លោក ហ៊ុន សែន ឆ្លើយតប ចំពោះ ការចោទករណី តុលាការ ចាប់សកម្មជន បក្សប្រឆាំង
RFA / វិទ្យុ អាស៊ី សេរី | ២០ វិច្ឆិកា ២០១៤
លោក នាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លែងបញ្ជាក់ ជាសាធារណៈ ថា, កិច្ចព្រមព្រៀង នយោបាយ រវាង គណបក្ស ប្រជាជនកម្ពុជា និងគណបក្ស សង្គ្រោះជាតិ កាលពីថ្ងៃ ទី២២ កក្កដា មិនមែន ជាកិច្ចព្រមព្រៀង បញ្ចប់ដំណើរការ របស់ តុលាការ លើរឿងក្ដី ទាក់ទង ព្រហ្មទណ្ឌទេ។
សារ នយោបាយ របស់លោក នៅពេលនេះ គឺ ទាក់ទង នឹងការចាប់ខ្លួន សកម្មជន នយោបាយ និងសកម្មជន ដីធ្លី ថ្មីៗនេះ។
សារ នយោបាយ របស់លោក នាយករដ្ឋមន្ត្រី ហ៊ុន សែន ធ្វើឡើង នៅក្នុង ពិធី ប្រគល់សញ្ញាបត្រ ដល់និស្សិត បច្ចេកវិទ្យា នៃ សកលវិទ្យាល័យ អាយអាយស៊ី (ICC) នៅវិទ្យាស្ថាន ជាតិ អប់រំ នៅព្រឹកថ្ងៃ ទី២០ វិច្ឆិកា។
សារ របស់លោក ហ៊ុន សែន ជាការឆ្លើយតបទៅនឹងការរិះគន់របស់ស្ថាប័នជាតិ អន្តរជាតិ ដោយចោទប្រកាន់ថា រាជរដ្ឋាភិបាលចាប់ខ្លួនសកម្មជនសិទ្ធិមនុស្ស និងនយោបាយធ្វើជាឧបករណ៍បង្ក្រាបបក្សប្រឆាំង ឬធ្វើជាចំណាប់ខ្មាំង និងរំលោភកិច្ចព្រមព្រៀងនយោបាយថ្ងៃទី២២ កក្កដា។
លោកថ្លែងថា កិច្ចព្រមព្រៀងនយោបាយនោះគ្រាន់តែជាការទប់ស្កាត់មន្ត្រីបក្ស ប្រឆាំង ដែលពាក់ព័ន្ធនឹងករណីរបស់តុលាការឱ្យនៅក្រៅឃុំប៉ុណ្ណោះ។ លោកផ្ដាំទៅអ្នករិះគន់ថា កុំចោទគណបក្សប្រជាជន និងរដ្ឋាភិបាលពាក់ព័ន្ធនឹងរឿងតុលាការចាប់ខ្លួនសកម្មជនទាំងនោះ។ លោក ហ៊ុន សែន បញ្ជាក់ថា ដោយសារតែគណបក្សប្រជាជន និងរាជរដ្ឋាភិបាល មិនមានសិទ្ធិលើតុលាការនោះហើយ ទើបតុលាការមានសិទ្ធិចាប់ ហើយលោកមិនអាចរារាំងបាន។
មន្ត្រីនាំពាក្យគណបក្សសង្គ្រោះជាតិ លោក យឹម សុវណ្ណ ថ្លែងថា មតិលើកឡើងទាំងប៉ុន្មាន គ្រាន់តែជាការបញ្ចេញមតិរបស់សង្គមស៊ីវិល សហគមន៍អន្តរជាតិ និងតំណាងរាស្ត្រ៖ «អាហ្នឹងមិនមែនជាចោទប្រកាន់អី ប្រសិនជារឿងហ្នឹងវាមិនពិតទេ ឱ្យវាទៅតាមខ្យល់ទៅ...។»
