សៀវភៅ «ប្រទេស កម្ពុជា របស់ ហ៊ុន សែន» ដោយ Sebastian Strangio
VOA / វីអូអេ |១១ តុលា ២០១៤
លោក
Sebastian Strangio ជាអ្នក រាយការណ៍ ព័ត៌មាន ឯករាជ្យ
និងជាអតីត អ្នករាយការណ៍ និងកែសម្រួល ឲ្យកាសែត ជាភាសាអង់គ្លេស ឈ្មោះ
The Phnom Penh Post, ហើយ លោក
បានបោះពុម្ព សៀវភៅ មួយក្បាល ជាភាសាអង់គ្លេស ដែលមាន ចំណងជើង ថា
«ប្រទេសកម្ពុជា របស់ ហ៊ុន សែន»។
វ៉ាស៊ីនតោន— កំណត់និពន្ធ៖
ថ្មីៗនេះ លោក Sebastian Strangio អ្នករាយការណ៍ ព័ត៌មាន ឯករាជ្យ
និងជាអតីត អ្នករាយការណ៍ និងកែសម្រួល ឲ្យកាសែត ជាភាសាអង់គ្លេស ឈ្មោះ
The Phnom Penh Post
បានបោះពុម្ព សៀវភៅ មួយក្បាល ជាភាសាអង់គ្លេស ដែលមាន ចំណងជើង ថា
«ប្រទេសកម្ពុជារបស់ហ៊ុន សែន»។ សៀវភៅនេះ
ឆ្លុះបញ្ចាំង ពីសង្គមទំនើប របស់ កម្ពុជា នាពេល បច្ចុប្បន្ននេះ
ក្រោយសង្គ្រាម ស៊ីវិល ជាច្រើន ទសវត្សរ៍។ នៅក្នុង សៀវភៅនេះ លោក Sebastian
Strangio
បានលើកឡើង អំពី ទិដ្ឋភាព ជាច្រើន របស់ សង្គមកម្ពុជា, ក្នុងនោះ រួមមាន៖
កេរ្តិ៍តំណែល នៃរបប ខ្មែរក្រហម,
តួនាទី បរាជ័យ របស់ អាជ្ញាធរ អន្តរកាល របស់ អង្គការ សហប្រជាជាតិ ប្រចាំ នៅកម្ពុជា (ហៅកាត់ ថា UNTAC),
របប គ្រប់គ្រង អំណាច ផ្តាច់ការ បែបថ្មី របស់ រដ្ឋាភិបាល កម្ពុជា
បច្ចុប្បន្ន,
និងការអភិវឌ្ឍ ផ្នែកសេដ្ឋកិច្ច ថ្មីៗនេះ របស់ ប្រទេសកម្ពុជា,
គម្លាតប្រាក់ចំណូល, អំពើ ពុករលួយ, ជំនួយអន្តរជាតិ,
និងបញ្ហា សិទ្ធិមនុស្ស។ ក្រោយពីបាន ចំណាយពេល ជិត៧ឆ្នាំ បំពេញការងារ
និងសរសេរ អត្ថបទ អំពី ប្រទេសកម្ពុជា, លោក Sebastian Strangio
សម្រេចចិត្ត សរសេរសៀវភៅ អំពី ប្រទេសកម្ពុជា
ជាប្រទេស ដែលកំពុង តែ ជួបប្រទះ ការផ្លាស់ប្តូរ នយោបាយ ដែលមិនធ្លាប់មាន ពីមុនមក និងជាប្រទេស ដែលកំពុង តែ មានសក្តានុពល ផ្នែកសេដ្ឋកិច្ច។
លោក បានរាយការណ៍ អំពី ព្រឹត្តិការណ៍ ផ្សេងៗ ជុំវិញ តំបន់ អាស៊ីអាគ្នេយ៍
និងតំបន់ អាស៊ី-ប៉ាស៊ីហ្វិក។
របាយការណ៍ របស់លោក ត្រូវ បានផ្សព្វផ្សាយ ដោយក្រុម បោះពុម្ព ផ្សព្វផ្សាយ
ចំនួន ២០ ជុំវិញពិភពលោក។ សៀវភៅ ដែលមាន ចំនួន ៣៤៤ ទំព័រនេះ
គ្រោង នឹងចេញផ្សាយ ជាផ្លូវការ នៅថ្ងៃ ទី៣១ ខែតុលា ឆ្នាំ២០១៤នេះ
ក្រោមការ បោះពុម្ពផ្សាយ របស់ សាកលវិទ្យាល័យ Yale
និងក្រុមហ៊ុន សៀវភៅ ឈ្មោះ Silkworm Books របស់ ប្រទេស ថៃ។
សំណួរ៖ តើ លោក អាចបកស្រាយ ថា, តើ ហេតុអ្វី បានជាលោក សរសេរ សៀវភៅនេះ?
