Paris Peace Accords 23 Oct. 1991

Friday, October 24, 2014

មនុស្ស​ ប្រមាណ ​១,០០០​នាក់​​ បាន​ដើរ​ ជាក្បួន​​​ ជំរុញ​ ឲ្យ​​គោរព​ កិច្ច​ព្រម​ព្រៀង ​ទី​ក្រុង​ប៉ារីស | Some 1,000 protesters marched commemorating Paris Peace Agreements

មនុស្ស​ ប្រមាណ ​១,០០០​នាក់​​ បាន​ដើរ​ ជាក្បួន​​​ ជំរុញ​ ឲ្យ​​គោរព​ កិច្ច​ព្រម​ព្រៀង ​ទី​ក្រុង​ប៉ារីស

VOA / ​វីអូអេ |២៣ តុលា ២០១៤

​ប្រជា​ពលរដ្ឋ​​​ជិត​១០០០​នាក់​​រំឭក​​ខួប​កិច្ច​ព្រម​ព្រៀង​សន្តិភាព​ទីក្រុង​ប៉ារី​ដោយ​សង្កត់​ធ្ងន់​លើ​​​ការ​​គោរព​កិច្ច​ព្រម​ព្រៀង​នេះ។
​ ប្រជា​ពលរដ្ឋ​​​ ជិត​១០០០​នាក់ ​​រំឭក​​ខួប ​កិច្ច​ព្រម​ព្រៀង ​សន្តិភាព​ ទីក្រុង​ប៉ារី​ ដោយ​សង្កត់​ធ្ងន់​ លើ​​​ការ​​គោរព​ កិច្ច​ព្រម​ព្រៀង​នេះ។
ក្រុម​ ប្រជា​ពលរដ្ឋ រង​គ្រោះ​ ដោយសារ​ ទំនាស់​ដីធ្លី, ​ព្រះសង្ឃ, ​ក្រុម​យុវជន, ​អង្គការ​ សមាគម ​ខ្មែរ​ កម្ពុជា​ក្រោម, ​សមាគម ​និស្សិត​ បញ្ញវន្ត​, សហជីព​ កម្មករ,​ និង​អង្គការ​ សង្គម​ស៊ីវិល, ​សរុប​ ប្រមាណ ជិត​១,០០០​នាក់​ បាន​រំឭក អំពី​ ការ​អនុវត្ត កិច្ច​ព្រម​ព្រៀង​ សន្តិភាព​ ទីក្រុង​ប៉ារី​ នៅ​ក្នុង​ទីក្រុង​ ភ្នំពេញ​ នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ ដោយ​សង្កត់​ធ្ងន់ ​លើ​ការ​ បរាជ័យ ​របស់​ រដ្ឋាភិបាល ​ក្នុង​ការគោរព​ ឲ្យ​បាន ​ពេញលេញ ​នូវ​កិច្ច​ព្រម​ព្រៀង​ នេះ។​


ចលនា របស់​ មហាជន​នេះ​ ធ្វើ​ឡើង​ ចំ​ខួប​ លើក​ទី​២៣​ឆ្នាំ ​នៃ​កិច្ច​ព្រម​ព្រៀង​ នាំ​សន្តិភាព​ ដល់​ប្រទេស​ កម្ពុជា​ ដើម្បី ​បញ្ចប់​រាល់​ជម្លោះ​ ផ្ទៃ​ក្នុង ​នៃ​ភាគី​ ប្រដាប់​អាវុធ​នានា​ និង​នាំ ​ឲ្យ​មាន​ ការ​បោះឆ្នោត​ ដោយ​សេរី​ និង​ពហុបក្ស​ នៅ​កម្ពុជា​ ដែល​រៀបចំ​ ដោយ​អង្គការ​ សហ​ប្រជាជាតិ។​

កិច្ច​ព្រម​ព្រៀង​ដែល​ចុះ​ហត្ថលេខា​ដោយ​ប្រទេស​ចំនួន​១៨​ក៏​បាន​សំដៅ​លើ​ ការ​បង្កើត​ប្រព័ន្ធ​យុត្តិធម៌​ឯករាជ្យ ​ការ​គោរព​សិទ្ធិ​មនុស្ស​ លទ្ធិ​ប្រជា​ធិបតេយ្យ​និង​ការធានា​នូវ​បូរណភាព​ទឹកដី​ និង​ការ​មិនជ្រៀត​ជ្រែក​ពី​ប្រទេស​ជិត​ខាង។​

