Paris Peace Accords 23 Oct. 1991

Tuesday, November 11, 2014

តុលាការ​ សម្រេច​ឃុំ​ខ្លួន ​​លោក​ មាជ​ សុវណ្ណារ៉ា​​ បណ្ដោះ​អាសន្ន​ នៅ​គុក ​ព្រៃ ស | Court sent Meach Sovannara to Prey Sar for provisional detention

តុលាការ​ សម្រេច​ឃុំ​ខ្លួន ​​លោក​ មាជ​ សុវណ្ណារ៉ា​​ បណ្ដោះ​អាសន្ន​ នៅ​គុក ​ព្រៃ ស

RFA / ​វិទ្យុ ​អាស៊ី សេរី | ១១ វិច្ឆិកា ២០១៤

មាជ សុវណ្ណារ៉ា ៣៥០
រូប​ថត ​លោក មាជ សុវណ្ណារ៉ា ក្នុង​ហ្វ្រូហ្វាល(Profile) ហ្វេសប៊ុក (Facebook) ផ្ទាល់​ខ្លួន​ របស់​គាត់។  Courtesy of Meach Sovannara

លោក មាជ សុវណ្ណារ៉ា ​ត្រូវ​ បាន​សាលាដំបូង​ រាជធានី​ភ្នំពេញ សម្រេច​ឃុំខ្លួន បណ្តោះអាសន្ន ​នៅ​គុក​ ព្រៃ ស នៅល្ងាច ថ្ងៃ ទី១១ ខែ វិច្ឆិកា នេះ។  មន្ត្រី​ អង្គការ​ ការ​ពារ​ សិទ្ធ​មនុស្ស ឲ្យ​ដឹង​ ថា, ចៅ​ក្រម​ ស៊ើប​សួរ​ លោក កែវ មុន្នី បាន​សម្រេច​ ចោទ​ប្រកាន់​ លោក មាជ សុវណ្ណារ៉ា តាម​មាត្រា ២៨ និង២១៨។  មាត្រា ៤៩៥ និង​មាត្រា ៤៥៩ នៃ​ក្រម​ព្រហ្មទណ្ឌ ដោយ​ចោទ ​ពី​បទផ្ដើម​គំនិត​​ ដោយ​មាន​ ស្ថាន​ទម្ងន់​ទោស, ហិង្សា​ ដោយ​ចេតនា, ញុះញង់ ​ឲ្យ​ប្រព្រឹត្ត​ បទ​ឧក្រិដ្ឋ, និង​ដឹកនាំ​ ចលនា​ កុបកម្ម។  បើ សិនជា​តុលាការ រក​ឃើញ​ថា លោក​ ពិត​ជា​មាន ​ទោស​មែន, លោក មាជ សុវណ្ណរ៉ា នឹង​ជាប់​ពន្ធនាគារ រហូត ដល់៣០ឆ្នាំ។

ការ​ចាប់​ខ្លួន​នេះ ​​ស្រប​ពេល​ ដែល​គណបក្ស​ ទាំងពីរ​ កំពុង​ ខ្វែងគំនិត​គ្នា​ ក្នុង​ការរៀបចំ​ សេចក្ដី​ព្រាង​ច្បាប់ ​ស្ដី​ពី​ ការរៀបចំ​ នឹង​ប្រព្រឹត្តិ​ទៅ​ របស់​ គណៈកម្មាធិការ​ ជាតិ​ រៀបចំ​ ការបោះឆ្នោត។


អ្នកនាំពាក្យ ​គណបក្សប្រឆាំង លោក យ៉ែម ប៉ុញ្ញាឫទ្ធិ បញ្ជាក់​ថា មក​ដល់​រសៀល​ថ្ងៃ​ទី​១១ ខែ វិច្ឆិកា គណបក្ស​សង្គ្រោះ​ជាតិ​មិន​ទាន់​មាន​ចំណាត់​ការ​បែប​ណា ចំពោះ​បញ្ហា​នេះ​ទេ ដោយ​រង់ចាំ​តាមដាន​ស្ថានការណ៍​សិន។ លោក​បដិសេធ​មិន​ធ្វើ​អត្ថាធិប្បាយ​ច្រើន ជុំវិញ​រឿង​នេះ​ឡើយ។

លោក មាជ សុវណ្ណរ៉ា ត្រូវ​បាន​នគរបាល​នាំទៅ​សាកសួរ នៅ​ស្នងការ​នគរបាល រាជធាន​ភ្នំពេញ សិន​មុន​នឹង​បញ្ជូន​ទៅកាន់​តុលាការ។

លោក​ជា​មន្ត្រី​ជាន់ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ​ ម្នាក់ ក្នុងចំណោម​មនុស្ស​ជាច្រើន​នាក់​ទៀត​ដែល​ដឹកនាំ បាតុកម្ម​នៅ​រំដោះ​ទីលាន​ប្រជាធិបតេយ្យ​កាលពី​ថ្ងៃ​ទី​១៥ ខែ​កក្កដា។ បាតុកម្ម​កាលនោះ លោក មាជ សុវណ្ណរ៉ា និង​អ្នកស្រី មូរ សុខហួរ បាន​ផ្លាស់​ប្ដូរ​គ្នា​ម្នាក់​ម្ដង ថ្លែងការណ៍​ពី​វិធី​រំដោះ​ទីលាន​ប្រជាធិបតេយ្យ​ចេញពី​របង​លួស​បន្លា ដោយ​អំពាវនាវ​ឲ្យ​ពលរដ្ឋ​ចូលរួម​ទាមទារ​ដើម្បី លទ្ធិប្រជាធិបតេយ្យ។ លុះ​ពេល​ដែល​ក្រុម​បាតុករ​គាំទ្រ​គណបក្ស​សង្គ្រោះជាតិ វាយ​គ្នា​ជាមួយ​សន្តិសុខ​ស៊ីឈ្នួល ក្រុម​មន្ត្រី​ធំៗ​របស់​គណបក្ស​សង្គ្រោះ​ជាតិ ឈរ​ស្រែក​តាម​មេក្រូ​ឲ្យ​បញ្ចប់​ហិង្សា។

ហិង្សា​កាលណោះ​បណ្ដាល​ឲ្យ​សន្តិសុខ​ស៊ីឈ្នួល​របស់​សាលា​រាជធានី​ភ្នំពេញ​ជាង​៤០​នាក់​រង​របួស ធ្ងន់​និង​ស្រាល។



No comments:

Post a Comment