លោក កឹម សុខា៖ កុំ យកការចាប់ខ្លួន សកម្មជន បក្ស ធ្វើជាថ្នូរ ក្នុងការបង្កើត គ.ជ.ប. ថ្មី
RFA / វិទ្យុ អាស៊ី សេរី | ១៧ វិច្ឆិកា ២០១៤
ថ្នាក់ដឹកនាំ ជាន់ខ្ពស់ គណបក្ស សង្គ្រោះជាតិ បានថ្លែង ឲ្យដឹង ថា, ក្រសួង មហាផ្ទៃ បានផ្ញើលិខិត ស្នើសុំ របស់ គណបក្ស សង្គ្រោះជាតិ ដើម្បី ឲ្យដោះលែង សកម្មជន គណបក្ស នយោបាយ របស់ ខ្លួននោះ ទៅក្រសួង យុត្តិធម៌ រួចហើយ។ ក្រៅពីនេះ ថ្នាក់ដឹកនាំ គណបក្ស សង្គ្រោះជាតិ ចង់ ឲ្យមាន ការជជែកគ្នា ជាមួយ គណបក្ស ប្រជាជនកម្ពុជា បន្ថែមទៀត ដើម្បី ពិភាក្សាគ្នា អំពី ការចាប់ខ្លួន សកម្មជន នយោបាយ, សកម្មជនដីធ្លី, និងព្រះសង្ឃនោះ។
មន្ត្រីជាន់ខ្ពស់ គណបក្ស សង្គ្រោះជាតិ និងជាអនុប្រធាន ទី១ នៃរដ្ឋសភា អះអាង ថា, រដ្ឋាភិបាល មិនអាច យកការចាប់ខ្លួន សកម្មជន នយោបាយ របស់ខ្លួន ធ្វើជាថ្នូរ ក្នុងការដោះដូរ លើការបន្ធួរបន្ថយ ក្នុងការបង្កើត ស្ថាប័ន គ.ជ.ប. ថ្មី នោះទេ។
អនុប្រធាន គណបក្ស សង្គ្រោះជាតិ លោក កឹម សុខា និងជាអនុប្រធាន ទី១ នៃរដ្ឋសភាផង។ លោក ថ្លែងដូច្នេះ នៅបន្ទាប់ ពីលោក បានទៅ សួរសុខទុក្ខ លោក មាជ សុវណ្ណារ៉ា នៅពន្ធនាគារ ព្រៃ ស ម១ នៅរសៀល ថ្ងៃទី១៧ វិច្ឆិកា។ លោក អះអាង ថា, លោក បានផ្ដែផ្ដាំ ក្រុមការងារ របស់ គណបក្ស សង្គ្រោះជាតិ ជួបគ្នា បន្តទៀត ពិភាក្សា លើការបង្កើត គ.ជ.ប. ថ្មីនេះ ត្រូវ ឈរលើ គោលជំហរ របស់ គណបក្ស រៀងៗខ្លួន មិនជាប់ពាក់ព័ទ្ធ នឹងការចាប់ខ្លួន នេះទេ៖ «យើង អត់មាន ការថា, ការចរចាហ្នឹង, ហើយ រឿង ចាប់គាត់ហ្នឹង យកទៅ ដោះដូរគ្នាទេ។ រឿងទាំងពីរ ផ្សេងគ្នា។ ជំហរ របស់ គណបក្ស ចរចា ម៉ោង៣នេះ ក៏ខ្ញុំ បានណែនាំ ទៅក្រុម ចរចាហើយ, ថា យើង អត់មានអី យកមកបន្ទន់, យកមក ជាថ្នូរអី។ អត់មានទេ។ ហើយ ស្រប នឹងគំនិតគាត់ (មាជ សុវណ្ណារ៉ា) ក៏អីចឹងដែរ។ ប៉ុន្តែ យើង ចង់មាន ដំណោះស្រាយ សម្របសម្រួល រកវិធី យ៉ាងណា ឲ្យលោក មាជ សុវណ្ណារ៉ា នៅក្រៅឃុំ។»
លោក កឹម សុខា អះអាងថា ក្រសួងមហាផ្ទៃបានបញ្ជួនលិខិតរបស់លោក សម រង្ស៊ី ដែលដាក់ទៅលោកឧបនាយករដ្ឋមន្ត្រី ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដើម្បីសុំឲ្យដោះលែង អ្នកដែលតុលាការចាប់ខ្លួននោះ ឥលូវនេះក្រសួងមហាផ្ទៃ បានផ្ញើទៅក្រសួងយុត្តិធម៌ហើយ។
មន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃ បានឲ្យដឹងដូចគ្នាថា លិខិតស្នើសុំនោះ ក្រសួងមហាផ្ទៃបានផ្ញើទៅក្រសួងយុត្តិធម៌រួចហើយ។
វិទ្យុ អាស៊ី សេរី មិនអាច ទាក់ទង មន្ត្រីនាំពាក្យ ក្រសួង យុត្តិធម៌ បាន នៅឡើយទេ នៅថ្ងៃ ទី១៧ វិច្ឆិកា។