ក៏​ប៉ុន្តែក្រុម​អ្នក​តវ៉ា​បានលើក​ឡើង​ថា​ រដ្ឋា​ភិបាល​មិន​បាន​ឆ្លើយ​តប​ឲ្យ​បាន​ត្រឹម​ត្រូវ​ចំពោះអ្វី​ដែល​បាន​ចែង​ ក្នុង​កិច្ច​ព្រម​ព្រៀង​នេះ​ទេ។​ ហើយ​ពួក​គេ​បាន​ទទូច​បន្ថែម​ទៀត​ឲ្យ​ប្រទេស​ហត្ថលេខី​នៃ​កិច្ច​ព្រម​ព្រៀង​ ជំរុញ​ឲ្យ​ប្រទេស​កម្ពុជា​បំពេញ​ការ​តព្វកិច្ច​របស់​ខ្លួនក្នុង​ការ​អនុវត្ត ​កិច្ច​ព្រម​ព្រៀង​នេះគឺ​ចាប់​តាំង​ពី​ព្រឹក​ម៉ោង​៨​ ក្រុម​សកម្មជន​ទាំង​នេះ​បាន​ដង្ហែ​ញ្ញត្តិ​ដាក់​តាម​ស្ថានទូត​ពី​មួយ​ ទៅស្ថានទូត​មួយ​ទៀត ​ដោយ​ចាប់​ផ្តើម​ពីស្ថានទូត​បារាំង ​ស្ថានទូត​អាមេរិក​ បន្ទាប់​មក​ទៅ​កាន់មន្ទីរ​រដ្ឋ​សភា ​មុន​នឹង​បន្ត​ទៅ​កាន់​ស្ថានទូត​រុស្ស៊ី ​ទៅកាន់​ការិយាល័យ​ឧត្តម​ស្នងការ​អង្គការ​សហ​ប្រជាជាតិ​ទទួល​បន្ទុក​សិទ្ធិ​ មនុស្ស​នៅ​កម្ពុជា។ ហើយមុន​នឹង​បញ្ចប់​ក្បួន​របស់​ខ្លួន​ ក្រុម​ប្រជា​ពលរដ្ឋរង​គ្រោះ​ដោយសារ​ទំនាស់​ដីធ្លី ​ព្រះសង្ឃ ​ក្រុមយុវជន​អង្គការ​សមាគម​ខ្មែរ​កម្ពុជា​ក្រោម​ សមាគម​និស្សិត​បញ្ញវន្ត​ និង​សហជីព​កម្មករ​ និង​អង្គការ​សង្គម​ស៊ីវិល ​បាន​បន្ត​ដំណើរ​ទៅ​កាន់​ស្ថានទូត​ជប៉ុន ​ឥណ្ឌូនេស៊ី ​និង​បញ្ចប់​នៅ​ស្ថានទូត​ចិន។​

លោក​បណ្ឌិត​ឡៅ ម៉ុងហៃ ​អ្នក​វិភាគ​ឯករាជ្យ​ បាន​ចូលរួម​ក្នុង​ពិធី​នេះគឺ​ជាអ្នក​ដែលបាន​ចូលរួមក្នុង​ដំណើរ​ការ​កសាង​ កិច្ច​ព្រម​ព្រៀង​ទីក្រុង​ប៉ារី​នេះ​មួយ​រូប។​

​លោក​បាន​ពន្យល់​ពី​ខ្លឹម​សារ​នៃ​កិច្ច​ព្រមព្រៀង​ទី​ក្រុង​ប៉ារី​ ហើយ​យល់​ឃើញ​ថា​នៅ​មាន​បញ្ហា​មួយ​ចំនួន​មិនទាន់​ដោះស្រាយ​ឲ្យ​ស្រប​តាម​ អត្ថន័យ​ក្នុង​កិច្ច​ព្រមព្រៀង​នេះ។​

