រដ្ឋសភា នឹងកោះហៅ រដ្ឋមន្ត្រី ក្រសួង ធម្មការ ឆ្លើយបំភ្លឺ រឿងអាគារ ពុទ្ធសាសន បណ្ឌិត្យ
RFA / វិទ្យុ អាស៊ី សេរី | ៣ តុលា ២០១៤
បណ្ដាញ ព្រះសង្ឃ ឯករាជ្យ ដើម្បី យុត្តិធម៌សង្គម
និងប្រជាពលរដ្ឋ ប្រមាណ ៣០០នាក់ នាំគ្នាតវ៉ា នៅមុខ រដ្ឋសភា
ដើម្បី បញ្ឈប់ ការផ្លាស់ប្ដូរ អាគារ វិទ្យាស្ថាន ពុទ្ធសាសន បណ្ឌិត្យ
នៅព្រឹកថ្ងៃ ទី៣ តុលា ២០១៤។ RFA/Rann Samnang
ប្រធាន គណៈកម្មការអប់រំ យុវជន និងកីឡា ធម្មការ សាសនា, វប្បធម៌, និងទេសចរណ៍ នៃរដ្ឋសភា លោក យ៉ែម បុញ្ញឫទ្ធិ នឹងកោះហៅ រដ្ឋមន្ត្រី ក្រសួង ធម្មការ លោក មិន ឃិន មកឆ្លើយបំភ្លឺ ពីផលប៉ះពាល់ អាគារ ពុទ្ធសាសន បណ្ឌិត្យ នៅរសៀលថ្ងៃ ទី៩ ខែ តុលា ខាងមុខ។
ការកោះហៅ រដ្ឋមន្ត្រី រូបនេះ បន្ទាប់ ពីបណ្ដាញ ព្រះសង្ឃ ឯករាជ្យ ដើម្បី យុត្តិធម៌សង្គម និងប្រជាពលរដ្ឋ ប្រមាណ ៣០០នាក់ នាំគ្នាតវ៉ា នៅមុខអាគារ វិទ្យាស្ថាន ពុទ្ធសាសន បណ្ឌិត្យ នៅព្រឹកថ្ងៃ ទី៣ តុលានេះ ដើម្បី ស្នើដល់ព្រះមហាក្សត្រ និងរដ្ឋសភា ឲ្យរក្សាទុក អាគារ ពុទ្ធសាសន បណ្ឌិត្យ ជាកន្លែង រក្សាទុក ឯកសារ, ការរៀនសូត្រ របស់ ព្រះសង្ឃ និងសាធារណៈ ជូនទូទៅ។
បណ្ដាញ ព្រះសង្ឃ ឯករាជ្យ
ដើម្បី យុត្តិធម៌សង្គម រៀបចំក្បួន ដើម្បី នាំគ្នាតវ៉ា នៅមុខ រដ្ឋសភា
ដើម្បី បញ្ឈប់ការ ផ្លាស់ប្ដូរ អាគារ វិទ្យាស្ថាន ពុទ្ធសាសន បណ្ឌិត្យ
នៅព្រឹកថ្ងៃ ទី៣ តុលា ២០១៤។ RFA/Rann Samnang
ក្រុមអ្នកតវ៉ា លើកឡើង ថា, ទីតាំងនេះ ជាស្នាព្រះហស្ត របស់ អតីត ព្រះមហាក្សត្រ និងព្រះសង្ឃ ដែលខិតខំ ថែរក្សា កេរដំណែល វប្បធម៌ អក្សរសាស្ត្រជាតិ ដើម្បី ជានិមិត្តរូប របស់ អ្នកសិក្សា ជំនាន់ក្រោយ។
No comments:
Post a Comment