Paris Peace Accords 23 Oct. 1991

Wednesday, October 29, 2014

Sam Rainsy: My father Sam Sary as a Buddhist monk in 1957 | រូប លោកឪពុកខ្ញុំ, សម សារី, ថតនៅឆ្នាំ ១៩៥៧

Photo: ២៨ តុលា ២០១៤ - ទំព័រ ជីវប្រវត្តិ / 28 October 2014 – My father Sam Sary as a Buddhist monk in 1957.
 
រូបលោកឪពុកខ្ញុំនេះ ថតនៅឆ្នាំ ១៩៥៧។ ឪពុកខ្ញុំឈ្មោះ សម សារី កើតនៅឆ្នាំ ១៩១៧។ លោកបានរៀនបញ្ចប់ មធ្យមសិក្សានៅវិទ្យាល័យបារាំង Chasseloup-Laubat នៅទីក្រុង ព្រៃនគរ (កម្ពុជាក្រោម) និង ឧត្តមសិក្សា នៅសាកលវិទ្យាល័យ ទីក្រុងប៉ារីស ប្រទេសបារំាង ហើយបានធ្វើជា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ  រដ្ឋមន្ត្រី  ក្រសួងអប់រំ និងក្រសួងមួយចំនួនទៀត។ ក្នុងរូបថតនេះ លោកឪពុកខ្ញុំ កំពុងសាងភ្នួស នៅវត្តបទុមវតី រាជធានីភ្នំពេញ ក្នុងឱកាស បុណ្យពាក់កណ្តាលសាសនា ពុទ្ធសករាជ ឆ្នាំ ២៥០០។  អ្នកដែលដាក់បាតប្រគេនលោក គឺសម្តេច ប៉ែន នុត ជានាយករដ្ឋមន្ត្រី នៃ ព្រះរាជាណាចក្រកម្ពុជា ក្នុងសម័យសង្គមរាស្រ្តនិយម ដែលមាន សម្តេចព្រះនរោត្តមសីហនុ ជានាយករដ្ឋមន្ត្រី   (មុនឆ្នាំ ១៩៥៥) និង ជាព្រះប្រមុខរដ្ឋ (ពីឆ្នាំ ១៩៥៥ ដល់ឆ្នាំ ១៩៧០)។

២៨ តុលា ២០១៤ - ទំព័រ ជីវប្រវត្តិ / 28 October 2014 – My father Sam Sary as a Buddhist monk in 1957.

រូប លោកឪពុកខ្ញុំ នេះ ថតនៅឆ្នាំ ១៩៥៧។  ឪពុកខ្ញុំ ឈ្មោះ សម សារី កើតនៅឆ្នាំ ១៩១៧។  លោក បានរៀនបញ្ចប់ មធ្យមសិក្សា នៅវិទ្យាល័យ បារាំង Chasseloup-Laubat នៅទីក្រុង ព្រៃ នគរ (កម្ពុជា ក្រោម) និងឧត្តមសិក្សា នៅសាកលវិទ្យាល័យ ទីក្រុង ប៉ារីស ប្រទេស បារំាង, ហើយ បានធ្វើ ជាឧបនាយក រដ្ឋមន្ត្រី, រដ្ឋមន្ត្រី ក្រសួង សេដ្ឋកិច្ច និងហិរញ្ញវត្ថុ, រដ្ឋមន្ត្រី ក្រសួង អប់រំ និងក្រសួង មួយចំនួនទៀត។  ក្នុងរូបថតនេះ លោកឪពុកខ្ញុំ កំពុងសាងភ្នួស នៅវត្ត បទុមវតី រាជធានីភ្នំពេញ ក្នុងឱកាស បុណ្យ ពាក់កណ្តាល សាសនា ពុទ្ធសករាជ ឆ្នាំ២៥០០។  អ្នក ដែលដាក់បាត ប្រគេនលោក គឺ សម្តេច ប៉ែន នុត ជានាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រ កម្ពុជា ក្នុងសម័យ សង្គម រាស្រ្តនិយម ដែលមាន សម្តេចព្រះ នរោត្តម សីហនុ ជានាយក រដ្ឋមន្ត្រី (មុនឆ្នាំ ១៩៥៥) និងជាព្រះប្រមុខរដ្ឋ (ពីឆ្នាំ ១៩៥៥ ដល់ឆ្នាំ ១៩៧០)។

សម រង្ស៊ី / Sam Rainsy
www.facebook.com/rainsy.sam

No comments:

Post a Comment