«ឥឡូវ​ មិនទាន់ ​បាន​ទេ។ ​ ដូចជា​តុលាការ​ ឯករាជ្យ​ មាន​ចែង​ នៅ​ក្នុង ​កិច្ច​ព្រម​ព្រៀង ​ទីក្រុង​ប៉ារី​ ដើម្បី ​អនុវត្ត​សិទ្ធិ​មនុស្ស​ ឲ្យ​បាន។​  ឥឡូវ​នេះ ​តុលាការ​ មិន​ឯករាជ្យ​ទេ។  ​បូរណភាព ​ទឹកដី​ គឺ​ ទាំង​ខាង​សៀម ​ទាំង​ខាងយួន ​ក៏​អញ្ចឹង​ គឺ ​មាន​ការ​ប៉ះពាល់ ​ដល់​ទឹកដី​ របស់​យើង,​ ហើយ​ យើង ​ដោះ​ស្រាយ​ មិន​បាន។​»
 ​
ក្រុម​សកម្មជន​បាន​លើក​ទង់ជាតិ​នៃ​ប្រទេស​ហត្ថលេខី​ទាំង​១៨​ប្រទេស​និង​ កាន់​បដា​ទាមទារ​ឲ្យ​មាន​ការ​គោរព​សា្មរតី​នៃ​កិច្ច​ព្រម​ព្រៀង​នេះ​និង​បាន ​លើក​ពី​បញ្ហា​អយុត្តិ​ធម៌​ចំពោះ​ជន​រង​គ្រោះ​ដោយសារ​ដីធ្លី។ ​មួយ​វិញទៀត​ ពួក​គេ​បានជំរុញ​ឲ្យ​ប្រទេស​ទាំង​នេះ​ដាក់​សម្ពាធ​ឲ្យ​កម្ពុជា​អនុវត្ត​ឲ្យ​ បាន​ត្រឹមត្រូវ​នូវ​កិច្ច​ព្រម​ព្រៀង​នេះ។​

លោក​វុន ពៅ ​ប្រធាន​សមាគម​ប្រជា​ធិបតេយ្យ​ឯករាជ្យ​នៃ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​ បាន​ថ្លែង​នៅ​ពី​មុខ​ស្ថានទូត​សហ​រដ្ឋ​អាមេរិក​ដោយ​ស្នើ​ឲ្យ​សហ​រដ្ឋ​ អាមេរិក​ជួយ​ធ្វើ​អន្តរាគមន៍​ដើម្បី​ឲ្យ​មាន​ការ​គោរព​សិទ្ធិ​មនុស្ស​ពេញ​ លេញ​នៅ​កម្ពុជា។​

«គោល​ការណ៍​ ទីក្រុង​ប៉ារី​ ជំរុញ​ ឲ្យ​អនុវត្ត ​នូវ​លទ្ធិ​ប្រជា​ធិបតេយ្យ, ​គោរព​ សិទ្ធិ​មនុស្ស។​  ប៉ុន្តែ​ ជន​រួម​ជាតិ។​ ឯកអគ្គរដ្ឋទូត​ សហ​រដ្ឋ​អាមេរិក ​ឃើញ​ស្រាប់​ហើយ ​ថា,​ ប្រទេស​កម្ពុជា​ កំពុង​រំលោភ​ សិទ្ធិ​មនុស្ស​ យ៉ាង​ធ្ងន់ធ្ងរ ​និង​សិទ្ធិ​ដី​ធ្លី។   ​ហើយ ​ថ្មីៗ​នេះ​ មាន​ ការវាយ​ដំ ​លើ​ប្រជា​ពលរដ្ឋ​ សហគមន៍​ ចាប់​សកម្ម​ជន ​សិទ្ធិ​មនុស្ស​ ដាក់​ពន្ធនាគារ។ ​ សកម្មជ​ន​ សិទ្ធិ​មនុស្ស​ មួយ​ចំនួន ​បាន​ជាប់ ​ក្នុង​ពន្ធនាគារ ​និង​មួយ​ចំនួន​ទៀត ​ថ្វី​ដ្បិត​ តែ​ នៅ​ក្រៅ​ពន្ធនាគារ​ ពិតមែន​, តែ ​នៅជាប់​ទោស​ទណ្ឌ ​របស់​ តុលាការ​ កម្ពុជា។​»

