កម្មករ ជួបជុំ ហែក្បួន ដាក់ញត្តិ, ទាមទារ ប្រាក់ខែ សមរម្យ
RFI / វិទ្យុ បារាំង អន្តរជាតិ | ១២ តុលា ២០១៤
ក្រុមកម្មករ រាប់រយនាក់ ពាក់អាវ ពណ៌ផ្កាឈូក បានជួបជុំគ្នា នៅទីលាន
ប្រជាធិបតេយ្យ នាព្រឹក ថ្ងៃអាទិត្យ ទី១២ តុលានេះ
នៅក្នុងវេទិកា កម្មករ និយាយ ពីប្រាក់ខែ សមរម្យ។ RFI/ Siv Channa
ក្រុមកម្មករ រោងចក្រ កាត់ដេរ រាប់រយនាក់
ឈរលើឡាន អត់ដំបូល ពាក់អាវយឺត ពណ៌ផ្កាឈូក មានសរសេរអក្សរ ថា
«យើង ត្រូវការ ប្រាក់ឈ្នួល សមរម្យ» ("we need decent wage") កាន់បដា
និងស្រែក មេក្រូ បានបើក ហែក្បួន តាមដងនានា ចេញពីតំបន់ រោងចក្រ
ចូលមកកាន់ រាជធានី ភ្នំពេញ។ ក្រុមកម្មករ រាប់រយនាក់នោះ
បានត្រូវ ជួបជុំ នៅទីលាន ប្រជាធិបតេយ្យ នាព្រឹក ថ្ងៃអាទិត្យ
ទី១២ តុលានេះ នៅក្នុងវេទិកា កម្មករ និយាយ ពីប្រាក់ខែ សមរម្យ។
ក្រោយការជួបជុំ ថ្លែងការណ៍ របស់ មេដឹកនាំ សហព័ន្ធ សហជីព ចំនួន៦
រួចមក, ក្រុមកម្មករ បានហែរញត្តិ ទៅដាក់ នៅស្ថានទូត អាមេរិក,
ស្ថានទូត សហភាព អឺរ៉ុប, និងនៅរដ្ឋសភា។
ដូចការគ្រោងទុក ក្រុមកម្មករ រោងចក្រ កាត់ដេរ រាប់រយនាក់
ពាក់អាវយឺត ពណ៌ផ្កាឈូក បានធ្វើដំណើរ តាមឡាន មកប្រមូលផ្តុំ នៅទីលាន ប្រជាធិបតេយ្យ នាព្រឹក ថ្ងៃអាទិត្យ ទី១២ តុលា។ ក្រុមកម្មករ
បានលើក បដា, ស្រែកមេក្រូ, ទាមទារ ប្រាក់ឈ្នួល សមរម្យ។
បន្ទាប់ ពីជួបជុំ លើកបដា និងថ្លែងការណ៍ នៅទីលាន ប្រជាធិបតេយ្យ រួចហើយ, ក្រុមកម្មករ បានហែក្បួន ទៅដាក់ញត្តិ នៅស្ថានទូត អាមេរិក, ស្ថានទូត សហភាព អឺរ៉ុប, និងរដ្ឋសភា ដើម្បី ជំរុញ ឲ្យស្ថាប័ន ទាំងបី ជួយជំរុញ ទៅកាន់ រដ្ឋាភិបាល, ថៅកែ រោងចក្រ, និងអ្នកបញ្ជាទិញ ផលិតផល កាត់ដេរ តម្លើងប្រាក់ខែ សមរម្យ ដល់កម្មករ រោងចក្រ។
ប្រាក់ខែ កម្មករ សមរម្យ ត្រូវ បានលោក ប៉ាវ ស៊ីណា ប្រធាន សម្ព័ន្ធ សហជីព ចលនា កម្មករ ដែលជាអ្នក ដឹកនាំវេទិកា ជួបជុំ ជាមួយ នឹងមេដឹកនាំ សហជីព ៥រូប ផ្សេងទៀត នៅព្រឹក ថ្ងៃអាទិត្យនេះ បានលើកឡើង ថា, សហជីព កម្មករ លែងនិយាយ ដល់ការទាមទារ ឡើងប្រាក់ខែ កម្មករ រោងចក្រ កាត់ដេរ ១៧៧ ដុល្លារ ទៀតហើយ នៅពេលនេះ គឺ ប្រាក់ខែ សមរម្យ ត្រូវតែ ឲ្យកម្មករ ចំណាយគ្រប់គ្រាន់ ក្នុងជីវភាព រស់នៅ, ហើយ ពេលឈឺ, មានលុយ មើលជំងឺ ជាដើម។
ជាការកត់សម្គាល់ វេទិកា កម្មករ នៅទីលាន ប្រជាធិបតេយ្យ ដែលដឹកនាំ ដោយសម្ព័ន្ធ សហជីព កម្មករ ចំនួន៦ នៅព្រឹក ថ្ងៃអាទិត្យនេះ គឺ សហជីព របស់លោក អាត់ ធន់ លោករ៉ុងឈុន និងលោកជាមុនី មិនចូលរួមទេ ដោយសំអាងថា សហជីពទាំងបី រក្សាជំហរទាមទារឡើងប្រាក់ខែកម្មករ ១៧៧ ដុល្លារ។
កិច្ចប្រជុំគណៈកម្មការប្រឹក្សាការងារ ដឹកនាំដោយរដ្ឋមន្ត្រីក្រសួងការងារ ដំបូងឡើយ ថានឹងប្រជុំគ្នា នៅថ្ងៃទី១០តុលា ដើម្បីសម្រេចលើការតម្លើងប្រាក់ខែកម្មកររោងចក្រកាត់ដេរ សម្រាប់ឆ្នាំ២០១៥។ តែកាលពីថ្ងៃទី៦តុលា ក្រសួងបានជូនដំណឹង លើកទៅធ្វើនៅខែវិច្ឆិកាវិញ។ កន្លងមក សហជីពកម្មករ ទាមទារឡើងប្រាក់ខែ ១៧៧ ដុល្លារ ក្រោយមក ចុះនៅត្រឹម ១៥០ ដុល្លារ។ រីឯថៅកែរោងចក្រ ព្រមឡើងពី ១០០ ដុល្លារ នាពេលសព្វថ្ងៃ ទៅ ១១០ ដុល្លារ ប៉ុណ្ណោះ។
ប៉ុន្តែលោកប៉ាវស៊ីណា រំពឹងថា នៅពេលមេដឹកនាំសហជីពកម្មករទាំង ៨ ជួបជាមួយរដ្ឋមន្ត្រី ក្រសួងការងារ នៅថ្ងៃទី១៦តុលា តួលេខនៃការតម្លើងប្រាក់ខែកម្មករ នឹងមានការប្រែប្រួល អាចឡើងលើសពី ១១០ ដុល្លារ៕

No comments:
Post a Comment