ប្រធានផ្នែកអង្កេតនៃអង្គការការពារសិទ្ធិមនុស្សអាដហុក (Adhoc) លោក នី ចរិយា ថ្លែងថា ការចាប់ខ្លួនសកម្មជនទាំងជាង ១០នាក់នោះ មិនទាក់ទងនឹងបទល្មើសព្រហ្មទណ្ឌទេ។
លោក ហ៊ុន សែន បញ្ជាក់ថា បញ្ហាចាប់ខ្លួននេះមិនបានរាំងស្ទះដល់ដំណើរការចរចា ដើម្បីជំរុញការរៀបចំច្បាប់ស្ដីពីការចាត់តាំង និងការប្រព្រឹត្តទៅនៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត និងវិសោធនកម្មបទបញ្ជាផ្ទៃក្នុងសភានោះទេ។ លោកថ្លែងទៀតថា រឿងនេះយកល្អកុំចាក់សាំងលើភ្លើង ហើយដំណើរការអ្វីៗទៅតាមច្បាប់ ព្រោះទន្ទឹមនឹងប្រជាធិបតេយ្យ ក៏ត្រូវពង្រឹងនីតិរដ្ឋដែរ៖ «មិនអាច ទេ ហើយក៏មិនយោគយល់បានដែរ ឬក៏អាចអត់ឱនឱ្យបានដែរ។ អារឿងអីឡើងបិទផ្លូវៗ អាហ្នឹងដល់ពេលវេលាដែលអាជ្ញាធរមានសមត្ថកិច្ចគេត្រូវធ្វើ គេចាត់ការហើយ។ ស្អីក៏នយោបាយដែរ។ អារឿងព្រហ្មទណ្ឌសោះ ក្រឡៃទៅនយោបាយ។ អើ! បើកាឡៃទៅនយោបាយ ស្រេចតែធ្វើមិនដឹងតែម្ដង ឱ្យតុលាការគេលេងយ៉ាងម៉េចលេងទៅ។ ប៉ុន្តែ ទោះបីជាយើងដឹង ក៏មិនដឹងទៅធ្វើម៉េចដែរ។ អាហ្នឹងសិទ្ធិតុលាការ។»
រហូតមកដល់ពេលនេះ មានសកម្មជនដីធ្លី និងសកម្មជននយោបាយចំនួនជិត ២០នាក់ហើយដែលតុលាការចាប់ខ្លួនផ្ដន្ទាទោសពីបទព្រហ្មទណ្ឌ ក្នុងការធ្វើបាតុកម្ម។ ក្នុងនោះក៏មានប្រធាននាយកដ្ឋានព័ត៌មាន និងប្រព័ន្ធផ្សព្វផ្សាយរបស់គណបក្សសង្គ្រោះជាតិ ដែរ គឺលោក មាជ សុវណ្ណារ៉ា។
សារនយោបាយរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏ព្រមានឱ្យដឹងដែរថា សមាជិកសភាដែលមានរឿងនៅតុលាការ តុលាការធ្វើអីមិនបានទេនៅពេលដែលសមាជិកសភាមានអភ័យឯកសិទ្ធិ ប៉ុន្តែទុកក្រោយឆ្នាំ២០១៨។ ប៉ុន្តែចាំដល់អស់អភ័យឯកសិទ្ធិ តុលាការកោះទៀត ព្រោះមិនមានអ្វីរំលត់បណ្ដឹងអាជ្ញាហ្នឹងបានទេ៕
នេះបានចំជាបណ្ឌិតនាយករដ្ធមន្រី្ដ ហ៊ុន សែនកញ្ជះយួនដាច់ថ្លៃពិតប្រាកដមែន ហើយកែលែងឡើង
ReplyDeleteYou took the word out of my mouth, 11:49 AM. ខ្មែរយើង នឹង ស្លាប់ផុតពូជ ដោយសារតែ អា ពស់វែកភ្នែក១ មានឈ្មោះក្រៅ ហៅថា ហ៊ុនសែន នេះ!
ReplyDelete