ចម្លើយ៖ អ្វី ដែលខ្ញុំ បានកត់សម្គាល់ នៅពេល ដែលខ្ញុំ បានមកដល់ ប្រទេសកម្ពុជា ដំបូង នៅឆ្នាំ២០០៨ គឺ ថា, វា នៅមាន ចន្លោះប្រហោង។ មានសៀវភៅ ជាច្រើន បានសរសេរ អំពី អំឡុងពេល របប ខ្មែរក្រហម និងអំឡុង និងចុង ទសវត្ស៩០។ គ្មាន សៀវភៅ ណាមួយ ដែលវិភាគ លើរបប គ្រប់គ្រង របស់ នាយករដ្ឋមន្ត្រី ហ៊ុន សែន ក្នុងអំឡុង ប៉ុន្មាន ទសវត្ស នេះឡើយ។ ហើយ ម្យ៉ាងវិញទៀត, មានព័ត៌មាន ជាច្រើន ដែលសារព័ត៌មាន បានផ្តល់ របាយការណ៍ របស់ អ្នកជំនាញ ជាច្រើន, ហើយ អង្គការ ក្រៅរដ្ឋាភិបាល និងសង្គមស៊ីវិល ក៏បាន បង្កើតឯកសារ ជាច្រើន អំពី ប្រទេសកម្ពុជា សព្វថ្ងៃនេះដែរ។ ប៉ុន្តែ វា មិនទាន់មាន ឯកសារ ឬសៀវភៅ ណាមួយ ដែលរួមបញ្ចូល ព័ត៌មាន សំខាន់ ទាំងអស់នេះ ទៅជាអត្ថបទ ស៊ីសង្វាក់មួយ ដែលសិក្សា ទាំងការផ្លាស់ប្តូរ ស្ថានភាព ក្នុងស្រុក និងបរិបទ អន្តរជាតិ របស់ កម្ពុជា នាពេលបច្ចុប្បន្ន នៅឡើយ។
សំណួរ៖ តើបញ្ហាអ្វីខ្លះដែលលោកបានយកមកពិភាក្សានៅក្នុងសៀវភៅនេះ?
ចម្លើយ៖ សៀវភៅរបស់ខ្ញុំផ្តល់ជាការវិភាគប្រវត្តិសាស្ត្របែបនយោបាយរបស់ ប្រទេសកម្ពុជា ចាប់តាំងពីការដួលរលំនៃរបបខ្មែរក្រហមកាលពីឆ្នាំ១៩៧៩។ ពាក់កណ្តាលនៃសៀវភៅនេះគឺនិយាយអំពីបញ្ហាខាងលើនេះ។ ហើយពាក់កណ្តាលមួយទៀតនៃសៀវភៅនេះ គឺនិយាយអំពីវិស័យនីមួយៗនៃសង្គម និងនយោបាយនាពេលបច្ចុប្បន្ននេះ។ ដូច្នេះ ខ្ញុំសម្លឹងមើលបញ្ហាដីធ្លី បញ្ហាសង្គមស៊ីវិល បញ្ហាជំនួញ និងសេដ្ឋកិច្ច បញ្ហាជំនួយ និងការអភិវឌ្ឍ និងទំនាក់ទំនងអន្តរជាតិ។
សំណួរ៖ ប្រហែលដូចលោកបានពិភាក្សានៅក្នុងសៀវភៅរបស់លោក ប្រទេសកម្ពុជាកំពុងតែឆ្លងកាត់ការផ្លាស់ប្តូរវិស័យនយោបាយដែលមិន ធ្លាប់មានពីមុនមក ខណៈដែលគណបក្សប្រឆាំងស្ទើរតែទទួលបានជោគជ័យក្នុងសម័យបោះឆ្នោតកាលពី ខែកក្កដា ឆ្នាំ២០១៣ កន្លងទៅនេះ។ តាមទស្សនៈរបស់លោក តើលោកយល់យ៉ាងដូចមេ្តចដែរចំពោះការផ្លាស់ប្តូរនេះ?”
