ពាណិជ្ជករ វៀតណាម ជំរុញ ឲ្យធ្វើ ពហិការ មិនប្រើ ផលិតផល តម្លៃថោក របស់ចិន
VOA / វីអូអេ |១៨ តុលា ២០១៤
បុគ្គលិក នៃសាខា ធនាគារ វិនិយោគ និងអភិវឌ្ឍន៍ មួយ នៅក្នុងទីក្រុង ហាណូយ នៃប្រទេស វៀតណាម កំពុង រាប់ប្រាក់ដុង រៀតណាម។
វ៉ាស៊ីនតោន—ពាណិជ្ជករ វៀតណាម បានអំពាវនាវ ឲ្យធ្វើពហិការ ផលិតផល ដែលមាន គុណភាពទាប និងគ្មាន សុវត្ថិភាព
របស់ចិន
នៅពេល ដែលមាន មនោសញ្ចេតនា ប្រឆាំងចិន កំពុង កើនឡើង នៅក្នុងប្រទេសនោះ។
យុទ្ធនាការនោះ ដែលត្រូវ ដឹកនាំ ដោយលោក Vu Tien Loc ប្រធាន សភា ពាណិជ្ជកម្ម និងឧស្សាហកម្ម បានលើកទឹកចិត្ត ពួកអ្នក ប្រើប្រាស់ ទំនិញ ឲ្យប្រើប្រាស់ ទំនិញ ធ្វើនៅប្រទេស វៀតណាម ដែលជាមធ្យោបាយ មួយ ដើម្បី បង្ហាញ ពីភក្តីភាព ដល់ជាតិ របស់ខ្លួន ក្នុងពេល ប្រឈមឥរិយាបទ គគ្លើន របស់ចិន ក្នុងសមុទ្រចិន ខាងត្បូង។
ទោះ ជាយ៉ាងណា ក៏ដោយ, លោក Loc បានប្រាប់ VOA ផ្សាយ ជាភាសា វៀតណាម ថា, លោក មិនបាន ស្នើសុំ ឲ្យធ្វើពហិការ ទំនិញ ទាំងអស់ របស់ ចិនទេ, ក៏ប៉ុន្តែ ការទិញទំនិញ ធ្វើនៅក្នុងស្រុក ដែលមាន តម្លៃសមរម្យ និងមាន សុវត្ថិភាព ត្រូវតែ ជាអាទិភាព។
លោក ថ្លែងថា៖ «យើង មិនជំរុញ ឲ្យប្រជាពលរដ្ឋ បញ្ឈប់ ការប្រើប្រាស់ ទំនិញ របស់ ចិនទេ។ យើង គ្រាន់តែ លើកទឹកចិត្ត ពួកគេ កុំ ឲ្យទិញ ផលិតផល ទាំងឡាយណា ដែលធ្វើ នៅក្នុងប្រទេស ចិន ដែលបានមក ពីការរត់ពន្ធ និងគ្មានសុវត្ថិភាព, ហើយ ផ្តល់អាទិភាព ដល់ការ ប្រើប្រាស់ ទំនិញ វៀតណាម ដោយមានតម្លៃ ប្រកួតប្រជែង ជំនួសវិញ។ អាទិភាព គួរតែ ផ្តល់ ឲ្យទំនិញ វៀតណាម, ក៏ប៉ុន្តែ មិនមែន ប្រឆាំង នឹងទំនិញផ្សេង ទាំងអស់ នោះទេ។»
រដ្ឋាភិបាលទីក្រុងហាណូយទទួលការជំរុញដោយមនុស្សជាច្រើន រួមមានទាំងសមាជិកគណបក្សកុម្មុយនិស្តឲ្យកាត់បន្ថយការពឹងផ្អែក សេដ្ឋកិច្ចរបស់វៀតណាមលើចិនបន្ទាប់ពីការដាក់ការដ្ឋានខួងប្រេងដ៏ ចម្រូងចម្រាសរបស់រដ្ឋាភិបាលទីក្រុងប៉េកាំងនៅក្នុងផ្ទៃទឹកមាន ជម្លោះក្នុងសមុទ្រចិនខាងត្បូង។
លោក Vu និយាយទៀតថា ពាណិជ្ជករវៀតណាម អាចសម្តែងលក្ខណៈជាតិនិយមរបស់ខ្លួនដោយផលិតផលិតផលធ្វើនៅក្នុងប្រទេស វៀតណាមដែលមានការប្រកួតប្រជែងដែលអាចប្រណាំងប្រជែងមិនត្រឹមតែក្នុង ទីផ្សារវៀតណាមទេ ក៏ប៉ុន្តែនៅក្នុងទីផ្សារបរទេសដែរ។
បណ្តាញផ្សាយព័ត៌មានវៀតណាមរាយការណ៍ថា អ្នកប្រើប្រាស់ទំនិញវៀតណាម៦៣ភាគរយ ចូលចិត្តផលិតផលក្នុងស្រុកជាងផលិតផលនាំចូលមកពីបរទេសក្នុងរយៈពេល ៥ឆ្នាំចុងក្រោយនេះ ក៏ប៉ុន្តែ គេមិនទាន់ដឹងច្បាស់នៅឡើយថា តើការស្ទង់មតិនេះ ធ្វើឡើងយ៉ាងដូចម្តេចទេ។
យោងទៅតាមស្ថិតិផ្លូវការ ចិនជាដៃគូពាណិជ្ជកម្មដ៏ធំបង្អស់របស់វៀតណាមដោយមានពាណិជ្ជកម្មទៅ វិញទៅមកបានឡើងដល់ជាង៥០ពាន់លានដុល្លារនៅឆ្នាំ២០១៣។
ចិននៅតែរក្សាបានចំណាត់ថ្នាក់នេះនៅក្នុងរយៈពេល៩ខែដំបូងនៃ ឆ្នាំ២០១៤ ថ្វីបើមានការតានតឹងពីសមុទ្រចិនខាងត្បូងក៏ដោយ៕
No comments:
Post a Comment