ទោះបី ជាយ៉ាងនេះក្ដី ការចាប់ខ្លួន សកម្មជន គណបក្ស នយោបាយនេះ អ្នកវិភាគ លើកឡើង ថា, អាច ជាប់ពាក់ព័ន្ធ នឹងការបង្កើត សេចក្ដីព្រាងច្បាប់ ស្ដីពី ការរៀបចំ និងការប្រព្រឹត្តិទៅ នៃគណៈកម្មាធិការ ជាតិ រៀបចំ ការបោះឆ្នោត ពីព្រោះ នៅមុនពេល គណបក្ស ទាំងពីរ ចរចា ដើម្បី បញ្ចប់វិបត្តិ នយោបាយ កាលពីថ្ងៃ ទី២២ កក្កដានោះ ក៏មាន សកម្មភាព ចាប់ខ្លួន អ្នកតំណាងរាស្ត្រ គណបក្ស សង្គ្រោះជាតិ មួយចំនួនដែរ។
អ្នកជំនាញ ខាងវិទ្យាសាស្ត្រ នយោបាយ និងជាអ្នកវិភាគ ឯករាជ្យ លោក បណ្ឌិត សុខ ទូច គាំទ្រការលើកឡើងរបស់លោក កឹម សុខា ដែលថា មិនយកករណីចាប់ខ្លួនសកម្មជនគណបក្សរបស់ ខ្លួនជាថ្នូរដោះដូររបស់ខ្លួននោះ ព្រោះថាការបង្កើតស្ថាប័នគជបថ្មីជាកត្តាទប់ស្កាត់មិនឲ្យមាន ជម្លោះនយោបាយក្រោយពេលបោះឆ្នោតឆ្នាំ២០១៨៖ «អីចឹង បើសិនជាលោក មាជ សុវណ្ណារ៉ា មានបញ្ហាអីទាក់ទងនឹងព្រហ្មទណ្ឌ ឬយ៉ាងម៉េច? ឲ្យទទួល ខុសត្រូវលើផ្នែកខាងហ្នឹង តែបើទាក់ទងរឿងដោះដូរ គ.ជ.ប ខ្ញុំគិតថា បុគ្គល មាជ សុវណ្ណារ៉ា តែម្នាក់ទេ តែប្រជាពលរដ្ឋកម្ពុជាមានជាង១៤លាននាក់។»
ភរិយាលោកមាជ សុវណ្ណរ៉ា អ្នកស្រី ជេម៉ី មាជ មានប្រសាសន៍នៅក្រៅពន្ធនាគារព្រៃស ដោយប្ដេជ្ញាចិត្តថា បើសិនជារដ្ឋាភិបាលចាប់ខ្លួនស្វាមីអ្នកស្រី ធ្វើជាចំណាប់ខ្មាំងនយោបាយមែននោះ អ្នកស្រីមិនតក់ស្លុតអ្វីទេ ដើម្បីដោះដូរឲ្យប្រទេសជាតិមានស្ថានភាពប្រសលើឡើងវិញ៖ «ទោះបីគេដាក់គំនាបគាត់ ឬដោះដូរគោលនយោបាយណាមួយ ដើម្បីយកគ្រូសារខ្ញុំជាចំណាប់ខ្មាំងគឺគ្រួសារខ្ញុំ និងខ្ញុំសុខចិត្តលះបង់ លះបង់ដើម្បីឲ្យប្រទេសជាតិឯករាជ្យ លះបង់ដើម្បីឲ្យគ.ជ.ប ឯករាជ្យ និងតុលាការមានភាពយុត្តិធម៌ច៎ា។»
សាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី១១ វិច្ឆិកា បានចាប់ឃុំខ្លួនលោក មាជ សុវណ្ណារ៉ា ជាខ្មែរ-អាមេរិកាំង និងជាប្រធាននាយកដ្ឋានព័ត៌មាន និងប្រព័ន្ធផ្សព្វផ្សាយរបស់គណបក្សសង្គ្រោះជាតិ ក្រោមបទចោទប្រកាន់ផ្ដើមគំនិតហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស បទញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋ និងដឹកនាំចលនាកុបកម្ម។ បើសិនជាតុលាការរកឃើញថា លោកពិតជាមានទោសមែន លោក មាជ សុវណ្ណារ៉ា នឹងអាចជាប់ពន្ធនាគាររហូតដល់៣០ឆ្នាំ។
មកទល់ពេលនេះ តុលាការបានចាប់ខ្លួនសកម្មជនគណបក្សនយោបាយ សកម្មជនដីធ្លី ព្រះសង្ឃ រួមទាំងលោក មាជ សវណ្ណារ៉ា ផង មានចំនួន១៧នាក់ហើយ។
