Paris Peace Accords 23 Oct. 1991

Thursday, October 16, 2014

លោក សុន ឆ័យ ស្នើ​ ឲ្យ​ស៊ើប​អង្កេត​ ភាព​មិន​ប្រក្រតី​ នៃ​ការ​ប្រើប្រាស់ ​ថវិកា ​ក្នុង​សភា | Son Chhay requests investigation into irregular expenditure in Parliament


លោក សុន ឆ័យ ស្នើ​ ឲ្យ​ស៊ើប​អង្កេត​ ភាព​មិន​ប្រក្រតី​ នៃ​ការ​ប្រើប្រាស់ ​ថវិកា ​ក្នុង​សភា

RFA / ​វិទ្យុ ​អាស៊ី សេរី | ១៦ តុលា ២០១៤
 
សុន ឆ័យ ៦១០
តំណាង​រាស្ត្រ​ ជាប់​ឆ្នោត ​គណបក្ស ​សង្គ្រោះ​ជាតិ លោក សុន ឆ័យ ផ្ដល់​បទសម្ភាសន៍ ​នៅ​ខាង​មុខ​ ស្នងការដ្ឋាន​ន គរបាល ​រាជធានី​ ភ្នំពេញ កាល​ពី​ថ្ងៃ​ ទី​១៥ កក្កដា ២០១៤។  RFA/Sek Bandith

ស្ថាប័ន​សភា​ ដែល​ជា​ស្ថាប័ន ​កំពូល ​របស់​រដ្ឋ ក្នុង​ការ​តាក់​តែង និង​អនុម័ត ​សេចក្ដី​ព្រាង​ច្បាប់​ ផ្សេងៗ សម្រាប់ ​ឲ្យ​រដ្ឋាភិបាល​ អនុវត្ត និង​ជា​ស្ថាប័ន ​បែង​ចែក ​ថវិកា​ជាតិ​ សម្រាប់​ ស្ថាប័ន​ នីមួយៗ​ ប្រើប្រាស់​នោះ ត្រូវ​ បាន​គេ ​រក​ឃើញ ថា, ស្ថាប័ន​នេះ​ មាន​ភាព​ មិន​ប្រក្រតី ​ក្នុង​ការ​ប្រើប្រាស់ ​ថវិកា និង​ដាក់​សែស្រឡាយ ​របស់​ខ្លួន ​នៅ​កន្លែង​ ចាយ​វាយ​ របស់​ សភា ដើម្បី​ បិទ​បាំង​ ការ​ចំណាយ ឬ​អាច​ ថា, ​ជា​ចំណាយ ​ជាប់​ទាក់ទង​ នឹង​អំពើ ​ពុក​រលួយ។

អនុប្រធាន​ គណៈកម្មការ​ ទី​២ ​នៃ​រដ្ឋសភា គ្រោង ​នឹង​បង្កើត​ គណៈកម្មការ​មួយ ដើម្បី ​ធ្វើ​ការ​ ស៊ើប​អង្កេត ​ទៅ​លើ​ការ ​ប្រើប្រាស់​ ថវិកា ​របស់​ ស្ថាប័ន​សភា ក្នុង​រយៈពេល ១០​ឆ្នាំ​ កន្លង​មក​នេះ និង​ស្វែងរក​ ឲ្យ​ឃើញ​ នូវ​ភាព​ មិន​ប្រក្រតី ​ក្នុង​ការ​ ប្រើប្រាស់ ​ថវិកា និង​បក្ខពួក​និយម។

អនុប្រធាន​ ទី​២ ​នៃ​រដ្ឋសភា គឺ ​គណៈកម្មការ​ សេដ្ឋកិច្ច, ហិរញ្ញវត្ថុ, និង​សវនកម្ម​ នៃ​រដ្ឋសភា លោក សុន ឆ័យ មាន​ប្រសាសន៍ ​ថា, នៅ​ក្នុង​រយៈពេល ១០​ឆ្នាំ ​មក​នេះ, ស្ថាប័ន​សភា​ បាន​ប្រើប្រាស់​ ថវិកា​ មាន​ភាព​ មិន​ប្រក្រតី ​ជាច្រើន, ដូចជា ការ​ទិញ​ម៉ាស៊ីន ​ថត​ចម្លង (Printer) មួយ​តម្លៃ ៣​ម៉ឺន ៥​ពាន់​ ដុល្លារ​ សហរដ្ឋ​ អាមេរិក និង​ការ​ចំណាយ​ ផ្សេងៗ​ទៀត។


របាយការណ៍ ចំណាយ ​ឆ្នាំ​២០១៤ និង​គ្រោង ​ចំណាយ ​ឆ្នាំ​២០១៥ ដែល​វិទ្យុ​ អាស៊ី សេរី ទទួល​បាន គឺ​ ថវិកា​ ដែល​សភា​ ប្រើប្រាស់ ​ឆ្នាំ​២០១៤ មាន​ជាង ២៩​លាន ​ដុល្លារ​ សហរដ្ឋ​ អាមេរិក និង​គ្រោង​ ចំណាយ​ ក្នុង​ឆ្នាំ​២០១៥ ជាង ៤៣​លាន​ ដុល្លារ​ សហរដ្ឋ​ អាមេរិក។

