មនុស្ស ១៤នាក់ ស្លាប់ ដោយគ្រោះថ្នាក់ ចរាចរណ៍ នៅថ្ងៃ ទី២ នៃព្រះរាជពិធី បុណ្យអុំទូក
RFA / វិទ្យុ អាស៊ី សេរី | ៦ វិច្ឆិកា ២០១៤

ប៉ូលិស សម្រួល ចរាចរណ៍ នៅក្បែរ ទីលាន ប្រជាធិបតេយ្យ នៅព្រឹក ថ្ងៃ៧ កញ្ញា ឆ្នាំ២០១៣។
RFA/Den Ayuthyea
របាយការណ៍ នៃអគ្គស្នងការ នគរបាលជាតិ ឲ្យដឹង ថា, នៅថ្ងៃ ទី៦ ខែវិច្ឆិកា ដែលជាថ្ងៃ ទី២ នៃព្រះរាជពិធី បុណ្យអុំទូក មានគ្រោះថ្នាក់ ចរាចរណ៍ នៅទូទាំងប្រទេស មានចំនួន ៣៥លើក បណ្ដាល ឲ្យមនុស្សស្លាប់ ចំនួន ១៤នាក់, របួសធ្ងន់ ៣២នាក់, និងរបួសស្រាល ៣៤នាក់។
ចំនួននេះ កើនឡើង បើប្រៀបធៀបនឹងចំនួនគ្រោះថ្នាក់នៅថ្ងៃទី៥ ខែវិច្ឆិកា ដែលមានគ្រោះថ្នាក់ចរាចរណ៍នៅទូទាំងប្រទេសចំនួន ១៤លើក បណ្ដាលឲ្យមនុស្សស្លាប់ ១១នាក់ និងរបួសស្រាល ៥នាក់។
ភាគច្រើននៃគ្រោះថ្នាក់ចរាចរណ៍ កើតឡើងដោយសារការបើកបរលើសល្បឿនកំណត់ និងស្រវឹង៕
No comments:
Post a Comment