ ចេះ​ប្តូរ ​យោបល់​គ្នា​ ទៅ​វិញ​ទៅ​មក។​»

លោក​ គុល បញ្ញា ​នាយក​ប្រតិបត្តិ​ គណៈកម្មាធិការ ដើម្បី​ ការ​បោះ​ឆ្នោត​ ដោយ​សេរី ​និងយុត្តិធម៌​ នៅ​កម្ពុជា (​ហៅ​កាត់​ ថា ខុមហ្វ្រែល) ​មាន​ប្រសាសន៍​ ថា, ​នៅ​មាន​ ដំណើរ​ការ ​វែង​ឆ្ងាយ​ តទៅ​ទៀត​ ដើម្បី​ ឱ្យ​ស្ថាប័ន​ ការ​បោះ​ឆ្នោត ​មួយ​ មាន​ឯករាជ្យភាព​ ពិត​ប្រាកដ។​

លោក​ និយាយ ​ថា៖​ «ខ្ញុំ​ គិត​ថា​, នេះ​ ជា​ការ​ចាប់​ផ្តើម​ទេ​ នៃ​កំណែ​ទម្រង់​ ការ​បោះ​ឆ្នោត​ វា​ អត់​ទាន់ ​រឿង​ទៅ​ធានា ​ឱ្យ​ការ​បោះ​ឆ្នោត​ មួយ ​ដោយ​សេរី​ និង​យុត្តិធម៌ ​បាន ​នៅ​ឡើយ​ទេ, ​ពី​ព្រោះ ​វា​ នៅ​រឿង​អនុវត្តន៍​ ជាក់​ស្តែង; វា នៅ​មើល​ច្បាប់ ​គ.ជ.ប. ​ហ្នឹង, ​ធ្វើ​យ៉ាង​ម៉េចហើយ, ច្បាប់​បោះ​ឆ្នោត​ហ្នឹង ​យ៉ាង​ម៉េច​ហើយ ​ពេល​អនុវត្ត​ ជាក់​ស្តែង​ហ្នឹង;​ អនុវត្ត​ របៀប​ម៉េច?​   ហើយ​ ធ្វើ​បទ​បញ្ជា​ ផ្ទៃ​ក្នុង ​របស់ ​គ.ជ.ប. ​ធ្វើ​យ៉ាង​ម៉េច?​  នៅ​រឿង​ វែង​ឆ្ងាយ​។  នេះ​ គ្រាន់​តែ​ ជារឿង​មួយ​ នៃ​ការ​ចាប់​ផ្តើម ​នៃ​កំណែទម្រង់ ​ការ​បោះ​ឆ្នោត​ ទេ។​»

ស្ថាប័ន គ.ជ.ប. ​កន្លង​មក ​រង​ការ ​ចោទ​ប្រកាន់​ ពី​គណបក្ស​ ប្រឆាំង ​និង​អង្គការ​ សង្គម​ស៊ីវិល​ ថា​, មិន​ឯក​រាជ្យ​ និង​ស្ថិត​ក្រោម​ ឥទ្ធិពល​ គណបក្ស​ គ្រប់​គ្រង​អំណាច៕​



No comments:

Post a Comment