មេធាវីរបស់លោក មាជ សុវណ្ណារ៉ា មួយរួប គឺលោក ហែម សុជាតិ ក្នុងចំណោមមេធាវី២រួបផ្សេងទៀត របស់លោក មាជ សុវណ្ណារ៉ា ឲ្យដឹងថា នៅរសៀលថ្ងៃទី១៧វិច្ឆិកានេះ នៅក្រោយពេលលោក កឹម សុខា បានជួបលោក មាជ សុវណ្ណារ៉ា លោកក៏បានទៅសុំចូលសួរសុខទុក្ខកូនក្ដីរបស់លោក តែអនុរក្សពន្ធនាគារមិនអនុញ្ញាតឲ្យលោកចូលជួបលោក មាជ សុវណ្ណារ៉ាទេ។
លោក ហែម សុជាតិ អះអាងថា ដោយសារតែលោកជាមេធាវីដែលលោក មាជ សុវណ្ណារ៉ា ទើបពឹងពាក់កាលពីសប្ដាហ៍មុន ដូច្នេះលោកទៅចង់ទៅសួរនាំកូនក្ដីរបស់លោកក្នុងករណី ដែលតុលាការចោទប្រកាន់នេះ។
លោក ហែម សុជាតិ បញ្ជាក់ថា ការមិនអនុញ្ញាតឲ្យលោកចូលជួបកូនក្ដីរបស់លោកនេះ ជារឿងខុសច្បាប់ បើសិនជាមន្ត្រីពន្ធនាគារនៅតែមិនអនុញ្ញាតឲ្យលោកចូលជួបលោក មាជ សុវណ្ណារ៉ាទេ លោកនឹងដាក់ពាក្យប្ដឹងទៅក្រសួងយុត្តិធម៌៕
If the "new " NEC is blocked by Hun Sen & cronies, then this in itself demonstrates that change will not take place.
ReplyDeleteTherefore, the CNRP shall organize and conduct mass protests nationwide and simultaneously.
The new NEC has been blocked because of the dual citizenship/nationality? That is sick and not slick at all on the part of the Viet-Controlled HUN SEN CPP regime. But that is another subject matter altogether.
DeleteAnyhow, the mass and/or simultaneous protests, if one were to be planned and taken place, may run to the same problems we have seen and experienced already and that is HUN SEN's third Arm/Hand/palm of hand [or however one wants to call it]. According to some hearsay, the mass rally during Sam Raingsy's return to Phnom Penh was permitted/allowed for the testing of the water and the re-survey of the political landscape under the very strict watchful eyes of Hanoi. Subsequently, there had been a little dent made to the Viet-controlled's HUN SEN CPP regime at the last general election there. According to some, that will not to happen again. And then again, that's why the third hand/arm had been put in full forces to put down even a little gathering of some sort!
Now, if we must resort to massive and simultaneous protests, we ought to have a solid backup plan which we have to take it offline. Thank you.