ចម្លើយ៖ ខ្ញុំយល់ថាការផ្លាស់ប្តូរខាងនយោបាយពេលថ្មីៗនេះគឺបណ្តាលមកពីការ ផ្លាស់ប្តូរដ៏ស៊ីជម្រៅនៃប្រជាសាស្ត្រ និងសង្គម។ ប្រសិនបើយើងក្រឡេកមើលអ្នកបោះឆ្នោតកាលពី ឆ្នាំមុន យើងឃើញថា ១៥ភាគរយគឺជាអ្នកបោះឆ្នោតលើកដំបូង ហើយលើសពីនេះគឺក្រុមនេះមានអាយុចន្លោះពី១៥ឆ្នាំ ទៅ៣០ឆ្នាំ។ ដូច្នេះ ប្រទេសកម្ពុជាគឺពិតជាប្រទេសវ័យក្មេងយ៉ាងប្រាកដមែន ហើយនេះមានន័យថា ចាប់តាំងពីការគ្រប់គ្រងនយោបាយរបស់គណបក្សប្រជាជនកម្ពុជាត្រូវបាន កើតឡើងតាំងពីឆ្នាំ១៩៨៩មក និងជាពិសេសចាប់តាំងពីបេសកកម្មរបស់ UNTAC មក ការផ្លាស់ប្តូរនយោបាយនេះឆ្លុះបញ្ចាំងថាការគ្រប់គ្រងនយោបាយកំពុង តែចាប់ផ្តើមចុះខ្សោយ។ ចាប់តាំងពីឆ្នាំ១៩៧៩មក គណបក្សប្រជាជនកម្ពុជាបានពឹងផ្អែកយ៉ាងខ្លាំងមកលើការណ៍ដែលថា ខ្លួនបានជួយផ្តួលរលំរបបខែ្មរក្រហម ហើយសម្រាប់ប្រជាពលរដ្ឋកម្ពុជាវ័យក្មេងជាច្រើនដែលបានកើតក្នុង អំឡុងទសវត្ស៩០ ការណ៍នេះមិនបានជះឥទ្ធិពលមកលើពួកគេ ដូចឪពុកម្តាយ ឬជីដូនជីតារបស់គេឡើយ ដែលអ្នកទាំងអស់នេះធ្លាប់មានបទពិសោធន៍ព្រាត់ប្រាស់គ្នា ហើយដែលគណបក្សប្រជាជនកម្ពុជាអាចនឹងយកមកធ្វើនយោបាយ និងសង្កត់ធ្ងន់បាន។ ទិដ្ឋភាពមួយផ្សេងទៀតគឺ ខ្ញុំយល់ថា របបគ្រប់គ្រងរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីប៉ុន្មានទសវត្សកន្លងទៅនេះបានកែប្រែប្រទេសកម្ពុជាទាំងផ្នែក សង្គមកិច្ច និងទាំងផ្នែកសេដ្ឋកិច្ច។ បញ្ហាកាប់ព្រៃឈើខុសច្បាប់ ការរឹបអូសដីធ្លី និងគម្រោងអភិវឌ្ឍកសិកម្មទ្រង់ទ្រាយធំបានរំខានដល់សេដ្ឋកិច្ចនៅតាម តំបន់ជនបទ។ ប្រជាពលរដ្ឋកម្ពុជារាប់រយរាប់ពាន់នាក់បានធ្វើចំណាកស្រុកទៅរក ការងារធ្វើនៅក្រៅប្រទេស និងស្វះស្វែងរកឱកាសធ្វើជាជនអន្តោប្រវេសន៍ខុសស្របច្បាប់នៅប្រទេស ថៃ និងកំពុងតែភ័យខ្លាចជាបន្តទៀត។ ដូចដែលអ្នកបានដឹង បើទោះបីជាយើងបានឃើញទ្រព្យសម្បត្តិកំពុងតែសាយភាយនៅក្នុង ទីក្រុងភ្នំពេញ ហើយទីក្រុងភ្នំពេញក៏កំពុងតែផ្លាស់ប្តូរពីមួយថ្ងៃទៅមួយថ្ងៃ គម្លាតប្រាក់ចំណូលរវាងអ្នកមាននិងអ្នកក្រកាន់តែធំឡើង។ ដូច្នេះ បើទោះបីជាមានកំនើនសេដ្ឋកិច្ចក៏ដោយ ក៏សម្រាប់ប្រជាពលរដ្ឋកម្ពុជាជាច្រើននាក់ អនាគតរបស់គេគឺនៅស្រពិចស្រពិលនៅឡើយ។ ខ្ញុំយល់ថា បញ្ហាមួយទៀតដែលចាំបាច់យកមកពិភាក្សាគឺការវិឌ្ឍន៍នៃវិស័យទូរ គមនាគមន៍ និងការសាយភាយនៃប្រព័ន្ធអ៊ីនធឺណែត។ ប្រព័ន្ធអ៊ីនធឺណែតបានជំរុញឲ្យមានការប្រើប្រាស់ទូរស័ព្ទដៃហើយនេះ បានអនុញ្ញាតឲ្យមានជាការតតាំងនឹងការគ្រប់គ្រងរបស់រដ្ឋាភិបាល ទាក់ទងអំពីទស្សនៈនយោបាយ។ ហើយប្រជាពលរដ្ឋកំពុងតែចាប់ផ្តើមមើលឃើញពីករណីអំពើពុករលួយ និងភាពលំអៀងដែលជាផ្នែកនៃបញ្ហាសង្គមធំៗ ហើយខ្ញុំយល់ថាប្រជាពលរដ្ឋកំពុងតែផ្សារភ្ជាប់បញ្ហាទាំងអស់នេះ។
សំណួរ៖ ហើយអ្វីដែលខ្ញុំចង់ដឹងគឺថាតើលោកបានវិភាគអំពីភាពខ្លាំង និងខ្សោយរបស់គណបក្សប្រឆាំងដែរឬទេ?
