
ពលរដ្ឋ ជិត១០០នាក់ បិទផ្លូវជាតិ លេខ៤ ទាមទារ ឲ្យអាជ្ញាធរ ខេត្ត ព្រះសីហនុ បញ្ឈប់រុះរើផ្ទះ
RFA / វិទ្យុ អាស៊ី សេរី | ១ វិច្ឆិកា ២០១៤

ពលរដ្ឋ នៅតំបន់ ក្បាលឆាយ ក្នុងក្រុង, ខេត្ត ព្រះសីហនុ
បិទផ្លូវជាតិលេខ៤
តវ៉ាទាមទារអោយអាជ្ញាធរខេត្តបញ្ឈប់ការរុះរើផ្ទះសម្បែង
និងបំផ្លាញដំណាំពួកគាត់ នៅព្រឹកថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០១៤។ Photo Provided
ពលរដ្ឋ នៅតំបន់ ក្បាលឆាយ ក្នុងក្រុង, ខេត្ត ព្រះសីហនុ, ប្រមាណ ជិត ១០០នាក់ បានលើកគ្នា មកបិទផ្លូវ ជាតិ លេខ៤ ដើម្បី តវ៉ា ទាមទារ ឲ្យអាជ្ញាធរ ខេត្ត បញ្ឈប់ការរុះរើ ផ្ទះសម្បែង និងបំផ្លាញ ដំណាំ ពួកគាត់។ ស្របគ្នានេះ ទាមទារ ឲ្យផ្ដល់ កម្មសិទ្ធិ ស្របច្បាប់ លើដី ដែលពួកគាត់ កំពុងរស់នៅ។
ក្រុមអ្នកតវ៉ា បានលើក បដា និងដុតកង់ឡាន នៅលើផ្លូវ ដោយចាប់ផ្ដើម នៅម៉ោង ប្រមាណ ១១ព្រឹក, គឺ ភ្លាមៗ បន្ទាប់ ពីអាជ្ញាធរ ខេត្ត បានដាក់កម្លាំង ទៅរុះរើផ្ទះ និងបំផ្លាញ ដំណាំពួកគាត់។ ប៉ុន្តែ ការតវ៉ា បានរំសាយ ទៅវិញ បន្ទាប់ ពីតំណាង អភិបាលខេត្ត ចុះទៅសន្យា ថា, នឹងជួបពិភាក្សា ដោះស្រាយ បញ្ហានេះ និងតម្រូវ ឲ្យពលរដ្ឋ រកតំណាង ទៅជួប អាជ្ញាធរ។
No comments:
Post a Comment