នៅ​ក្នុង​របាយការណ៍​នេះ​បាន​រៀបរាប់​ការ​ទិញ​សម្ភារៈ​ផ្សេងៗ ដូចជា ការ​ចំណាយ​លើ​ប្រេង​ឥន្ធនៈ និង​ប្រេង​រំអិល​សម្រាប់​ថ្នាក់​ដឹក​នាំ​គណៈកម្មការ និង​បេសកកម្ម ១​លាន ២​សែន​ដុល្លារ សម្ភារៈ​ផ្គត់ផ្គង់​សម្អាត និង​អនាម័យ​ជាង ៤​ម៉ឺន ៣​ពាន់​ដុល្លារ សម្ភារៈ​ផ្គត់ផ្គង់​ផ្នែក​រដ្ឋបាល​ជាង ៦​សែន​ដុល្លារ​សហរដ្ឋ​អាមេរិក និង​សម្ភារៈ​ផ្សេងៗ​ទៀត។ នៅ​ក្នុង​របាយការណ៍​នេះ មិន​បាន​រាយ​នាម​មុខ​ទំនិញ និង​ដាក់​តម្លៃ​នីមួយៗ​នោះ​ទេ ភាគ​ច្រើន​ដាក់​រួម។

វិទ្យុ​អាស៊ីសេរី មិន​អាច​ទាក់ទង​អគ្គលេខាធិការ​រដ្ឋសភា លោក ឡេង ប៉េងឡុង ដើម្បី​សួរ​អំពី​បញ្ហា​នេះ​បាន​ទេ នៅ​ថ្ងៃ​ទី​១៦ តុលា។ តែ​អគ្គលេខាធិការ​រង​នៃ​រដ្ឋសភា លោក ហ៊ូយ វុត្ថា មាន​ប្រសាសន៍​យ៉ាង​ខ្លី​ថា លោក​មិន​ដឹង​ទេ​អំពី​ការ​ចំណាយ​ទាំង​នេះ។

លោក សុន ឆ័យ អះអាង​ថា លោក​នឹង​ស្នើ លោក ជាម យៀប ប្រធាន​គណៈកម្មការ​សេដ្ឋកិច្ច ហិរញ្ញវត្ថុ និង​សវនកម្ម​នៃ​រដ្ឋសភា បង្កើត​គណៈកម្មការ​មួយ​ដើម្បី​ធ្វើ​ការ​ស៊ើប​អង្កេត​អំពី​ការ​ចំណាយ​ទាំង​ នេះ។ លោក​បញ្ជាក់​ថា ក្រៅ​ពី​ការ​ចំណាយ ក៏​មាន​ដាក់​កូន​ក្មួយ​បម្រើ​ការ​នៅ​អគ្គនាយកដ្ឋាន​ហិរញ្ញវត្ថុ​ដែរ។ លោក សុន ឆ័យ បាន​រៀបរាប់​ថា លោក មិត ការ៉េន ដែល​ជា​អតីត​អគ្គនាយក​ហិរញ្ញវត្ថុ និង​រដ្ឋបាល​នោះ គឺ​ដាក់​កូនប្រសា​លោក​ជា​អគ្គនាយករង។ តែ​បច្ចុប្បន្ន កូនប្រសា​លោក ឈ្មោះ ហុង វិចិត្រ បាន​ឡើង​ជំនួស​រូប​លោក បន្ទាប់​ពី​លោក​ផ្លាស់​ចេញ​ទៅ​ជា​អគ្គលេខាធិការ​រង​នៃ​រដ្ឋសភា និង​ប្អូន​បង្កើត កូន​ក្មួយ​ជាច្រើន​ទៀត។ លោក សុន ឆ័យ អំពាវនាវ​ឲ្យ​ស្ថាប័ន​ប្រឆាំង​អំពើ​ពុក​រលួយ ចុះ​ធ្វើ​ការ​ស៊ើប​អង្កេត​អំពី​បញ្ហា​នេះ។

លោក សុន ឆ័យ លើក​ឡើង​ថា បើ​សិន​ជា​បោស​សម្អាត​អំពើ​ពុក​រលួយ​ទាំង​នេះ​បាន នឹង​យក​ថវិកា​ទាំង​នេះ​ទៅ​រៀបចំ​ការិយាល័យ​តំណាង​រាស្ត្រ​នៅ​តាម​បណ្ដា​ ខេត្ត​នីមួយៗ​វិញ ព្រោះ​ការិយាល័យ​តំណាង​រាស្ត្រ​ទាំង​នោះ​គ្មាន​បុគ្គលិក​ធ្វើ​ការ និង​បិទ​ទ្វារ​ស្ទើរ​តែ​ទាំងអស់៕


No comments:

Post a Comment