ចម្លើយ៖ បាទ ខ្ញុំពិតជាបានពិភាក្សាអំពីភាពខ្លាំង និងខ្សោយរបស់គណបក្សប្រឆាំងដែរ។ ខ្ញុំយល់ថា គណបក្សប្រឆាំងមានភាពឈ្លាសវៃក្នុងការពន្យល់ពីខ្លឹមសារនៃការ បោះឆ្នាតដល់ក្រុមកម្មកររោងចក្រ និងប្រជាពលរដ្ឋកម្ពុជាចាស់ៗ ដូចជាការផ្តល់ជាប្រាក់បៀរវត្ស៍ខ្ពស់ និងប្រាក់សោធន។ ហើយគណបក្សប្រឆាំងបានដឹងថា ប្រជាពលរដ្ឋដែលជាកម្មកររោងចក្រនៅទីក្រុងភ្នំពេញ និងនៅតាមទីក្រុងធំៗតាមខេត្តនានា ជាពិសេសគឺក្រុមយុវជនជំនាន់ក្រោយមិនទទួលយកឥទ្ធិពល ឬការគ្រប់គ្រងរបស់មន្ត្រីនយោបាយគណបក្សប្រជាជនកម្ពុជា។ ដូច្នេះ ប្រជាពលរដ្ឋក្រុមនេះគឺពិតជាអ្នកស្តាប់ខាងនយោបាយដែលងាយនឹងទទួល យកមតិថ្មី ហើយខ្ញុំយល់ថា ប្រជាពលរដ្ឋក្រុមនេះគឺជាគោលដៅរបស់គណបក្សប្រឆាំង ដោយផ្តល់ជាការសន្យាការតម្លើងប្រាក់បៀរវត្ស៍។ ខ្ញុំគិតថា ចំណុចដែលគណបក្សប្រឆាំងមានភាពទន់ខ្សោយគឺការលាបពណ៌មកលើបញ្ហា ជនជាតិវៀតណាម។ ខ្ញុំយល់ថា ក្នុងអំឡុង និងក្រោយពេលបោះឆ្នោតសមាជិករបស់គណបក្សសង្គ្រោះជាតិបានធ្វើសេចក្តី ថ្លែងការក្នុងខ្លឹមសារប្រឆាំងនឹងជនជាតិវៀតណាមទៅកាន់ក្រុមសារ ព័ត៌មាន និងអ្នកបោះឆ្នោតកម្ពុជាក្នុងពេលថ្លែងសន្ទុរកថាជាសាធារណ។ ហើយសម្រាប់ខ្ញុំ បញ្ហានេះទំនងជាធ្វើឲ្យមនុស្សជាច្រើនចាប់អារម្មណ៍ ប៉ុន្តែជាមួយគ្នានោះ វាក៏ប៉ះពាល់ដល់ភាពគួរឲ្យជឿទុកចិត្តរបស់គេក្នុងនាមជាគណបក្ស ប្រកាន់លទិ្ធប្រជាធិបតេយ្យសេរីនិយមនៅក្នុងប្រទេសកម្ពុជា ហើយខ្ញុំយល់ថា នេះគឺជាបញ្ហាដែលគណបក្សប្រឆាំងត្រូវតែបោះបង់ចោល ប្រសិនបើគេចង់រក្សាការគាំទ្រពីសហគមន៍អន្តរជាតិ។
សំណួរ៖ តើលោកមានគោលបំណងអ្វីក្នុងការបោះពុម្ពសៀវភៅនេះ? តើលោកយល់ថាសៀវភៅរបស់លោកអាចឲ្យដល់ពិភពលោកស្វែងយល់អ្វីខ្លះ អំពីប្រទេសកម្ពុជា?