នៅ​ពី​មុខ​មន្ទីរ​រដ្ឋសភា​ តំណាងរាស្ដ្រ​មក​ពី​គណបក្ស​ប្រជាជន​កម្ពុជា​និង​គណបក្ស​សង្គ្រោះ​ជាតិ​ក្នុង ​គណៈកម្មការ​ទី​១​នៃ​រដ្ឋសភា​ដែល​ជា​គណៈ​កម្មការ​ទទួល​ពាក្យ​បណ្តឹង ​អង្កេត​និង​ទំនាក់​ទំនង​ព្រឹទ្ធ​សភា ​និងរដ្ឋ​សភា​ បាន​ចេញ​មក​ទទួល​ញ្ញត្តិ​របស់​ក្រុម​ប្រជា​ពលរដ្ឋ។​
លោក​ហូ វ៉ាន់ ​ប្រធាន​គណៈ​កម្មការ​នេះ​ថ្លែង​ថា​ ឯករាជ្យ ​ឯកភាព​ជាតិ​ បូរណភាព​មិន​ទាន់ត្រូវបាន​ពេញ​លេញ​នៅ​ឡើយ​ទេ​ ដោយ​លោក​និយាយ​យោង​ដល់បញ្ហា​ព្រំដែន​ជាមួយ​ប្រទេស​វៀតណាម។​
«ការ​បោះ​បង្គោល​ព្រំដែន​កន្លងមក​និង​ថ្មីៗ​នេះ​មាន​ការ​ធ្វើថ្នល់​ចូល​ តំបន់​ដាក់ដាំ​ (មណ្ឌលគីរី)។​ ដូច្នេះ​ឃើញ​ថា​ មិន​ទាន់​បាន​អនុវត្ត​បាន​ពេញលេញ​ទេ។​ ហើយ​បញ្ហា​កោះត្រល់​ក៏​យើង​ទាមទារ​ដែរ​ ​គឺ​នៅ​មិន​ទាន់​មាន​បូរណភាព​ទឹកដី​ពេញ​លេញ»។​
ជាមួយ​គ្នា​នេះ​ដែរ​ លោកស្រី​ឡោ ខេង ​តំណាង​រាស្ដ្រ​មក​ពី​គណបក្ស​ប្រជាជន​កម្ពុជា ថ្លែងគាំ​ទ្រ​ការ​រំឭកខួប​កិច្ច​ព្រម​ព្រៀង​ទី​ក្រុង​ប៉ារី​នេះ។​ ​ប៉ុន្តែ​លោកស្រី​បាន​រំឭក​ពី​គុណ​បំណាច់​នៃ​ថ្ងៃ​ទី​៧​មករា ​ដែល​លោកស្រី​ចង់​និយាយ​ថា ​ថ្ងៃ​៧​មករា​ គឺ​ជា​ថ្ងៃ​បង្កើត​ឲ្យ​មានកិច្ច​ព្រម​ព្រៀង​សន្តិភាព​ទីក្រុង​ប៉ារី។ ​ត្រង់​ចំណុច​នេះ​ក្រុម​ប្រជា​ពលរដ្ឋ​បាន​ស្រែក​តវ៉ា​ភ្លាមៗ​យ៉ាង​រំពង។​

«មាន​៧​មករា​ទើប​មាន​២៣​តុលា។​ ២៣​តុលា​គឺ​ជា​ថ្ងៃ​ដែល​យើង​មាន​នូវ​លទ្ធិ​ប្រជា​ធិបតេយ្យ​សេរី​ពហុ​បក្ស»

ទោះជា​បែប​នេះ​ក្តី​ លោកស្រី​ឡោ ខេង​សន្យា​ថា ​នឹង​ប្រឹងប្រែង​ជំរុញ​ឲ្យ​គ្រប់​ភាគី​គោរព​នូវ​កិច្ច​ព្រម​ព្រៀង​ទី​ក្រុង​ ប៉ារី​នេះ ​គោរព​សិទ្ធិ​ពលរដ្ឋ​ និង​លទ្ធិ​ប្រជា​ធិបតេយ្យ៕


1 comment:

  1. Anonymous10:48 AM

    LOTUS REVOLUTION SHALL CONTINUE
    Khmer will NOT turn a blind eye to corruption, land grabbing, illegal immigrants, etc.
    Hun Sen violate tenants of Paris Peace Agreement ever since the beginning...One day he will get it like what happened in Ukraine and Middle East. 1000s of Khmer men, women, children will take to the streets and SCREAM at the top of their lungs for Hun Sen to step down and get justice. They will face tear gas, batons, electric sticks, plastic bullets, real bullets, but they understand that they are important for the fate of future Khmer generations. Also Khmers living overseas will spread media awareness for all major international broadcasters to see the ATROCITIES of Hun Sen shooting down his people and his history as Khmer Krohom. Finally Hun Sen will be forced to step down due to internal and external pressure and he will spend the rest of his life in JAIL for the PAIN and SUFFERING he has caused to many many Khmers.

    1. Khmers need to UNITE. Khmer Kandal, Khmer Surin, Khmer Krom, Khmer USA are brothers and sisters
    2. We need international attention. Upload more videos to YouTube and have English captions.
    3. Spread the word by mouth, Facebook, Twitter, etc. If you have social media please tell all your friends about the Lotus Revolution and how Hun Sen is the face of evil.
    4. DO NOT BE AFRAID. Be brave and unselfish like Son Kuy.

    JEYO KHMER

    ReplyDelete