ចម្លើយ៖ រឿងមួយអំពីប្រទេសកម្ពុជាដែលខ្ញុំបានពិភាក្សានៅក្នុងសៀវភៅរបស់ ខ្ញុំគឺថា ប្រទេសកម្ពុជាគឺជាប្រទេសមួយ ដែលនៅពេលជនបរទេសមកធ្វើការនៅប្រទេសកម្ពុជា ភ្លាមៗពួកគេគិតអំពីរបបវាលពិឃាត ហើយពួកគេមានការគិតទុកជាមុនមួយចំនួនទាក់ទងនឹងរបបមួយនេះ។ ហើយការយល់ឲ្យច្បាស់អំពីប្រទេសកម្ពុជាគឺនៅមានការខ្វះខាតនៅឡើយ ហើយចំពោះបញ្ហានយោបាយមនុស្សទូទៅទំនងជាដើរតាមវិធីបែកចែកបក្ខពួក ជាក្រុមគាំទ្រគណបក្សប្រឆាំង និងក្រុមគាំទ្រគណបក្សដឹកនាំរដ្ឋាភិបាល។ ប៉ុន្តែ យើងមិនសូវឃើញមានក្រុមកណ្តាលអព្យាក្រិត្យប៉ុន្មានទេ។ ហើយអ្វីដែលខ្ញុំបានព្យាយាមធ្វើគឺ សំយោគគោលជំហរនយោបាយទាំងពីរនេះ ហើយព្យាយាមបង្ហាញ និងផ្តល់ជាទស្សនៈដ៏ពិតអំពីប្រទេសកម្ពុជា។ ដូច្នេះ គោលបំណងរបស់សៀវភៅនេះ គឺជួយឲ្យមនុស្សទូទៅទទួលបានព័ត៌មានដ៏ប្រសើរ ហើយបើវាអាចនឹងជួយដល់គម្រោង និងអនុសាសន៍អភិវឌ្ឍឲ្យទទួលបានលទ្ធផលល្អ នោះខ្ញុំពិតជាសប្បាយរីករាយ។
សំណួរ៖ តើលោកមានសុទិដ្ឋិនិយមថាតើការផ្លាស់ប្តូរដ៏ប្រសើរអាចនឹងកំពុងតែកើតមានឡើងនៅប្រទេសកម្ពុជាដែរឬទេ?
ចម្លើយ៖ ប្រាកដណាស់ ខ្ញុំពិតជាមានសុទិដ្ឋនិយមថា និន្នាការប្រជាសាស្ត្ររបស់ប្រទេសកម្ពុជានឹងចង្អុលទិសដៅនៃការ ផ្លាស់ប្តូររបស់ប្រទេសនេះ។ ចំពោះការផ្លាស់ប្តូរមួយដែលប្រទេសលោកខាងលិចចាត់ទុកថាជាលទ្ធិ ប្រជាធិបតេយ្យ ខ្ញុំមិនសូវច្បាស់ចំពោះរឿងនេះទេ។ ប៉ុន្តែ ខ្ញុំពិតជាយល់ថា អនាគតរបស់ប្រទេសកម្ពុជានឹងមានភាពភ្លឺស្វាង។ ខ្ញុំគិតថា វាអាចមានឱកាសល្អមួយ ដែលថាលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នឹងកាន់អំណាចក្នុងរយៈពេលវែង ឬក៏រយៈពេលខ្លី ហើយវាចាំបាច់ដែលគណបក្សដឹកនាំនេះត្រូវតែដោះស្រាយក្តីព្រួយ បារម្ភរបស់ប្រជាពលរដ្ឋ។ ខ្ញុំមិនរំពឹងថាប្រទេសកម្ពុជា នឹងក្លាយជាប្រទេសលទ្ធិប្រជាធិបតេយ្យភ្លាមៗនោះទេ ហើយខ្ញុំច្បាស់ជាឆោតល្ងង់ បើសិនជាខ្ញុំរំពឹងដូច្នេះ ប៉ុន្តែខ្ញុំពិតជាសង្ឃឹមថាអំណាចរបស់រដ្ឋាភិបាលអាចនឹងបង្កើត ប្រព័ន្ធមួយដែលមានភាពយុត្តិធម៌ និងត្រឹមត្រូវដល់ប្រជាពលរដ្ឋសាមញ្ញ ទោះបីជាមាននយោបាយលាបពណ៌យ៉ាងណាក្តី៕

No comments:
Post a Comment